ជួយចែករំលែក! បុរសម្នាក់ប្រកាសស្វែងយុវជន២រូប ដែលជួយសំរួលចរាចរណ៍អោយរថយន្តទៅមុខនិងសង្គ្រោះជីវិតឪពុករបស់ខ្លួនបានជោគជ័យ (មានវីដេអូ)

បញ្ហាកកស្ទះចរាចរណ៍ផ្លូវគោក នៅតែកើតឡើងមិនស្រាកស្រាន្ត ដែលជាហេតុបង្កឲ្យមានការលំបាកសម្រាប់ឡានសង្គ្រោះបន្ទាន់ ក្នុងពេលដែលត្រូវការដឹកអ្នកជម្ងឺជាបន្ទាន់ម្ដងៗ។ ក្នុងនោះ មានការរិះគន់ជាច្រើនទៅលើអ្នកបើកបរដែលតែងតែមិនមានអធ្យាស្រ័យល្អ មិនបើកអែបទុកផ្លូវឲ្យឡានពេទ្យទៅមុនឡើយ បើទោះបីជាលឺសម្លេងស៊ឺរ៉ែនយ៉ាងណាក៏ដោយ។ ប៉ុន្តែក្នុងចំណោមនោះ ក៏មានបុគ្គលមួយចំនួនធំ នៅតែមានទឹកចិត្តគួរឲ្យកោតសរសើរផងដែរ។ ជាក់ស្តែងមានករណីមួយដោយបុរសម្នាក់មានគណនីហ្វេសប៊ុកឈ្មោះ Rocky Phiroeun បានប្រកាសស្វែងរកយុវជន២រូបដែលបានជួយសម្រួលចរាចរណ៍ឲ្យឡានសង្គ្រោះបន្ទាន់បានឆ្លងកាត់ខណៈដែលផ្លូវ កំពុងតែកកស្ទះខ្លាំង។ ដោយម្ចាស់គណនីហ្វេសប៊ុករូបនោះបានសរសេររៀបរាប់ថា៖ “ជំរាបសួរបងប្អូននៅលើបណ្តាញសង្គម Facebook ទាំងអស់ជាទីស្រឡាញ់និងគោរព! ខ្ញុំបាទឈ្មោះ សោម ភីរឿន សុំរំខានចិត្តនិងពេលវេលារបស់បងប្អូនទាំងអស់មេត្តាជួយស្វែងរកប្អូនប្រុសពីរនាក់ដែលបានជួយសង្គ្រោះជីវិតរបស់ឪពុកខ្ញុំបាទដែលកំពុងត្រូវការសង្គ្រោះបន្ទាន់នៅលើរថយន្តរបស់គ្លីនិក។ តែដោយសារលក្ខណៈមិនអំណោយផលនៃដងផ្លូវក្នុងទីក្រុងភ្នំពេញនាវេលាម៉ោង៥ល្ងាចស្ទះគ្រប់ផ្លូវសឹងជៀសគ្នាមិនរួច ក៏ស្រាប់តែលេចមុខប្អូនប្រុសទាំងពីរបានជួយសំរួលចរាចរណ៍ដែលអាចអោយរថយន្តទៅមុខនិងសង្គ្រោះជីវិតពុកខ្ញុំបានជោគជ័យ។ ដោយវេលាមិនអំណោយផល ខ្ញុំបាទពុំទាន់បានអរគុណប្អូនទាំងពីរដោយផ្ទាល់ ក៏បានបែកផ្លូវគ្នានាមុខពេទ្យរុស្សី។ ក្នុងវេលានេះបងចង់ធ្វើការអរគុណប្អូនដោយផ្ទាល់ ប្រសិនជាប្អូនប្រុសទាំងពីរបានឃើញ សូមប្អូនទាក់ទងមកបងតាមលេខ 010 964 570 ឬក៏បងប្អូនមេត្តាស៊ែរចែករំលែកដើម្បីអោយប្អូនទាំងពីរបានឃើញផង។ បញ្ជាក់: បើតាមរយៈកាមេរ៉ាដែលខ្ញុំបានថត ស្លាកលេខម៉ូតូរបស់ប្អូនប្រុសទាំងពីរគឺ ភ្នំពេញ 1HD-0384។…

អាណិតណាស់លោកអើយ…លោកពូកកាយកាកសំណល់ក្នុងលូ បង្ហើបពីជីវិតពិត ស្តាប់ឲ្យស្ទើរតែស្រក់ទឹកភ្នែក លោកពូបានប្រាប់ថា…(មានវីដេអូ)

ក្រោយពីមានការបង្ហោះវីដេអូឃ្លីបរបស់លោកពូម្នាក់ ដែលកំពុងតែស្តារលូទឹកស្អុយ ព្រមទាំងបានមុជកកកាយកាកសំណល់ ធ្វើឲ្យមហាជនជាច្រើនមានអារម្មណ៍ក្តុកក្តួល និងមានអ្នកខ្លះទៀតស្ទើរតែស្រក់ទឹកភ្នែក ដោយមិនស្មានថា លោកពូហ៊ានធ្វើបែបនេះ ដើម្បីយកលុយមកចិញ្ចឹមគ្រួសារនោះទេ។ ផ្តើមពីពាក្យថា “បើមិនធ្វើមិនបានលុយ” លោកពូ ទ្រា មានអាយុ៦២ឆ្នាំ មុខរបរលោកពូនេះ គឺចាប់ផ្តើមជាយូរមកហើយ លោកពូក៏បានពោលពាក្យមួយម៉ាត់ថា “អ្វីក៏ធ្វើឲ្យតែលុយ”។ យ៉ាងណាមិញនៅក្នុងគណនីហ្វេសប៊ុករបស់ប្អូនប្រុស តាំង គឹមឡេង ក៏បានរៀបរាប់ថា “ដូចអ្វីដែលបានសន្យានិងបានបង្ហោះថ្ងៃនេះខ្ញុំបាទបានរកលោកពូដែលចុះស្តាលូតាមផ្ទះដើម្បីចិញ្ចឹមជីវីតឃើញហើយ​ គិតៗជីវិតមនុស្សម្នាក់២ពិតជាខុសគ្នាឆ្ងាយណាស់ខ្ញុំបាទបានជូននៅថវិការ​ ៤០០០០០៛​ រួមនិងអង្ករ១ប៉ាវ​ មី5កេស”។ ជាក់ស្តែងបន្ទាប់ពីប្អូនប្រុសបានធ្វើការបង្ហោះវីដេអូពីជីវិតរបស់លោកពូភ្លាម ក៏មានអ្នកចូលមកខមិនថា ពាក្យថា“អាណិតលោកពូខ្លាំងណាស់”។

ខ្លាំងបាត់…បេក្ខជនម្នាក់ បានអញ្ជើញកំពូលតារាចំរៀងលោកព្រាប សុវត្ថិ ប្រកួតកាច់ដៃជាមួយ តែចុងក្រោយ….(មានវីដេអូ)

កម្មវិធីបង្ហាញសមត្ថភាពទេពកោសល្យលំដាប់ពិភពលោក Cambodia’s Got Talent រដូវកាលទី 2 វគ្គ Judge Audition សប្ដាហ៍ទី 5 ដែលមានបេក្ខជនម្នាក់ បានបង្ហាញសមត្ថភាព “កាច់ដៃ” នៅក្នុងនោះក៏មានបេក្ខភាពដែលមានសមត្ថភាពជាច្រើនដើម្បីចូលមកប្រកួត ក្នុងនៅក៏មានបេក្ខជនម្នាក់ ដែលមានឈ្មោះថា កយ ណាវិន ក៏បានចូលខ្លួនមកប្រកួតប្រជែញសមត្ថភាពផងដែរ។ នៅក្នុងការប្រកួតដ៏ស្វិតស្វាញមួយនេះ បេក្ខជនម្នាក់ ឈ្មោះ កយ ណាវិន ឡើងបង្ហាញសតម្ថភាពដល់អស្ចារ្យ ក្នុងនោះបេក្ខជនម្នាក់នេះក៏បានចាត់ការអ្នកទស្សនាចំនួន៣នាក់ ឡើងមកកាច់ដៃជាមួយលោក ហើយលទ្ធផលសុទ្ធតែបានល្អ។ ខណៈពេលដែលអាចយកឈ្នះអ្នកចូលរួមទស្សនាបីនាក់រួចមក ពេលនោះបេក្ខជនក៏បានហៅគណៈកម្មការ គឺលោក ព្រាប​ សុវត្ថិ មកកាច់ដាច់ជាមួយខ្លួន ប៉ុន្តែចុងក្រោយគឺលោក ព្រាប សុវត្ថិ ឈ្នះទាំងដៃឆ្វេង និងស្តាំ…

សូមបងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នា…ទិដ្ឋភាពស្តែងៗ ពីការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ជិះឆ្លងកាត់ទឹកជំនន់ នៅខេត្តកណ្តាល…(មានវីដេអូ)

នៅឆ្នាំ២០១៨នេះ ប្រទេសកម្ពុជាបានទទួលរងគ្រោះ ដោយសារទឹកជំនន់ លិចតាមបណ្តាលខេត្តនានា ក្នុងប្រទេស ជាហេតុធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការលំបាកជាខ្លាំង ក្នុងការធ្វើដំណើរ ចំណែកផលដំណាំខូតខាត ផ្លូវថ្នល់ត្រូវកាត់ផ្តាច់ ជាដើម។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Mrr Vileak បានធ្វើការបង្ហោះវីដេអូ​ ពីបងប្អូនខ្មែរយើងធ្វើដំណើរ ដោយមានទឹកជាច្រើនកាត់ផ្លូវ មានអ្នកខ្លះក៏ជិះយ៉ាងសប្បាយ អ្នកខ្លះក៏បណ្តើរម៉ូតូផងដែរ។ យ៉ាងណានៅក្នុងវីដេអូនេះ បានធ្វើឲ្យមហាជនជាច្រើន បង្ហាញអារម្មណ៍អាណិត ព្រមទាំងពោលពាក្យថា “ប្រយ័ត្នគ្រោះថ្នាក់”។ វីដេអូមួយនេះបានធ្វើការបង្ហោះកាលពីថ្ងៃទី០២ ខែកញ្ញា នៅ 7NG ឃុំវិហារសួរគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

បងប្អូនទាំងអស់គ្នា ដែលធ្វើដំណើតតាមដងផ្លូវ បើសិនបានជួបលោកតា មេត្តាជួយគាត់ផង ឃើញហើយខ្លោចចិត្តណាស់ គាត់បានធ្វើដំណើរដោយបណ្ដើរកង់ពីរង្វង់ជ្រោយចង្វារ រហូតដល់ស្តុបបូកគោ ហើយគាត់ត្រូវបណ្ដើរកង់ដល់ចំការដូងទៀត…..(មានវីដេអូ)

ខ្ញុំសូមទោសទុកមុន បើខ្ញុំផុស video នេះទៅ តែខ្ញុំពិតជាមានចិត្តអាណិតលោកតាពេក គាត់បានធ្វើដំណើរដោយបណ្ដើរកង់ពីរង្វង់ជ្រោយចង្វារ រហូតដល់ស្តុបបូរគោ ហើយគាត់ត្រូវបណ្ដើរដល់ចំការដូងទៀត ខ្ញុំគ្រាន់តែចង់ផ្តាំទៅបងប្អូនថា បើសិនឃើញគាត់តាមដងផ្លូវ ជួយគាត់តាមលិទ្ធភាពបងប្អូន ព្រោះលោកតាចាស់ហើយ 😭😭😭😭 Cr:Khom Sokkhaythit