នៅក្នុងវីដេអូឃ្លីបកំប្លែងមួយនេះ យើងសង្កេតឃើញមានប៉ូលីសចម្រុះមួយក្រុមបានធ្វើការសាកសួររថយន្តសង្ស័យមួយគ្រឿងដែលមានមនុស្សធំចំនួន៤ ទៅ ៥នាក់ហើយក៏មានក្មេងស្រីម្នាក់ក្នុងនោះផងដែរ។ ក្មេងស្រីម្នាក់នោះបានប្រាប់ប៉ូលីសថា ក្រុមអស់ទាំងនេះបានមកពី Shot Police ដែលមានន័យថា ទឹមពីបាញ់ប៉ូលីស ដែលធ្វើអោយប៉ូលីសម្នាក់នោះខឹងសម្បារ ហើយធ្វើការឆែកឆេរ និងហៅជំនួយប៉ូលីសបន្ថែមទៀតជាបន្ទាន់ភ្លាមៗ ព្រោះខ្លាចពួកគេក្រុមភេរវកម្មណាមួយ។ អ្វីដែលហួសចិត្តនោះគឺ ពួកគេជាក្រុមថតកុនតែប៉ុណ្ណោះដែលថតរឿងមួយដែលមានចំណងជើងថា Shot Police ដែលធ្វើអោយប៉ូលីសហូសចិត្តបាក់ចង្កេះតែម្តង។
