ស្វាមី Goal! ប្រពន្ធឈឺពោះសម្រាលកូន នី រតនា ធ្វើរឿងទាំងនេះ គួរឲ្យសរសើរ (មានវីដេអូ)

ភ្នំពេញ៖ បន្ទាប់ពីបានរៀបការអស់រយៈពេលច្រើនឆ្នាំកន្លងមក នៅថ្ងៃទី ០៦ ខែមីនា កន្លងទៅនេះ លោក នី រតនា តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ក៏បានក្លាយជាឪពុកគេតាមក្ដីបំណង ដោយភរិយារបស់លោកបានសម្រាលបានកូនស្រីក៏គួរឲ្យក្នាញ់ម្នាក់ ហើយព្រមទាំងដាក់ឈ្មោះឲ្យកូនស្រីយ៉ាងពីរោះ នីវណ្ណ មែលឡានី ហៅ មែល (MEL) ថែមទៀតផង។

ជាមួយគ្នានេះដែរ គិតមកដល់ពេលនេះ កូនស្រីរបស់តារាចម្រៀងសម្លេងផ្អែមរូបនេះ នាងមានអាយុ ១២ថ្ងៃហើយ។ ហើយឃើញថាទទួលបានការចាប់អារម្មណ៍ជាច្រើន តាមរយៈអ្នកនិយមលេងបណ្ដាញសង្គម ដោយកន្លងមកប៉ាៗដ៏ល្អរូបនេះ តែងផ្ដល់ក្ដីស្រលាញ់ផ្អែមល្ហែមដល់កូននិងភរិយាជានិច្ចផងដែរ។

ទន្ទឹមនឹងនេះ កាលពីប៉ុន្មានម៉ោងមុននេះ លោក នី រតនា បានបង្ហោះនូវវីដេអូមួយលើហ្វេសប៊ុកផេករបស់លោក ដែលបង្ហាញថា លោកពិតជាថ្នាក់ថ្នម និងយកចិត្តទុកដាក់ចំពោះប្រពន្ធរបស់លោកបានយ៉ាងល្អ មុនពេលប្រពន្ធរបស់លោកឈឺពោះសម្រាល និងក្រោយសម្រាលរួច។ ដោយក្នុងនោះផងដែរ លោកក៏បានរៀបរាប់ផងដែរថា៖

នេះគឺជា video សម្រាលកូនស្រី Nyvann Melanie – នីវណ្ណ មែលឡានី ដោយធម្មជាតិ កាលពីថ្ងៃសុក្រ ទី ៦ ខែ មីនា ឆ្នាំ ២០២០ អាណិតប្រពន្ធខ្ញុំណាស់ មិនដឹងថាអូនពិបាកប៉ុណ្ណាទេ ពពោះ ៩ ខែ ១០ថ្ងៃហើយ និងត្រូវមកឆ្លងទន្លេពិបាកខ្លាំងបែបនេះទៀត ។

តាមរយៈវីដេអូនេះដែរ មានហ្វេនដែលតែងតែគាំទ្ររូបលោក នាំគ្នាលាន់មាត់សរសើរស្ទើរគ្រប់គ្នា ហើយនេះជាគំរូដ៏ល្អ ដែលនារីគ្រប់រូបប្រាថ្នាចង់បាន មានប្ដីចេះដឹងទុក្ខធុរៈពេលប្រពន្ធឆ្លងទន្លេបែបនេ៕​ ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖


សូមទស្សនាវីដេអូខាងក្រោមនេះ

Leave a Reply