ប្លែកម្យ៉ាងដែរ ពេជ្រ សោភា ពាក់ម៉ាស់ឡើងឃ្យូដឱ្យឆ្មាសំណព្វចិត្ត ដើម្បីការពាររីរុសកូវីដ១៩

មិនត្រឹមតែការពារខ្លួនពីវីរុសកូវីក១៩ ដោយការពាក់ម៉ាសការពារនោះទេ ពេជ្រ សោភា ក៏បានពាក់ម៉ាស់ឱ្យសត្វចិញ្ចឹមរបស់នាង ដែលមើលទៅកាន់តែគួរឱ្យស្រឡាញ់ថែមទៀត ។
យោងតាមសារព័ត៌មានបរទេសកន្លងមក បានផ្សព្វផ្សាយថា វីរុសកូវីដ១៩ ក្រៅពីឆ្លងពីមនុស្សទៅមនុស្ស វាក៏ឆ្លងទៅសត្វចិញ្ចឹម ដែលមានដូចជាឆ្កែ និងសត្វខ្លាជាដើម  ប៉ុន្តែយ៉ាងណានៅក្នុងប្រទេសកម្ពុជា ពុំទាន់មានករណីនោះទេ ។

យ៉ាងណាមិញ បើងាកមកមើលកំពូលតារាចម្រៀង ពេជ្រ សោភា វិញ ក៏បានបង្ហាញរូបភាពមួយ ដោយនាងបានពាក់ម៉ាស់ទៅឱ្យសត្វឆ្មាជាទីស្រឡាញ់របស់នាង ជាមួយនឹងសារខ្លីថា «ម៉ាក់អូនក៏ពាក់ម៉ាស់ ចឹងគិតអីទៀត Latte ឡាតេ ក៏ពាក់ម៉ាស់ដែរ រួមគ្នាការពារកូរ៉ូណា»។\

បើទោះបីមានលក្ខណៈ កំប្លែង និងប្លែកបន្តិចមែន តែក៏មានការលើកឡើងពីសំណាក់ហ្វេនៗថាការពារប្រសើរជាងព្យាបាល ។ក្នុងកំឡុងពេលដែលវីរុសកូវីដ១៩ រាតត្បាតនេះ ពេជ្រ សោភា ក៏បានចូលរួមបរិច្ចាគជាថវិការ ផ្ទាល់ខ្លួន ដើម្បីចូលរួមទប់ស្កាត់ទៅតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលផងដែរ ។ ក្នុងនោះនាង ក៏បានចេញបទចម្រៀងមួយបទដែលមានចំណងជើងថា «រួមគ្នាប្រឆាំងកូវីដ១៩ »​ ដោយទទួលបានការគាំទ្រ និងស៊ែរជាច្រើនផងដែរ ៕


សើចចុកពោះ! ពេជ្រ សោភា អង្គុយមើលខ្លួនឯងពេលឡើងឆាក ហើយរាំតាមយ៉ាងឡូយ…(មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្តស្គាល់ហើយតារាចម្រៀងដ៏មានប្រជាប្រិយភាពខ្ពស់គឺអ្នកនាង ពេជ្រ សោភា ដែលកន្លងមកហាក់មានការគ្រាំទ្រកាន់តែខ្លាំងពីហ៊្វេនៗគ្រប់វ័យទូទាំងប្រទេសតែម្ដង។ យ៉ាងណាមិញនេះបើយោងតាមប្រភពវិដេអូមួយពីសកម្មភាពគាត់កំពុងតែទស្សនាខ្លួនឯងក្នុងទូរទស្សន៍ ជាពិសេសសកម្មភាព និង ការនិយាយស្ដីរបស់នាង ពេលមើលពិតជាមានភាពកំប្លុកកំប្លែងខ្លាំង សឹងតែទប់សំណើចមិនចង់ជាប់ ដោយនាងបានបញ្ជាក់ឲ្យទស្សិកជនបានដឹងផងដែរថា ការឡាយតាមទរទស្សន៍នោះគឺជាការថតទុករបស់ក្រុមហ៊ុនប៉ុណ្ណោះ៕
តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះ៖


ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះ៖

Leave a Reply