អាណិត​ណាស់ តារា​សម្តែង ហេង សុគន្ធ ស្ទើរតែ​គ្មាន​លុយ​ធ្វើបុណ្យ ៧ ថ្ងៃ​ជូន​ម្តាយ !

​ថ្វីត្បិតតែ​ជាតា​រា​សម្តែង​ជើង​ថ្មី​តែ​បុរស​សង្ហា ហេង សុគន្ធ មានឱកាស​ការងារ​សិល្បៈ​បន្តិចបន្តួច​ដើម្បី​រកប្រាក់​ចិញ្ចឹម​ក្រពះ តែ​អ្វីដែល​គួរឱ្យ​ខ្លោចចិត្ត​នោះ​ក្រោយពេល​ម្តាយ​ចែក​ឋាន​ដោយ​ជំងឺឆ្លង​ដំណាក់​ធ្ងន់ធ្ងរ គេ​បែរជា​គ្មាន​លុយ​ដើម្បី​ធ្វើ​បុ​ណ​គម្រប់​ខួប ៧ ថ្ងៃ​ជូន​ម្តាយ​ទៅវិញ រហូត​ពោល​ពាក្យ​ទាំង​អួលដើមករ សូមឱ្យ​សប្បុរសជន​ជួយ​លោក​ផង ។ ​មុននឹង​ឈាន​ជើង​ចូល​សិល្បៈ ហេង សុគន្ធ គឺជា​និស្សិត​ពេទ្យ ក្រីក្រ​មួយរូប​ដែល​ខំប្រឹង​ធ្វើ​ការងារ​ទាំងយប់​ថ្ងៃ​ដើម្បី​រកប្រាក់​ចិញ្ចឹម​គ្រួសារ សូម្បីតែ​ពេល​ម្តាយ​ខ្លួន​ធ្លាក់ខ្លួន​ឈឺ លោក​បាន​ខំប្រឹង​ធ្វើការ​រកប្រាក់​ដើម្បី​យកមក​មើលជំងឺ​ម្តាយ​របស់ខ្លួន​យ៉ាង​លំបាក់ ធ្វើយ៉ាងណា​ឱ្យតែ​ម្តាយ​ជា តែ​ជា​អ​កុល​សល​នៅតែ​មិន​អាចជួយ សង្គ្រោះ​ម្តាយ​របស់ខ្លួន​បាន​ទៀត រហូត​អ្នក​ម្តាយ​បាន​ចាកចោល​ខ្លួន​និង​ប្អូនៗ ឱ្យ​រស់នៅ​កំព្រា ។ ហេង សុគន្ធ ពោល​ទាំង​អួលដើមក​ថា « ម្តាយ​ខ្ញុំ​ស្លាប់​នៅ​ពេទ្យ​ទា​ហ៊ាន ដោយ​គាត់​មាន​ជំងឺ ទឹកនោមផ្អែម និង​ត្អៀ​ត​ស​សៃ​ឈាម​បេះដូង និង​បែក​ទង​ប្រ​ម៉ាត់ » ។ អ្វីដែល​ធ្វើឱ្យ ហេង សុគន្ធ មិន​អស់ចិត្ត​គឺ​ខ្លួន​មិនមាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​ធ្វើបុណ្យ​គម្រប់​ខួប ៧…

ដួង ម៉ា​និ​ច រំពឹង​រឿង​ភាគ​ថ្មី «ភ្លើង​» ទទួលបាន​ការគាំទ្រ​ខ្ពស់ (​វីដេអូ​)

​ថ្មីៗ​នេះ​មានការ​ចាប់អារម្មណ៍​ជាខ្លាំង​ទៅលើ​ឈុត​ឃោសនាខ្លី ​នៅក្នុង​រឿង​ភាគ​របស់​ទូរទស្សន៍​បាយ័ន​ដែលមាន​ចំនងជើង​ថា​ «ភ្លើង​»​ដែល​ត្រៀម និង​ចាក់​បញ្ចាំង​នៅក្នុងពេល​ឆាប់ៗ​នេះ ។ ក្នុង​តំណែង​ជា​តួឯក​ស្រី ដួង ម៉ា​និ​ច រំពឹងថា​រឿង​ភាគ​មួយ​នេះ​និង​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​មហាជន​។ ​ឌួង ម៉ា​និ​ច ក្តោប​បានការ​សម្តែង​រឿង​ជាច្រើន​ដែលមាន​ទាំង​រឿងបុរាណ និង​សម័យ ។ ថ្មីៗ​នេះ ដួង ម៉ា​និ​ច បានធ្វើឱ្យ​អ្នកគាំទ្រ​មានការ​ចាប់អារម្មណ៍​ខ្លាំង​នៅក្នុង​ឈុត​ខ្លីៗ​នៃ​រឿង ​«​ភ្លើង »​ដែលមាន​ការចូលរួម​សម្តែង​ពី​តារា​ល្បីៗ​ជាច្រើន​ដែលមាន​ដូចជា​លោក ទេព រិ​ន​ដា​រ៉ូ ជា សំណាង កែវ បូរ៉ា ប៉ែន ចាន់​សិទ្ធ លី ចាន់​សីហា និង លី ម៉ារីណា ផងដែរ ។ នៅក្នុង​ឈុត​ខ្លីៗ​នៅក្នុង​រឿងនេះ​គេ​សង្កេតឃើញ ដួង ម៉ា​និ​ច មាន ការផ្លាស់ប្តូរ​ដៃគូ​ស្នេហា​ជាច្រើន…

លេង សើចម៉េចបាន ខាត់ សុឃីម លេងពាក់មាសធំៗ មិនចាញ់ឲ្យតារាដទៃ

ភ្នំពេញ៖ ជីវិតរស់នៅប្រចាំថ្ងៃរបស់ តារាសិល្បៈផ្នែកចម្រៀងបុរាណអ្នកនាង ខាត់ សុឃីម កំពុងមានក្ដីសុខក្នុងរង្វង់គ្រួសារយ៉ាងមានសុភមង្គល ជាមួយភាពសម្បូរបែបមិនខ្វះចាយ មិនខុសពីតារាសិល្បៈដទៃឡើយ។ តួយ៉ាង អ្វីដែលគួរចាប់អារម្មណ៍នោះ ចំពោះចំណង់ចំណូលចិត្តម្ចាស់បទ «រងា»រូបនេះវិញ ក៏ត្រូគ្រប់គ្នាសម្គាល់ឃើញថា នាងមានភាពរស់និយមជាមួយគ្រឿងអលង្ការជាឈុតមាស ដែលមានរចនាម៉ូតយ៉ាងពិសេស ជាជាងឈុតពេជ្រផ្សេងៗ។ ព្រោះបើតាមសង្កេត រាល់ពេលអ្នកនាង ចេញសម្ដែង ឬច្រៀងតាមកម្មវិធីតូចធំនានា តារាស្រីរូបនេះ តែងតែលម្អខ្លួនជាមួយឈុតមាសធំៗ រំលេចពេញខ្លួនជានិច្ច មិនថា ខ្សែក ចិញ្ចៀន ខ្សែដៃ ឬក្រវិល ។ ទាំងនេះអាចបង្ហាញឲ្យប្រិយមិត្ត អ្នកគាំទ្រ កាន់តែដឹងច្បាស់ថាជីវភាពក្នុងការរស់របស់ តារាពហុជំនាញរូបនេះ ពិតជាសម្បូរបែបខ្លាំងមិនធម្មតានោះទេ ពិតជាគួរឲ្យសរសើរមែន៕ ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖

ព្រឺសម្បុរខ្ញាកៗ ក្រោយស្តាប់ ទូច ស្រីលក្ខណ៍ និង យុវជន ២ នាក់ ចម្រៀងរៀបរាប់ពី «ល្ខោនខោលខ្មែរ» ! (វីដេអូ)

ប៉ុន្មាន​ថ្ងៃ​មកនេះ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គេ​ឃើញ​មាន​បណ្តា​អ្នកលេង​ជាច្រើន​បាននាំគ្នា​បើក​យុទ្ធនាការ​បង្ហោះ និង សរសេរ​សារ​គាំទ្រ ល្ខោនខោល ឬ ល្ខោន​ពាក់​របាំងមុខ យ៉ាង​ព្រោងព្រាត ដើម្បី​បញ្ជាក់ថា​​ទម្រង់​សិល្បៈ​របាំ​វ័យ​ចំណាស់​មួយនេះជា​របស់​ខ្មែរ ។ ការបើក​យុទ្ធនាការ​នេះដែរ​ ក៏​ធ្វើឡើង​បន្ទាប់ពី​ប្រទេស​ថៃបាន​យក​សិល្បៈ​ទម្រង់​នេះ ទៅ​ដាក់​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ផងដែរ ។​ ​បើតាម​ព័ត៌មាន​ដែល​ទទួលបាន នៅ​ចុងឆ្នាំ ២០១៨ នេះ អង្គការ UNESCO នឹង​សម្រេច​ពី​ជោគវាសនា​ល្ខោនខោល​នេះ​ថា ជា​របស់​អ្នកណា ? ខ្មែរ ឬ ថៃ ? ប៉ុន្តែ​ចំពោះ​រឿងរ៉ាវ​នេះ កម្ពុជា​សង្ឃឹមថា​ជា​អ្នកឈ្នះ ព្រោះ​យោង​លើ​ទម្រង់​សិល្បៈ​របាំ​ល្ខោនខោល ឬ ល្ខោន​ពាក់​របាំងមុខ​នេះ គឺជា​ល្ខោន​មួយ​ប្រភេទ​មាន​លក្ខណៈ​ចំណាស់​របស់​កម្ពុជា ដែលមាន​ដើមកំណើត​នៃ​ការសម្តែង​តាំងពីមុន​សម័យអង្គរមកម្ល៉េះ ។​ ​ស្រប​ពេលដែល​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កំពុង​ផុសផុល​នោះ អ្នកនាង ទូច ស្រី​លក្ខណ៍ និង…

ស្រីលាភ ដឹកដៃគ្រួសារដើរលេង ទុកជាកាដូមុនចាកចេញទៅរស់នៅ ក្រៅប្រទេសតាមប្ដី

ភ្នំពេញ៖ នៅសល់ពេលមិនប៉ុន្មានថ្ងៃទៀតទេ អតីតតារាសម្ដែងមុខស្រស់សម្រស់បាន ស្រីលាភ នឹងចាកចេញពីមាតុភូមិកំណើត ទៅតាមស្វាមីរស់នៅបរទេសមិនខាន។ តួយ៉ាងគ្រាន់តែទទួលបានដំណឹងនេះភ្លាម អ្នកនាង ក៏ឆ្លៀតពេលដែលសេសសល់នាំគ្រួសារជាទីស្រលាញ់ ដើរលេងលំហែកាយ យ៉ាងមានក្ដីសុខ ប្រកបដោយស្នាមញញឹម ដើម្បីបន្សល់ទុកជាអនុស្សាវរីយ៍ចុងក្រោយ បន្ទាប់ពីនាងចាកចេញពីគ្រួសារលើកនេះ។ គួររម្លឹកដែរថាអតីតតារាសម្ដែង រ៉ូ ចាន់ដារ៉ា ហៅស្រីលាភ បានសម្រេចចិត្តរៀបការនឹងបុរសខ្មែរអនិកជនអូស្ត្រាលី នាអំឡុងឆ្នាំ២០១៦ ដោយបានរៀបចំពិធីយ៉ាងធំដុំ ថែមទាំងបានអញ្ជើញភ្ញៀវកិត្តិយស ឲ្យចូលរួមរាប់ពាន់នាក់ទៀតផង៕ ខាងក្រោមជាដំណើរកម្សាន្តរបស់ ស្រីលាភ និងគ្រួសារ

ធ្លាប់តែឃើញ តារាសម្ដែងជើងចាស់ អ៊ុំ សក្ខណា ដើរតួជាសេដ្ឋីនី តែជីវិតពិត ដឹងហើយ ចង់ហូរទឹកភ្នែក

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាស្គាល់រួចមកហើយ តារាសម្ដែងស្រីជើងចាស់ អ្នកស្រី អ៊ុំ សក្ខណា ជាតារាសម្ដែងស្រីមួយដួង ដែលពោរពេញទៅសមត្ថភាពខ្លាំង ដោយក្នុងនោះដែរ ភាគច្រើនអ្នកស្រីតែងតែត្រូវបាន អ្នកដឹកនាំខ្សែភាពយន្ត ឲ្យដើរតួជាសេដ្ឋីនី បែបកាចតែម្ដង។ ជាក់ស្ដែង តួអង្គជាសេដ្ឋីនីនេះដែរ គ្រាន់តែជីវិតដ៏សម្បូរបែបមួយ នៅក្នុងការសម្ដែងខ្សែរឿងតែប៉ុណ្ណោះ បើងាកមកមើលជីវិតពិតរបស់ តារាសម្ដែងស្រី អ្នកស្រី អ៊ុំ សក្ខណាវិញ ជឿជាក់ថាមហាជនទាំងអស់នឹងមិននឹកស្មានថា វាផ្ទុយខុសឆ្ងាយពីការសម្ដែងនៅក្នុងកុនរបស់អ្នកស្រីទាល់តែសោះឡើយ។ ដោយក្នុងនោះដែរ តាមរយៈរូបភាពជាច្រើនសន្លឹកដែល អ្នកស្រី អ៊ុំ សក្ខណា បានធ្វើការបង្ហោះកាលពីពេលថ្មីៗនេះ នៅក្នុងបណ្ដាញសង្គម បានបង្ហាញឲ្យឃើញថា អ្នកស្រីមិនត្រឹមតែមានផ្ទះចាស់ទ្រុឌទ្រោមនោះទេ ថែមទាំងមានជីវភាពខ្វះខាតខ្លាំង និងជាពិសេសអ្នកម្ដាយរបស់តារាស្រីរូបនេះ មានវ័យដល់៩៥ឆ្នាំទៅហើយ ថែមទាំងមានជំងឺប្រចាំកាយថែមទៀតផង។ យ៉ាងណាមិញ ជារឿយៗគេក៏តែងតែបានឃើញថា មានតារាប្រុសស្រីជាច្រើន បានយកជាអំណោយ…