ក្តៅៗ សមត្ថកិច្ចកំណត់មុខសញ្ញាបានហើយ ជនដៃដល់ អារ ក សម្លាប់ស្ត្រីកម្មការិនីម្នាក់នៅរោងចក្រ

លោកអ្នកប្រាកដជាកំពុងតែតាមដានរឿង ជនសង្ស័យ​យក​កូនកាំបិត​ចិតបន្លែ​ ទៅ​ធ្វើ​សកម្មភាព​ អា​រក​ និង​ចាក់សម្លាប់​ទៅ​លើ​ស្ត្រី​ម្នាក់​ បណ្ដាល​ឲ្យ​រង​របួស​ចំនួន​១៤​កន្លែង​ រហូត​ដល់​ស្លាប់​ នៅ​កន្លែង​កើត​ហេតុតែ​ម្ដង​ កណីនេះកើតទ្បើងនៅ​វេលា​ម៉ោង​ចន្លោះ​ពី​ម៉ោង​៦​ទៅ​ម៉ោង​៧​ព្រឹក​ ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ នៅ​ចំណុច​រោច​ក្រ​ធី​វ៉ា​យ​ផលិត​ អំ​ពូ​ល​ភ្លើង​អំ​អរ​ ស្ថិត​នៅ​ក្នុងភូមិ​ដើម​ពោធិ​ ឃុំ​កណ្ដៀង​រាយ​ ស្រុក​ស្វាយ​ទាប​ ខេត្តស្វាយរៀង​។​ ​ក្រោយ​ទទួល​បាន​ព័ត៌មាន​ភ្លាម​លោក​ឧត្តមសេនីយ៍ត្រី​ កុយ​ សុភាព​ ស្នងការ​រង​នគរបាល​ខេត្ត​ ទទួល​ការងារ​ព្រហ្មទណ្ឌ​ នាយការិយាល័យ​ព្រហ្មទណ្ឌ​ធ្ងន់​ ស្រាល​ បច្ចេកទេស​វិទ្យាសាស្ត្រ​ អធិការ​ អធិការរង​ស្រុក​ស្វាយ​ទាប​ គ្រូរ​ពេទ្យ​ បាន​ចុះ​ហំ​ព័ន្ធ​ និង​ពិនិត្យ​សាកសព​ កំណត​មុខសញ្ញា​ដែលពាក់ព័ន្ធ​។​ ​មន្ត្រី​នគរបាល​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​ថា​ជន​រង​គ្រោះ​ឈ្មោះ​ ខឹ​ម​ ពិសាល​ ភេទ​ស្រី​ អាយុ​២៤​ឆ្នាំ​។​ ​ដែលប្រភព​ដដែល​បន្ត​ថា​ជនសង្ស័យ​ ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច​បាន​រត់គេច​ខ្លួន​ ពី​កន្លែង​កើតហេតុ​បាត់​តែ​ម្ដង​។​…

idol ចេញពីគុកវិញហើយ នណាចាំគាត់បានខ្លះ

ប្រិយមិត្តមាននៅចាំបានទេ ហោរាអគ្គីនេត្រ ដែលធ្លាប់អះអាងខ្លួនថាជា គ្រូវេទមន្តមន្តអាគមដាក់ស្នេហ៍ល្បីពាសពាញហ្វេសប៊ុកនោះ ដែលកាលពីឆ្នាំ២០១៧កន្លងទៅ លោកត្រូវបានប៉ូលីសខ្លួន ពីបទជួញដូរគ្រឿងញៀន រហូតឈានដល់ការដាក់ទោស ជាប់ពន្ធនាគាររយៈពេល២ឆ្នាំ។ ប៉ុន្តែមិនថាយ៉ាងណា កន្លងទៅរយៈពេល២ឆ្នាំ ពេលនេះហោរារូបនេះ បានចេញពីគុកវិញហើយ ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលនោះ គឺហោរារូបនេះបានប្រែប្រួលសម្រស់ខ្លាំង មានសាច់សខ្ចី និងមានមុខមាត់រូបរាងស្លីមជាមុនផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ផេកហ្វេសប៊ុកដែលខានលេងរយៈពេល២ឆ្នាំមកនេះ ពេលនេះក៏មានសកម្មភាពឡើងវិញ ពោលគ្រាន់តែចេញគុកមិនបានប៉ុន្មាន ហោរាអគ្គីនេត្ររូបនេះ បានធ្វើការបង្ហោះនៅលើផេកហ្វេសប៊ុកខ្លួនជាថ្មី និងថែមទាំងមានហ្វេនថែមទៀតផងដែរ៕

ម្នាក់ៗភ្ញាក់ផ្អើល! ក្រោយជីកដីសុខៗ ប្រទះឃើញឆ្អឹងនាគក្បាលបីមួយនៅកំពង់ធំ (មានវីដេអូ)

ខេត្តកំពង់ធំ ៖ មានរឿងមួយដ៏គួរអោយភ្ញាក់ផ្អើលបានកើតទ្បើងនៅខេត្តកំពង់ធំ ដោយប្រជាពលរដ្ឋនៅបាននាំគ្នាផ្អើលឈូឆរទៅមើលគ្រប់គ្នា ក្រោយប្រទះឃើញរូបឆ្អឹងនាគ មានក្បាលបី ត្រូវបានគេជីករកឃើញ នៅវត្តតាំងគោក ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ នៅក្នុងនោះដែរប្រជាពលរដ្ឋគ្រប់គ្នា បាននាំគ្នាផ្អើលទៅមើល នឹងបានថតជាវីដេអូនិងរូបភាព បង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក បង្ករអោយមានការភ្ញាក់ផ្អើលជាខ្លាំង និងចាប់អារម្មណ៍យ៉ាងខ្លាំងពេញបណ្ដាញសង្គមហ្វេសប៊ុក ព្រោះហេតុការណ៌ចំលែកមួយនេះកើតឡើងក្នុងភូមិ។ ទោះបីជាបែបនោះក្តីក៏មានប្រជាជនមួយចំនួនបានជឿរ ហើយប្រជាជនមួយចំនួនទៀតក៏មិនជឿរដែរ បើប្រិយមិត្តចង់ដឹងច្បាស់ សូមទស្សនាវីដេអូទាំងស្រុង ដែលគេជីករកឃើញរូបឆ្អឹងនាគក្បាលបី នៅខាងក្រោមនេះ។ សំរាប់មតិបងប្អូនក្រោយពីមើលរួចយល់យ៉ាងណាដែរ?

ដេននី ក្វាន់ ប្រាប់ថា កែរតាំងពីថ្ងាស ដល់ចុងជើង សូម្បីតែយកឆ្អឹងជំនី ក៏ហ៊ានយកចេញដែរ

បកទៅប្រភពដើមបន្តិច គ្រប់គ្នាបានស្គាល់ ដេននី ក្វាន់ ក៏តាមរយៈភាពស៊ិចស៊ី បញ្ចេញដើមទ្រូង រាល់ពេល នៅក្នុងបណ្តាញសង្គម ហើយរូបនាង ក៏ធ្លាប់រឿងជាច្រើន ការរិះគន់ និងត្រូវគេឲ្យផ្អាកពីសិល្បៈ១ឆ្នាំទៀតផង។ ប៉ុន្តែសម្រាប់ប៉ុន្មានឆ្នាំចុងក្រោយនេះ រូបនាង មិនសូវអើពើ ទៅលើរឿងសិល្បៈអីប៉ុន្មានទេ ហើយក៏មិនសូវបង្ហោះរូបថតស៊ិចស៊ីដូចមុនទៀតប៉ុន្មានដែរ ដែលនាងទម្លាក់ខ្លួន ១៨០ដឺក្រេ ដោយធ្វើខ្លួនធម្មតា និងយកពេលរកស៊ី ធ្វើរឿងសប្បុរសធម៌វិញ។ ជាពិសេស ទើបតែម្សិលមិញនេះទេ ដែលដេននី ក្វាន់ បានបង្ហាញមុខជាថ្មី ក្រោយជាសះស្បើយ ពីមុខរបួសកែសម្ផស្ស ព្រមទាំងទម្លាយរឿង ដែលគ្រប់គ្នាមិនដែលដឹងទាល់តែសោះ ក៏នាងបានប្រាប់ស្ទើរតែទាំងអស់ផងដែរ។ ក្នុងនោះដែរ ដេននី ក្វាន់ មិនសូវបានបង្ហោះរូបថ្មី មួយរយៈនេះ ក៏ព្រោះតែនាង រវល់នឹងការកែសម្ផស្សបន្ថែម ដែលចុងក្រោយនេះ…

កុំច្រណែនតា! វ័យច្រើនឬតិចមិនសំខាន់ អ្វីដែលសំខាន់គឺការស្រលាញ់ និង យល់ចិត្តគ្នាពិតៗ

ពេលនេះ​អ្នកលេងហ្វេសប៊ុកមានការភ្លឺភ្នែកច្រើនហើយជុំវិញករណីបុរសចំណាស់ម្នាក់បានប្រពន្ធក្មេងដោយកាលនោះ គេថាដោយសារទឹកលុយ តែការពិតគាត់គ្រាន់តែជាអ្នកបើកបររថយន្តម្នាក់ប៉ុណ្ណោះទើបអ្នកខ្លះវាយ​តម្លៃថា នារីដែលយកប្តីចាស់នាំឱ្យដំបៅទ្រូង តែផ្ទុយទៅវិញនា​ងជាប្រពន្ធក្មេងបានប​ង្ហាញពីទឹកចិត្តនា​​ងជាមួយប្តីចាស់ថា ស្រឡាញ់គ្នាស្មោះគ្មានថ្ងៃបែកបែរ។​ ប្តីប្រពន្ធដែលធ្លាប់បានធ្វើឱ្យមានកា​រភ្ញាក់ផ្អើលក្នុងបណ្តាញសង្គមហ្វេសប៊ុក ក៏ព្រោះតែភាគី កូនកំលោះ ដែលមានវ័យជាង ៥០ ឆ្នាំ និង មានសក់ស្កូវសព្រោងមានភ័ព្វវាសនាស្ទូចយកបេះដូងភរិយាដែលមានវ័យក្មេងរូបស្រស់ រហូតបានដឹកដៃគ្នាសំពះផ្ទឹមរៀបការទទួលយកគ្នាជាគូអនាគត ដោយសន្យាថែរក្សាចំណងស្នេហ៍មួយនេះឱ្យមានភាពផ្អែមល្ហែមរហូតតទៅ ពេលនេះខាងស្រីបានបង្ហោះសារ ព្រមទាំ​ង រូបភាពបញ្ជាក់ពីក្តី​ស្រឡាញ់ និង ភាពផ្អែមល្ហែម​ជាមួយគ្នាគួរឱ្យចាប់អារម្មណ៍បំផុត ។ រឿង​នេះបានធ្វើអោយម​ហាជនជាច្រើន​មានការ​រំភើបចិត្តជំនួ​សគូរស្នេហ៏មួយគូរនេះជាខ្លាំង បើទោះបីជាខុសវ័យគ្នាពិត​មែនតែអ្នកទាំង២ពិតជាស្រលាញ់គ្នាដោយចិត្តនឹងចិត្តពិតមែន មិនមែន​ដោយសារទឹកលុយនោះទេ៕

សូមមេត្តាជួយគាត់ផងតិចក្តីច្រើនក្តីក៍ដោយ កូនគាត់ទើបតែ 2ខែទេ កើតជំង្ងឺឈាមក្នុងសួតកំរិតធ្ងន់

ថ្មីៗនេះតាមរយះគណនី័យហ្វេសប៊ុកឈ្មោះ Vorn Piseth បានបង្ហោះសារសុំជំនួយជាថវិការដើម្បីជួយដល់កូនប្រុសរបស់ដែលមានអាយុទើបតែ ២ខែ បានកើតជំង្ងឺកាចសាហាវ ឈាមក្នុងសួតកំរឹតធ្ងន់ ដែលធ្លាប់ទៅសំរាកព្យាបាលនៅមន្ទីរពេទ្យ គុន្ធបុប្ជា រយះពេលមួយខែជាងហើយ តែស្ថានភាព កាន់តែដុនដាបទៅ។ ដូចនេះបងប្រុសបានដង្ហើយរកសប្បុរសជនដើម្បីជួយដល់គាត់ដែលកំពុងមានទុក្ខជាខ្លាំងផង ដែលគាត់បានរៀបរាប់ថា ៖ “សូមបងប្អូមេត្តាជួយស៊ែដើម្បីអោយសប្បុរសជនគ្រប់រូបបានដឹង សូមមេត្តាជួយដល់កូនប្រុសខ្ញុំផង អាយុទើបតែ 2ខែ ប៉ុណ្ណោះ មានជំងឺកាចសាហាវ ឈាមក្នុងសួតកំរឹតធ្ងន់ ធ្លាប់សំរាកព្យាបាលនៅមន្ទីរពេទ្យ គុន្ធបុប្ជា រយះពេលមួយខែជាងហើយ តែស្ថានភាព កាន់តែដុនដាបទៅ។ ពេលនេះពួកយើងសំរេចចិត្តបញ្ចូនមកដល់មន្ទីពេទ្យក្នុងប្រទេសវៀតណាមមួយអាទិត្យជាងហើយ ពេទ្យទីនេះគាត់ប្រាប់ថា កូនប្រុសខ្ញុំមានសង្ឃឹមតិចណាស់ តែទឹកចិត្តជាឪពុកម្តាយ អោយតែមានសង្ឃឹមទោះបីតិចក្តី ក៏ពួកយើងប្រមូលលុយអស់ពីខ្លួនដែរ ដើម្បីជីវិតកូនបានរស់។ ប៉ុន្តែស្ថានភាពជំងឺកូនប្រុសខ្ញុំត្រូវការព្យាបាលរយៈពេលយូរទៀត ពួកយើងមិនមានលទ្ធភាពគ្រប់គ្រាន់សំរាប់បន្តការព្យាបាលបន្តទៀតទេ តែក៏មិនចង់យកកូនត្រឡប់ទៅស្រុកទាំងស្ថានភាពកូនសែនវេទនាបែបនេះដែរ។ ដូច្នេះពួកយើងមានតែម្រាមដៃដប់សំពះរកសប្បុរសជនគ្រប់រូប មេត្តាសន្តោស សូមជួយបរិច្ចាគតិចឬច្រើន…