ថាហើយកុំចាញ់បោករូប! តារាស្រីរូបនេះ ឃើញក្នុងអ៊ីនធើរណែតឡើងដូចទេពអប្សរ ដល់រូបពិតបាក់ចង្កេះ

តៃវ៉ាន់៖ ពិតប្រាកដណាស់ ការលក់ផលិតផលសម្រស់ ត្រូវទាមទារឲ្យយើង មានរូបសម្រស់ស្រស់ស្អាត ដើម្បីជាទីទំនុកចិត្តអតិថិជន​ ដរាបណា បើមិនមានសម្រស់មិនសូវបាន ក៏ពិបាកក្នុងការលក់ផលិតផលឲ្យដាច់ដែរ។

ប៉ុន្តែ កាលពីថ្មីៗនេះ តារាម៉ូដែលម្នាក់ឈ្មោះ Rosa Yin បានប្រើរូបភាពរបស់នាង ដើម្បីលក់ និងផ្សាយពាណិជ្ជកម្មរបបអាហារ និងសម្រកទម្ងន់។ ជារឿយៗ តារារូបនេះ តែងតែចែករំលែករូបថត ជាមួយទម្រង់មុខV រាងស្រឡូន នៅលើបណ្តាញសង្គមជានិច្ច។

ប៉ុន្តែ មិនយូរប៉ុន្មាន លើលោកនេះគ្មានទេអាថ៌កំបាំង រូបថតរូបរាងរបស់ Rosa Yin ត្រូវបានបែកធ្លាយពេញអ៊ីនធើណែត ដោយនៅក្នុងរូបថត Rosa Yin កំពុងតែផ្អៀងផ្អងថតរូប ដើម្បីផ្សាយពាណិជ្ជកម្ម តែរាងកាយរបស់នាងមានសភាពខុសគ្នាដាច់។

ដោយសារតែរូបភាព នេះនាងមានមាឌហាក់ដូចជា ធាត់មានសាច់ និងសភាពស្បែករលោង ក៏ព្រោះមិនទាន់ edit បានធ្វើឲ្យ នាង Rosa Yin ខឹងយ៉ាងខ្លាំង ហើយនាងបានលុបគណនីផ្ទាល់ខ្លួន របស់នាងចេញ​ ព្រមទាំងបានគម្រាមប្តឹងអ្នកដែលលួចថតរូបទៀត៕ សូមទស្សនារូបខាងក្រោម៖​

Leave a Reply