ចូលរួមរំលែកទុក្ខ! ក្មេងស្រីលង់ទឹកសមុទ្រនោះ ឥឡូវនេះគេរកឃើញហើយត្រង់ចំនុច….

ព្រះសីហុន៖នៅវេលាម៉ោងជាង១០ព្រឹក ក្មេងស្រីរងគ្រោះដែលលង់ទឹកសមុទ្រនៅឆ្នេរអូរត្រេះក្រុងព្រះសីហនុ កាលពីរសៀលម្សិ លមិញ បានស្លា ប់ហើយ ក្រោយក្រុមអូប័រសង្គ្រោះ របស់លោកឧកញ៉ាទៀ វិចិត្រ បានរកឃើញសាកស ពនៅចំណុចសមុទ្រអូរត្រេះ២ សូមបញ្ជាក់ថា ក្រោយលង់ទឹកបាត់ខ្លួនក្មេងស្រីនេះ ក្រុមសង្គ្រោះស្មគ្រ័ចិត្ត ក្នុងនោះមានទាំងក្រុមការងារសប្បុរសធម៍របស់លោកឧកញ៉ាទៀ វិចិត្រផងបានចេញអូបរ័ល្បឿនលឿន ជួយតាមស្វែងរកក្នុងបំណងក្រែងអាចជួយរក្សាអាយុជីវិតបាន ប៉ុន្តែឥឡូវនេះក្មេងស្រីរងគ្រោះបានស្លា ប់ហើយ។ក្មេងស្រីរងគ្រោះឈ្មោះហ៊ុន ម៉េងហ័រ អាយុ១៣ឆ្នាំ សិស្សសាលាអូរ២ក្រុងព្រះសីហនុ បានបាត់ខ្លួនក្រោយលង់ទឹកសមុទ្រនៅឆ្នេរអូរត្រេះក្រុងព្រះសីហនុ ពេលមកលេងទឹកសមុទ្រជាមួយក្រុមគ្រួសារកាលពីរសៀលថ្ងៃ១ ៤មេសា២០២០ រហូតមកដល់ព្រឹកថ្ងៃ១៥មេសានេះ គេនៅមិនទាន់ដឹងពីជោគវាសនាក្មេងស្រីរងគ្រោះថាយ៉ាងណានៅឡើយដែរ។ ក្មេងស្រីរងគ្រោះមានម្តាយឈ្មោះ បុណ្យ សុខ លីម ឳពុកឈ្មោះ អ៊ុយ ហ៊ុន បច្ចុប្បន្ន រស់នៅ ក្រុម១៩ ភូមិ៣សង្កាត់លេ ខ៤ ក្រុងព្រះសីហនុ។…

ហេតុតែកូនតារាល្បី! កាន់តែធំបន្តិច កូនប្រុសឱក សុគន្ធកញ្ញា កាន់តែមានហាងឆេង

ភ្នំពេញ៖ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព អ្នកនាងឱក សុគន្ធកញ្ញា នៅតែបានឈរនៅលើលំដាប់តារាស្រីកំពូល ទោះបីជាបច្ចុប្បន្ននេះនាងមានកូន និងគ្រួសាររួចមកហើយយ៉ាងណាក្តី​រីឯជីវិតគ្រួសារកាន់តែមានក្តីសុខខ្លាំងឡើង។ យ៉ាងណាមិញ មកទល់នឹងពេលនេះទើបតែ៥ខែប៉ុណ្ណោះ​ ដែលជាវ័យកូនប្រុសរបស់នាង មើលទៅមុខមាត់ពិតជាស្អាតនិងគួរឲ្យស្រលាញ់តែម្តង។ អ្វីដែលកាន់តែពិសេសនោះគឺ កើតមិនទាន់បានប៉ុន្មានខែផង ពេលនេះកូននាងស្រាប់តែទទួលបានការងារថ្មី ជាBrand Ambassador ម្នាក់ ទាំងនេះបើយោងតាមការបង្ហោះរបស់អ្នកម្តាយសម័យថ្មីរូបនេះ។ ដោយក្នុងនោះនាងបានរៀបរាប់ថា៖ ម៉ាក់ៗរៀបចំខ្លួនឲ្យកូនទៅណាហ្នឹង បើចេញទៅណាមិនបានផង.. ចឹងមានតែរៀបចំខ្លួនគេងវិញហើយ…! ជម្រាបសួរ អ៊ុំ ពូ មីង បងៗ ថ្ងៃនេះ #Charlie brand ambassador…៕ ក្រោយពីបានឃើញបែបនេះ ហ្វេនៗជាច្រើនពិតជាពេញចិត្ត និងសរសើរដល់នាងខ្លាំង ដែលមានកេរ្តិ៍ឈ្មោះល្បីតកូនតែម្តង សូម្បីតែកូនតូចប៉ុណ្ណឹង ក៏អាចរកលុយជូនម្តាយផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះ៖

ក្តៅៗ!! ថៃ ប្រកាសជោគជ័យផលិតឧបករណ៍តេស្តកូវីដ១៩ និងគ្រោងផ្តល់ជូនសមាជិកអាស៊ាននីមួយៗ ១ ម៉ឺនឈុត

នៅថ្ងៃទី ១៤ ខែមេសាឆ្នាំ ២០២០ លោក ប្រ៉ាយុត ចាន់អូចា នាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ានបូក ៣ ស្តីពីការរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈវីដេអូ Conference ។ ក្នុងនោះដែរ លោកបានស្នើសុំគោលការណ៍ណែនាំសំខាន់ៗ អំពីអង្គប្រជុំ ក្នុងការបង្កើត « មូលនិធិអាស៊ានដើម្បីដោះស្រាយស្ថានភាពកូវីដ១៩ » ដោយបែងចែកមូលនិធិដែលមានស្រេច ពីមូលនិធិអភិវឌ្ឍន៍អាស៊ាន មូលនិធិសហប្រតិបត្តិការជាមួយចិន ជប៉ុន កូរ៉េខាងត្បូង និង អាស៊ានបូក ៣ ដើម្បីទិញឧបករណ៍តេស្ត ឧបករណ៍ការពារខ្លួន ឧបករណ៍វេជ្ជសាស្រ្តដែលនៅតែខ្វះសម្រាប់បុគ្គលិកពេទ្យ ដើម្បីគាំទ្រការស្រាវជ្រាវបង្កើតវ៉ាក់សាំង និង ថ្នាំព្យាបាលជំងឺនេះ ។ ជាមួយគ្នានេះ លោកបានប្រកាសដំណឹងល្អមួយផងដែរក្នុងកិច្ចប្រជុំខាងលើ…

សមត្ថភាពសិល្បៈពេញខ្លួន! យក់ ដួងតារា លេងចាប៉ីដងវែង ច្រៀងឡើងពីរោះ ហ្វេនសរសើរព្រាត (មានវីដេអូ)

ភ្នំពេញ៖ តារាប្រុស លោក យក់ ដួងតារា ជាតារាចម្រៀងមួយរូប ដែលត្រូវបានមហាជនជាច្រើនស្គាល់ថា ជាតារាចម្រៀងដ៏មានសមត្ថភាព និងមានសំនៀងរដឺន ជាពិសេសលោកអាចច្រៀង ក្នុងបទចម្រៀងកន្រ្ទឹម បានយ៉ាងល្អ ដែលធ្វើឲ្យទស្សនិកជនជាច្រើន មានការពេញចិត្តលើរូបលោក ផងដែរ។ ម៉្យាងវិញទៀត មិនត្រឹមតែច្រៀងបទចម្រៀងកន្ទ្រឹម បានយ៉ាងល្អនោះទេ តារាប្រុសរូបនេះ ថែមទាំងមានសមត្ថភាព បកស្រាយចម្រៀងបែប យីកេ ល្ខោន ជាពិសេស លោកថែមទាំងមានសមត្ថភាព ក្នុងការលេងចាប៉ីដងវែង ដែលជាឧបករណ៍ភ្លេងខ្មែរ និងច្រៀងបានយ៉ាងពីរោះរណ្ដំ ទៀតផង។ ថ្មីៗនេះ លោក យក់ ដួងតារា ក៏បានបញ្ចេញសមត្ថភាព ក្នុងការលេងចាប៉ីដងវែង ព្រមទាំងច្រៀងជាមួយនឹងឧបករណ៍ភ្លេងមួយនេះ បានយ៉ាងពីរោះ ដែលធ្វើឲ្យបណ្ដា ទស្សនិកជន និងហ្វេនៗជាច្រើន…

បិទប្រទេសចេញទៅណាមិនរួច ម៉ាក់យាយឃ្លានស្រាបៀរ ឈរកាន់ក្ដារខៀនសុំតាមបង្អួច មានអី ស្រាប់តែ១៥០កំប៉ុងដឹកមកដល់ផ្ទះតែម្ដង

សហរដ្ឋអាមេរិក៖ ដូចដែលប្រិយមិត្តអ្នកអានបានជ្រាបហើយថា កំឡុងពេលជំងឺកូវីដ-១៩កំពុងរាតត្បាតនៅតាមបណ្ដាប្រទេសនាៗ រដ្ឋាភិបាលបានដាក់បម្រាមហាមដាច់ខាតមិនឲ្យប្រជាពលរដ្ឋរបស់ខ្លួនចេញពីក្នុងផ្ទះឡើយ ពោលគឺត្រូវនៅតែក្នុងផ្ទះប៉ុណ្ណោះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលពីម្នាក់ទៅម្នាក់។ ហើយកាលពីថ្មីៗនេះ លោកយាយម្នាក់ឈ្មោះ អូលីវ វ៉េរ៉ូនណេសុី វ័យ៩៣ឆ្នាំ មកពីរដ្ឋ Pennsylvania បានឈរកាន់ស្រាបៀរមួយកំប៉ុង និងក្ដារខៀនតូច នៅមាត់បង្អួចក្នុងផ្ទះ ដោយមានសរសេរថា «ខ្ញុំត្រូវការស្រាបៀរបន្ថែម» បន្ទាប់ពីចេញពីផ្ទះមិនរួច ដើម្បីឲ្យអ្នកជិតខាងបានឃើញ។ យ៉ាងណាមិញ សាច់ញាតិរបស់របស់គាត់ បានថតរូប ហើយយកទៅបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយទទួលបានការចាប់អារម្មណ៍ និងល្បីល្បាញយ៉ាងខ្លាំង រហូតលេចឮទៅដល់ក្រុមហ៊ុនផលិតស្រាបៀរទៀតផង។ ក្រោយមក ក្រុមហ៊ុនស្រាបៀរ Coors Light បានផ្ដល់កាដូជាស្រាបៀរជូនលោកយាយ អូវីល ចំនួនប៉ុន្មានកេះដែលមាន១៥០កំប៉ុង ដោយដឹកជញ្ជូនទៅដល់មុខទ្វារផ្ទះផ្ទាល់តែម្ដង។ លោកយាយ អូលីវ បាននិយាយប្រាប់សារព័ត៌មាន CBS Pittsburgh…

ថ្ងៃនេះកម្ពុជាគ្មានករណីថ្មី នៃជំងឺកូវីដ ១៩ ទៀតហើយ អ្នកជាបន្តកើនឡើងសរុបដល់ ៩៦ នាក់ហើយ….

តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ១៥ មេសា ២០២០ នេះបានបញ្ជាក់ថាគិតត្រឹមថ្ងៃនេះ កម្ពុជាមិនមានករណីថ្មី នៃជំងឺកូវីដ ១៩ ឡើយ ។ ក្នុងនោះដែរក្រុមគ្រូពេទ្យកម្ពុជាព្យាបាលជាសះស្បើយបន្ថែម ៥ នាក់ទៀត នាំឱ្យអ្នកជាសរុបកើនដល់ ៩៦ នាក់ហើយ ។ តាមសេចក្ដីប្រកាសដដែលបញ្ជាក់ថា បច្ចុប្បន្ននេះអ្នកដែលកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ នៅសល់តែ ២៦ នាក់ប៉ុណ្ណោះ ។ គិតត្រឹមថ្ងៃទី ១៥ ​មេសា ២០២០ នេះកម្ពុជារកឃើញអ្នកឆ្លងសរុបនៃវីរុសកូវីដ ១៩ ត្រឹម ១២២ ករណីដដែល ។ យ៉ាងណាក្ដីសូមបងប្អូនប្រជាពលរដ្ឋនៅប្រកាន់ខ្ជាប់នូវការរក្សាអនាម័យ និងស្ដាប់ទៅតាមបទបញ្ជារបស់រដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលផ្ទាល់ ៕