យោងតាមផេករបស់ Choun Kakada Page បានបង្ហោះសារពីជនបោកប្រាសដែលបន្លំខ្លួនជាព្រះសង្ខដើរបោកប្រាស់បិណ្ឌបាត្របច្ច័យអំពីអ្នកស្រុកគ្រប់កន្លែងក្នុងខេត្តតាកែវ ហើយមន្ត្រីសង្ឃស្រុកបានផ្សឹកចោលជាច្រេីនដង គាត់នៅតែយកស្បង់ចីពរមកដណ្តប់ខ្លួនរបៀបនេះទៀត។ ក្នុងអត្ថន័យបង្ហោះសារនោះបានលើកទ្បើងថា ៖ “បុគ្គលម្នាក់នេះតែងតែបន្លំយកចីវររបស់ព្រះសង្ឃមកគ្រងឃ្លុំដណ្តប់បន្លំខ្លួនហេីយដេីរបិណ្ឌបាត្របច្ច័យអំពីអ្នកស្រុកគ្រប់កន្លែងក្នុងខេត្តតាកែវ ការិយាល័យធម្មការស្រុកសំរោង និងមន្ត្រីសង្ឃស្រុកបានផ្សឹកចោលជាច្រេីនដង គាត់នៅតែយកស្បង់ចីពរមកដណ្តប់ខ្លួនរបៀបនេះទៀត ទេីបវេលាព្រឹកនេះបានប្រេីសកម្មភាពដដែលទៀតនៅតាមផ្សារនិងតាមភូមិរបស់អ្នកស្រុក ខ្ញុំករុណាអាត្មាភាពបានសហការជាមួយអជ្ញាធរបានអោយខ្លួនគាត់មកវត្តប្រាសាទនាងខ្មៅផ្សឹកចោលវេលាម៉ោង១០ព្រឹក ថ្ងៃសុក្រ ២រោច ខែមិគសិរ ឆ្នាំ២៥៦៣ ត្រូវនឹងថ្ងៃទី13 ខែធ្នូ ឆ្នាំ2019។ បញ្ជាក់៖ បេីពុទ្ធបរិស័ទឃេីញបុគ្គលបែបនេះធេី្វសកម្មភាពយកស្បង់ចីពរទៅស្លៀកពាក់ដេីម្បីដេីរបាត្របច្ច័យទៀត សូមកុំយល់ច្រឡំថាព្រះសង្ឃមែនទែនហេីយវាយតម្លៃមកលេីព្រះពុទ្ធសាសនាអោយសោះ ម្យ៉ាងទៀតជួយទាក់ទង់មកអជ្ញាធរ ធម្មការ មន្ត្រីសង្ឃដែលមានសមត្ថកិច្ចអោយទាន់ពេលវេលា ដេីម្បីចាត់វិធានការទៅតាមផ្លូវព្រះវិន័យរបស់ព្រះពុទ្ធសាសនាហេីយប្រគល់អោយទៅសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់។អរព្រះគុណ និងអរគុណ” ៕
