ខ្ញុង បោកកូនជ្រូកម្តង លុយមិនចេះតិច ហើយលេងសើចផ្លូវចិត្តទៀត (មានវីដេអូ)

យើងអាចនិយាយបានថា តារាកំប្លែងស្រីដ៏មានប្រជាប្រិយភាព ខ្ញុង តាំងតែពីរៀបអាពាហ៍ពិពាហ៍រួចមក ឃើញថាទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន មិនថានៅក្នុងសង្គមសិល្បៈឬ លើការរកស៊ីនោះទេ សុទ្ធតែមានការគាំទ្រទាំងអស់។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់នាង ខ្ញុង គេសង្កេតមានការចាប់អារម្មណ៍មួយក្រោយពីនាង បានបង្ហោះវីដេអូឃ្លីបមួយជាមួយនឹងការយំស្រែក លាយឡំទៅដោយការលេងសើច។ក្នុងនោះផងដែរតារាកំប្លែងស្រី ដ៏មានប្រជាប្រិយរូបនេះ​ក៏បានបង្ហាញពីការបោកកូនជ្រូកដាក់លុយដែលខ្លួនខំសន្សំជាយូរមកនោះ ជាមួយនឹងភាពកំប្លុកកំប្លែងរបស់នាងធ្វើឲ្យអ្នកទស្សនារួចហើយស្ទើរតែទប់សំណើចសឹងមិនបាន។ លើសពីនេះទៅទៀតនោះគេក៏សង្កេតឃើញថាកូនជ្រូកសន្សំលុយ ដែលខ្ញុង បានបោកនោះ សុទ្ធតែប្រាក់រៀលរបស់ខ្មែរទាំងអស់ ព្រមទាំងមើលទៅមិនតិចនោះទេ ព្រោះលុយទាំងនោះសុទ្ធតែជាក្រដាស ប្រាំម៉ឺនទាំងអស់តែម្តង៕ សូមទស្សនាវីដេអូខាងក្រោម ៖

បទថ្មី«ខែភ្ជុំនឹកស្រុក» របស់ សួស វីហ្សា ស្តាប់ហើយនឹកស្រុក នឹកស្រែ ខ្លាំងណាស់….(មានវីដេអូ)

ភ្នំពេញ៖ សល់រយៈពេលជាង១ខែទៀតប៉ុណ្ណោះពិធីបុណ្យភ្ជុំបិណ្ឌនិងចូលមកដល់ប្រជាពលរដ្ធប្រុសស្រីដែលកំពុងបម្រើការងារនៅតំបន់ទីជិតឆ្ងាយនិងបានវិលត្រលប់ទៅជុំញ្ញាតិមិត្តបងប្អូនឪពុកម្តាយយាយតាដើម្បីទៅធ្វើបុណ្យរួមគ្នាឧទ្ទិសកុសលដល់ញាត្តិការដែលបានចែកឋានទៅ។ យ៉ាងណាមិញស្របពេលនេះគេសង្គេតឃើញផលិតកម្មនានាបានបញ្ចេញបទចម្រៀងថ្មីដែលទាក់ទង់និងពិធីបុណ្យភ្ជុំបិណ្ធជាបន្តបន្ទាប់​ ជាក់ស្តែងកាលពីម្សិលមិញនេះផលិតកម្មរស្មីហង្សមាសបានចេញ MV ថ្មីក្នុងបទចម្រៀងដែលមានចំណងជើងថា«ខែភ្ជុំនឹកស្រុក» ពិតជាមានអត្ថន័យល្អមែនទែនស្តាប់ហើយធ្វើឲ្យអ្នកគាំទ្រនឹកស្រុកខ្លាំង។ តោះចង់ដឹងថាពិរោះយ៉ាងណាទស្សនាវីដេអូខាងក្រោម៖

ថ្មីទៀតហើយBro&Sis !!(អេឡិចហ្សូរ៉ា)ប្រពន្ធខ្ញុំ​ អញអ្នករើស​ ខ្ញុំត្រូវតែទ្រាំ​ យ៉ាងណានៅតែជាប្រពន្ធខ្ញុំ ប្រពន្ធអូនលំបាកហើយ…

ភ្នំពេញ៖​បើនិយាយអំពី Bro & Sis គឺមិត្តយុវវ័យ នឹកឃើញអំពីលោកអេឡិចហ្សូរ៉ា នឹងកញ្ញា ឌី សូនីតា មិនខាន។ ដោយរាល់វីដេអូរបស់អ្នកទាំង ២បានធ្វើអោយមនុស្សក្នុងបណ្តាញសង្គមជាច្រើន ទប់សំណើចមិនបាន។ ហើយកាលពីព្រឹកមិញនេះ អ្នកទាំង ២ក៏បានចេញនៅឃ្លីបវីដេអូថ្មីមួយទៀត ដែលមានចំណងជើងថា “លាងត្រីអោយប្តី”៕ ប្រពន្ធអញ​ អញអ្នករើស​ អញត្រូវតែទ្រាំ​ យ៉ាងណានៅតែជាប្រពន្ធអញ​ 😅😅😅 ប្រពន្ធអូនលំបាកហើយ…😂😂😂

សកវាន៏! គីជា ព្រះរាជនិពន្ធដោយ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ (វីដេអូ)

សកវាន៏! ព្រះរាជនិពន្ធព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវរាជាបីតា ឯករាជ្យ បូរណភាពទឹកដី នឹងឯកភាពជាតិខ្មែរ(ព្រះបរមរតនកោដ្ឋ)

វីដេអូមួយនេះនឹងបង្ហាញអ្នកពីវីរបុរសនៅក្នុងពិភពពិត ពួកគេគ្មានថាមពលពិសេស ប៉ុន្តែពួកគេបានជួយអ្នកដទៃ ដោយមានខ្លះហ៊ានទាំងប្រថុយជីវិតទៀតផង

អ្នកប្រហែលជាធ្លាប់បានឃើញ ឬស្គាល់វីរបុរសជាច្រើនរួចមកហើយនៅក្នុងខ្សែភាពយន្តដូចជា Iron Man , Super Man , Bad Man , Captain America និង Spider Man ជាដើម ដោយពួកគេភាគច្រើនសុទ្ធតែមានថាមពលពិសេស ឬ មានអាវុធពិសេស ។ ប៉ុន្តែវីរបុរសនៅក្នុងវីដេអូខាងក្រោមនេះគ្មានថាមពលពិសេសអ្វីទាំងអស់ ហើយក៏គ្មានសូម្បីតែអាវុធ អ្វីដែលពួកគេមានគឺទឹកចិត្ត កម្លាំងកាយ និងការលះបង់ ។ ដោយខ្លះគឺជាប់សាច់ឈាមនឹងគ្នា ឯខ្លះទៀតគឺមិនជាប់សូម្បីតែបន្តិច ប៉ុន្តែពួកគេសុខចិត្តប្រថុយជីវិតទៅជួយទាំងមិនខ្លាចរអា ។

ជាជនបរទេសសោះ តែបែរជាអាចលេងចាប៉ីខ្មែរយ៉ាងឡូយ ថែមទាំងមានគម្រោងចង់… (មានវិដេអូ)

សិល្បៈបុរាណខ្មែរ ជាពិសេសឧបករណ៍ភ្លេងបុរាណ ស្ទើរតែត្រូវរលុបបាត់អស់ទៅហើយនាពេលបច្ចុប្បន្ន ដោយលេចមុខតែក្នុងពិធីប្រពៃណីធំៗ ដូចជាពិធីអាពាហ៍ពិពាហ៍ តែប៉ុណ្ណោះ ដែលជាហេតុធ្វើឲ្យអ្នកដែលចេះប្រើប្រាស់គឺមិនសូវមានច្រើនឡើយ។ ប៉ុន្តែយ៉ាងណាមិញ មហាជនក្នុងបណ្ដាញហ្វេសប៊ុកបានសម្ដែងក្ដីកោតសរសើរមិនដាច់ពីមាត់ ក្រោយពេលឃើញជនបរទេសមួយរូបអាចលេងចាប៉ីខ្មែរយ៉ាងស្ទាត់ជំនាញ ដោយទឹកមុខរីករាយ ថែមទាំងចង់ទិញបន្តពីម្ចាស់ជនជាតិខ្មែរ យកទៅស្រុកខ្លួនទៀតផង។ ជាក់ស្ដែង យោងតាមគណនីហ្វេសប៊ុកមាន​ឈ្មោះ Sarath Sarath Sarath បង្ហោះចែកចាយវិដេអូមួយនេះ រួមជាមួយនឹងសារភ្ជាប់ថា៖ «កូនស្រីខ្ញុំត្រូវកូនសិស្សបារាំងចែចង់យកទៅស្រុកគាត់ តែខ្ញុំមិនដាច់ចិត្តបេះចេញពីដើមទ្រូងទេ កូនចាប៉ីខ្ញុំអើយចូលចិត្ត»។ សូមទស្សនាវិដេអូខាងក្រោម៖