នេះជាមូលហេតុ ដែលហ្វេនហៅ Yaya ថាជា «Queen នៃស្ពតពាណិជ្ជកម្ម»!

ថៃ៖ តារាសម្តែងស្រីលំដាប់ជួរមុខប្រចាំប្រទេសថៃ កញ្ញា Yaya Urassaya ត្រូវបានគេដឹងថា នាងបានប្រឡូកចូល វិស័យសិល្បៈប្រមាណជាង១០ឆ្នាំមកហើយ ដោយគ្រប់គ្នាបានស្គាល់នាងដំបូង តាមរយៈការសម្តែងភាពយន្តដំបូងបង្អស់របស់នាង ចំណងជើងថា«Duang Jai Akkanee» កាលពីឆ្នាំ២០១០ ជាមួយនឹងមិត្តប្រុសបណ្តូលចិត្តតារាសម្តែងប្រុស Nadech Kugimiya។តួយ៉ាង រយៈពេល៨ឆ្នាំមកនេះ កេរ្តិ៍ឈ្មោះរបស់ Yaya ក៏កាន់តែល្បីឡើងៗជាលំដាប់ ហើយបើនិយាយពីចំនួនស្ពតពាណិជ្ជកម្ម ដែលនាងបានផ្សព្វផ្សាយឲ្យវិញ គិតមកទល់ពេលនេះ គឺបានប្រមាណជាជាង២០០ស្ពតពាណិជ្ជកម្មហើយ ហើយបើគិតមកត្រឹមពាក់កណ្តាលឆ្នាំ ២០១៩នេះផងដែរ ត្រូវបានទម្លាយថា Yaya ថែមទាំងបាន ក្តោបក្តាបស្ពតពាណិជ្ជកម្ម មិនក្រោមជាង១០ស្ពតពាណិជ្ជកម្មថែមទៀត នៅក្នុងដៃថែមទៀតផង។អ្វីដែលពិសេសជាងនេះទៅទៀតនោះ Yaya ថែមទាំងត្រូវបានមហាជនដាក់នាមឲ្យថាជា «ម្ចាស់ក្សត្រីនៃស្ពតពាណិជ្ជកម្ម» ថែមទៀតផងដែរ ដោយសារតែ នាងគឺជាតារាស្រីដែលមានគំរូល្អ មិនធ្លាប់មានព័ត៌មាន រឿងអាស្រូវអាក្រក់សូម្បីតែម្តង រយៈពេល១០ឆ្នាំមកនេះ ជាពិសេស នាងថែមទាំងមានមន្តស្នេហ៍ទាក់ទាញ ទាំងសម្រស់ ចរិកនិងកាយវិការ ដែលធ្វើឲ្យមនុស្សគ្រប់គ្នា មិនលង់ស្រលាញ់នាងមិនបានថែមទៀតផង៕

ស្មានមិនដល់តារាថៃ Tao មកខ្មែរលើកទី ១ មានអ្នកគាំទ្រសម្រុកទៅរោមជិតឈឹង (វីដេអូ)

នៅ​ថ្ងៃទី ៣០ មិថុនា ម្សិលមិញ​នេះ តារា​ថៃ Tao Phiangphor កំលោះ​សង្ហា​នៅក្នុង​រឿង «​សុភាពបុរស​សុទ្ធសាធ​» ដែល​សម្ដែង​ជា​តួអង្គ​ឈ្មោះ ភី​វីន និង តារា​ស្រី Poppy បានធ្វើ​ដំណើរ​មកកាន់​ទឹកដី​ប្រទេស​កម្ពុជា ដោយ​គ្រាន់តែ​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ភ្លាម អ្នក​ទាំងពីរ​ក៏មាន​អ្នកគាំទ្រ​ជាច្រើន​ឈរ​រង់ចាំ​ទទួល​ស្វាគមន៍​ត្រៀបត្រា ។​​តារា​ប្រុស Tao បង្ហាញ​វត្តមាន​លើក​ទី ១ នៅលើ​ទឹកដី​ប្រទេស​កម្ពុជា ប៉ុន្ដែ​គេ​កត់សម្គាល់ឃើញ​លោក​ទទួលបាន​ការស្វាគមន៍​ យ៉ាង​កក់ក្ដៅ​ពី​សំណាក់​អ្នកគាំទ្រ ពិសេស​យុវវ័យ​តែម្ដង​នាំគ្នា​សម្រុក​ទៅ​ជួប​លោក​ដល់​រោងភាពយន្ត ព្រមជាមួយ​សំឡេង​ស្រែក​ហ៊ោកញ្ជ្រៀវ​ស្វាគមន៍​ដោយ​ក្ដី​ពេញចិត្ត ។ ដោយ​ឃើញ​ទឹកចិត្ត​របស់​អ្នកគាំទ្រ​កម្ពុជា​ច្រើន​បែបនេះ តារា​ប្រុស Tao បាន​បង្ហោះ​សារ​អរគុណ​នៅលើ IG ផ្លូវការ​របស់ខ្លួន ដោយ​សរសេរ​ជា​ភាសា​ខ្មែរ​ថា «​អរគុណ ខ្ញុំ​នឹង​នឹក​អ្នក​ទាំងអស់គ្នា ស្រឡាញ់​អ្នក​ទាំងអស់គ្នា​» ។​​រឿង​ដែល​ធ្វើ​ឱ្យគេ​ស្មាន​មិន​ដល់ Tao ទើបតែ​មកដល់​កម្ពុជា​លើក​ទី…

មុននេះបន្តិច តារាថៃ Tao និងPoppy មកដល់កម្ពុជា បង្ហាញស្នាមញញឹមយ៉ាងរីករាយ!

ភ្នំពេញ៖ មុននេះបន្តិច តារាសម្តែងប្រុសស្រី Tao និង Poppy បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដែលមានការចូលរួមទទួលស្វាគមន៍ពីបណ្តាអ្នកគាំទ្រ នៅក្នុងប្រទេសកម្ពុជាយ៉ាងកក់ក្តៅ។ជាក់ស្តែងនៅក្នុងនោះដែរ ឃើញថាតារាប្រុសរូបនេះ បានធ្វើការតុបតែងខ្លួនយ៉ាងស្រស់សង្ហា ជាមួយនឹងតារាស្រីPoppy ក្នុងការតែងខ្លួនយ៉ាងស្អាត និងសាមញ្ញៗ នា ព្រឹកនេះនៅព្រលានយន្តហោះ។មិនត្រឹមតែប៉ុណ្ណោះពួកគេបានបង្ហាញនូវស្នាមញញឹមទៅកាន់អ្នកគាំទ្រ នៅក្នុងប្រទេសខ្មែរជាច្រើន ធ្វើឲ្យពួកគេរំភើបក្រោមវត្តមានតារាប្រុសស្រី ទាំង២នេះ នៅលើទឹកដីកម្ពុជាយ៉ាងដូច្នោះ។ទន្ទឹមនឹងដំណឹងនេះដែរ ក៏មានអ្នកគាំទ្រខ្លះពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលតារាទាំងពីរនេះបានមកកាន់ប្រទេសកម្ពុជានៅក្នុងថ្ងៃនេះ តាមរយៈការអញ្ជើញពីក្រុមហ៊ុនមួយចំនួនយ៉ាងដូច្នោះ៕

តារាទាំងនេះហើយ ត្រូវគ្រូពេទ្យឯកទេសកែសម្ផស្សសរសើរថា មានសម្រស់ស្អាតដូចគេឆ្លាក់ មិនបាច់ចាំកែកុនបន្ថែមទេ

កូរ៉េខាងត្បូង៖ បើនិយាយពីរូបសម្រស់របស់តារាកូរ៉េ ប្រិយមិត្តច្បាស់ជាជ្រាបហើយថា ពួកគេម្នាក់ៗសុទ្ធសឹងតែមានសម្រស់ស្រស់ស្អាត និងទាក់ទាញ។ ក៏ប៉ុន្តែបើទោះជាបែបនេះក្តី ពួកគេភាគច្រើន ក៏នៅមានចំណុចខ្វះខាតមួយចំនួន ដែលធ្វើឲ្យពួកគេមានកូនចិត្តនិងមានបំណងចង់កែកុនបន្ថែមដើម្បីបង្កើនសម្រស់។តួយ៉ាង កាលពីថ្មីៗនេះ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅក្នុងប្រទេសកូរ៉េ នៅពេលដែលគ្រូពេទ្យឯកទេសកែសម្ផស្សបានចេញមុខ លើកយកតារាកូរ៉េសម្តែងស្រីៗចំនួន១០នាក់ មកបង្ហាញថា ពួកគេសុទ្ធតែមានសម្រស់ស្រស់ស្អាតពីធម្មជាតិដូចគេឆ្លាក់ ហើយពួកគេមិនចាំបាច់មានការកែសម្ផស្សបន្ថែម ដើម្បីលើកសម្រស់នោះទេ។យ៉ាងណាមិញ ចំពោះការអះអាងរបស់ក្រុមគ្រូពេទ្យឯកទេសទាំងនេះ ពិតជាធ្វើឲ្យមហាជនភ្ញាក់ផ្អើលមែនទែន ព្រោះមិននឹកស្មានថាតារាស្រីទាំងនោះ មិនត្រឹមតែមានទេពកោសល្យខ្ពស់នោះទេ ហើយថែមទាំងកើតមកជាមួយសម្រស់ស្រស់ស្អាតទាំងព្រមថែមទៀត៕ ១. Kim Tae Hee ២. Han Ji Nin ៣. Jun Ji Hyun ៤. Kim Hee Sun ៥. Han Yeseul…

ធ្លាប់តែឃើញ YaYa តុបតែងខ្លួនបែបសម័យ ដល់ពេលគ្រងក្នុងឈុតសម្លៀកបំពាក់បែបនេះ ទើបដឹងថាស្រស់ស្អាតយ៉ាងណា!

ថៃ៖ ដូចដែលប្រិយមិត្ត បានជ្រាបរួចមកហើយ ពីវត្តមានរបស់តារាសម្ដែងស្រីកំពូលដ៏ល្បីល្បាញ ប្រចាំប្រទេសថៃ កញ្ញា Yaya Urassaya​ ដែលបានសម្ដែង ក្នុងខ្សែភាគយន្តជាច្រើន។ ក្រៅពីទេពកោសល្យសម្ដែងដ៏ពិសេស Yaya ទទួលបានការ​ចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ហ្វេនៗ តាមរយៈរូបសម្រស់ដ៏ស្រស់សោភាពីធម្មជាតិរបស់​នាងផងដែរ។ជាក់ស្ដែង ថ្មីៗនេះតារាសម្ដែងស្រីរូបនេះ​ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំង​ក្រោយពីឃើញនាងតុបតែងខ្លួនបានយ៉ាងសមសួន និងមើលទៅគួរឲ្យទាក់ទាញ​ជាងរាល់ដង។ ក្នុងពេលនោះដែរ​ Yaya ដែលអ្នករាល់គ្នា តែងឃើញក្នុងសម្លៀកបំពាក់បែបទាន់សម័យ បែរជាផ្លាស់ប្ដូរមកគ្រងក្នុងរ៉ូបវែងពណ៌ផ្កាឈូកស្រាល ធ្វើឡើងពីសរសៃសូត្រ អមដោយផ្ទៃមុខដ៏ស្រស់ថ្លាទៀតនោះ ជាហេតុធ្វើឲ្យអ្នករាល់គ្នា ឃើញហើយលាន់មាត់សរសើរគ្រប់ៗគ្នាតែម្ដង៕ ចង់ជ្រាបច្បាស់ថា ​Yaya ស្រស់ស្អាតកម្រិតណា តាមដានទស្សនារូបភាពខាងក្រោម៖

គូស្នេហ៍សិល្បៈថៃ ៣ គូនេះ ចង់បានកូនឆាប់ៗ តែគ្មានដំណឹងល្អអីសោះ!

ចាប់តាំងពី​ចុងឆ្នាំ ២០១៨ រហូតមកដល់​ដើមឆ្នាំ ២០១៩ នេះ មាន​សិល្បករ​-​ការិនី​ថៃ​ល្បីៗ​ជាច្រើន​ដួង​បាន​កាន់​ដៃ​គ្នា​ចូល​រោងការ​ក្លាយជា​ប្ដី​-​ប្រពន្ធ​បំពេញមុខ​មេបា​ទាំងសងខាង ហើយ​គ្រាន់តែ​រៀបការ​ភ្លាមៗ គូ​អាពាហ៍ពិពាហ៍​ថ្មី​ថ្មោង​ច្រើន​គូ​ក៏​ចង់​បានកូន​ភ្លាមៗ គ្រាន់តែ​រហូតមកទល់​ពេលនេះ នៅ​មិនទាន់មាន​ដំណឹង​ល្អ​ណាមួយ​នៅឡើយ ពិសេស​នៅក្នុង​ឆ្នាំ ២០១៩ នេះ មាន​គូស្នេហ៍​សិល្បៈ​ថៃ ៣ គូ​ដែល​បានបង្ហាញ​មហាជន​ថា​ពួកគេ​ចង់បាន​កូន​ដើម្បី​បន្ត​វង្ស​ត្រកូល​កាន់តែ​ឆាប់​កាន់តែ​ល្អ ដែល​គូស្នេហ៍​តារា​ថៃ ៣ គូ​នោះ​មានដូចជា ៖ ១- តារា​ស្រី Jooy Warattaya និង ស្វាមី​សំណព្វចិត្ត Push Puttichai រៀបការ​នៅ​ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ ២- តារា​ស្រី ចេ​ន្នី និង ស្វាមី​ក្មេង​គឺ​លោក Mickey កាន់​ដៃ​គ្នា​បញ្ចប់​ភាព​នៅ​លីវ​កាលពី​ថ្ងៃទី…