តើពិតទេ ដែល Pancake ចូលរួមកម្មវិធីជាមួយ កូនស្រីមហាសេដ្ឋីវៀតណាម ដែលបានផ្ទុក Covid-19?

ថៃ៖ កាន់តែធ្វើឱ្យហ្វេនៗជាច្រើន មានការព្រួយបារម្ភ យ៉ាងខ្លាំង អំពីហានិភ័យ នៃការឆ្លងវីរុស Covid-19 ចំពោះតារាស្រីដ៏ល្បី លំដាប់ជួរមុខ របស់ប្រទេសថៃ នាង Pancake Khemnit ដោយ កាលពីថ្មីៗកន្លងទៅនេះ នាងបានធ្វើដំណើរ ទៅចូលរួមកម្មវិធី Fashion Week នៅទីក្រុង Milan ប្រទេសអ៊ីតាលី ដែលនៅក្នុង កំឡុងពេលដែលកូនមហាសេដ្ឋីវៀតណាម បានឆ្លង Covid-19 ក៏បានធ្វើដំណើរ ទៅចូលរួមកម្មវិធី Fashion នៅក្នុងទីក្រុងនេះផងដែរ។

យ៉ាងណាមិញ រហូតមកទល់ នឹងពេលថ្មីៗនេះ តារាស្រី Pancake ក៏បានចេញមុខ មកផ្ដល់បទសម្ភាសន៍ ហើយបានឆ្លើយគ្រប់សំណួរ ទាំងអស់ទៅលើ បញ្ហាដែលបានលើកឡើង។ នៅក្នុងនោះដែរ នាងបានបញ្ជាក់ យ៉ាងច្បាស់ថា នាងមិនបាន ចូលរួមកម្មវិធីតែមួយ ជាមួយនឹង កូនមហាសេដ្ឋីវៀតណាមនោះទេ ម្យ៉ាងវិញទៀត ការងារដែល​នាងត្រូវទៅធ្វើ ក៏ត្រូវបាន លុបចោល មុនពេលទៅដល់ទីក្រុង Milan ទៅទៀត។

ដោយឡែក ចំពោះបញ្ហាសុខភាព ដែលអ្នកគាំទ្រជាច្រើន បានសម្ដែង ការព្រួយបារម្ភចំពោះនាងនោះ ស្រាប់តែ Pancake បានបង្ហើបថា នាងក៏បាននិយាយ និងពិគ្រោះយោបល់ ជាមួយនឹង គ្រូពេទ្យជំនាញរួចហើយ ក៏ដូចជាបានថែរក្សា និងការពារខ្លួន បន្ទាប់ពី ធ្វើដំណើរត្រឡប់មកពី បរទេសវិញផងដែរ៕ សូមទស្សនារូបភាពខាងក្រោម៖

Leave a Reply