បរទេស៖ ពិតជាមានភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីកូនក្រមុំដ៏ស្រស់ស្អាតម្នាក់សាច់សខ្ចីញិចបានរៀបការជាមួយនឹងបុរសវ័យរាងចាស់បន្តិច។ យ៉ាងណាមិញចំណែកឯអាយុក៏គ្រាន់តែជាតួលេខដែរ ហើយនេះបើយោ ងតាមសារព័ត៌មាន Oriental Daily បានអោយដឹងថា
អ្នកនិយមលេងអ៊ីនធឺណិតម្នាក់មកពីប្រទេសថៃបានចែករំលែករូបថតជាច្រើនសន្លឹកក្នុងពិធីមង្គលការមិត្តរបស់គាត់ ប៉ុន្តែនេះមិនមែនជាគូស្នេហ៍ធម្មតាទេ ព្រោះកូនកំលោះមានអាយុច្រើនជាងកូនក្រមុំដល់ ទៅ ៥០ ឆ្នាំ!បុរសវ័យ៧០ឆ្នាំរូបនេះត្រូវបានគេនិយាយថាគាត់មិនធ្លាប់បានរៀបការពីមុនមកទេ មុនពេលជួបកូនក្រមុំអាយុ២០ឆ្នាំរូបនេះ
គាត់បានចំណាយប្រាក់ ២០ លានបាត (ប្រហែល ២,៧៥ លានដុល្លារ) សម្រាប់ថ្លៃបណ្ណាការ។ ទោះជាយ៉ាងណាក៏ដោយ អាពាហ៍ពិពាហ៍របស់ពួកគេបានបង្កឱ្យមានពាក្យចចាមអារ៉ាមជាច្រើនក្នុងចំណោមមិត្តភក្តិនិងសាច់ញាតិក្នុងពិធីមង្គលការតាំងពីដើមរហូតដល់ចប់។ ប៉ុន្តែបើទោះបីជាយ៉ាងនោះក្តី ក៏កូនកំលោះក្រមុំមួយគូនេះ នៅតែជួបជុំគ្នាយ៉ាងសប្បាយរីករាយបំផុត៕
