ហ៊ានណាស់! Covid-19 កំពុងវាយលុក Namfon មិនពន្យារពេលរៀបការ ឆ្លៀតបង្អួតរូប Pre-Wedding​ ទៀត….

ថៃ៖ គឺជាពេលវេលា ដ៏ល្អអស្ចារ្យមួយ សម្រាប់តារាស្រី ដ៏ស្រស់ស្អាត នាង Namfon Patcharin ដែលធ្វើឲ្យហ្វេនៗជាច្រើន មានភាពភ្ញាក់ផ្អើល ដោយនាង បានសម្រេចចិត្ត ដឹកដៃគ្នា ជាមួយនឹងអនាគតស្វាមី ដើម្បីត្រៀមរៀបអាពាហ៍ពិពាហ៍ នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២០ ខាងមុខនេះ បើទោះបីជា មានស្ថានភាពរាតត្បាតនៃជំងឺ Covid-19 ក៏ដោយ ប៉ុន្តែអ្នកទាំងពីរ គឺនៅតែរៀបចំ ពិធីរៀបអាពាហ៍ពិពាហ៍ ដូចដែលបានគ្រោងទុកផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ កាលពីពេលថ្មីៗនេះ តារាស្រី Namfon Patcharin បានបង្ហោះរូបថត Pre-Wedding ជាមួយនឹង អនាគតស្វាមី របស់ខ្លួន យ៉ាងផ្អែមល្ហែម និងមើលទៅប្រកបដោយ សុភមង្គលជាទីបំផុត ព្រមជាមួយនឹងសារ ដោយបានបញ្ជាក់ថា៖ សល់ពេល១ ថ្ងៃទៀតទេ ២០.០៣.២០ កម្មវិធីដ៏តូចមួយ នៅក្នុងគ្រួសារដ៏កក់ក្តៅ តាមរបៀបរបស់យើង ។ សូមអរគុណដល់ មិត្តភក្តិជាទីស្រឡាញ់ និងការលើកទឹកចិត្ត នៅគ្រប់បញ្ហាទាំងអស់ ផងដែរ។

ក្រោយពី បានឃើញហើយ ត្រូវបានហ្វេនៗជាច្រើន សរសើរថា បើទោះបីជា ត្រូវជួបឧបសគ្គ ក្នុងកំឡុងពេលនេះក៏ដោយ តែអ្នកទាំងពីរ ក៏បានត្រៀមខ្លួននឹង កាន់ដៃគ្នារៀបមង្គលការ យ៉ាងសប្បាយរីករាយ ព្រមទាំង មានជំនឿចិត្តជម្នះនឹងឧបសគ្គ មួយនេះឲ្យបាន៕ ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply