ត្រឹម ៣ ខែកន្លះ គ្រូពេទ្យកម្ពុជាព្យាបាលអ្នកជំងឺកូវីដ ១៩ ទាំងខ្មែរ បរទេស ជាដាច់ជិតអស់ពីមន្ទីរពេទ្យហើយ….

គិតចាប់តាំងពីខែមករា ២០២០ រហូតមកដល់ថ្ងៃទី ១៦ មេសា ២០២០ នេះពោលទើបតែ ៣ ខែកន្លះប៉ុណ្ណោះ ក្រុមគ្រូពេទ្យកម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ ១៩ ជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យសរុបចំនួន ៩៨ នាក់ហើយ ក្នុងចំណោមអ្នកដែលបានឆ្លង ១២២ នាក់ ។ គិតត្រឹមព្រឹកថ្ងៃទី ១៦ មេសា អ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅសល់ត្រឹម ២៤ នាក់ប៉ុណ្ណោះ ខណៈរយៈពេល ៣ ថ្ងៃជាប់ៗគ្នាតាំងពីថ្ងៃទី ១៣ មេសា កម្ពុជាយើងមិនមានករណីឆ្លងថ្មីឡើយ ។ តាមសេចក្ដីប្រកាសរបស់ក្រសួងអ្នកដែលបានជាសះស្បើយទាំងនោះរួមមាន៖ បុរសជនជាតិចិន ១ នាក់, ស្ត្រីជនជាតិអង់គ្លេស ៣ នាក់, បុរសជនជាតិអង់គ្លេស…

ចាស់មែនតែខ្លឹម! លោកតាវ័យ៧០ឆ្នាំ ប៉ះកូនក្រមុំ២០ឆ្នាំ ជូនថ្លៃទឹកដោះឡើងកប់រហូតដល់ទៅ…

បរទេស៖ ពិតជាមានភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីកូនក្រមុំដ៏ស្រស់ស្អាតម្នាក់សាច់សខ្ចីញិចបានរៀបការជាមួយនឹងបុរសវ័យរាងចាស់បន្តិច។ យ៉ាងណាមិញចំណែកឯអាយុក៏គ្រាន់តែជាតួលេខដែរ ហើយនេះបើយោ ងតាមសារព័ត៌មាន Oriental Daily បានអោយដឹងថា អ្នកនិយមលេងអ៊ីនធឺណិតម្នាក់មកពីប្រទេសថៃបានចែករំលែករូបថតជាច្រើនសន្លឹកក្នុងពិធីមង្គលការមិត្តរបស់គាត់ ប៉ុន្តែនេះមិនមែនជាគូស្នេហ៍ធម្មតាទេ ព្រោះកូនកំលោះមានអាយុច្រើនជាងកូនក្រមុំដល់ ទៅ ៥០ ឆ្នាំ!បុរសវ័យ៧០ឆ្នាំរូបនេះត្រូវបានគេនិយាយថាគាត់មិនធ្លាប់បានរៀបការពីមុនមកទេ មុនពេលជួបកូនក្រមុំអាយុ២០ឆ្នាំរូបនេះ គាត់បានចំណាយប្រាក់ ២០ លានបាត (ប្រហែល ២,៧៥ លានដុល្លារ) សម្រាប់ថ្លៃបណ្ណាការ។ ទោះជាយ៉ាងណាក៏ដោយ អាពាហ៍ពិពាហ៍របស់ពួកគេបានបង្កឱ្យមានពាក្យចចាមអារ៉ាមជាច្រើនក្នុងចំណោមមិត្តភក្តិនិងសាច់ញាតិក្នុងពិធីមង្គលការតាំងពីដើមរហូតដល់ចប់។ ប៉ុន្តែបើទោះបីជាយ៉ាងនោះក្តី ក៏កូនកំលោះក្រមុំមួយគូនេះ នៅតែជួបជុំគ្នាយ៉ាងសប្បាយរីករាយបំផុត៕

ប្លែកភ្នែកខ្លាំងពេលឃើញស្រីស្អាត រ៉េត សូហ្សាណា គ្រងឈុតប្រពៃណី….

បន្ទាប់ពីចូលប្រឡូកក្នុងវិស័យសិល្បៈ ក្រោយពីបានចូលរួមក្នុងការប្រកួតកម្មវិធី The Voice Cambodia រួចមក តារាចម្រៀងវ័យក្មេង កញ្ញា រ៉េត សូហ្សាណា ហាក់បីដូចជាមានការគាំទ្រពីសំណាក់មហាជន។ នៅក្នុងនោះ ដោយសមត្ថភាព និងសម្រស់របស់កញ្ញាតារាចម្រៀងវ័យក្មេងរូបនេះ ក៏បានក្លាយទៅជាទូតសុឆន្ទៈរបស់បណ្តាក្រុមហ៊ុនមួយចំនួនផងដែរ។ បើក្រឡេកទៅមើល ការតុបតែងរបស់កញ្ញា រ៉េត សូហ្សាណាឯនេះវិញ ជាទូទៅកញ្ញាតែងតែតុបតែងខ្លួនបែបយុវវ័យ ទាន់សម័យ និងស៊ិចស៊ីម្តងម្កាលផងដែរ ដើម្បីសាកសមទៅនឹងវ័យរបស់កញ្ញា។ ប៉ុន្តែអ្វីដែលគួរឲ្យប្លែកភ្នែក និងមានការចាប់អារម្មណ៍ដែរនោះ ថ្មីៗនេះ កញ្ញាបានបង្ហោះនូវរូបភាពប៉ុន្មានសន្លឹក នៅក្នុងឈុតប្រពៃណី ដើម្បីអបអរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដោយមើលទៅ ហាក់ស្រស់ស្អាតប្លែកម្យ៉ាង នៅពេលកញ្ញាតុបតែងបែបសម័យ៕ ចង់ដឹងថាមើលទៅប្លែកបែបណា ទៅទស្សនារូបភាពខាងក្រោម៖

មុខមាត់ស្អាតណាស់!ចោរ២នាក់ប្តីប្រពន្ធ ឆក់ខ្សែកបានសម្រេច តែម្ចាស់ខ្សែកជិះដេញតាមរហូតដល់ចាប់បាន…(មានវីដេអូ)

នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ មានករណីចោរខ្លួនចោរស្រីប្រុស២នាក់ឆក់ខ្សែកបានសម្រេច តែម្ចាស់ខ្សែជិះម៉ូតូតាមចាប់។ជាក់ស្តែងតាមគណនីហ្វេសប៊ុក «Ma Ke» បានបង្ហោះវីដេអូសកម្មភាពចោរឆក់ខ្សែករ ត្រូវម្ចាស់ខ្សែកដេញតាមចាប់បានប្រគល់អោយប៉ូលិសហើយគណនីហ្វេសប៊ុកនេះបានសរសេររៀបរាប់ថា៖ «ហត់ណាស់😔😊ទំរាំចាប់បានចោលញី👩🏻‍🦳ឈ្មោល👱🏻‍♂️អស់លក្ខនៅម្តុមឥន្ទ្រទេវីហេីយឆក់ពីម្តុមស្ពានអាកាស៧មករា🥰 #សំខាន់ចោរso😂Cute 🔥And BRAN 📱⌚️» ។ តាមគណនីហ្វេសប៊ុក «Moni Leak» បានCommentថា៖ « ចុះបើគ្នាមិនមែនចោរ???ពូលីសដែលឆក់ទូរស័ព្ទចេញពីដៃគាត់នឹងគិតមិចវិញ»បន្ទាបមកគណនីហ្វេសប៊ុកដែលបានបង្ហោះនោះថា៖ «បេីខ្ញុំឃេីញវាឆក់មែនខ្ញុំនាក់ដេញមកទៀត» ។ ក្រោយពីឃាត់ខ្លួនចោរស្រីប្រុស២សមត្ថកិច្ចបញ្ជូនទៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកកក់២ ។ សូមទស្សនាវីដេអូខាងក្រោមនេះ

ប្លែកម្យ៉ាងដែរ ពេជ្រ សោភា ពាក់ម៉ាស់ឡើងឃ្យូដឱ្យឆ្មាសំណព្វចិត្ត ដើម្បីការពាររីរុសកូវីដ១៩

មិនត្រឹមតែការពារខ្លួនពីវីរុសកូវីក១៩ ដោយការពាក់ម៉ាសការពារនោះទេ ពេជ្រ សោភា ក៏បានពាក់ម៉ាស់ឱ្យសត្វចិញ្ចឹមរបស់នាង ដែលមើលទៅកាន់តែគួរឱ្យស្រឡាញ់ថែមទៀត ។ យោងតាមសារព័ត៌មានបរទេសកន្លងមក បានផ្សព្វផ្សាយថា វីរុសកូវីដ១៩ ក្រៅពីឆ្លងពីមនុស្សទៅមនុស្ស វាក៏ឆ្លងទៅសត្វចិញ្ចឹម ដែលមានដូចជាឆ្កែ និងសត្វខ្លាជាដើម  ប៉ុន្តែយ៉ាងណានៅក្នុងប្រទេសកម្ពុជា ពុំទាន់មានករណីនោះទេ ។ យ៉ាងណាមិញ បើងាកមកមើលកំពូលតារាចម្រៀង ពេជ្រ សោភា វិញ ក៏បានបង្ហាញរូបភាពមួយ ដោយនាងបានពាក់ម៉ាស់ទៅឱ្យសត្វឆ្មាជាទីស្រឡាញ់របស់នាង ជាមួយនឹងសារខ្លីថា «ម៉ាក់អូនក៏ពាក់ម៉ាស់ ចឹងគិតអីទៀត Latte ឡាតេ ក៏ពាក់ម៉ាស់ដែរ រួមគ្នាការពារកូរ៉ូណា»។\ បើទោះបីមានលក្ខណៈ កំប្លែង និងប្លែកបន្តិចមែន តែក៏មានការលើកឡើងពីសំណាក់ហ្វេនៗថាការពារប្រសើរជាងព្យាបាល ។ក្នុងកំឡុងពេលដែលវីរុសកូវីដ១៩ រាតត្បាតនេះ ពេជ្រ សោភា ក៏បានចូលរួមបរិច្ចាគជាថវិការ…

ថ្ងៃចូលឆ្នាំ គ្រប់គ្នាសប្បាយរីករាយ! បែរជា ហង្ស សម្បើមសក្ដ័ ជួបទុក្ខធំ ម្តាយទទួលមរណភាព មុននេះ

ភ្នំពេញ៖ ជាការពិតណាស់ តារាសម្ដែងប្រុសរូបសង្ហា លោក ហង្ស សម្បើមសក្ដ័ ជាតារាប្រុសដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន ហើយរូបលោកក៏បានឈានជើងចូលវិស័យសិល្បៈមកជាច្រើនឆ្នាំផងដែរ។ជាមួយគ្នានេះដែរ ហង្ស សម្បើមសក្ដ័ មិនត្រឹមតែជាតារាដែលមានប្រជាប្រិយភាពប៉ុណ្ណោះទេ លោកក៏មានទាំងរូបសម្បតិស្រស់សង្ហា ទាំងមុខមាត់ក៏ស្អាត ដែលលោកបានបង្ហាញស្នាដៃជាច្រើន មិនថាសម្ដែងខ្សែភាពយន្ត ឬ ថតបទចម្រៀងផ្សេង សុទ្ធតែទទួលការគាំទ្រច្រើនពីមហាជន។ជាក់ស្ដែង មុននេះបន្តិចម្ដាយរបស់តារាប្រុសរូបនេះ បានទទួលមរណភាព ដែលមានប្អូនស្រិរបស់លោកបានបង្ហោះភាពសោកសៅ ពេលត្រូវបាត់បង់ម្ដាយទៅរហូតហើយ ក្នុងនោះដែរ​ក៏មានសិល្បៈការិនីយើងប៉ុន្មានដួងផងដែរ បានបង្ហោះសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះផងដែរ៕ សូមទស្សនារូបភាពខាងក្រោម៖