ផ្អែមនោះ ផ្អែម ! វ័យច្រើនឬតិចមិនសំខាន់ អ្វីដែលសំខាន់គឺការស្រលាញ់ និង យល់ចិត្តគ្នា

ពេលនេះអ្នកលេងហ្វេសប៊ុកមានការភ្លឺភ្នែកច្រើនហើយជុំវិញករណីបុរសចំណាស់ម្នាក់បានប្រពន្ធក្មេងដោយកាលនោះ គេថាដោយសារទឹកលុយ តែការពិតគាត់គ្រាន់តែជាអ្នកបើកបររថយន្តម្នាក់ប៉ុណ្ណោះទើបអ្នកខ្លះវាយតម្លៃថា នារីដែលយកប្តីចាស់នាំឱ្យដំបៅទ្រូង តែផ្ទុយទៅវិញនាងជាប្រពន្ធក្មេងបានបង្ហាញពីទឹកចិត្តនាងជាមួយប្តីចាស់ថា ស្រឡាញ់គ្នាស្មោះគ្មានថ្ងៃបែកបែរ។     ប្តីប្រពន្ធដែលធ្លាប់បានធ្វើឱ្យមានការភ្ញាក់ផ្អើលក្នុងបណ្តាញសង្គមហ្វេសប៊ុក ក៏ព្រោះតែភាគី កូនកំលោះ ដែលមានវ័យជាង ៥០ ឆ្នាំ និង មានសក់ស្កូវសព្រោងមានភ័ព្វវាសនាស្ទូចយកបេះដូងភរិយាដែលមានវ័យក្មេងរូបស្រស់ រហូតបានដឹកដៃគ្នាសំពះផ្ទឹមរៀបការទទួលយកគ្នាជាគូអនាគត ដោយសន្យាថែរក្សាចំណងស្នេហ៍មួយនេះឱ្យមានភាពផ្អែមល្ហែមរហូតតទៅ ពេលនេះខាងស្រីបានបង្ហោះសារ ព្រមទាំង រូបភាពបញ្ជាក់ពីក្តីស្រឡាញ់ និង ភាពផ្អែមល្ហែមជាមួយគ្នាគួរឱ្យចាប់អារម្មណ៍បំផុត ។     ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកឈ្មោះ Chanthy Chamming បានបង្ហោះសារដ៏ផ្អែមល្ហែមថា៖ ត្រលប់មកពីធ្វេីការភ្លាម. ស្វាមីឱ្យបេីកកែបម៉ូតូ. ចេះ Surprise ទៀត. ទិញដបទឹកឱ្យប្រពន្ធសម្រាប់ពេលធ្វេីការ ហេីយធ្វេីម្ហូបឆ្ងាញ់ៗ អរគុណស្វាមីសំណប់ចិត្ត. អរគុណ គ្រប់យ៉ាង.…

សាហាវម្ល៉េះ ចាប់រំលោភនាងរហូតដល់ ១០ដង ទើបបែកការ!

បុរសម្នាក់ត្រូវនគរបាលស្រុករវៀង ខេត្តព្រះវិហារ ឃាត់ខ្លួនពាក់ព័ន្ធចាប់រំលោភក្មេង បានសម្រេច រហូតដល់ទៅ ១០ដង ទើបក្រុមគ្រួសារនារីរងគ្រោះបានដឹង ឱ្យសមត្ថកិច្ចចាប់ខ្លួនថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៨ នៅភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ។   ជនសង្ស័យមានឈ្មោះ អឿន អាត់ អាយុ ៤៧ ឆ្នាំ មុខរបរកម្មករ ឯនារីរងគ្រោះមានឈ្មោះ ស ស រ អាយុ ១៥ ឆ្នាំ  អ្នកទាំង២ រស់នៅក្នុងភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុក រវៀង ខេត្តព្រះវិហារ ។ នៅចំពោះមុខសមត្ថកិច្ច…

ម្តាយម៉ីហៀង និយាយប្រាប់អាថ៌កំបាំងមួយ ពេលដែលនាង មកចាប់កំណើតនៅក្នុងផ្ទៃដំបូង

ភ្នំពេញ៖ កុមារី ឃុយ ម៉ីហៀង ទម្រាំនាងមានថ្ងៃនេះ អាចក្លាយជាតារាចម្រៀងវ័យក្មេង ដែលមានឈ្មោះបោះសម្លេង និងមានមហាជនទទួលស្គាល់មកទល់ពេលនេះ នាងធ្លាប់ឆ្លងកាត់រឿងលំបាកៗជាច្រើន និងមានភាពតស៊ូខ្លាំងនៅក្នុង ជីវិតជាមួយម្តាយ។     យ៉ាងណាមិញ ដោយផ្អែកទៅលើ ពាក្យសម្តីម្តាយរបស់ម៉ីហៀង បាននិយាយថា ម៉ីហៀង គឺជាក្មេងស្រីម្នាក់ ដែលមានចរិតសុភាព ចេះគោរពចាស់ទុំ ជាពិសេសនោះ ចេះជួយការងារម្តាយ របស់នាងច្រើនមែនទែន បើទោះជានាង មានអាយុតិចក៏ដោយ ប៉ុន្តែការគិតរបស់នាង ដូចមនុស្សពេញវ័យយ៉ាងដូច្នោះដែរ។ មួយវិញទៀត ដោយយោងទៅតាមការ សាកសួរម្តាយម៉ីហៀង ពីក្រុមការងារខ្មែរឡូត គាត់បានបង្ហើបអាថ៌កំបាំងមួយ ពេលដែលគាត់ទើបតែ មានកំណើតម៉ីហៀងក្នុងផ្ទៃដំបូងថា៖ “ដំបូងឡើយ ម៉ីហៀងមកពន្យល់សប្តិគាត់ថា ចង់មកសុំនៅជាមួយ ប៉ុន្តែគាត់មិនព្រមនោះទេ ដោយបាននិយាយថា គាត់ចាស់ហើយ…

មួយឈុតនេះ ដួង ម៉ានិច ប៊ិះចេញល្វែងលើ មួយទំហឹង

ភ្នំពេញ៖ តារាសម្ដែងស្រី ដែលពោរពេញដោយទេពកោសល្យខ្ពស់កញ្ញា ដួង ម៉ានិច កំពុងឆក់យកប្រជាប្រិយភាពខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃជាមួយស្នាដៃសម្ដែងជាច្រើនរឿងសឹងរាប់មិនអស់។     តួយ៉ាង ក្រៅពីមានសមត្ថភាពសម្ដែងយ៉ាងប៉ិនប្រសប់ តារាស្រីសម្ដីផ្អែមរូបនេះ គេត្រូវបានគេសរសើរថានាងក៏មានភាពច្នៃប្រឌិតខ្ពស់ ក្នុងការតុបតែងខ្លួនជាមួយសម្លៀកបំពាក់ទំនើបៗ បែបទាន់សម័យយ៉ាងស៊ិចស៊ីគួរឲ្យទាក់ទាញ។     ជាក់ស្ដែង ថ្មីៗនេះដែរ កញ្ញា​រូបស្រស់ ដួង ម៉ានិច ក៏ត្រូវបានគេអញ្ជើញជាពិធីការិនីក្នុងកម្មវិធីជំនួបហ្វេនរបស់លោក នីកូ ។ ប៉ុន្តែអ្វីដែលធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ នឹងអត់ទ្រាំមិនសម្លឹងមិនបាននោះមួយឈុតដែល ម៉ានិច គ្រងគឺពិតជាស៊ិចស៊ីខ្លាំងមែនទែន ជាមួយរ៉ូបរឹបរាងដែលបញ្ចេញល្វែងខាងលើស្ទើរតែទាំងស្រុង ធ្វើឲ្យអ្នកទស្សនាជាពិសេសមិត្តបុរសសឹងតែក្ដៅខ្លួនតែម្ដង៕ ចង់ជ្រាបច្បាស់ទស្សនារូបភាពទាំងអស់គ្នា៖       

ចង់ដឹងណាស់ថា បុរសណាទៅមានសំណាងថ្មម៖ រ៉ា​បី ប្រកាសមិនទទួលស្នេហ៍​ផ្តេសផ្តាស ទាល់តែបុរសជា…

នំពេញ៖ តាំងពីបែកស្នេហ៍ឆ្នាំមុន តារាចម្រៀងដែលចេញបទ «លុយ លុយ លុយ» រ៉ាប៊ី ក៏បង្ហាញអារម្មណ៍​ចង់បានគូ​គាប់​នេត្រាដែរ ប៉ុន្តែគ្មានប្រុសណាត្រូវចិត្តសោះ ម្ល៉ោះហើយបង្កជាចម្ងល់ថា «តើ​បុរសបែបណា ដែលសាកសម និងត្រូវចិត្តនាង?»។     ខណៈចម្ងល់កំពុង​ពុះកញ្ជ្រោលខ្លាំងពីប្រុសៗនោះ នាង រ៉ាប៊ី បង្ហើបថា «ខ្ញុំមិនត្រូវការស្នេហាលុយឡានទេ ព្រោះ​លុយ ឡាន ដែលគេឱ្យនោះ អាចត្រូវគេដកហូថ្ងៃណាវិញក៏បានដែរ»។ អ្វីដែលនាងចង់បាន ត្រូវប្រភពរំលេចថា «នាងតែងគេងប្រាថ្នាថា ចង់បានប្រុសស្នេហ៍ជាអ្នកដែលចេះយល់ចិត្តនាងទាំងយប់ថ្ងៃហើយ អ្វីដែលពិសេសនោះ គឺនាងចង់ឱ្យម្ចាស់ចិត្តនាងនោះ ចេះយកចិត្តនាងតាមរយៈការលើកបាយឱ្យ ញ៉ាំដល់បន្ទប់ជារៀងរាល់ថ្ងៃទៀតផង»។    

លើកទីមួយ ដែលសុគន្ធកញ្ញា បញ្ចេញរូប និងសារផ្អែមល្ហែម ជាមួយអនាគតស្វាមី

ជប៉ុន ៖ដូចដែលប្រិយមិត្តបានដឹងហើយថា បន្ទាប់ពីកញ្ញា ឱក សុគន្ធកញ្ញា បានភ្ជាប់ពាក្យ កាលពីថ្មីៗនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីបណ្ដាហ្វេន ដែលជាអ្នកគាំទ្ររបស់ខ្លួន។ ជាក់ស្ដែង កាលពីប៉ុន្មានថ្ងៃមុននេះ តារាចម្រៀងស្រីប្រចាំផលិតកម្ម រស្មីហង្សមាស រូបនេះ បានទៅបំពេញការងារ នៅឯប្រទេស ជប៉ុន ជាមួយនឹងតារារួមទ្រនំ ជាច្រើនរូបទៀត។     តែអ្វីដែលធ្វើឲ្យមានការភ្ញាក់ខ្លាំងនោះគឺថា កញ្ញា ឱក សុគន្ធកញ្ញា ក៏បានដឹកដៃ​គូដណ្តឹងទៅដែរ ហើយថែមបានបង្ហោះសារអមជាមួយ រូបមួយសន្លឹកថា ៖ «សុំស្មាបងផ្អែកបន្តិច..! មិនយូរទេត្រឹមតែមួយជីវិតប៉ុណ្ណោះ» លើគណនីផ្លូវការរបស់ខ្លួន ដែលជាហេតុធ្វើឲ្យអ្នកគាំទ្ររបស់នាង អាចនឹងលើសជាតិស្ករក៏ថាបាន។     គួរបញ្ជាក់ដែរថា តាំងពីកញ្ញា ឱក សុគន្ធកញ្ញា បានបង្ហាញមុខគូដណ្តឹងរបស់ខ្លួនមក នាងមិនដែលបានប្រើពាក្យ…