ប្លែកភ្នែកខ្លាំងពេលឃើញស្រីស្អាត រ៉េត សូហ្សាណា គ្រងឈុតប្រពៃណី….

បន្ទាប់ពីចូលប្រឡូកក្នុងវិស័យសិល្បៈ ក្រោយពីបានចូលរួមក្នុងការប្រកួតកម្មវិធី The Voice Cambodia រួចមក តារាចម្រៀងវ័យក្មេង កញ្ញា រ៉េត សូហ្សាណា ហាក់បីដូចជាមានការគាំទ្រពីសំណាក់មហាជន។ នៅក្នុងនោះ ដោយសមត្ថភាព និងសម្រស់របស់កញ្ញាតារាចម្រៀងវ័យក្មេងរូបនេះ ក៏បានក្លាយទៅជាទូតសុឆន្ទៈរបស់បណ្តាក្រុមហ៊ុនមួយចំនួនផងដែរ។

បើក្រឡេកទៅមើល ការតុបតែងរបស់កញ្ញា រ៉េត សូហ្សាណាឯនេះវិញ ជាទូទៅកញ្ញាតែងតែតុបតែងខ្លួនបែបយុវវ័យ ទាន់សម័យ និងស៊ិចស៊ីម្តងម្កាលផងដែរ ដើម្បីសាកសមទៅនឹងវ័យរបស់កញ្ញា។

ប៉ុន្តែអ្វីដែលគួរឲ្យប្លែកភ្នែក និងមានការចាប់អារម្មណ៍ដែរនោះ ថ្មីៗនេះ កញ្ញាបានបង្ហោះនូវរូបភាពប៉ុន្មានសន្លឹក នៅក្នុងឈុតប្រពៃណី ដើម្បីអបអរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដោយមើលទៅ ហាក់ស្រស់ស្អាតប្លែកម្យ៉ាង នៅពេលកញ្ញាតុបតែងបែបសម័យ៕

ចង់ដឹងថាមើលទៅប្លែកបែបណា ទៅទស្សនារូបភាពខាងក្រោម៖

Leave a Reply