ជួយស៊ែរបន្តផង! អ្នករត់កង់បីម្នាក់ មានគំនិតឆ្នៃប្រឌិត យកក្រវិលកំប៉ុងមកផ្គុំគ្នាក្លាយ ចេញជាអក្សរ និងទង់ជាតិខ្មែរ យ៉ាងទាក់ទាញ….

ភ្នំពេញ៖ អ្នកទាំងអស់គ្នាប្រាកដជាស្គាល់ហើយ បុរសដែលរត់កង់បីឥណ្ឌាម្នាក់ ដែលធ្លាប់យកកាកសំណល់ក្រវិលកំប៉ុងគ្រឿងភេសជ្ជៈផ្សេងៗ មកច្នៃជាជាអាវមួយបានយ៉ាងស្រស់ស្អាត កាលពីមួយរយៈមុន ដែលគ្រប់គ្នាបានសរសើរពេញៗមាត់។ ជាការពិតណាស់ ការធ្វើរបៀបនេះ វាអាចជាប្រយោជន៍ មិនត្រឹមតែបានអាវដ៏ស្អាត ហើយថែមទាំងរួមចំណែកកែលម្អសោភ័ណ្ឌភាពទីក្រុង ដោយកាត់បន្ថយនូវសម្រាមប្លាស្ទិក ដោយជំនួស ដោយការយកមកច្នៃជារបស់របរប្រើប្រាស់ផងដែរ។ ជាក់ស្តែងថ្មីៗ បុរសម្នាក់នេះ ត្រលប់មកវិញជាមួយនឹងគំនិតថ្មីក្នុងការបំលែងគម្រប ដបប្លាស្ទិកដែលគេយកទៅបោះចោល ទៅជារូបភាពទង់ជាតិនិង អក្សរខ្មែរនៅលើកង់បីឥណ្ឌារបស់គាត់តែម្តង ដែលមើលទៅម្តងនេះ ពិតជាមានភាពប្លែកភ្នែកខ្លាំងមែនទែន មិនដឹងត្រូវចំណាយពេលប៉ុន្មានថ្ងៃនោះទេ ទើបអាចផ្គុំគម្របដបទៅជារូបភាពដ៏អស្ចារ្យបែបនេះ។ គួរបញ្ជាក់ផងដែរថា បងប្រុសម្នាក់នេះ គាត់ស្រលាញ់បរិស្ថានណាស់ដោយតែងតែរើសសម្បកកំប៉ុង តាមដងផ្លូវ ព្រោះគាត់ថា មិនចង់ឲ្យទីក្រុងយើង បាត់សោភ័ណ្ឌភាពទេ ដោយគាត់តែងឲ្យលុយទៅកុមារតូចៗដែល តែងតែជួយរើសកំប៉ុងតាមផ្លូវឲ្យគាត់ គាត់បានប្រមូលក្រវិលកំប៉ុងច្រើនណាស់ រាប់ម៉ឺនក្រវិល យកមកធ្វើអាវ ខោ និង កាបូប។…

នារីវ័យក្មេងម្នាក់ បើករថយន្តប្រជែងជាមួយអ្នកជិះម៉ូតូដែលនៅពីមុខ ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍…(មានវីដេអូ)

កណ្តាល៖នារីម្នាក់បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីបើករថយន្តតែម្នាក់ឯងក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តដឹកទំនិញចំពីមុខ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩ យប់ថ្ងៃទី៣ ខែមិនា ឆ្នាំ២០២០ លើផ្លូវជាតិលេខ១ ក្នុង ភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ សមត្ថកិច្ច អះអាងថា នារីរងគ្រោះឈ្មោះតាក់ រតនា អាយុ២៣ឆ្នាំ មានទីលំនៅភូមិសែនសុខទី១ សង្កាត់ ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បើកបររថយន្តម៉ាក LEXUS RX 300 ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ 2AT-4843 បុកគ្នាជាមួយរថយន្តម៉ាក HYUNDAI ពណ៌ស ប្រភេទដឹកទំនិញធុនធំពាក់ផ្លាកលេខ បាត់ដំបង 3A-1870 បើកបរដោយឈ្មោះកុយ ធា…

ព្រោះតែទឹកលុយធ្វើអោយសម្រស់ Love Riya ប្រែលប្រួល៣៦០ដឺក្រេ តែម្តងបើធៀបពីមុនៗនិងឥឡូវ…

ភ្នំពេញ៖ បើទោះបីជាបច្ចុប្បន្ន នាង និងស្វាមី បានលែងលះគ្នារួច ហើយសុទ្ធចិត្តក្លាយជាមេម៉ាយ ដែលមើលថែកូនស្រីទើបតែមា នវ័យប៉ុន្មានខែ យ៉ាងរឹងមាំគួរឲ្យសរសើរ ដោយនាងនៅតែបំពេញការងារយ៉ាងមមាញឹកជាមួយការលក់ Online ។ ដោយថ្មីៗនេះ យើងសង្កេតឃើញថា នាងបានទៅថតសម្អាងការ ក៏ដូចជាទទួលការងារជាច្រើនផងដែរ។ Love Riya ដែលនាងកំពុងជោគជ័យជាមួយមុខជំនួញផ្ទាល់ ដោយមួយរយៈចុងក្រោយនេះ​នាងហាក់ជាមានហាងឆេងខ្ពស់ ក្រោយពីលែងលះស្វាមីរួច។ជាក់ស្ដែង ប្រិយមិត្តច្បាស់ជាបានដឹងហើយថា នាងមានសម្រស់ស្រស់ស្អាត ស្បែកសថ្លានោះ តែងាកមកមើលពីរូបភាពពីមុនរបស់នាង មើលមិនចង់ស្គាល់ ដោយនាងមាន ស្បែកមិនសូវស រូបរាងធាត់ ជាងពេលបច្ចុប្បន្ននេះ បើប្រៀបធៀបរូបភាពពីមុន និង បច្ចុប្បន្ននេះខុសគ្នាដាច់តែម្តង។ ក្រោយពីឃើញរូបភាពពីមុនរបស់នាងហើយ មានមហាជនជាច្រើន បាននិយាយពីសម្រស់របស់នាងពិតជាមានភាពខុសប្លែកគ្នាខ្លាំង ខណៈពេលនេះ នាងបានសោយសុខរកស៊ីមានបាន ជាមួយនឹងមុខជំនួញផ្ទាល់ខ្លួន មានលុយចាយមិនខ្វះ។…

រដ្ឋមន្ត្រីក្រសួងសុខាភិបាលបញ្ជាក់ថា ប្រជាជនខ្មែរលើសពី ៨០% ពេញចិត្តសេវាសុខាភិបាលនៅកម្ពុជា….

ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩របស់ក្រសួងសុខាភិបាល ឯកឧត្ដមរដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានឱ្យដឹងថា ប្រជាជនខ្មែរដែលជាអតិថិជនបានប្រើប្រាស់សេវាសុខាភិបាលនៅក្នុងស្រុក និងបានពេញចិត្តសេវាសុខាភិបាលនៅក្នុងត្រីមាសទី ៤​ក្នុងឆ្នាំ ២០១៩ ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលថ្លែងថា នេះជាលទ្ធផលដ៏ល្អមួយដែលបញ្ជាក់ពីការខិតខំរបស់រដ្ឋមន្ត្រីផង និងបុគ្គលិកសុខាភិបាលគ្រប់ផ្នែក ពិសេសគឺគ្រពេទ្យដែលជាអ្នកលើកកម្ពស់គុណភាព និងការគ្រប់គ្រងសេវាសុខាភិបាល ។ លោករដ្ឋមន្ត្រីក៏ឱ្យដឹងដែរថា អតិថិជនបានប្រើប្រាស់សេវាសុខាភិបាលនៅតាមមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព នៅទូទាំងប្រទេស ហើយបានពេញចិត្តនូវសេវាសុខាភិបាលដែលបានផ្ដល់ជូន ៕