ថាហើយកុំចាញ់បោករូប! តារាស្រីរូបនេះ ឃើញក្នុងអ៊ីនធើរណែតឡើងដូចទេពអប្សរ ដល់រូបពិតបាក់ចង្កេះ

តៃវ៉ាន់៖ ពិតប្រាកដណាស់ ការលក់ផលិតផលសម្រស់ ត្រូវទាមទារឲ្យយើង មានរូបសម្រស់ស្រស់ស្អាត ដើម្បីជាទីទំនុកចិត្តអតិថិជន​ ដរាបណា បើមិនមានសម្រស់មិនសូវបាន ក៏ពិបាកក្នុងការលក់ផលិតផលឲ្យដាច់ដែរ។ ប៉ុន្តែ កាលពីថ្មីៗនេះ តារាម៉ូដែលម្នាក់ឈ្មោះ Rosa Yin បានប្រើរូបភាពរបស់នាង ដើម្បីលក់ និងផ្សាយពាណិជ្ជកម្មរបបអាហារ និងសម្រកទម្ងន់។ ជារឿយៗ តារារូបនេះ តែងតែចែករំលែករូបថត ជាមួយទម្រង់មុខV រាងស្រឡូន នៅលើបណ្តាញសង្គមជានិច្ច។ ប៉ុន្តែ មិនយូរប៉ុន្មាន លើលោកនេះគ្មានទេអាថ៌កំបាំង រូបថតរូបរាងរបស់ Rosa Yin ត្រូវបានបែកធ្លាយពេញអ៊ីនធើណែត ដោយនៅក្នុងរូបថត Rosa Yin កំពុងតែផ្អៀងផ្អងថតរូប ដើម្បីផ្សាយពាណិជ្ជកម្ម តែរាងកាយរបស់នាងមានសភាពខុសគ្នាដាច់។ ដោយសារតែរូបភាព នេះនាងមានមាឌហាក់ដូចជា ធាត់មានសាច់…

រាជិនី​សំឡេង​ជើងចាស់​ ​៣​ ​ដួង​ ​នៅតែ​គ្មាន​គូប្រជែង​ ​ទោះ​តារា​ចម្រៀង​ថ្មី​ៗ​មាន​គរ​ដូច​ភ្នំ​…

​បើ​និយាយ​ពី​តារា​ចម្រៀង​ស្រី​ៗ​ ​ច្បាស់​ណាស់​មហាជន​នឹង​នឹកគិត​ដល់​តារាចម្រៀង​មានឈ្មោះ​បោះ​សំឡេង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​មាស​ ​សុខ​សោភា​ ​សុគន្ធ​ ​នី​សា​ ​និង​ ​ពេជ្រ​ ​សោភា​ ​ជាដើម​ ​ដែល​ពួក​នាង​កំពុង​អុកឡុក​ពិភព​សិល្បៈ​ផ្នែក​ចម្រៀង​នេះ​យ៉ាង​ខ្លាំង​ ​ហើយក៏​ទទួល​បានការ​គាំទ្រ​ខ្លាំង​ពី​មហាជន​ផង​ដែរ​ ​។​ យ៉ាងណាមិញ​ ​បើ​និយាយ​ដល់​សម័យ​ឆ្នាំ​ ​៨០​ ​ជាងវិញ​ ​វត្តមាន​របស់​តារាចម្រៀង​ជើងចាស់​ ​៣​ ​ដួង​ ​ដូចជា​អ្នកនាង​ ​ម៉េ​ង​ ​កែវ​ពេជ្ជតា​ ​អ្នកស្រី​ ​ហ៊ឹម​ ​ស៊ី​វន​ ​និង​ ​កញ្ញា ទូច​ ​ស៊ុន​និច​ ​ជាដើម​ ​ពិតជា​ខ្លាំង​ ​ហើយ​បើ​គិត​មកដល់​សម័យថ្មី​នេះ​ ​ទោះ​បីមហាជន​ភាគច្រើន​ពិសេស​យុវវ័យ​ចូលចិត្ត​ ​និង​ ​និយម​ខ្លាំង​តែ​លើ​តារាចម្រៀង​សម័យថ្មី​ក្តី​ ​ប៉ុន្តែ​នៅ​មិនទាន់មាន​តារាចម្រៀង​ណា​ម្នាក់​អាច​មក​ប្រៀបផ្ទឹម​នឹងសំឡេង​ពួកគាត់​បាននៅ​ឡើយ​ ​។​…

ឌួង ហ្សូរីដា សុខចិត្តផ្តល់ប្រាក់លើកទឹកចិត្តបន្ថែម និងម្ហូបអាហារមួយចំនួនទៀត ជូនបុគ្គលិកធ្វើការថ្ងៃចូលឆ្នាំ….

ដើម្បីចូលរួមទប់ស្កាត់ការរាលដាលវីរុសកូវីដ១៩ នៅក្នុងអំឡុងពិធីបុណ្យប្រពៃណីខ្មែរខាងមុខនេះ ឌួង ហ្សូរីដា បានលើកទឹកចិត្តដល់បុគ្គលិកដែលធ្វើការជាមួយនាង ដោយការផ្តល់ប្រាក់លើកទឹកចិត្ត រួមនឹងសម្ភារជាច្រើនបន្ថែមទៀត ។ ឌួង ហ្សូរីដា បានលើកឡើងថាសម្រាប់បុគ្គលិករបស់នាងដែលធ្វើការនៅក្នុងឱកាសបុណ្យ ចូលឆ្នាំខ្មែរខាងមុខនេះនាងបានលើកទឹកចិត្តដោយការផ្តល់ជាប្រាក់ឧបត្ថម្ភ ១០ដុល្លារក្នុងមួយថ្ងៃ រួមជាមួយនឹងអង្ករ ៥០ គីឡូ មីពីរកេស ផ្អកត្រីមួយគីឡូ សាច់ជ្រូកមួយគីឡូ និងត្រីហើមមួយគីឡូទៀត ។ ការបន្ថែមនូវទឹកប្រាក់ក៏ដូចជាចំណីអាហារជាច្រើនរបស់ ឌួង ហ្សូរីដា បានធ្វើឱ្យមហាជនមានការសរសើរនូវទឹកចិត្តរបស់នាងដែលបានចូលរួមទបស្កាត់វីរុសកូរីដ ១៩ នេះទៅតាមការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាល។ ផ្ទុយពីនោះ ស្រីស្អាត ឌួង ហ្សូរីដា ក៏បានព្រលយថា «ខ្ញុំអាចនឹងធ្វើការជ្រើសរើសបុគ្គលិកថ្មីបន្ថែម ក្នុងកំឡុងពេលបុគ្គលិកចាស់ទៅស្រុក។ដូច្នេះ សូមជម្រាបថា ឱកាសនៃការបាត់បង់ការងារ និងមានច្រើនសម្រាប់អ្នកមិនស្តាប់» ។ ថ្វីដ្បិត ឌួង…

ស្រស់ស្អាតម្ល៉េះ! សុគន្ធ និសា កាន់តែលេចធ្លោ ជាមួយឈុតប្រពៃណីច្នៃយ៉ាងប្លែក

ភ្នំពេញ៖ កំពូលតារាចម្រៀងស្រី អ្នកនាង សុគន្ធ និសា ជាតារាស្រីដែលទទួលបានការគាំទ្រខ្លាំងពីស្រទាប់មហាជន ក៏ដូចជាហ្វេនៗយុវវ័យ មិនត្រឹមតែជាតារាចម្រៀងនោះទេ តែនាងអាចសម្ដែងក្នុងខ្សែភាពយន្តបានយ៉ាងល្អទៀតផង។ ជាមួយគ្នានេះផងដែរ បើទោះបីនាងមានស្វាមីរួច ហើយអាយុជ្រេបន្តិចមែន ប៉ុន្តែនាងនៅតែមានរូបសម្រស់ស្រស់ស្អាត មិនចាញ់ក្មេង អាយុ២០ឆ្នាំឡើយ ជាពិសេសមុខមាត់ និង​ស្បែករបស់នាងនៅតែក្មេងស្អាតដដែល។ តួយ៉ាង ថ្មីៗនេះ សុគន្ធ និសា បានថតសម្អាងការក្នុងសម្លៀកបំពាក់បែបកូនក្រមុំ មើលទៅពិតជាស្រស់ស្អាតប្លែកជាមួយឈុតដែលច្នៃតាមរបៀបដើមត្នោតខ្មែរ មើលទៅពិតជាប្លែកភ្នែកខ្លាំងតែម្តង។ នៅពេលនាងបានស្លៀកឈុតមួយនេះហើយ កាន់តែបង្កើនសម្រស់នាងទ្វេដង មើលទៅពិតជាស្រស់ស្អាត និង លេចធ្លោខ្លាំងគួរឲ្យចាប់អារម្មណ៍៕ ប្រភព៖ ប្រសិទ្ធិសិរី សំអាងការ

មិនទាន់រៀបការ ម៉ៃយ៉ា និងគូស្នេហ៍ផ្អែមល្ហែមខ្លាំង ហៅគូស្នេហ៍ ប្តីពេញៗមាត់…

ពីមួយថ្ងៃទៅមួយថ្ងៃចំនងស្នេហ៍របស់តារាសម្តែងកូនកាត់អាល្លឺម៉ង់ ម៉ៃយ៉ា និងគូស្នេហ៍កាន់តែស៊ីជម្រៅផ្អែមល្ហែមខ្លាំង ។ អ្វីដែល​​ចាប់អារម្មណ៍ក្នុងនោះគេសង្កេតឃើញថា ម៉ៃយ៉ា បានហៅគូស្នេហ៍របស់នាងថាជាប្តី ពេញៗមាត់ថែមទៀតផង ។ បើទោះបីតារាជាច្រើនបានសម្រេចចិត្តរៀបការ និងមានកូនជាបន្តបន្ទាប់ក្តីតែ ម៉ៃយ៉ា ហាក់មិនទាន់ខ្វល់ខ្វាយ ឬគិតគូររឿងរៀបការតាមប្រពៃណីខ្មែរនោះទេ ។ ប៉ុន្តែយ៉ាងណាចំណងស្នេហ៍របស់នាងកាន់តែផ្អែមល្ហែម ដែលជារឿយៗតារាកូនកាត់រូបនេះតែងបង្ហាញពីរូបភាពស្អិតរមួត របស់នាងនិងគូស្នេហ៍ ដែលធ្វើឱ្យបុរសមិនតិចទេលួចច្រណែ នគូស្នេហ៍របស់នាង ។ ម៉ៃយ៉ា ធ្លាប់អះអាងថាមិនមានបំណងចង់រៀបការក្នុងពេលនេះទេ ។ អ្វីដែលចាប់អារម្មណ៍កន្លងមក ធ្លាប់មានការលេចឮព័ត៌មានថា ម៉ៃយ៉ា ស្រឡាញ់ភេទដូចគ្នា តែយ៉ាងណាតារាសម្តែងរូបនេះហាក់ធ្វើព្រងើយមិនមានការខ្វល់ខ្វាយឬបកស្រាយចំពោះរឿងនេះឡើយ។ ដោយសាររូបសម្រស់ស្អាតបែបទាក់ទាញបានធ្វើឱ្យ ម៉ៃយ៉ា នៅតែមានទីផ្សារខ្ពស់នៅក្នុង អាជីពសិល្បៈ។ ប៉ុន្តែថ្មីៗនេះនាងបានងាកមកលក់ផលិតផលរក្សាសម្រស់តាមអនឡាញ បន្ថែមទៀត ៕

ស្រស់ស្អាតណាស់ ឌុច លីដា បង្ហាញមុខក្នុងឈុតកូនក្រមុំ ក្រោយសម្រាលកូនបានបីខែ…

ក្រោយសម្រាលកូនបានបីខែ ឌុច លីដា បានហក់ចូលក្នុងពិភព សិល្បៈជាថ្មីម្តងទៀត ដោយបង្ហាញមុខក្នុងឈុតកូនក្រមុំបែបប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតស្ទើរមិនដឹងថានាងនៅសរសៃ ខ្ចីទើបសម្រាលកូនបានបីខែឡើយ ។ ក្នុងឈុតកូនក្រមុំមួយឈុតនេះគេសម្គាល់ឃើញ ឌុច លីដា នៅតែមានសម្រស់ស្អាតមិនប្រែ ប្រួលនោះទេគ្រាន់តែ ទ្រលុកទ្រលន់ជាងមុនបន្តិច ។ មានការបង្ហើបថា ឌុច លីដា ចាប់ផ្តើមទទួល ការងារសិល្បៈវិញហើយ តែនាងទទួលតែការថតស្ប៉តខ្លីៗប៉ុណ្ណោះសម្រាប់ការថតរឿងភាគឬ រឿងដុំដូចមុនប្រហែលជានៅរយៈពេលយូរទៀត ។ អាចនិយាយ ថាគូស្នេហ៍របស់នាងមិនចង់ ឱ្យនាងហត់នឿយក្នុងការងារសម្តែងក្រោមកម្តៅថ្ងៃទៀតឡើយ ដោយគេចង់ឱ្យនាងនៅផ្ទះមើលថែទាំកូនឱ្យបានល្អតែប៉ុណ្ណោះ ។ ថ្វីដ្បិតមិនបានបង្ហាញមុខស្វាមីថាជាសាធារណៈ ក៏ពិតមែន តែមើលទៅ ឌុច លីដា ហាក់ដូចជាមាន ក្តីសុខជាខ្លាំង ជាពិសេសក្រោយពីនាងបាន ក្លាយជាម្តាយរបស់ទារកម្នាក់ ដែលមានមុខមាត់គួរឱ្យស្រឡាញ់ ។ ជារឿយៗគេសង្កេតឃើញថា…