អស់ទាស់! ពិធីភ្ជាប់ពាក្យ កូនស្រីចៅហ្វាយខេត្តពោធិ៍សាត់ គ្រាន់តែបណ្ណាការ មាស៥គីឡូ បើរោងពិធីវិញរៀបចំឡើងកប់​ (មានវីដេអូ)

កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ម្សិលមិញនេះ កូនស្រីរបស់អភិបាលខេត្តពោធិ៍សាត់  បានធ្វើការភ្ជាប់ពាក្យ ដោយបានបង្គាប់បណ្ណាការជាមាសរហូតដល់ទៅ៥គីឡូឯណោះ ជាមួយនឹងការរៀបចំយ៉ាងអឹកធឹក និងសម្អិតសម្អាងយ៉ាងល្អឥតខ្ចោះ។ ដោយពិធីភ្ជាប់ពាក្យនេះបានធ្វើឡើងនៅក្នុងភូមិគ្រឹះថ្មីជាភូមិគ្រឹះទី២ របស់ឯកឧត្តមម៉ៅ ធនិន សង់អំពីឈើប្រណិត ប្រក់ក្បឿង តាមបែបខ្មែរបុរាណ សង់លើដីឡូត៍ទំហំជិត ៥ហិចតា ស្ថិតនៅតំបន់បុប្ផាព្រែកឯង ទន្លេបាសាក់ រាជធានីភ្នំពេញ។ ជាពិសេស ជាមួយនឹងការដេគ័រនៅក្នុងពិធីពោរពេញដោយផ្កាស្រស់ យ៉ាងស្រស់ស្អាតទាំងក្នុងនិងក្រៅភូមិគ្រឹះដ៍ធំស្កឹមស្កៃនេះ៕

បទថ្មី​របស់ សុខ ពិសី «សើច​ពេល​ភ្លឺ ឈឺ​ពេល​យប់» ធ្វើ​ឲ្យ​អ្នក​មាន​វិបត្តិ​ស្នេហ៍ ស្រក់​​ទឹក​ភ្នែក ដោយ​មិន​ដឹង​ខ្លួន!

(ភ្នំពេញ)៖ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ ពូកែច្រៀងលួងលោម សំឡេងមានទឹកដម កញ្ញា សុខ ពិសី បានបញ្ចេញចម្រៀងថ្មី បែបមនោសញ្ចេតនា ជាបន្តបន្ទាប់ ខណៈបទចម្រៀងទាំងអស់ សុទ្ធសឹងជាបទបែបឈឺចាប់ រួមជាមួយ អត្ថន័យចាក់ដោតចិត្តយុវវ័យ ដែលកំពុងមានវិបត្តិស្នេហា ហើយនៅតែនឹករលឹកសង្សារចាស់។ ជាក់ស្ដែង ចម្រៀង១បទ មានចំណងជើងថា «សើចពេលភ្លឺ ឈឺពេលយប់» ដែលទើបតែចេញ១ថ្ងៃ មានអ្នកចូលទស្សនាយ៉ាងច្រើន ជាពិសេសអ្នកខូចចិត្តចំពោះរឿងរ៉ាវស្នេហា អាចក្ដុកក្ដួលអារម្មណ៍ ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ទៀតផង។ ទោះបីជាមិនទាន់បញ្ចេញវីដេអូ ចម្រៀងជាផ្លូវការ ប៉ុន្តែចម្រៀងមួយនេះ ត្រូវបានគេសម្គាល់ឃើញ ទទួលបានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន ជាពិសេសមានការចែកចាយ តៗគ្នា ពេញបណ្ដាញហ្វេសប៊ុក។ មានអ្នកគាំទ្ររបស់នាងជាច្រើន សម្ដែងការពេញចិត្ត ហើយបានពោលពាក្យកោតសរសើរ ដល់ស្រីស្អាត…

ក្តុកក្តួលណាស់៖ ស៊ឹម ថៃណា នឹកដល់ម្តាយ ឃ្លាតឆ្ងាយរហូតហើយ….

ភ្នំពេញ៖ កន្លងមកប្រិយមិត្តជ្រាបហើយថាតារាចម្រៀង ស៊ឹម ថៃណា បានព្យាយាមពីសមត្ថភាព ដើម្បីរកមធ្យបាយ ក្នុងការព្យាបាលជំងឺ ម្ដាយតែទោះជាយ៉ាងណា អ្នកម្តាយ នៅតែទៅចោលនាងដដែល។ យ៉ាងណាមិញក្រោយពីបាត់បង់អ្នកម្ដាយជាទីស្រលាញ់ទៅតារាចម្រៀងរូបនេះនៅតែមានក្ដីនឹករលឹកដល់ម្ដាយរហូតបានទម្លាយរូបភាពនៃស្នាមញញឹម របស់ម្ដាយជាទីស្រលាញ់របស់ខ្លូន រួមទាំងសារផងដែរថា«ស្នាមញញឹមរបស់គាត់នៅតែស្រស់ពព្រាយ»។ នេះបញ្ជាក់ឲ្យឃើញថាអារម្មណ៍របស់កញ្ញា មិនអាចដើរប្រាប់ពីការឈឺចាប់របស់នាង ទៅកាន់ប្រិយមិត្ត ដែលជាអ្នកគាំទ្រក៏មានបណ្ដាហ្វេនមួយចំនួនធំ បាននិយាយក្នុងន័យលើកទឹកចិត្ត ឲ្យនាងកាន់តែរឹងមាំ និងខំតស៊ូតទៅមុខទៀត ។

អភ័ព្វម្ល៉េះក្មួយ… ក្មេងតូចគួរឲ្យអាណិតបានស្លាប់បាត់បង់ជីវិត ដោយសារតែការចាក់វាក់សាំងរួច ទើបតែបាន១២ម៉ោងប៉ុណ្ណោះ…

បើយោងតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Kimhouy Meng បានរៀបរាប់ថា “សូមទោសដែលជួយអ្វីមិនបាន សូមជាតិក្រោយមានអាយុវែងណាក្មួយ អាណិតណាស់”។ ក្មេងតូចគួរឲ្យអាណិតនេះ មានអាយុទើបតែ៣ខែកន្លះ តែប៉ុណ្ណោះ មិនគួរអាយុខ្លីបែបនេះទេ។ នៅក្នុងនោះផងដែរ ក៏មានខមិនម្នាក់ដែលមានឈ្មោះថា Da Rika បានរៀបរាប់ថា “វាក់សាំងចាក់ហេីយគឺក្តៅខ្លួនខ្លាំង តែបន្ទាប់ពីចាក់ភ្លាមគឺត្រូវអោយថ្នាំដែលពេទ្យអោយផឹកភ្លាមដែល ផឹកបួនមោ៉ងម្តងបេីក្តៅខ្លាំង ហេីត្រូវព្យាយាមជូតខ្លួនក្មេងអោយញឹកញយ បិតបន្ទាស់ត្រជាក់ នឹងតាមដានទាំងយប់ទាំងថ្ងៃព្រោះថ្នាំមានប្រសិទ្ធភាពក្តៅខ្លួនចឹងឯង តែបេីមិនតាមដានដិតដល់ទេអាចនឹងកេីតរឿងក៏ថាបាន ។ នេះជាបទពិសោទសំរាប់ម្តាយគ្រប់រូបកុំថ្វេសប្រហេសអោយសោះ ព្រោះកុំអោយមានវិបដិសារី” និងមានម្ចាស់គណនីហ្វេសប៊ុកមានឈ្មោះថា Oun Pich បានរៀបរាប់ថា “គំនិតដូចខ្ញុំណាស់ ថ្នាំគឺខ្ញុំដាក់4ម៉ោងម្តង ជូតខ្លួនញឹកញាប់ បិទជេលត្រជាក់ ទាំងយប់ថ្ងៃគ្មានដេកទេ ដាក់ម៉ោងរោទ៍ជាប់ខ្លាចកូនក្តៅខ្លាំងមិនដឹង” ចំណែកម្ចាស់គណនីហ្វេសប៊ុក ឈ្មោះថា Da Rika…

សិល្បៈសិល្បៈខ្មែរ កុំចុះចាញ់៖ឈិន ម៉ានិច្ច ម្ចាស់ពាន Cambodian Idol មិនហ៊ានប្រជែង រ៉េត ស៊ូហ្សូណា

ភ្នំពេញ៖ជាង១ឆ្នាំស្រីស្រស់​វ័យ​ក្មេង​សម្ផស្ស​ខ្ចីល្វក់ មាន​កំណើ​ពី​ទឹក​ដី​ខេត្ត​កំពង់​ស្ពឺ កញ្ញា ឈិន ម៉ានិច្ច បាន​ឱកាស​​កាន់ពានCambodian Idol រដូវកាលទី២ រណ្តុំសូរ្យ​ស័ព្ទ​សិល្បៈ​ក៏​ខ្ពស់ ​​ឈ្មោះ​ដ៏​រន្ទឺ​ជាតារា​ចម្រៀង​ក្រោម​ដំបូង​ផលិត​កម្ម​រស្មី​ង្សមាស​​ ប្រជុំ​ដោយ​វត្ត​មា​ន​កំពូល​តារា​ចម្រៀង​ល្បី​​។ បើ​ទោះជា​រន្ទឺពីឈ្មោះ​ គ្រប់​គ្រង់​ពានតារាចម្រៀង​លំដាប់​ថ្នាក់​ពិភព​លោក​នោះ​ក្តី ក៏​តារា​ស្រីក្មេង​មាន​កំណើត​ពី​ទឹកដី​ក្រុ​ង​ច្បារមនរូបនេះ បែរ​ជាត្អូញ​ពិបាករត់​តាម​ឱកាស​ប្រជែងមិត្ត​រួម​ទ្រនំទៅ​វិញ​.។ នៅ​ក្នុង​សង្គម​សិល្បៈ​ចម្រៀ​ង​កន្លង​មក​នេះ​ក៏មាន​ការកត់​ស​ម្គាល់ថា ធីតា វ័យ​ក្មេង នាង ឈិន ម៉ានិច្ច ហាក់​ត្រូវ​បាន​ផលិតកម្ម​ហង្ស​មាសលើ​ក​ផង​ដែរ ខណៈ​ជាបន្ត​បន្ទាប់​ នាង នាង​ឲ្យ​ចាប់​ដៃគូ​ជាមួយ​តារាប្រុសម្ចាស់​ពាន​ដល់​ទៅ២រូបគឺលោកនី រតនា និងដួង វីរៈសិទ្ធ ។ តែយ៉ាងណា អ្នកតាមដានសកម្មភាពរបស់តារាចម្រៀងឈិន ម៉ានិច្ច ក៏បង្ហាញ​ការសន្និដ្ឋាន​ថា ហាក់​មាន​ការ​ខក​​​ចិត្ត​តិចតួចនៅពេលដែលអ្នកចម្រៀង​ម្ចាស់ពានកម្មវិធី​ប្រលងចម្រៀង​លំដាប់​ថ្នាក់ពិភព​លោក​រូបនេះ​មិន​ទាន់​អាច​វិវត្តន៍ខ្លួន​អាចមាន​ក្រុមរាំអមជា​អាជីព​ដូច​តារា​ស្រីផ្សេង​ទៀត​របស់​ហង្សមាស​ដែល​ជា​ហេតុធ្វើឲ្យ​ទីផ្សារច​ម្រៀង​របស់នាងពិបាកហក់លោតឡើងខ្លាំងដូចតារាស្រីមួយចំនួនទៀតពិសេសគឺកញ្ញារ៉េត ស៊ូហ្សាណា ដែល​ហាក់​ស្ទុះឡើងលឿនជាងគេ​ក្នុងចំណោម​តារា​ដែលចូល​ហង្សមា​​ស​តំណាលគ្នា​។ យ៉ាងណាឈិន ម៉ានិច្ច នៅវ័យក្មេងមានឱកាសច្រើនទៀតដើម្បីសាងកេរ្តិ៍ឈ្មោះនៅហង្សមាសព្រោះថាទាំងឱក សុគន្ធកញ្ញា…

ពោធិ៍សាត់៖ អ្នកចូលរួមពិធីភ្ជាប់ពាក្យកូនស្រីលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ សុទ្ធតែបើកភ្នែកធំៗប៉ុនពងមាន់ ពេលឃើញខាងកូនក្រមុំទទួលបានបណ្ណាការមាស ៥គីឡូ ស្មើនឹងជាង ១០០តម្លឹង។ រស់នៅក្នុងផ្ទះឈឺប្រណិតធំស្កឹមស្កៃបែបនេះ ត្រូវអ្នកលេងបណ្តាញសង្គមលើកឡើងថា «គ្មានអ្វីចម្លែកទេ មើលផ្ទះគេចុះ ធំណាស់លោកព្រះ! គេបង្គាប់ប៉ុណ្ណឹងសមល្មមនឹងលទ្ធភាពរបស់គេហើយ»។

ពោធិ៍សាត់៖ អ្នកចូលរួមពិធីភ្ជាប់ពាក្យកូនស្រីលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ សុទ្ធតែបើកភ្នែកធំៗប៉ុនពងមាន់ ពេលឃើញខាងកូនក្រមុំទទួលបានបណ្ណាការមាស ៥គីឡូ ស្មើនឹងជាង ១០០តម្លឹង។ រស់នៅក្នុងផ្ទះឈឺប្រណិតធំស្កឹមស្កៃបែបនេះ ត្រូវអ្នកលេងបណ្តាញសង្គមលើកឡើងថា «គ្មានអ្វីចម្លែកទេ មើលផ្ទះគេចុះ ធំណាស់លោកព្រះ! គេបង្គាប់ប៉ុណ្ណឹងសមល្មមនឹងលទ្ធភាពរបស់គេហើយ»។ ពិធីភ្ជាប់ពាក្យដែលបានប្រារព្ធឡើងកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ត្រូវបានលោកអាចារ្យដែលជាអ្នកទទួលរៀបចំឱ្យពរជ័យសិរីមង្គលនោះ បានលាន់មាត់ថា «ខ្ញុំពុំធ្លាប់បានឃើញឡើយពិធីភ្ជាប់ពាក្យ ដោយទទួលថ្លៃបណ្ណាការជាមាស ៥គីឡូក្រាមទេ»។ នេះមិនមែនជាលើកទី១សម្រាប់តាអាចារ្យនោះទេ គឺអាចនិយាយបានថា «ជាលើកទី១ សម្រាប់មនុស្សមួយចំហៀងប្រទេស ឃើញបណ្ណាការមាសច្រើនដល់ថ្នាក់ហ្នឹង»។