កីឡាករ​ដែល​ធ្លាប់​និង​កំពុង​លេង​នៅ EPL ជួយ​ហុល្លង់ បំបាក់​ក្រុម​របស់ Ronaldo យប់​មិញ

ក្រុម​ជើងឯក​ពានរង្វាន់​ទ្វីប​អឺរ៉ុប ព័រទុយហ្គាល់ បាន​ទទួល​បរាជ័យ ដោយ​ក្រុម​ហុល្លង់ ដោយ​លទ្ធផល ៣-០ ក្នុង​ការប្រកួត​មិត្តភាព​អន្តរជាតិ​ នៅ​ទីក្រុង​ហ្ស៊ឺណែវ ប្រទេស​ស្វីស កាលពី​យប់មិញ​។

ហុល្លង់ រក​គ្រាប់​បាល់​ដំបូង​ពី Memphis Depay អតីត​កីឡាករ​របស់ Manchester United នៅ​នាទី​១១ និង Ryan Babel អតីត​ខ្សែ​ប្រយុទ្ធ​របស់ Liverpool ជា​អ្នក​រក​គ្រាប់​ទី​ពីរ នៅ​នាទី​៣២។ ចំណែក​ខ្សែ​ការពារ Virgil van Dijk របស់​ក្រុម​ហង្ស​ក្រហម បាន​បន្ថែម​គ្រាប់​ទី៣ នៅ​ចុង​វគ្គ​ទី​មួយ។

ចូល​ដល់​វគ្គ​ទីពីរ ព័រទុយហ្គាល់ ទោះ​បី​ជា មាន Cristiano Roanldo ក៏​មិន​អាច​រក​គ្រាប់​វាយបក​បាល់​បាន​ដែរ។ ហើយ​ថែម​ទាំង ត្រូវ​អាជ្ញា​កណ្ដាល​បណ្ដេញ​កីឡាករ​ម្នាក់​ចេញ​ទៀត នៅ​នាទី​៦១។

Leave a Reply