អត្តពលិកបំបោលក្របីឥណ្ឌារត់លឿនជាងម្ចាស់មេដាយឯតគ្គកម្មពិភពលោកចំងាយ១០០ម៉ែត្រ

ប្រទេសឥណ្ឌា​ យោងតាមសេចក្ដីរាយការណ៏ពត៍មានប្រទេសឥណ្ឌា អត្តពលិកក្របីប្រណាំងឥណ្ឌាម្នាក់ មានអាយុ ២៨ឆ្នាំបានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលគាត់បានចំណាយពេលក្នុងពេលប្រណាំងក្របីបែបបុរាណមួយ ដែលគាត់បានប្រើល្បឿរត់លឿនជាង ម្ចាស់មេដាយមាសឯតគ្គកម្មពិភពលោកអូឡាំពិក៨ជំនាន់។

គេហទំព័រ indains.com បានរាយការណ៏ថា​នៅឯមហោស្រប Kamabala ក្នុងខេត្ត udu លោក Sri Niwasakowada ជាអ្នករត់ប្រណាំងក្របី​ អាយុ ២៨ឆ្នាំ មកពី ខេត្ត Mudadakri បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលលោក បាន​រត់ឈ្នះជើងឯកដែលស្ថិតក្នុងល្បឿនលឿនបំផុត ជាមួយនិងការវិភាគទីន្ន័យថា ការរត់ក្របីចំងាយ ១៤២.៥ម៉ែត្រ​ ដោយប្រើថេរវេលាត្រឹមតែ១៣.៦២វិនាទីប៉ុណ្ណោះ ហើយបើលម្អិតមកត្រឹម ១០០ម៉ែត្រគឺប្រើពេលត្រឹមតែ៩.៥៥វិនាទីដែលល្បឿននេះលឿនជាងកំណត់ត្រាពីលោកដែលប្រើពេលដល់ទៅ៩.៥៨វិនាទី។

សម្រាប់ Kowada ដែលជាអត្តពលិកឈានមុខគេរបស់ប្រទេសឥណ្ឌា នៅឆ្នាំ២០២០ នេះគាត់បានបញ្ចប់ការប្រកួតរបស់គាត់ចំនួន​១២លើកហើយនិងឈ្នះជើងឯកចំនួន២៩ ដង​ផងដែរ​ ប៉ុន្តែយ៉ាងណាក៏ដោយឥណ្ឌាមិនទាន់អាចធានាលទ្ធផលជាផ្លូវការបានទេបើយោងតាមបច្ចេកទេសដែលបានទទួលយក។

ទាក់ទងរឿងនេះផងដែរលោកសាស្រ្តាចារ្យ Kupalakala Dumba ប្រធានការប្រកួតប្រជែងបានប្រាប់ BBC ហិណ្ឌូថា “យើងមិនចង់ប្រៀបធៀបជាមួយនរណាម្នាក់ទេ។ ប៉ុន្តែពួកគេ (អូឡាំពិក) មានវិធីសាស្រ្តវិទ្យាសាស្ត្រច្រើនជាង និងមានឧបករណ៍អេឡិចត្រូនិកត្រឹមត្រូវសម្រាប់វាស់ល្បឿន “

Leave a Reply