ជើងឯកប្រណាំងរថយន្ដ Ryan Newman បានក្រឡាប់រថយន្តនៅពេលជិតទទួលបានជ័យជំនះទៅហើយនោះព្រោះតែ……(មានវីដេអូ)

  អ្នកបើករថយន្ដប្រណាំងឈ្មោះ Ryan Newman ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដែលបានកើតឡើងក្នុងកំឡុងពេលនៃការប្រណាំងកង់ចុងក្រោយនៃ ប្រណាំងDaytona 500 កាលពីយប់ថ្ងៃច័ន្ទ។  លោក Newman ដែលកំពុងនាំមុខក្នុងការប្រណាំងដ៏ល្បីល្បាញក្នុងរថយន្ត Ford Mustang លេខ ៦ របស់គាត់កំពុងពង្រីកនៅលើផ្លូវល្បឿនលឿននៅពេលដែលរថយន្តរបស់គាត់ត្រូវបានគៀបជាប់នឹងជញ្ជាំងហើយបានក្រឡាប់  ពេលដែលរថយន្ដធ្លាក់មកលើផ្លូវប្រណាំងនោះវាត្រូវបានបុកដោយរថយន្ដមួយហើយបានក្រឡាប់យ៉ាងខ្លាំង។  អ្នកទស្សនារាប់ពាន់នាក់ដែលបានភ្ញាក់ផ្អើលបានមើលដោយមិនជឿនៅពេលដែលរថយន្ត Mustang របស់ Newman បានហោះប៉ើងទៅលើដំបូលរបស់ខ្លួនបន្ទាប់មកបានឆេះភ្លើងនិងរមៀលអស់រយៈពេលជាច្រើនម៉ែត្រ។   គ្រូពេទ្យរាប់សិបនាក់និងមន្រ្តីរបស់ Daytona បានរត់ទៅរកផ្លូវយ៉ាងលឿនដើម្បីជួយសង្រ្គោះលោក Newman ពីបំណែកនៃរថយន្តដែលកំពុងឆាបឆេះមុនពេលគាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅតំបន់ឆ្នេរ Daytona ។ ស្ថានភាពរបស់បុរសអាយុ ៤២ ឆ្នាំរូបនេះនៅមិនទាន់ត្រូវបានគេដឹងនៅឡើយទេថាយ៉ាងណានោះ។  Denny Hemlin បានបន្តយកឈ្នះការប្រណាំងនេះជាលើកទី ២ ជាប់ៗគ្នាដែលជំរុញឱ្យម្ចាស់ក្រុម NASCAR លោក Joe Gibbs អបអរយ៉ាងខ្លាំងនៅពេលបញ្ចប់នៃការប្រកួត   ទោះយ៉ាងណាពេលនោះលោក…

សោកសៅរ៍បំផុត.! កីឡាកជនជាតិឥណ្ឌូនេស៊ីបានស្លាប់ក្រោយរត់បុកគ្នាខណៈកំពុងប្រកួត..(មានវីដេអូ)

ឥណ្ឌូនេសុី៖ នេះគឺជាហេតុការណ៍ដ៏សោកសៅរ៍បំផុតបន្ទាប់ពីកីឡាករជនជាតិឥណ្ឌូនេស៊ីឈ្មោះ (Horul Huda) វ័យ38ឆ្នាំបានបាត់បង់ជីវិតបន្ទាប់ពីរត់បុកគ្នាជាមួយ ក្រុមបាលទាត់ជនជាតិប្រេសុីល ឈ្មោះ( ម៉នរ៉ត រិកេត) ក្នុងទីលានប្រកួត គេបានព្យាបាលដោយគ្រូពេទ្យប្រចាំទីលានមុនបញ្ជូនទៅមន្ទីពេទ្យ ទើបដាច់ខ្យល់ស្លាប់តែម្ដង មិត្តរួមក្រុមនឹងគ្រូពេទ្យប្រចាំកាប្រកួត បានរៀបរាប់ថា ក្រោយពេលកើតហេតុគេនៅមានសត្តិនៅឡើយទេ ហើយមុនពេលដែលគេដាច់ខ្យល់ស្លាប គេបានរអ៊ូថាឈឺកនឹងឈឺដើមទ្រូង ហើយបាត់បង់សត្តិដាច់ខ្យល់ស្លាប់តែម្ដង ក្រោយមកលោកគ្រូពេទ្យក៏ពិនិត្យឃើញថាគេរងប៉ះពាលខ្លាំងត្រង់ចំណុចឆ្អឹងខ្នងយ៉ាងធ្ងន់ធ្ងរ (មានវីដេអួ)

គ្រូធំ​ Man UTD ពន្លយប្រាប់ថា បិសាចក្រហម រដូវកាលនេះ នឹងបញ្ចប់ទៅក្នុងចំណាត់ថ្នាក់……

អង់គ្លេស៖ Manchester United ហាក់ចាប់ផ្ដើមរដូវកាលមិនសូវជាបានល្អនៅរដូវកាលនេះ ដែលនេះគឺជាសម្ពាធមួយរបស់អ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer។ យ៉ាងណាលោក Ole Gunnar Solskjaer បានប្រាប់ឲ្យដឹងអំពីចំណុចធ្វើមិនបានល្អសម្រាប់ប៉ុន្មានប្រកួតមកនេះ និងបង្ហើបពីគម្រោងនាពេលខាងមុខអនាគតរបស់បិសាចក្រហម។ អ្នកចាត់ការទូទៅសញ្ជាតិន័វេស បានឲ្យដឹងថា Man UTD នឹងទិញខ្សែប្រយុទ្ធមួយរូបមកប៉ះប៉ូវតំបន់ខាងលើសម្រាប់ទីផ្សារខែមុខ។បន្ថែមលើសពីនេះលោកក៏ជឿថាក្រុមរបស់លោកនឹងបញ្ចប់ទៅក្នុងចំណាត់ថ្នាក់កំពូលទាំង ៤ ក្នុងក្របខណ្ឌ Premier League សម្រាប់រដូវកាលនេះ។ លោក Ole Gunna Solskjaer បាននិយាយយ៉ាងដូច្នេះថា៖“ចំណាត់ថ្នាក់កំពូលទាំង២ កាលពីរដូវកាលមុនគឺពិតជាលំបាកសម្រាប់យើង។ ប៉ុន្តែរដូវកាលនេះពួកយើងគួរតែទទួលបានវា ឬក៏នៅក្នុង Top4។ ពួកយើងបានធ្វើឲ្យ Chelsea ឃើញពីអ្វីដែលយើងខំប្រឹងហើយអ្នកបន្ទាប់គឺ Arsneal, Tottenham និង Leicester ដែលពួកគេសុទ្ធតែជាក្រុមចង់បានចំណាត់ថ្នាក់នេះ។”គួរបញ្ជាក់ផងដែរថា…

Real បាត់អ្នកគាំទ្រជាង១លាននាក់ បន្ថែមក្នុង Twitter ក្រោយ Ronaldo លេងមួយក្បាច់

អេស្ប៉ាញ៖ បន្ទាប់ពីខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានសម្រេចចិត្តផ្លាស់ទៅចូលរួមជាមួយក្រុម Juventus នៅក្នុងតម្លៃពលកម្ម ១០០លានអឺរ៉ូរួចមក គេសង្កេតឃើញថាក្រុមម្ចាស់ការពារដំណែងជើងឯកក្របខណ្ឌ Serie A កាលពីឆ្នាំមុននេះបានកើនឡើងនូវប្រជាប្រិយភាពយ៉ាងខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយនានា ចំណែកឯអតីតក្លិបរបស់កីឡាករនេះវិញ នៅតែបន្តបាត់អ្នកគាំទ្រជាង ១លាននាក់គិតត្រឹម ២៤ម៉ោងចុងក្រោយនៅលើបណ្ដាញសង្គម Twitter ។ កន្លងទៅ អំឡុងការប្រកួតដោយគ្មានវត្តមាន Ronaldo នៅក្នុងសប្តាហ៍ដំបូងនៃក្របខណ្ឌ La Liga បានធ្វើឲ្យអ្នកគាំទ្ររបស់ក្លិបបាត់ស្ទើរតែមួយចំហៀងកីឡដ្ឋានទៅហើយ ដែលនេះគឺសរបញ្ជាក់ឲ្យឃើញថាអ្នកគាំទ្ររាប់រយលាននាក់របស់ក្លិបម្ចាស់ជើងឯកក្របខណ្ឌលីកកំពូលរបស់អេស្ប៉ាញ ៣៣សម័យកាលនេះគឺស្រឡាញ់និងចូលចិត្តអតីតខ្សែប្រយុទ្ធរបស់ក្លិបបិសាចក្រហម Manchester United នេះជាងក្លិបរបស់គេដែលធ្លាប់លេងទៅទៀត។ បើក្រឡេកទៅមើលនៅលើបណ្ដាញសង្គម Instagram របស់ក្លិបសេះបង្កង់ Juventus វិញបានកើនឡើងជាគំហុកពោលគឺឡើងដល់ទៅ ២៥%នៃចំនួនអ្នក Follow ទាំងអស់របស់ក្លិបអ៊ីតាលីមួយនេះ។ បើសិនជាបូកសរុបនៅលើបណ្ដាញសង្គមធំៗទាំង ៣រួមមានដូចជា៖…

រំភើបណាស់ ៖ កម្ពុជាទទួលបានមេដាយមាស១ទៀតហើយ ដោយកីឡាករ សាលី អ៊ូមើត

ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថាកីឡាករកម្ពុជាមួយរូបទៀតហើយ បានបង្កើតប្រវត្តិសាស្រ្តថ្មី​សម្រាប់​កម្ពុជាតាមរយៈការឈ្នះមេដាយមាសក្នុងការប្រកួត កីឡាទ្វីបអាស៊ី មួយគ្រឿងបន្ថែមទៀត បន្ទាប់ពី​ម្សិល​មិញ​កម្ពុជាទើបទទួលបានមេដាយ មាសមួយគ្រឿងរកបានដោយកីឡាការិនី ខាន់ ចេសា។ កីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា សាលី អ៊ូមើត បានដណ្ដើមមេដាយមាស ១គ្រឿ​ង​ទៀត​ជូនជាតិ លើវិញ្ញាសា Ski Modified ដែលបានបញ្ចប់ការប្រកួតទាំងស្រុង បន្ទាប់ពីរូបគេ​ដណ្ដើមបានមេដាយសំរឹទ្ធ១គ្រឿង​លើ​វិញ្ញា​សា Runabout 1100 Stock ។ យោងតាមសមិទ្ធិផលបណ្ដោះអាសន្ននេះ គឺជាការ​បង្កើតនូវប្រវត្តិសាស្ដ្រថ្មី​ដ៏អស្ចារ្យមួយ​ទៀត សម្រាប់ប្រទេស​កម្ពុជា ដែលដណ្ដើមបានមេដាយមាស២គ្រឿងក្នុងមួយឆ្នាំ ក្នុងរយៈ​ពេល ៦៤ឆ្នាំ ដែលកម្ពុជាបាន​បញ្ជូន​អត្ត​ពលិក​ចូលរួមក្នុងព្រឹត្តិការណ៍នេះ បន្ទាប់ពី​កីឡាការិនី ស៊ន សៀវម៉ី ដែលជួយឲ្យកម្ពុជា ឈ្នះមេដាយមាស ១​គ្រឿងលើកដំបូង កាលពី Asain Games…