ដូចប្រិយមិត្តបានដឹងហើយថា ក្រោយពីជីវិត ម្ចាស់បទ F4 “មិនស្រលាញ់អូនមិនបាន” គឺលោក ចាន់ សម័យ ជួបការលំបាក និងជីវភាពរស់នៅ បួករួមទាំងមានជំងឺប្រចាំកាយទៀតនោះ បានធ្វើឲ្យលោកព្រៀបដូចជាមនុស្សម្នាក់ មិនចង់ដឹងលឺនៅរឿងអ្វីទាំងអស់។ តែក្រោយពេលដែលថ្នាក់ដឹងនាំ មិត្តសិល្បៈជាច្រើន ព្រមទាំងសប្បុរជន បានរួមគ្នាជួយឧបត្ថម រហូតលោក ចាន់ សម័យ អាចក្រោកចេញពីជីវភាពក្រលំបាក ហើយមានលិទ្ធភាពព្យាបាលជំងឺ និងបន្តការងារសិល្បៈបានដូចកាលពីមុនទៀត។ ដោយឡែក កាលពីពេលថ្មីៗនេះ លោក ចាន់ សម័យ ក្រៅពីមមាញឹកនឹងការងារសិល្បៈ លោកក៏បន្ថែមមុខរបរមួយទៀត ដើម្បីបង្កើនចំនូលចិញ្ចឹមគ្រួសារ ដោយក្នុងនោះគឺ លោក ពេលនេះបានប្រលូកក្នុងរបរលក់សម្លៀកបំពាក់កីឡា សម្រាប់តម្រូវការមនុស្សដែលស្រលាញ់ និងចូលចិត្តលេងកីឡានាៗ។ ជាក់ស្តែង បន្ទាប់ពីបង្កើនមុខរបរ និងព្យាបាលជំងឺ នៅពេលនេះក្រោយមានសុខភាពល្អប្រសើរបន្តិចហើយ…
