មនុស្សធំសុំខ្មាស៖ ក្មេងតូច សម្លេងដ៏ក្រអួន ផ្អើលអស់អ្នកស្តាប់ (មានវីដេអូ)

ពេញ៖ សម្លេងគ្រលូចចេញក្រអូមមាត់ក្មេងប្រុសតូចវ័យប្រមាណជា ៤ឆ្នាំ នៅទីវាលស្រែសម្បូរស្មៅ អង្គុយស្រែកច្រៀងចម្រៀងបទមរតកដើមយ៉ាងណាពីរោះរណ្តំធ្វើឲ្យរលកសម្លេងកុមារតូចអន្ទងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកឲ្យទស្សនាការឡាយរាប់សិបពាន់នាក៉ ដែលសុទ្ធតែលាន់មាត់ដូចៗគ្នាថា «ច្រៀងពីរោះណាស់ សូមសរសើរពីសមត្ថភាពក្មួយប្រុស»។ ជាមួយគ្នានោះ មជ្ឈដ្ឋានប៉ងថា «សូមព្យាយាមបន្តទៀត ពេលធំឡើងក្មួយត្រូវតែក្លាយជាតារាចម្រៀង ព្រោះសម្លេងពីរោះណាស់ តែកុំភ្លេចត្រូវខំរៀនសិន»។ យ៉ាងណាមិញចំណង់ចំណូលចិត្តរបស់កុមារតូចត្រូវម្តាយមីងប្រាប់ថា «គេចូលចិត្តច្រៀងណាស់ ឲ្យតែបានក្បាលមេក្រូ ទោះប៉ុន្មានបទក៏ច្រៀងមិនព្រមឈប់ដែរ»។ ទន្ទឹមនឹងការឃើញសមត្ថភាពដ៏ពិសេសនេះម្តាយឪពុក ក៏ដូចជាក្រុមគ្រួសារហាក់មិនបានជំទាស់ពីបំណងកូនឡើយ ហើយបើធំឡើងរូបគេសង្វាតចូលជាតារាចម្រៀងក៏ល្អដែរ តែអ្វីដែលសំខាន់ពេលនេះ ក្មេងតូចបានធ្វើឲ្យចាស់ៗសុំខ្មាសគ្រប់គ្នា ក្រោយទម្លាយសម្លេងជាសាធារណៈកាលពីប៉ុន្មានថ្ងៃមុន។