បើនិយាយដល់ការតុបតែងខ្លួន ម៉ាក សែនសូនីតា ជាតារាសម្ដែងស្រីដែលចូលចិត្តស្លៀកពាក់ឆើតឆាយហ៊ឺហារតាមបែបសម័យ និង សិចស៊ីម្នាក់ ជាពិសេសនៅពេលនាងទៅកម្សាន្តនៅតំបន់សមុទ្រតែម្ដង ។ តែយ៉ាងណា បើទោះបីជា តូតា ជាតារាស្រីដ៏ស៊ីវិល័យស្ថិតក្នុងក្រសែភ្នែកទស្សនិកជនជាច្រើន ប៉ុន្ដែនាងក៏មិនភ្លេចសំលៀកបំពាក់បែបបុរាណឡើយ ។ ជារឿយៗ រាល់ពេលតារាស្រី ម៉ាក សែនសូនីតា រំលេចសម្រស់ក្នុងសម្លៀកបំពាក់ប្រពៃណីម្ដងៗ គេតែងសង្កេតឃើញពាក្យកោតសរសើរផ្នែកសម្រស់ដ៏សោភា ភាពសមសួន ពោរពេញដោយភាពថ្លៃថ្នូររបស់តារាស្រីស្អាត តូតា នៅតែស្ថិតក្នុងដួងចិត្តទស្សនិកជនជានិច្ច ។ តួយ៉ាងតាមរយៈរូបថតជាច្រើនសន្លឹកដែលតារាស្រីរូបនេះតុបតែងបែបបុរាណ បង្អួតភាពរម្យទមនៅទឹកដីអង្គរ បានបង្កើតជាចំណីអារម្មណ៍ថ្មីមួយទៀតគួរឱ្យកោតសរសើរ ។ តោះទៅទស្សនារូបសម្រស់ ម៉ាក សែនសូនីតា ពេលតុបតែងខ្លួនបែបបុរាណ បង្ហាញពីចរិយាសុភាពគួរឱ្យចង់គយគន់ ៕ …
