ឯកឧត្តម ពេជ្រ ស្រស់ ថា កុំសើចចំអកពេលឃើញគេបរាជ័យ កុំអែបអបពេលគេជោគជ័យ ត្រូវចេះជួយគ្នាដោយចិត្តស្មោះ ហើយត្រូវគិតថាអំពើល្អ គឺជាស្ពានចម្លងឲ្យយើងជួបរឿង ល្អៗ និងមនុស្សល្អៗ…

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់​ ឯកឧត្តម ពេជ្រ ស្រស់ ដែលលោកជាប្រធានគណបក្សយុវជនកម្ពុជា បានជួយដល់សង្គម​ជាច្រើនពិសេសគឺពេលនេះ លោកបានជួយដល់ជនទីទាល់ក្រ ដែលកំពុងតែមានជួបនូវការលំបាក។ ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក បានបង្ហោះសារយ៉ាងខ្លីថា “កុំសើចពេលគេបរាជ័យ កុំអែបអបពេលគេជោគជ័យ ត្រូវចេះជួយគ្នាដោយចិត្តស្មោះ ពេលនរណាម្នាក់ត្រូវការជំនួយ ពីយើង ហើយត្រូវគិតថាអំពើល្អ គឺជាស្ពានចម្លងឲ្យយើងជួបរឿង ល្អៗ និងមនុស្សល្អៗ។ ពេជ្រ ស្រស់ រូបភាពកាលពី១០ឆ្នាំមុន គឺថាខ្មៅកប់”។
យ៉ាងណាមិញ ក៏មានបងប្អូនជាច្រើន បានកោតសរសើរ និងអរគុណដល់ឯកឧត្តម ដែលបានយកចិត្តទុកដាក់ លើបងប្អូនខ្មែរយើង ពេលដែលគាត់កំពុងតែជួបនូវការលំបាកនៅពេលនេះ៕

Leave a Reply