មើលដំបូងអ្នកនឹងឆ្ងល់ថាហេតុអ្វីបានស្រីម្នាក់នេះយកចិត្តទុកដាក់លើដើមឈើមួយដើមជាងមនុស្សទៅទៀត ដឹងមូលហេតុអ្នកនឹងភ្ញាក់ផ្អើល

នៅពេលទស្សនាវីដេអូនេះដំបូងគ្រប់គ្នាប្រាកដជាមានការងឿងឆ្ងល់ហើយថាហេតុអ្វីបានជាស្ត្រីម្នាក់នៅក្នុងវីដេអូនេះ ចាប់អារម្មណ៍នឹងយកចិត្តទុក្ខដាក់នឹងដើមឈើមួយដើមដែលដាំនៅមុខផ្ទះរបស់នាងខ្លាំងម្ល៉េះ ? ប៉ុន្តែមូលហេតុពិតប្រាកដនោះគឺមកពីនៅក្នុងភូមិរបស់នាងគឺមានទំនៀមទំលាប់មួយគឺនៅពេលដែលមានទារកចាប់កំណើតគ្រួសារនោះត្រូវដាំដើមឈើមួយដើម ចាប់តាំងពីកូនរបស់នាងស្លាប់បាត់(មុនអាយុ ៥ ឆ្នាំ) ទៅនាងតែងតែមើលថែទាំដើមឈើនេះនឹងលេងជាមួយនឹងដើមឈើនេះដូចកូនរបស់នាងអញ្ចឹង ។ អត្ថន័យអប់រំ ៖ នៅលើពិភពលោកនេះមានកុមារជាង ៥០០០ នាក់បានស្លាប់ជារៀងរាល់ថ្ងៃមុនពេលដែលពួកគេមានអាយុ ៥ ឆ្នាំដោយសារជំងឺរាគ ក៏ដូចជាជំងឺរលាកផ្លូវដង្ហើម ហើយមូលហេតុចម្បងដែលបណ្ដាលឲ្យក្មេងៗកើតជំងឺនេះការដោយសារកង្វះអនាម័យ ដើម្បីកុំឲ្យមានវិប្បដិសារីដូចជាស្ត្រីនៅក្នុងវីដេអូ ចូលរស់នៅដោយមានអនាម័យ ដោយលាងដៃនឹងសាប៊ូ ប្រើប្រាស់ទឹកស្អាត និងចម្អិនម្ហូបអាហារឲ្យបានឆ្អិនល្អ ជាដើម ៕

អ្នកប្រាជ្ញលោកពោថាគេសម្គាល់មនុស្ស សម្គាល់ត្រង់ចិត្ត មិនសម្គាល់ត្រង់សំបកកាយឡេីយ…!

អ្នកប្រាជ្ញលោកពោថាគេសម្គាល់មនុស្ស សម្គាល់ត្រង់ចិត្ត មិនសម្គាល់ត្រង់សំបកកាយឡេីយ…! សម្រាប់វីដេអូមួយនេះខ្ញុំមិនមានយោបលអីទេ! សូមបងផ្អូនមេីលហេីយពិចារណាដោយខ្លួនឯងចោះ! តោះកុំអោយខាតពេលទៅមេីលវីដេអូនខាងក្រោម!

នារី​ម្នាក់​ស្ទើរតែ​ខ្វាក់​ភ្នែក​ព្រោះ​តែ​មើល​រឿង​កូរ៉េ​ខ្លាំងពេក(វីដេអូ)

ថ្មីៗនេះ នារី​ដ៏​ស្រស់ស្អាត​ម្នាក់ដែល​មាន​អាយុ ២០​ឆ្នាំ បាន​ទៅ​មន្ទីរ​ពេទ្យនៅ​ពេល​ដែល​នាង​មាន​អារម្មណ៍​ថា​ភ្នែក​ទាំងគូរ​របស់​នាង​ស្ទើរ​តែ​ចង់​ផ្ទុះចេញ​មក​ក្រៅ​ បន្ទាប់​ពី​មើល​រឿង​កូរ៉េអស់​១៨​ភាគ ក្នុង​​រយៈពេល​មួយអាទិត្យ​ពេញ។ កាសែត​ China Daily បាន​រាយការណ៍​ថា​ក្រៅពី​ការ​ក្រោកទៅញាំ​អាហារ​ និង​ទៅ​គេង នាង​មើល​រឿង​បរទេសដែល​នាង​ចូលចិត្តដូច​ជា “Cheese in the Trap” និង​“Descendants of the Sun”។​ បន្ទាប់​មក​ នាង​ប្រាប់​ថា​នាង​មា​នអារម្មណ៍​ដូចជាឈឺ​ក្នុង​ភ្នែក ហើយ​មើលទៅ​ព្រៀលៗ ភ្នែកឡើង​ក្រហម​ ហើយ​និង​ឈឺ​ក្បាលទៀតផង​។ នៅថ្ងៃបន្ទាប់​ នាងកាន់តែ​ឈឺឡើង ហើយ​នាង​ក៏​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។ គ្រូពេទ្យ​ថា​នា​ង​មានបញ្ហា​ភ្នែក​ម្យ៉ាង​ដែល​មាន​ឈ្មោះ​ថា “Acute glaucoma” ហើយ​គ្រូពេទ្យ​បន្ត​ថា​ស្ទើរតែ​នឹង​ខ្វាក់​ភ្នែក​ទៅហើយ​។ នា​ងគឺជានារី​ម្នាក់​ដែល​បាន​ងប់​នឹង​រឿង​កូរ៉េ។ នៅ​ក្នុង​ឆ្នាំ​ ២០១៤ មាន​នារី​ម្នាក់​ឈឺបេះដូង​ បន្ទាប់ពី​នៅដល់​យប់ជ្រៅដើម្បី​មើល​រឿង​កូរ៉េ “My Love from…

គួរអោយអាណិតណាស់!! ម្តាយស្លាប់ចោល​ ឪពុកក៏បោះបង់ចោលទៅរស់នៅជាមួយប្រពន្ធថ្មីទៀត

ហ្វេសប៊ុក៖ បើតាមគណនីហ្វេសប៊ុកមួយដែល មានឈ្មោះថា Phorn Chetra បានបង្ហោះនៅ វីដេអូមួយកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ បានអោយដឹងថា “ហុឺម..បើសិនជាបងប្អូនបានឃើញរូបភាពនេះហើយ សុំចិត្តបងប្អូនកុំអូសរំលងអី ..!សូមជួយចែកចាយរូបភាពទាំងនេះអោយបានទៅដល់ សប្បុរសជនដែលមានធន់ធានចង់ជួយកុមាកុំព្រាទាំងបីនាក់នេះផង។ ៚😭😭😭😭😢😢😢ខ្ញុំអាណិតពួកណាស់ ខ្ញុំយំតាមគាត់ហើយ តើអ្នកណាយល់អារម្មណ៌មួយនេះបាន?តើនៅលើលោកនេះ មានឳពុកចិត្តខ្មៅដល់ថ្នាក់នេះឬ ?បន្ទាប់ពីម្ដាយស្លាប់ចោលហើយ ក៏ត្រូវឳពុកបោះបង់ចោលទៀតរស់នៅគ្មានភាពកក់ក្ដៅដូចគ្រួសារគេដ៏ទៃ ។ចំនែកូនប្អូនពៅគ្នាទទួលរង់នូវសម្ពាធទាំងនេះមិនបាន ក៏ក្លាយទៅជាមនុស្សមានរោគបេះដូង ស្ទើរតែធ្វើទុករាល់ថ្ងៃ 😭😭😭😭ពេលឈឺម្ដងៗស្រែកហៅអ្នកម្ដាយ តើអ្នកម្ដាយលឺកូនហៅរកអ្នកម្ដាយទេ?កូនគ្រប់គ្នានឹកម្ដាយណាស់😭😭😭😭😭 ៚កុមារា វីសុខវ៉ាត អាយុ១៥ឆ្នាំ កុមារី វីស្រីណៃ អាយុ១២ឆ្នាំ នឹងកុមារី វីស្រីណេ អាយុ៧ឆ្នាំ ត្រូវបានម្ដាយស្លាប់ចោល នឹងឪពុកបោះបង់ចោលរស់នៅតែជាមួយលោកយាយចាស់ជរាគ្មានទីពឹង។ដូចនេះពួកគាត់ស្រែកដង្ហោយហៅបងប្អូនសប្បុរសជនក្នុងនឹងក្រៅប្រទេសជួយពួកគាត់ផង ពួកគាត់ត្រូវការសំលៀកបំពាក់នឹងសំភារៈសិក្សាមួយចំនួន ហើយពួកគាត់ចង់បានកង់ម្នាក់១ទុកជិះទៅរៀន។ពួកគាត់រស់នៅភូមិ ចុងព្រែក ឃុំព្រែកគយ ស្រុកស្អាង…

សូមសរសើរ!! គ្រាន់តែមានឱកាសភ្លាម ពិធីការិនី យុគ ចិន្តា បង្រៀនភាសាខ្មែរដល់តារាថៃល្បីរូបនេះ មិនឲ្យអានខុសសំនៀងឡើយ (មានវិដេអូ)

ពិធីការិនីល្បីឈ្មោះ អ្នកនាង យុគ ចិន្តា ទទួលបានការគាំទ្រពីសំណាក់ទស្សនិកជនស្ទើរតែគ្រប់ស្រទាប់ ដោយសារភាពប៉ិនប្រសប់ក្នុងផ្នែកសិល្បៈសឹងតែគ្រប់ជំនាញ។ ថ្មីៗ នេះ អ្នកនាងបានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើល និងសរសើរជាខ្លាំង ដោយសារតែបានបង្ហោះវិដេអូធ្វើការបង្រៀនភាសាខ្មែរដល់តារាល្បីនៅថៃគឺលោក Chakrit Yamnarm ថែមទៀតផង។ បើតាមការរៀបរាប់របស់អ្នកនាង គឺតារាល្បីថៃរូបនេះតម្រូវឲ្យថតស្ប៉តពាណិជ្ជកម្មនិយាយជាភាសាខ្មែរ ទើបអ្នកនាង យុគ ចិន្តា ធ្វើការបង្រៀនដល់លោក ដោយក្នុងការបង្រៀននេះគឺអ្នកនាងបង្រៀនយ៉ាងយកចិត្តទុកដាក់ និងឲ្យតារាថៃបញ្ចេញសម្លេងឲ្យត្រូវនឹងព្យញ្ជនៈខ្មែរគ្រប់តួតែម្ដង។ ចង់ដឹងច្បាស សូមទស្សនាវិដេអូខាងក្រោម៖

ពេលដឹងស្ទើរខ្លោចចិត្ត ! សិល្បៈល្ខោនខោលខ្មែរ មានអ្នកចូលទស្សនាប្រមាណ ២០នាក់ប៉ុណ្ណោះក្នុងមួយខែ (មានវិដេអូ)

បើតាមការបញ្ជាក់អោយដឹងពីសំណាក់លោកគ្រូ ម៉ាន់ កុសល ប្រធានសមាគមន៍សិល្បៈសុវណ្ណភូមិ ជាមួយក្រុមការងារខ្មែរណូត កាលពីប៉ុន្មានថ្ងៃមុននេះបានអោយដឹងថា លោកគ្រូបានអំពាវនាវជាញឹកញាប់ និងច្រើនឆ្នាំណាស់មកហើយអោយបងប្អូនមហាជនជួយគាំទ្រសិល្បៈបុរាណខ្មែរ មិនថាល្ខោនខោល រឺស្បែកធំនោះទេ ប៉ុន្តែការអំពាវនាវនេះហាក់ដូចជាគ្មានលទ្ធផលល្អឡើយ ដោយលោកគ្រូសង្កត់ធ្ងន់ថា ជាមធ្យមមានអ្នកចូលទស្សនាប្រមាណ២០នាក់ប៉ុណ្ណោះក្នុងមួយខែ។ ទោះជាយ៉ាងណាក្តីយើងក៏សូមអំពាវនាវម្តងហើយម្តងទៀត អោយមហាជនដែលជាប្រជាជាតិខ្មែរទាំងមូលមេត្តាជួយគាំទ្រសិល្បៈបុរាណខ្មែរ ដែលជាសម្បត្តិវប្បធម៌របស់ដូនតាយើងបន្សល់ទុកអោយ ដើម្បីកុំអោយបាត់បង់ ថ្វីត្បិតថាក្រុមការងារយើងព្យាយាមទៅជួយផ្សព្វផ្សាយយ៉ាងណា ប៉ុន្តែហាក់ដូចជាបានតែមួយឆាវ ហើយវាជាសារមួយផ្ញើរទៅកាន់បងប្អូនជនរួមជាតិ សូមមេត្តាជួយថែរក្សាគ្នា កុំទាល់តែបាត់បង់ទើបស្តាយក្រោយ៕