ម៉ាស់ឡើងថ្លៃកប់ពពកពីមួយដុំ២៥០០៛ឡើងដល់ទៅជិត២០ម៉ឺនរៀលក្នុងមួយដុំ……………

តម្លៃម៉ាស់បានឡើងថ្លៃកប់ពពកជារៀងរាលថ្ងៃពីមួយដុំ២៥០០៛ឡើងថ្លៃដល់ទៅជិត២០ម៉ឺនរៀលក្នុងមួយដុំ ដោយសាតែមានក្រុមឈ្មួញមួយក្ដាប់តូចនៅក្នុងទីក្រុងភ្នំពេញបានធ្វើការក្រឡុកតម្លៃម៉ាស។

បន្ទាប់ពីមានការលេចធ្លាយនូវពត៏មាននៃការឆ្លងរីករាលដាលរបស់វីរុសប្រភេទថ្មី កូរ៉ូណា នៅទីក្រុង អ៊ូហាន ប្រទេសចិនកាន់តែរីករាលដាលនឹងកាន់តែមានចំនួនមនុស្សឆ្លងវីរុស កូរ៉ូណា នេះរហូតដល់ទៅជិត៦ម៉ឺននាក់និងសម្លាប់មនុស្សអស់ប្រមាណ1384នាក់ ​និងនៅតែមានការកើនឡើងការឆ្លងជារៀងរាលថ្ងៃជាប់មិនដាច់នោះ  ពួកក្រុមឈ្មួញឆ្លាតឲកាស់មួយក្ដាប់តូចនៅទីក្រុងភ្នំពេញ បានធ្វើការក្រឡុកតម្លៃម៉ាស់ពីមួយដុំ២៥០០៛ឡើងទៅដល់ជិត២០ម៉ឺនរៀលក្នុងមួយដុំ ដោយពួកគេបានជិះឡាននិងដើរប្រមូលទិញម៉ាស់ពីគ្រប់ទីកន្លែងគ្រប់ខេត្តក្រុងពីទីតាមជនបទតាមតូបលក់ចាប់ហួយនានា ដោយអោយតម្លៃខ្ពស់ ដែលក្នុងមួយដុំហ៊ានទិញក្នុងតម្លៃ១២០០០៛រហូតដល់៣០០០០៛ក្នុងមួយដុំ រហូតមកដល់ពេលនេះម៉ាស់នៅតាមទីជនបទបានដាច់ស្ដុកអស់ហើយ គឺសឹងតែគ្មានតែម្ដង។

 

រហូតមកដល់ថ្ងៃទី ១៥ ខែកុម្ភះនេះម៉ាស់បានឡើងថ្លៃរហូតដល់១២ម៉ឺនរៀលហើយក្នុងមួយប្រអប់ឬមួយដុំ។

Leave a Reply