លេងសើចដាក់គ្នាពេកហើយ!!! ខំលេបថ្នាំពន្យារជំងឺអេដស៍អស់១២ឆ្នាំចុងក្រោយទើបដឹងថា…

ថៃ៖ តាមគេហំទំព័របាងកកបុស្តិ៍ បានចុះថាផ្សាយថាមាននារីដ៍ស្រស់សោភាម្នាក់ដែលរស់នៅឦសាន​នៃ​ប្រទេស​ថៃ បានរៀបរាប់ប្រាប់អំពីររឿងកំសត់របស់នាងថាកាលនាងអាយុ៨ឆ្នាំនាងបាន រកឃើញថាមានផ្ទុកមេរោគអេដស៍ និងត្រូវបានមនុស្សជុំវិញខ្លួនរើសអើងជាខ្លាំង នាងទ្រាំជីវិតបែបនេះអស់រយះពេល១២ឆ្នាំមកហើយ។ ប៉ុន្តែថ្មីនេះៗ នាងរំភើបជាខ្លាំង​ ក្រោយពេលមជ្ឈមណ្ឌលស្រាវជ្រាវកាកបាតបាងកកបានធ្វើតេស្តនិងបញ្ជាក់ថានាងគ្មានផ្ទុកមេរោគអេដស៍ឡើយ។

នារីអភព្វម្នាក់នេះមានឈ្មោះថា Suthida Saengsumat អាយុ ២០ បានធ្វើដំណើរមកក្រុងបាងកកដើម្បី​មកមជ្ឈមណ្ឌលស្រាវជ្រាវកាកបាតប្រហមបាងកក ដើម្បីធ្វើតេស្តជាលើកទី២ ថ្ងៃទី២៣ កន្លងទៅ ។ លោកវិជ្ជបណ្ឌិត Praphan Phanuphak ប្រធានមជ្ឈមណ្ឌលបានធ្វើសន្និសិតកាសែត ក្រោយធ្វើតេស្ត៣០នាទី​ បញ្ជាក់ថាលទ្ធផលគឺអវិជ្ជមានគ្មានផ្ទុកមេរោគអ្វីឡើយ។

ក្រោយពីទទួលបានលទ្ធផលនាងសប្បាយចិត្តខ្លាំងរបស់យំឥតឈប់ និងបានថ្លែងអំណរគុណដល់មជ្ឈមណ្ឌល និង​ ក្រុមវិជ្ជបណ្ឌិតទាំងអស់ ។ ចំណែកឯម្តាយរបស់ស្ត្រី ​បាននិយាយថាគាត់មិននឹកស្មានថា កូនរបស់គាត់គ្មានផ្ទុកមេរោគសោះ កូនរបស់គាត់ត្រូវបានច្រានចោលពីមិត្តភក្តរបស់នាងដោយសារការរើសអើង  ហើយពេលនេះនាក់កំពុងដាក់បណ្តឹងទៅក្រសួងសុខាភិបាលសាធារណ: ដើម្បីទាមទារកិត្តយស និងឨកាសការងារទៅក្រៅប្រទេសរបស់នាង។

ដើម្បីជ្រាប់កាន់តែច្បាស់សូមទស្សនាវីដេអូខាថឲងក្រោម៖

Leave a Reply