សួស វីសា នៅក្មេងសោះ តែមានបទពិសោធក្នុងសិល្បៈជាង ២០ ឆ្នាំ នេះក៏ព្រោះតែ…

សួស វី​សា បច្ចុប្បន្ន​ក៏​ជា​តារា​ស្រី​លេចធ្លោ​ជួរមុខ​ម្នាក់​ដោយ​នាង​ច្រៀង​ពីរោះ​បាន​គ្រប់​ទំរង់ ក្រៅពីនេះ អាច​រាំ​របាំ​បុរាណ​យ៉ាង​ស្ទាត់ជំនាញ​ថែមទាំង​លេង​ឧបករណ៍​ភ្លេងបុរាណ​បានល្អ​ទៀតផង​ធ្វើ​ឲ្យ​នាង​កាន់តែ​លេចធ្លោ ។ ​ការដែល​នាង​មាន​សមត្ថភាព​និង​ទេពកោសល្យ​បែបនេះ​គឺ​សុទ្ធសឹង​ឆ្លងកាត់​ការហ្វឹកហាត់​មិនមែន​ចេះ​ដោយ​ឯកឯង​ឡើយ​ហើយ​កន្លងទៅ​ថ្មីៗ​នេះ សួស វី​សា បាន​បង្ហើប​ឱ្យដឹងថា​នាង​បាន​ចូល ប្រឡូក​សិល្បៈ​របាំ​បុរាណ​តាំងពី​តូច​មកម្ល៉េះ​ព្រមទាំង​មានចិត្ត​ស្រលាញ់​ផ្នែក​នេះ​ខ្លាំង​ទៀតផង ។​ ​នាង​បាន​សរសេរ​សារ​បង្ហោះ​នៅក្នុង​បណ្តាញ​ទាក់ទង​សង្គម​ហ្វេ​ស​ប៊ុ​កដោយ​បញ្ជាក់​ច្បាស់​ថា​៖ « ខ្ញុំ​ធ្លាប់ជា​ក្មេងស្រី​ធម្មតា​ម្នាក់ ខ្ញុំ​ស្រលាញ់​សិល្បៈ​ក៏បាន​ចូល​ហាត់រៀន​ជំនាញ​របាំ​បុរាណ​តាំងពី តូច ។ ការចូល​ប្រឡូក​សិ​ល្បះ​តាំងពី​តូច​រហូត​មកទល់ពេលនេះ ទើប​ធ្វេី​អោយ​ខ្ញុំ​ស្គាល់​ច្បាស់​ពី សិ​ល្បះ ហេី​យ​កាន់តែ​ស្គាល់​ច្បាស់​ពី​សង្គម​ខ្ញុំ​គ្រាន់តែ​ចង់​ចែករំលែក​ថា​ការតស៊ូ​គឺជា​ផ្លូវ​នាំឱ្យ​ជីវិត យើ​ង​ជោគជ័យ ។ ដូច​ខ្ញុំ​អញ្ចឹង​ទោះ​ខ្ញុំ​ធ្លា​ប់រង​ព្យុះភ្លៀង រង​ខ្យល់​ខ្លាំង​ប៉ុណ្ណា ក៍​ខ្ញុំ​នៅតែ​តស៊ូ​រហូត មកដល់​ចំណុច​នេះ​វា​មិនមែនជា​រឿង​ងាយ​ទេ​អ៊ីចឹង​បទពិសោធន៍​របស់ខ្ញុំ ២០ ឆ្នាំ​ផ្នែក​សិ​ល្បះ​ទាំង បុរាណ និង សម័​យ ទោះ​វា​មិន​ជោគជ័យ​ខ្លាំង​តែ​ទាំងអស់នេះ​ខ្ញុំ​ចាត់ទុក​វា​ជា​កាដូ​សំរាប់​ជីវិត របស់ខ្ញុំ​ដែល​ខ្ញុំ​ប្រឹងប្រែង​ធ្វេី​វា​ជា​អំណោយ​សំរាប់​ជូន​ខ្លួនឯង ដោយ​ក្តី​គោរព​ពី​ខ្ញុំ សួស វី​សា​» ៕

ហួសចិត្ត! ឃើញកីឡាកាសវ៉ៃគ្នារាល់ថ្ងៃ! ដល់ដឹងទ្រព្យសម្បត្តិ ពួកគាត់ដាច់ផ្ងា…

កីឡាកាស គឺជាកីឡាមួយដែលមិនសូវជាពេញនិយមទេ ហើយមនុស្សតិចណាស់ដែលកំពុងហាត់វាជាអាជីពការងារចិញ្ចឹមជីវិត តែវាគឺជាកីឡាមួយដែលធ្វើឲ្យមនុស្សមានការតាមដាន និងចូលចិត្តមើលខ្លះផង។ ត្បិតតែមិនសូវពេញនិយម តែក៏មានកីឡាកាសខ្លះអាចរកចំណូលបានច្រើនផងដែរទៅលើអាជីបរបស់ពួកគេ។ តើអ្នកទាំងអស់គ្នាមានដឹងទេថា តើកីឡាកាសណាដែលរកចំណូល ឬមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក? មានចំនួនប៉ុន្មាន? ហើយពួកគេមានកម្ពស់ប៉ុន្មានដែរ? ដូចនេះ ដែនដីនៃការចែករំលែក សូមបង្ហាញអ្នកទាំងអស់គ្នាដូចខាងក្រោមនេះ៖ ២២) លោក Mark Henry មានទ្រព្យសម្បត្តិសរុប ៤.៥ លានដុល្លារអាមេរិក (កម្ពស់ ១៩៣ សង់ទីម៉ែត្រ) ២១) លោក Booker T មានទ្រព្យសម្បត្តិសរុប ៥ លានដុល្លារអាមេរិក (កម្ពស់ ១៩១ សង់ទីម៉ែត្រ) ២០) លោក CM Punk មានទ្រព្យសម្បត្តិសរុប…

កុមារីល្បីថាកូន មាស សុខសោភា នោះ ត្រូវបានច្រានចោលពីសំណាក់…

ភ្នំពេញ៖ ភ្ញាក់ផ្អើលស្មានថាតារាចម្រៀងចាស់វស្សា មាស សុខសោភា មានកូនស្រីវ័យជិត ១០ឆ្នាំ ហើយព្យាយាមលាក់បាំង ព្រោះតែនាងមិនបានទាន់បានរៀបការជាមួយបុរសជំនួញនោះ តែការពិតកុមារីតូចជាកូនរបស់ថៅកែថោនសោះ។ ការភាន់ច្រឡំនោះបានកើតឡើង ខណៈពេល មាស សុខសោភា បង្ហោះរូបកុមារីមាន​ភិន​ភាគ​ស្រដៀង​នាង​នោះ ដោយបង្ហើរ​សារ​ថា «ព្រះនាង​តូច​ខ្ញុំ ឥឡូវ​ធំ​ហើយ! ធំ​លឿន​ណាស់! ​ស្រឡាញ់​កូន​សម្លាញ់​ណាស់»។ ទាក់ទិនរឿងនេះ នាងបដិសេធថា «អូ!​តាម​ពិត​ទៅ​នោះ​គឺ​រូប​នាង​ខ្ញុំ និង​កូន​ស្រី​របស់​ថៅកែ​ផលិតកម្ម​ថោន ទេ​តើ​បង! នាង​ខ្ញុំ​បាន​ថត​នៅ​ថ្ងៃ​ចូល​រោង​មង្គលការ​កូន​ស្រី​ច្បង​របស់​ថៅកែ​នា​ពេល​ប៉ុន្មាន​ថ្ងៃ​មុន​នោះ​ឯង។ គាត់​មិន​មែន​ជា​កូន​ខ្ញុំ​ទេ»។

មើលវីដេអូឃ្លីបមួយនេះហើយ ចង់យំតាម! ៣នាក់បងប្អូនត្រូវម្ដាយឪពុកស្លាប់បន្តគ្នា រស់នៅជាមួយយាយជរាក្នុងខ្ទមកំសត់

ដោយសារតែបានឃើញពីទុក្ខលំបាក វេទនារបស់ក្មេងកំព្រា ៣នាក់ដែលឪពុកម្ដាយស្លាប់ចោល បច្ចុប្បន្នរស់នៅអាស្រ័យជាមួយអ៊ុំ និងយាយ ប៉ុន្តែជីវភាពពួកគាត់ខ្វះខាតខ្លាំង ទើបទំព័រហ្វេសប៊ុកមួយឈ្មោះ Neay Sun បានអំពាវនាវដល់សប្បុរសជនទាំងអស់មេត្តាជួយដល់ក្មេងទាំង ៣នាក់នោះផង ។ តាមការរៀបរាប់បានឱ្យដឹងថា ក្មេងកំសត់ទាំង ៣នាក់ខាងលើនេះត្រូវបានឪពុកស្លាប់ចោលដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយក្រោយមកម្ដាយក៏កើតជំងឺបេះដូងរីកស្លាប់បន្តគ្នាតែម្ដង ។ ប្រភពបានឱ្យដឹងទៀតថា បច្ចុប្បន្នក្មេងទាំង ៣នាក់ខាងលើ រស់នៅជាមួយលោកយាយចាស់ជរា ប៉ុន្តែក៏បានអ៊ុំជួយចិញ្ចឹមដែរ ដោយរាល់ថ្ងៃគាត់ធ្វើសំណង់ និងត្រូវចិញ្ចឹមកូន ៣នាក់របស់គាត់ថែមទៀត ។ នេះជាសំណេរបញ្ចាក់ដែលដកស្រង់ចេញពីទំព័រហ្វេសប៊ុក Neay Sun «គ្រាន់តែជួយស៊ែរដូចធ្វើបុណ្យ៧វត្ដចឹងបងប្អូន ពុទ្ធោអើយ ឪពុកស្លាប់ដោយសារគ្រោះថ្នាក់ចរាចណ៍ ម្ដាយស្លាប់ដោយជំងឺបេះដូងរីក ជួយស៊ែរផងក្រែងមានសប្បុរសជនចង់ជួយ អារម្មណ៍មួយនេះខ្ញុំមិនដែលបានទទួលទេ តែខ្ញុំជឿថាពិបាកណាស់ ព្រោះក្មេងទើបតែអាយុប៉ុននឹង ត្រូវទទួលកាពិបាកសូមតែយើងជាមនុស្សចាស់ក៏មិនអាចទទួលបានដែល សូមមេត្តាជួយដលក្មេងកព្រាទាំងបីនាកនេះផង ឪពុកម្តាយរបស់ពួកគាត់បានស្លាប់ចោពួកគាត់អស់…

ម្តេចឆាប់ចុះចាញ់ម្លះ៖ ភិន សុដាលីស​ថា មិនហ៊ានប្រៀប កែវ ស្រីនាងទេ…!

ភ្នំពេញ៖ផលិតកម្មមហាហង្សដែលកម្មសិទ្ធិ របស់លោក អ៊ិន សុភិន ឪពុករបស់អ្នក​នាង ភិន សុដាលីស ល្បី​ជាតួឯក​ប្រចាំផលិតកម្ម​ ។ ខណៈថ្មី​ៗនេះ​ផលិតកម្ម​ដែលតែង​លើកកូ​​នស្រី​សំណព្វ​ធ្វើ​តួឯកនេះ បាន​បើក​ការ​ប្រ​យុទ្ធផលិត​រឿង”កាំបឹតមុខពីរ”គ្រោងដាក់​ប​ញ្​ចាំ​ង​នៅលើ​ក​ញ្​​ច​ក់ទូ​​រ​ទ​សន្សន៍CTN តែតំណែង​តួឯក​បែរ​ជា​ធ្លាក់​ចូល​ដៃ​តារាស្រី​ ក្រៅ​ត្រកូល (អ៊ិន)ទៅ​វិញ គឺអ្នកនាងកែវ ស្រីនាង។ ការដែលភិន សុដាលីស ព្រមសម្ដែងជាតួរងនោះ ព្រោះនាងបាន​បង្ហើបឲ្យ​ដឹងថា ទេពកោស​ល្យ​របស់​អ្នក​នាង​កែវ ស្រីនាង មា​នបទ​ពិសោធន៍​ខ្លាំង​ក្នុង​ការសម្តែង ។ ភិន សុដាលីស បានវិលត្រឡប់មកថតសម្ដែ​ងភាពយន្ដសារជាថ្មីឡើងវិញ​នៅពេលដែល​នាង​បាន​ផ្អាក​ម៉ារយៈធំ​មុន​ពេលសម្រាលបានកូនស្រីម្នាក់ដ៏ស្រសស្អាតដែលជាតំណក់ឈាមលោកប៉ែន ចំរ៉ុង ។ ក្រោ​យចែ​កផ្លូវគ្នា​ជា​មួយលោកចំរ៉ង មកដាលីស បានវិលត្រឡប់ទៅរស់​នៅផ្ទះឪពុក​របស់​នាង​វិញ​ហើយ​លោក​អ៊ិន សុភិន ថៅកែរ​មហាហង្សមិនអនុញ្ញាតិឲ្យលោកចំរ៉ុង ជួបមុខដាលីស និងកូន​ចៅស្រីរបស់​លោក​ជា​ដាច់​ខាត ដែលធ្វើ​ឲ្យ​លោក​ចំរ៉ុង ទាល់តំរឹះបានត្រឹមអោបថើបកូនស្រីបានតែតាមរូបថត៕

ហេង ឡុង សប្បាយចិត្ត​ពេល​ឃើញ​អនាគត​ភរិយា​ជួប​អតីត​ស្វាមី​ ដោយ…!

​ភ្នំពេញ ៖ នៅមុននេះ​បន្តិច​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក លោក ហេង ឡុង ដែលជា​អនាគត​ស្វាមី​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ថត​រួមគ្នា​រវាង​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ដែលជា​អនាគត​ភរិយា​របស់លោក​ថតរូប​ជាមួយនឹង​អតីត​ស្វាមី​របស់​អ្នកនាង​គឺ​លោក យុ​ត្ថា​រ៉ា ឆា​ន្នី ។​ ក្នុង​រូបភាព​បង្ហាញ​ពី​ភាព​រម្យទម​នៃ​បុរស​នារី​ខ្មែរ​រវាង​អតីត​គូ​ស្វាមីភរិយា​នឹង​គ្នា​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា និង​លោក យុ​ត្ថា​រ៉ា ឆា​ន្នី នោះ លោក ហេង ឡុង ដែល​បាន​ផុស​រូបភាព​នៅក្នុង​គណ​នី​លោក​ផ្ទាល់ ក៏បាន​សរសេរ​សារ​ខ្លី​បង្កប់​អត្ថន័យ​ក្នុង​ពាក្យពេចន៍​ថា «Idol ខ្ញុំ​តាំងពី​ខ្ញុំ​នៅ​ឃ្វាលគោ​ម្ល៉េះ​ឥឡូវ​គាត់​Idol​ខ្ញុំ​វិញ​ម្តង​»​។​ ​តាមរយៈ​សារ​នេះ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ពួកគេ​ទាំងបី​នាក់​ផ្ទុះ​លាន់មាត់​ថា មិន​នឹកស្មានថា​ពួកគេ​ទាំងបី​នាក់ ខណៈ​ពីរ​នាក់​ជា​អតីត​ស្វាមីភរិយា​នឹង​គ្នា​ក្លាយជា​មិត្ត​រាប់អាន​គ្នា​ស្និទ្ធស្នាល​បែបនេះ​សោះ​៕​