ជនជាតិវៀតណាម មកលែងខ្មែរគ្រាន់តែជិះ បំពានភ្លើងស្តុប ប៉ូលីសខ្មែរផាក 20$ ធ្វើចឹងសមទេ?

ថ្មីមានការភ្ញាក់ផ្អើលមួយបានកើតទ្បើងដោយសារមានជនជាតិវៀតណាមម្នាក់មកលែងប្រទេសខ្មែរក៏បានជិះម៉ូតូបំពានភ្លើងស្តុបមួយកន្លែងក្នុងទីក្រុងភ្នំពេញ ត្រូវប៉ូលីសចរាចណ៏ផ្លូវឃាត់ខ្លួនបានហើយទាថ្លៃជិះបំពានភ្លើងស្តុប ដល់ទៅ 20$ រហូត។ ជាការពិតណាស់ច្បាប់ចរាចណ៏នៅក្នុងប្រទេសកម្ពុជាត្រូវបានអនុវត្តន៏យ៉ាងតិចរឹងចាប់ពីប៉ុន្មានឆ្នាំមកនេះ ក៏ដូចជាជនជាតិវៀតណាមម្នាក់នេះដែរបានជិះម៉ូតូបំពានភ្លើងស្តុបត្រូវបងៗប៉ូលីសចរាចណ៏ឃាត់ខ្លួនសាកសួរ តាមរយះវីដេអូខ្លឹបនេះបានបង្ហាញថាជនជាតិវៀតណាមនោះក៏បានទទួលកំហុសថាខ្លួនពិតជាខុសមែន។តែប៉ូលីសចរាណ៏បានប្រាប់គាត់ថា «លោកមានកំហុស ព្រោះបានជិះម៉ូតូបំពានភ្លើងក្រហម» ហើយជនជាតិវៀតណាមនោះក៏បានឆ្លើយថា «អូខេ! ខ្ញុំដឹងព្រោះនៅប្រទេសវៀតណាមក៏ដូចគ្នាដែរ ខ្ញុំសុំទោស!» ប៉ុន្តែប៉ូលីសចរាចណ៏បែរជានិយាយថាត្រូវយកម៉ូតូទៅប៉ុស្តិ៏ តែបើជនជាតិវៀតណាមនោះ អោយលុយគេណឹងព្រមដោយលែងវិញ! ហើយប៉ូលីបានទារគាត់រហូតដល់ទៅ 20$ ឯណោះវាជាចំនួនលុយច្រើនគួរសមសំរាប់ជនជាតិវៀតណាម។ ហើយប៉ូលីសនៅតែទាមទារអោយចេញលុយ 20$ដដែល! ហើយជនជាតិវៀតណាមនោះបានសួបញ្ចាក់ថាត្រូវចំណាយប៉ុន្មានអោយច្បាស់? ហើយបុរសជនជាតិវៀតណាមនោះបានដល់លុយ ២០០០០៛ អោយប៉ូលីសតែប៉ូលីសថា 20$ដដែល។ ដោយវីដេអូត្រូវបានផ្សព្វផ្សាយពេញហ្វេសប៊ុកត្រូវបានប្រជាពលរដ្ឋមានការិះគុណខ្លះៗ នឹងអ្នកខ្លះទៀតថាត្រឹមត្រូវហើយ។ទោះជាបែបនោះក្តីវីដេអូមិនបានបញ្ចាក់ថាប៉ូលីសត្រូវរ៉ូវតម្លៃគ្នាប៉ុន្មានទេ?ក្នុងនោះក៏មានអ្នកបញ្ចេញមតិថា៖ «តាម​អនុក្រឹត្យ​ស្តីពី​ការពិន័យ​អន្តរការណ៍​ថ្មី រដ្ឋាភិបាល​បានកំណត់​ពិន័យ​ចំពោះ​អ្នកបើកបរ​ទោចក្រយានយន្ត ឬ​ទោចក្រយានយន្ត​សណ្តោង​រ៉ឺម៉ក ឬ​ត្រីចក្រយានយន្ត​ដែលបើកល្មើសភ្លើងសញ្ញាចរាចរណ៍ទឹកប្រាក់​ចំនួន ២៥០០០ (​ពីរម៉ឺន​ប្រាំ​ពាន់​)​រៀល​, អ្នកបើកបរ​យានយន្ត​ធុន​ស្រាល​ចំនួន​ ៥០០០០ (​ប្រាំ​ម៉ឺន​) រៀល និង​អ្នកបើកបរ​យានយន្ត​ធុន​ធ្ងន់​ចំនួន​…

ពិធីមង្គលការដ៏ឱឡារិករបស់ អេនជី ចំណាយអស់ប្រាក់ជាង…

ពិធី​រៀបការ​របស់​តារាចម្រៀង អេ​ន​ជី បាន​ប្រព្រឹត្តទៅ​យ៉ាង​អធិកអធម​និង​រលូន​ក្រោម​ការចូលរួម​ផ្តល់​ពរជ័យ​ពី​សំណាក់​មិត្តភក្តិ​ក្នុង និង ក្រៅ​សិល្បៈ​ជាច្រើន ។ អ្វីដែល​កត់សម្គាល់​ក្រោយ​រៀបការ អេ​ន​ជី និង ស្វាមី​មាន​គម្រោង​ចេញ ទៅ​ក្រេប​ទឹកឃ្មុំ​នៅក្រៅ​ប្រទេស​ទាំង​នៅ ប្រទេស​អាស៊ី និង​អឺរ៉ុបនៅក្នុងពេល​ឆាប់ៗ​នេះ ។ ពិធីមង្គលការ អេ​ន​ជី ត្រូវបាន​គេ​ចាត់ទុកជា​ពិធី​ដែល​ធំ​និង​អធិកអធម​ដោយ​ក្នុងនោះ អេ​ន​ជី និង ស្វាមី បាន​ចំនាយ​ប្រាក់​ទៅលើ​ការរៀបចំ​មង្គល​ការប្រមាណ​ជា ៧ ម៉ឺន​ដុល្លារ ។ នៅ​ថ្ងៃ​រៀបការ​គេ​សម្គាល់​ឃើញ អេ​ន​ជី មាន​ភាព ស្រស់ស្អាត​និង​លេចធ្លោ​ដូច​ព្រះ​នាង​នៅក្នុង​រឿងព្រេង​និទាន​ដែល​ធ្វើឱ្យ​ភ្ញៀវ​ដែល​ចូលរួម​ក្នុង​ពិធី​លាន់មាត់​សរសើរ​សម្រស់​តារាចម្រៀង​រូបនេះគ្រប់ៗគ្នា ។ ក្រោយ​រៀបការ​ហើយ អេ​ន​ជី មាន​គម្រោង​ចេញទៅ​លំហែរ​ជាមួយ​ស្វាមី​នៅ​ប្រទេស​វៀតណាម ជប៉ុន និង ប្រទេស​អូស្ត្រាលី​នៅក្នុងពេល ឆាប់ៗ​នេះ ។ ទោះបីជា​មានការ​ជូនព​រ​ពី​សំនាក់​មិត្ត​រួម​ផលិតកម្ម​ស្រី​ស្អាត សុខ ពិសី…

ភិន សុដាលីស ប្រឹងថែរសម្រស់ក្រោយមានការរឹះគន់ថាធាត់ជ្រុលតួប្រុសបីមិនរួច

ភ្នំពេញ៖តារាសម្ដែងកូន១អ្នកនាងភិន សុដាលីស បានទៅបូបខ្លាញ់សម្រកដើមដៃ ឲ្យមករាងតូច ស្វែលវិញ បន្ទា​ប់​ពីនាងបានបូបខ្លាញ់សម្រកក្បាលពោះដែរកាលពីខែមុន។ ការងាកទៅយកចិត្តទុកដាក់ថែរសម្រស់សារជាថ្មីវិញរបស់កូនស្រីថៅកែផលិតកម្មមហាហង្សនៅពេលនេះក្រោយពេលដែលនាងបានសម្ដែងជាតួឯកក្នុងរឿង”ម្ចាស់បំណុល”ហើយមើលទៅដាលីស ហាក់ដូចជាឡើងគីឡូ​ជ្រុល​បន្ដិចហើយកំភួនដៃធំៗទៀតផងទើបអ្នកខ្លះមានការរឹះគន់ចំពោះនាងថាមិនសូវចេះថែរសម្រស់ឲ្យសាកសមជាតួកុន រហូតបណ្ដោយឲ្យឡើងគីឡូជ្រុលដោយធ្វើឲ្យតួប្រុសលោកភឹម តារាវិបុល បីមិនរួចទៀតផងក្នុង​ការចាប់ដៃ​គូរគ្នាសម្ដែងជាថ្មីឡើងវិញនោះ។ ទោះជាយ៉ាងណាពេលនេះអ្នកនាងភិន សុដាលីស បានងាកមកផ្ដោតលើការថែររក្សាសម្រស់​ឲ្យមានរាងស្វែល​សារ​ជាថ្មីវិញហើយតាមរយៈការបូបជាតិខ្លាញ់ចេញគ្រប់កន្លែងនេះ៕

នាយចឺម​ អត់លិតដោយសារតែ! សង្សារចាស់ សារភាពស្នេហ៍ជាមួយនិស្សិតនៅឌូបៃ…!

ភ្នំពេញ៖ស្រីស្អាតរូបស្រស់សោភាកញ្ញាអៀ ម៉េងលិ ហៅអូនម៉ីម៉ី ដែលគេស្គាល់ថាជាសង្សារចាស់នាយចឺម នោះ​បានបែកធ្លាយរូបអោបថើបកៀកកើយគ្នាជាមួយប្រុសសង្ហារម្នាក់កាលពីពេលថ្មីៗនេះ បង្ករឲ្យមាន​ការ​ភ្ញាក់​ផ្អើលខ្លាំងថាពេលនេះនាយចឺម ច្បាស់ជាស្ដាយក្រោយមិនខានឡើយ ព្រោះថាសង្សារចាស់​មានគូស្នេហ៍ថ្មី​ទៅ​ហើយ​។ អូនម៉ីម៉ី បានប្រាប់អ្នកការសែតកាលពីពេលថ្មីៗនៅក្នុងពិធីសម្ពោធហាងកាហ្វេមួយ​ថានាងពិត​ជាមានទំ​នាក់​ទំនងស្នេហាជាមួយនិស្សិតខ្មែររស់នៅបរទេសប្រទេសឌូបៃម្នាក់ ​ដែលកំពុងតែមានការសិក្សាស្វែងយល់ចិត្តគ្នា​នៅ​ឡើយ​ហើយ​ចាស់ទុំទាំងសងខាងក៍បានដឹងរឿងនេះដែរ។តារាស៊ិចស៊ីអូនម៉ីម៉ី ថែមទាំងនិយាយថានាង​និង​នាយចឺម មិនដែលមានទំនាក់ទំនងស្នេហាជាមួយគ្នាឡើយគឺគ្រាន់តែធ្លាប់ដើរជាមួយគ្នាបែបធម្មតាទេ ស្រាប់​តែគេគ្រប់គ្នានិយាយថាជាសង្សារគ្នា ធ្វើឲ្យនាងនិយាយមិនចេញឡើយ។ អូនម៉ីម៉ី ទើបឆក់បានតំណែងជាតួឯកលើកដំបូងក្នុងរឿង”០០៩”ដែលនាងសម្ដែងជាដៃគូជាមួយលោកសេម អតីតារាចម្រៀងផលិតកម្មBIGMAN ដែលធ្វើឲ្យស្រីស្អាតរូបនេះកាន់តែមានការទាក់ទាញខ្លាំង៕

សូមជួយស៊ែរដាស់តឿនដល់អាណាព្យាបាលផង!!មុននេះបន្ដិច កូនស្រីអាយុ៣ឆ្នាំ ស្លាប់ដោយសារឪពុកម្ដាយធ្វេសប្រហែសអោយកូននៅម្នាក់ឯង…..

បាត់ដំបង៖ សល់តែភាពសោកសង្វេគ ! ប្រហែសមួយភ្លេត កូនស្រីអាយុ៣ឆ្នាំ ដាំក្បាលចូលក្នុងធុងទឹកឈ្លក់ស្លាប់នៅក្នុងបន្ទប់ទឹកហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ នេះ ស្ថិតនៅភូមិប៉ោលសំណង ឃុំតាពូន ស្រុកថ្មគោល ខេត្តបាត់ដំបង។ បើតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងស្រីអាយុ៣ឆ្នាំ បានចូលទៅលេងក្នុងបន្ទប់ទឹក ហើយបានយកបោយមកដួសទឹកលេង ពេលដួសទឹកមិនដល់ ក្មេងស្រីបានដាក់កៅអីជ័រ ដើម្បីដួសទឹក ចៃដន្យកៅអីនោះបានក្រឡាច់ក៏ធ្វើអោយក្មេងស្រីនោះផុតជើងធ្លាក់ដាំក្បាលចូលទៅក្នុងធុងទឹក រើខ្លួនមិនរួច ក៏ដាចខ្យល់ស្លាប់នៅក្នុងធុងនោះតែម្តង ចំណែកម្តាយបាត់កូនស្រីយូរបានស្រែហៅកូនតែមិនលឺកូនឆ្លើយតប ក៏បានចូលទៅមើលកូននៅក្នុង ស្រាប់តែបើកទ្វារទៅក៏ឃើញកូនស្រីខ្លួនបាសជើងឡើងលើ ក្នុងធុងទឹក ក៏ស្ទុះទៅលើកចេញពីធុងទឹក តែជាអកុសលកូនស្រីនោះបានដាច់ខ្យល់ស្លាប់បាត់ហើយ៕

ក្តៅៗ តារាម៉ូដែល ហាក់ ឌីជូរលីន ដែលធ្លាប់លោតសម្លាប់ខ្លួន ពីលើខុនដូរកោះពេជ្រ បានប្រែក្លាយជីវិត ពីអស់សង្ឃឹម ទៅជាជីវិតដ៏មានន័យ ក្នុងវិថី…

ជីវិតមនុស្សពិតជា ផ្លាស់ប្តូរលឿន មិនគួរឲ្យជឿ ក៏ដូចគ្នាទៅនិងជីវិត ដែលអស់សង្ឃឹមទៅហើយនោះ ប្រែក្លាយទៅជាមានសង្ឃឹម ភ្លឺស្រឡះល្អ សារជាថ្មីឡើងវិញម្តងទៀត ដូច្នេះហើយទើបបានជា គេតែងតែផ្តល់កំលាំងចិត្ត ដល់មនុស្សដែលអស់សង្ឃឹមក្នុងជិវិត សូមឲ្យចេះតស៊ូឡើង ព្រោះអ្វីៗអាចប្រែក្លាយ ទៅជាល្អឡើងវិញបាន ក្នុងមួយប៉ព្រិចភ្នែក តែបើយើងអស់សង្ឃឹមហើយ គិតខ្លីនោះ យើងនឹងស្តាយក្រោយអស់មួយជីវិត ។ ជីវិតមនុស្សពិតជា ផ្លាស់ប្តូរលឿន មិនគួរឲ្យជឿ ក៏ដូចគ្នាទៅនិងជីវិត ដែលអស់សង្ឃឹមទៅហើយនោះ ប្រែក្លាយទៅជាមានសង្ឃឹម ភ្លឺស្រឡះល្អ សារជាថ្មីឡើងវិញម្តងទៀត ដូច្នេះហើយទើបបានជា គេតែងតែផ្តល់កំលាំងចិត្ត ដល់មនុស្សដែលអស់សង្ឃឹមក្នុងជិវិត សូមឲ្យចេះតស៊ូឡើង ព្រោះអ្វីៗអាចប្រែក្លាយ ទៅជាល្អឡើងវិញបាន ក្នុងមួយប៉ព្រិចភ្នែក តែបើយើងអស់សង្ឃឹមហើយ គិតខ្លីនោះ យើងនឹងស្តាយក្រោយអស់មួយជីវិត ។ យ៉ាងណាមិញ ក៏ដូចជាជីវិតរបស់…