ចូលរួមសោកស្តាយផង! កីឡាករ អ៊ុង វីរៈ ជួបទុក្ខធំ ដោយម្តាយរបស់លោកទទួលមរណភាព !

លោក អ៊ុង វីរៈ ជាកីឡាករប្រដាល់ក្បាច់គុនបុរាណខ្មែរដ៏ល្បីល្បាញ និង មានប្រជាប្រិយមួយរូប ប៉ុន្តែនៅពេលនេះ លោកបានជួបទុក្ខធំ ដោយអ្នកម្តាយជាទីស្រឡាញ់របស់លោកបានទទួលមរណៈភាព ។ កាលពីពេលថ្មីៗនេះ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក គេឃើញមានការបង្ហោះនូវរូបភាព និង ពាក្យពេចន៍ ដ៏កម្សត់រៀបរាប់ពីទុក្ខសោករបស់កីឡាករប្រដាល់ក្បាច់គុនខ្មែរមួយរូបឈ្មោះ អ៊ុង វីរៈ ដែលម្តាយរបស់លោកបានទទួលមរណភាព ។ មានអ្នកលេងហ្វេសប៊ុកជាច្រើនបានសម្តែងក្តីអាណិតអាសូរដល់កីឡាកររូបនេះ និង ឱ្យលោកខំកាត់ចិត្ត គិតពីសុខភាពផ្ទាល់ខ្លួន និង ប្រឹងដើម្បីកេរ្តិ៍ឈ្មោះកិត្តិយសក្នុងវិស័យកីឡាប្រដាល់នាពេលខាងមុខបន្តទៀត ៕

នេះបានគួរអោយសសើមែន! ខ្សែប្រយុទ្ធ Kylian Mbappe សុខចិត្តបរិច្ចាគប្រាក់ទាំងអស់ ដែលបានពីការប្រកួត World Cup ទៅឲ្យក្មេងៗកំព្រាគ្មានទីពឹង…!

ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុមជម្រើសជាតិបារាំងគឺកីឡាករ Kylian Mbappe នឹងបរិច្ចាគប្រាក់របស់គេ ដែលរកបាននៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup សរុបចំនួន 265,000 ផោន (ប្រហែល 350,000 ដុល្លារ) ទៅកាន់អង្គការកុមារកំព្រាមួយ ដើម្បីជួយទ្រទ្រង់ទៅដល់ក្មេងៗកំព្រាទាំងនោះ។ កាលពីពេលថ្មីៗនេះខ្សែប្រយុទ្ធ Kylian Mbappe បាននិយាយប្រាប់ទៅកាន់អ្នកសារពត៌មានថា៖ ប្រាក់ដែលគេរកបានពីការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅឆ្នាំនេះ រូបគេនឹងបរិច្ចាគទៅជួយក្មេងៗកំព្រា ដែលគ្មានទីពឹង ព្រោះរូបគេលេងបាល់ គឺមិនមែនដើម្បីលុយឡើយ។ នៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីឆ្នាំនេះក្នុងមួយប្រកួតខ្សែប្រយុទ្ធ Kylian Mbappe រកបានប្រាក់ចំនួន 17,000 ផោន បូករួមជាមួយនឹងប្រាក់ឧបត្ថម្ភពីសហព័ន្ធបាល់ទាត់បារាំងទៀត Mbappe ទទួលបានទឹកប្រាក់ពេញមួយព្រឹតិ្តការណ៍សរុបចំនួន…

ចង់ដឹង​ទេ​? ៖ ហេតុផល​២​នេះហើយធ្វើ​ឲ្យ ចាន់ វឌ្ឍនាកា សម្រេច​បន្តរួមរស់ជាមួយ​បឹងកេត​!

ភ្នំពេញ ៖ កាលពី​ម្សិលមិញ​នេះ​ក្លិប​បឹងកេត​អែ​ហ្វ​ស៊ី​ម្ចាស់​ជើងឯក​លី​គ​កំពូល​កម្ពុជា​ឆ្នាំ​២០១៧ បានប្រកាស​ពី​ការវិល​មក​រួមរស់​ជាមួយគ្នា​វិញ​របស់​អតីត​ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ដែល​បាន​ចេញពី​ក្លិប​មួយ​នេះ​អស់​រយៈពេល​ជាង​១​ឆ្នាំ​ដោយ​ទៅ​ប្រកប​អាជីព​នៅ​ប្រទេស​ជប៉ុន និង​ទើបតែ​បញ្ចប់​កុងត្រា​ពី​ប្រទេស​ម៉ាឡេស៊ី​។​ ចំពោះ​ការវិល​មកលេង​លី​គ​ក្នុងស្រុក​ជាថ្មី​របស់ វឌ្ឍនាកា ពេលនេះ​ប្រហែលជា​អ្នកគាំទ្រ​ចង់ដឹងថា​ហេតុអ្វី​រូបគេ​មិន​បន្ត​លេង​នៅក្រៅ​ស្រុក​ទៀត ព្រោះ​សមត្ថភាព​របស់គេ​ពិតជា​អាច​ប្រឡូក​លើ​ទីលាន​ក្រៅ​ស្រុក​បាន​? ហើយ​ហេតុអ្វី​វឌ្ឍនាកា​សម្រេច​រួមរស់​ជាមួយ​បឹងកេត​ឡើងវិញ​? ចំពោះ​ចម្ងល់​ទាំងនេះ​វឌ្ឍនាកា​ធ្លាប់បាន​ប្រាប់​ពី​ហេតុផល​២ ដែល​ទី​១​ការចរចា​រវាង​ខ្លួន និង​ក្លិប​នៅក្រៅ​ប្រទេស​មិនបាន​សម្រេច និង​ទី​២ បើ​មិន​សម្រេច​ការចរចា​ជាមួយ​ក្លិប​ក្រៅប្រទេស​ខ្លួន​នឹង​សម្រេច​លេង​លី​គ​ក្នុងស្រុក​វិញ ហើយ​ក្លិប​ដែល​ខ្លួន​លេង​គឺ​នៅតែ​ជា​បឹងកេត​ដែលជា​ក្លិប​ចាស់​របស់ខ្លួន​៕​