ល្បី​នៅ​វៀតណាម គេ​យក​ឆ្កែ​ទៅ​ស្ងោរ​ទាំង​រស់​មុន​បរិភោគ ព្រោះ​មូលហេតុ​១

លោក Michele Brown នាយក​ប្រតិបត្តិ​អង្គការ​សប្បុរសធម៌​ប្រឆាំង​នឹង​ការ​បរិភោគ​សាច់​សុនខ ​(ឆ្កែ) បាន​ឲ្យ​ដឹង​ថា នៅ​វៀតណាម មុន​នឹង​យក​សត្វ​ឆ្កែ​ទៅ​ធ្វើ​ម្ហូប ពួក​វា​ត្រូវ​គេ​បង្អក​ចំណី​ឲ្យ​ណែន​ក្រពះ​ជាមុន​សិន រួច​ទើប​យក​​ទៅ​ស្ងោរ​ទាំង​រស់​តាម​ក្រោយ។ ការ​ប្រព្រឹត្ត​ទង្វើ​នេះ​​ដោយសារ​តែ​អ្នក​បរិភោគ​យល់​ឃើញ​ថា វា​នឹង​ជួយ​ឲ្យ​សាច់​មាន​រសជាតិ​កាន់​តែ​ឆ្ងាញ់​ពិសេស​ជាង​មុន​ថែម​ទៀត។ លោក Brown បន្ត​ថា នៅ​វៀតណាម គេ​មាន​ជំនឿ​ម៉្យាង​ថា ការ​ទទួល​ទាន​សត្វ​ចិញ្ចឹម​ប្រភេទ​នេះ​នឹង​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​មាន​ភាព​រឹងមាំ ហើយ​អាច​បង្កើន​ចំណង់​ផ្លូវ​ភេទ​ផង​ដែរ។ ឯ​ខ្លះ​ទៀត​គិត​ថា សាច់​ឆ្កែ​អាច​ជួយ​ព្យាបាល​ជំងឺ​ផ្សេងៗ ជាពិសេស​​​​នោះ​គឺ​ជំងឺ​សន្លាក់​ឆ្អឹង។ យ៉ាង​ណា​មិញ លោក​ Brown បញ្ជាក់​ថា អត្ថប្រយោជន៍​ទាំង​នេះ​មិន​មាន​ការ​បញ្ជាក់​ច្បាស់​ពី​ផ្នែក​វិទ្យាសាស្ត្រ​នោះ​ទេ។ សូម​ជម្រាប​ថា សុនខ​ជា​សាច់​សត្វ​ដែល​មាន​ការ​ពេញ​និយម​គួរ​សម​នៅ​ប្រទេស​វៀតណាម ដោយ​ក្នុង​១​ឆ្នាំៗ​មាន​សត្វ​ប្រភេទ​នេះ​មិន​តិច​ជាង ៥​លាន​ក្បាល​ឡើយ​ត្រូវ​គេ​យក​ទៅ​ធ្វើ​ជា​អាហារ ជា​រៀងរាល់​ឆ្នាំ។ ក្នុង​ចំណោម​សត្វ​ឆ្កែ​ទាំង​នោះ មាន​ខ្លះ​ត្រូវ​លួច​ចាប់​ពី​ផ្ទះ​ប្រជាជន​ដោយ​ខុស​ច្បាប់៕

មូលហេតុ​៧​ចំណុច​ធំៗ ដែល​បណ្តាល​ឲ្យ​កកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ

មូលហេតុ​ដែល​បណ្តាល​ឲ្យ​កកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ មាន​៧​ចំណុច​ធំៗ​គឺ៖ ទី១- មិន​គោរព​ច្បាប់​ចរាចរណ៍ ទី២- ខ្វះ​ខាត​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ ទី៣- ខ្វះខាត​ការ​កសាង​ហេដ្ឋា​រចនា​សម័្ពន្ធ ទី៤- ខ្វះខាត​ការ​គ្រប់គ្រង​ចំណី​ផ្លូវ​ឲ្យបាន​ត្រឹមត្រូវ ទី​៥- ខ្វះខាត​ចំណត​រថយន្ដ ទី៦- ម៉ោង​ចេញចូល​ធ្វើ​ការងារ រដ្ឋ-ឯកជន​ដូចគ្នា និង​ទី៧-រថយន្ដ​ប្រភេទ​ធំៗ ចូល​ក្នុង​រាជធានី​ភ្នំពេញ។ នេះ​បើតាម​ការ​លើកឡើង​របស់​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ លោក សាំ ពិសិដ្ឋ ក្នុង​កិច្ចប្រជុំ​ពិភាក្សា​រៀបចំ​កែ​លម្អ និង​ដោះស្រាយ​ការ​កកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២៨ ខែ​មីនា ឆ្នាំ​២០១៨។ លោក​អះអាង​ថា «ប្រទេស​ណា​ក៏​ដោយ ទីក្រុង​ណា​ក៏ដោយ ដែល​ស្ថិត​នៅក្នុង​ការ​អភិវឌ្ឍ​ហើយ តែងតែ​មាន​ការ​កកស្ទះ​ហើយ»។ លោក សាំ ពិសិដ្ឋ បាន​និយាយ​ថា ការ​កកស្ទះ​នៅក្នុង​រាជធានី​ភ្នំពេញ មាន​ចំនួន ១៨២​គោលដៅ ហើយ​អាជ្ញាធរ​តាម​មូលដ្ឋាន…

ឆ្នេរ​ល្បី​មួយ​​នៅ​ថៃ​ដែល​ហូលីវូដ​ធ្លាប់​ទៅ​ថត​រឿង ​នឹង​ត្រូវ​បិទដោយសារ​ភ្ញៀវ​​ទេសចរ​ច្រើនពេក

ឆ្នេរ​ Maya Bay នៅ​លើ​កោះ Phi Phi Leh របស់​ថៃ ដែល​ធ្លាប់​ជា​​ទីតាំង​សម្រាប់​ថត​រឿង​ ​The Beach របស់​តារា​ហូលីវូដ Leonardo DiCaprio ត្រូវ​បាន​នាយកដ្ឋាន​ឧទ្យាន​ជាតិ និង​ជីវិត​សត្វ​ព្រៃ​​ថៃ ប្រកាស​បិទ​ជា​បណ្ដោះ​អាសន្នកាលពី​ថ្ងៃ​ទី២៨ មីនា​ ដោយសារ​​បញ្ហា​បំផ្លាញ​​បរិស្ថាន ដែល​បណ្ដាល​មកពី​ចំនួន​ភ្ញៀវ​ទេសចរ​ច្រើន​ពេក។ ការ​​បិទ​នេះ គឺ​​ក្រោយ​ពី​ក្រុម​ជីវវិទូ​សមុទ្រ បាន​រក​ឃើញ​ថា ផ្កាថ្ម​ភាគ​ច្រើន​នៅ​ជុំវិញ​តំបន់​នោះ​ បាន​បាត់​បង់​ ចំណែក​ជីវិត​ក្នុង​សមុទ្រ​ ក៏​បាត់​បង់​យ៉ាង​ច្រើន​ផង​ដែរ។ ឆ្នេរ​នេះ នឹង​ត្រូវ​បិទ​មិន​ឲ្យ​ភ្ញៀវ​ទេសចរ​ចូល​កម្សាន្ត​ ​រយៈ​ពេល៤ខែ​ជារៀង​រាល់​ឆ្នាំ ដែលចាប់​ផ្ដើម​ពី​ខែ​មិថុនា​ឆ្នាំ២០១៨​នេះតទៅ ដើម្បី​ទុក​ឲ្យ​ជីវិត​សត្វ​សមុទ្រ​ និង​ផ្កាថ្ម​កើត​ឡើង​ជាថ្មី។​ ឆ្នេរ​ Maya Bay ធ្លាប់​ត្រូវ​បាន​ប្រកាស​ឲ្យ​បិទ​តាំង​ពី​ឆ្នាំ​មុន​ម៉្លេះ គឺ​ចន្លោះ​ពី​ខែ​ឧសភា​ ដល់​ពាក់​កណ្ដាល​ខែ​តុលា ប៉ុន្តែ​ដោយសារ​​តម្រូវ​ការ​អ្នក​ទេសចរ​​ច្រើន…

ឧស្សាហកម្ម​ឈើ​វៀតណាម ប្រឈម​បញ្ហា​កង្វះ​វត្ថុ​ធាតុ​ដើម

លោក Nguyen Ton Quyen អគ្គលេខាធិការ​នៃ​សមាគម​ផលិតផល​ព្រៃឈើ​របស់​វៀតណាម បាន​បញ្ជាក់​ថា ឧស្សាហកម្ម​ឈើ​របស់​វៀតណាម​កំពុង​ប្រឈម​និង​បញ្ហា​កង្វះ​វត្ថុធាតុ​ដើម ខណៈ​ដែល​ការ​នាំចេញ​ផលិតផល​ផលិត​ចេញ​ពី​ព្រៃឈើ កំពុង​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។ លោក​បញ្ជាក់​ថា បញ្ហា​កង្វះ​វត្ថុធាតុ​ដើម​នេះ ទីមួយ​ដោយសារ​ប្រទេស​កម្ពុជា ឡាវ និង​មីយ៉ាន់ម៉ា បាន​បន្ដ​ហាមឃាត់​ការ​កាប់​ឈើ និង​នាំចេញ​ឈើ​ទៅ​កាន់​ប្រទេស​វៀតណាម។ ចំណែក​ទី​ពីរ ដោយសារ​តែ​ប្រទេស​ចិន បាន​ក្លាយ​ជា​ទីផ្សារ​ប្រកួតប្រជែង​ការ​នាំចូល​ឈើ​ជាមួយ​ប្រទេស​វៀតណាម។ ចំណែក​លោក Nguyen Quoc Tri មន្រ្តី​ជាន់ខ្ពស់​ក្រសួង​កសិកម្ម និង​អភិវឌ្ឍ​ជនបទ​វៀតណាម បាន​ប៉ាន់​ប្រមាណ​ថា ប្រាក់​ចំណេញ​នៃ​ការ​នាំចេញ​ផលិតផល​ឈើ​នៅ​ឆ្នាំ២០១៨ នេះ នឹង​អាច​ទទួល​ប្រមាណ ៩​ពាន់​លាន​ដុល្លារ៕

គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ចំនួន​៧ ដែល​ធនាគារ​ជាតិ អនុញ្ញាត​ឲ្យ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន

ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០១៨​ថា គិត​ត្រឹមខែ​នេះ ក្រៅពី​គ្រឹះស្ថាន​ធនាគារ​ពាណិជ្ជ មាន​តែ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ចំនួន​៧ ប៉ុណ្ណោះ ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន។ គ្រឹះស្ថាន​ទាំង​នោះ​រួមមាន៖ ១. គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ប្រា​សាក់ ២. គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ វីសិនហ្វាន់ ៣. គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ហត្ថា​កសិករ លីមីតធីត ៤. គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ អេ អឹម ខេ ៥. គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ក្រេឌីត ៦. គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ អម្រឹត និង​៧. គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ អិលអូ​អិលស៊ី។ ការ​ប្រកាស​នេះ គឺ​បន្ទាប់ពី​ធនាគារ​ជាតិ បាន​ទទួល​ព័ត៌មាន​ថា ជន​មួយ​ចំនួន និង​គ្រឹះស្ថាន​ឥណទាន​ជនបទ​មួយ​ចំនួន​តូច ដែលបាន​កម្លាយ​ខ្លួន​ពីអង្គការ​មិនមែន​រដ្ឋាភិបាល…

មេ Facebook បកស្រាយរឿង​អាស្រូវបែកធ្លាយទិន្នន័យ​របស់​អ្នក​ប្រើ​ប្រាស់

លោក Mark Zuckerberg ប្រធាន​ក្រុមហ៊ុន​ Facebook​ បាន​សារភាព​កាល​ពី​ថ្ងៃ​ពុធ​ទី​២១ មីនា​ម្សិល​មិញ​ថា ក្រុមហ៊ុន​របស់​លោក បាន​បង្កើត​​កំហុស​ទាក់​ទង​នឹង​ការ​បែកធ្លាយទិន្នន័យ​របស់​ប្រើ​ប្រាស់​​ ដែល​ល្មើស​នឹង​គោលការណ៍​ឯកជនភាព​​របស់​ Facebook​។ “យើង​បាន​បង្កើត​នូវ​កំហុស​ តែ​យើង​មាន​រឿង​ជា​ច្រើន​ទៀត​ដែល​ត្រូវ​​ធ្វើ​។ ដូច្នេះ​យើង​ត្រូវ​តែ​ក្រោក​ឡើង ​ហើយ​បន្ត​ធ្វើ​វា”។​ នេះ​ជា​អ្វី​ដែល​លោក​ Zuckerberg បាន​ថ្លែង​ក្នុង​សេ​ចក្តី​ថ្លែង​ការណ៍។ ការ​ឆ្លើយ​តប​ដូច្នេះ គឺ​កើត​ឡើង ​ក្រោយ​បណ្ដាញ​សារព័ត៌មាន​នៅ​​អាមេរិក និង​អង់គ្លេស បាន​​ចុះ​ផ្សាយ​ថា ទិន្នន័យ​របស់​អ្នក​ប្រើ​ប្រាស់​ Facebook ​ប្រមាណ​ជាង​ ៥០លាន​គណនី​ ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​ក្រុមហ៊ុន​វិភាគ​ទិន្នន័យ​ ​Cambridge Analytica ដែល​មាន​ជាប់​ទាក់​ទង​នឹង​លោក​ Donald Trump ប្រធានាធិបតី​អាមេរិក អំឡុង​ពេល​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​ឆ្នាំ ២០១៦។ លោក Zuckerberg  បាន​បញ្ជាក់ថា ក្រុមហ៊ុន​ Facebook…