ភ្នំពេញ ៖ តារាហ្វេសប៊ុក អ្នកនាងស្រីអូន ដែលតែងតែបង្ហោះប្រាប់ពីវិធីថែសម្រស់ បានធ្វើអ្នកលេងបណ្តាញសង្គមជាច្រើន បាននាំគ្នាស៊ែរតៗគ្នា ក្រោយឃើញទង្វើនាងបានធ្វើទៅលើអ្នកបើករឺម៉កម្នាក់ ដែលបានជិះប៉ះរថយន្តទំនើបតម្លៃរាប់ម៉ឺនដុល្លាររបស់ខ្លួន។ នៅក្នុងនោះដែរ បុរសម្នាក់ដែលបើក រឺម៉កបានភ័យស្លេកមុខអស់ ព្រោះតែខ្លាចម្ចាស់រថយន្តទារសង ក្រោយបានជិះមិនប្រយ័ត្នមកបុកឡានរបស់នាង តែសំណាងល្អម្ចាស់រថយន្តមានចិត្តធម៌មិនបានស្តីបន្ទោសក៏ដូចជាខឹង ឬទាមទារឲ្យសងលុយសម្រាប់ការជួសជុលនោះទេ នាងមានតែផ្តល់ដំបូន្មានល្អៗវិញ។ ដោយនាងបានប្រាប់ម្ចាស់រ៊ឺម៉ក់ដោយទឹកមុខញញឹមទៅកាន់លោកថា បងកុំភ័យខ្លាចខ្ញុំទារប្រាក់ឲ្យសងថ្លៃការខូចខាតអី តែបងលើកក្រោយសូមជិះឲ្យប្រយ័ត្នជាងនេះ ទុកថានេះជាមេរៀនសម្រាប់ថ្ងៃក្រោយទៀត មិនត្រឹមតែប៉ុណ្ណោះនាងក៏បានផ្តាំផ្ញើទៅកាន់រ៊ឺម៉ក់ដទៃទៀតឲ្យមានការប្រុងប្រយ័ត្ន ដើម្បីកុំឲ្យមានការប៉ះពាល់ដល់ទ្រព្យសម្បត្តិអ្នកដទៃទាំងដែលខ្លួនកំពុងប្រញាប់នោះ។ ក្រោយបានឃើញ ទង្វើមួយនេះរបស់នាង បានធ្វើឲ្យមហាជនជាច្រើន ពេញចិត្ត និងស្រលាញ់នាងលើសដើម ព្រោះថាមិនមានច្រើននោះទេដែលមានមនុស្សបែបនេះ។ គួរបញ្ជាក់បងដែរ មួយរយៈពេលចុងក្រោយនេះនាងហាក់ស្ងាត់នូវការ ប្រាប់ពីវិធីថែរក្សាសម្រស់ តែតារាហ្វេសប៊ុករូបនេះតែងងាកមកជួយជនក្រីក្រវិញ ជាពិសេសនាងក៏បានជួយដល់គ្រួសារ ដែលកំពុងជួបគ្រោះទឹកជំនន់ផងដែរ៕ សូមទស្សនាវីដេអូ ខាងក្រោមនេះ៖
