ថ្ងៃកំណើតប្អូនប្រុស ដួង ម៉ានិច លេងSurprise បង្កប់លុយ រាប់រយដុល្លារឲ្យប្អូន (មានវីដេអូ)

ភ្នំពេញ៖ សន្ទុះនៃប្រជាប្រិយភាពរបស់តារាសម្តែងកញ្ញាដួង ម៉ានិច កាន់តែខ្លាំងឡើង ក្រោយបានសម្តែងរឿងភាគខ្មែរល្បីៗជាច្រើន មិនត្រឹមតែប៉ុណ្ណោះ នាងក៏ទទួលបានការចាប់អារម្មណ៍ខ្លាំង ពីអ្នកគាំទ្រ តាមរយៈការសម្តែងរឿង«ភ្លើង»។ យ៉ាងណាមិញ ក្រោយពីសាងប្រជាប្រិយភាពបានយ៉ាងខ្លាំង តារាស្រីរូបនេះក៏មានផលិតករជាច្រើនបានចូលរួមហៅនាង ទៅថតរឿងថ្មីៗជាច្រើន រហូតរវល់សឹងតែរកពេលសម្រាកមិនចង់បាន ទាំងនេះហើយក៏ដោយសារតែសមត្ថភាព និងទេពកោសល្យដ៏ល្អរបស់នាង។ ជាក់ស្តែង កាលពីម្សិលមិញនេះទោះបីជានាងមានភាពមមាញឹកខ្លាំងបែបណាក្តី ក៏តារាស្រីរូបនេះមិនភ្លេចថ្ងៃពិសេសប្អូនប្រុសរបស់ខ្លួននោះទេ ដោយក្នុងនោះនាងក៏បានធ្វើការ Surprise ជាមួយនឹងនំខេក ធ្វើឲ្យប្អូនប្រុសរំភើបចិត្តយ៉ាងខ្លាំង។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះនោះគឺ តារារូបនេះបានជូនកាដូមួយដ៏មានតម្លៃទៅកាន់ប្អូន ដែលនៅក្នុងនោះមានលុយដុល្លារជាច្រើនសន្លឹក បន្ទាបពីឃើញបែបនេះកាន់តែធ្វើឲ្យប្អូនប្រុសរបស់នាង កាន់តែរំភើបនៅក្នុងចិត្តកាន់តែខ្លាំងឡើងថែមទៀត។ ទន្ទឹមនឹងនេះអ្នកគាំទ្រ មិនភ្លេចសរសើរដល់តារារូបនេះ ដែលទោះបីជារវល់ខ្លាំងបែបណាក្តី ក៏នៅតែឆ្លៀតពេលពិសេសសម្រាប់គ្រួសារ ជាពិសេសមិនភ្លេចថ្ងៃកំណើតប្អូនប្រុសជាទីស្រលាញ់៕ សូមទស្សនាវីដេអូខាងក្រោមនេះ៖            …

ចៃដន្យម្ល៉េះ! តារាស្រី វ៉ុនសែន ទើបតែលែងលះស្វាមី តែបែរចាប់បានបាច់ផ្កាកូនក្រមុំ ក្នុងមង្គលការមិត្តសម្លាញ់ អាចជាប្រផ្នូលល្អ (វីដេអូ)

ខណៈ​ពិធីមង្គលការ​តារា​ស្រី​ថៃ​នាង ចេ​ន្នី និង គូស្នេហ៍​ក្មេង កំពុង​ប្រព្រឹត្តទៅ​យ៉ាង​រលូន ក្រោម​វត្តមាន​ចូលរួម​ពី​ភ្ញៀវកិត្តិយស​ដែល​ភាគច្រើន​សុទ្ធសឹងតែ​ជា​តារា​ល្បីៗ​លំដាប់​ប្រទេស ក្នុង​នោះគេ​ក៏​សង្កេតឃើញ​មិត្តភក្ដិ​ជិតស្និទ្ធ​របស់​នាង​ជាច្រើនរូប បានបង្ហាញ​វត្តមាន​ចូលរួម​អបអរ​ដល់​គូ​ស្វាមី​-​ភរិយា​ថ្មី​ផងដែរ ។​   លើសពីនេះ តារា​ស្រី វ៉ុ​ន​សែន (Woonsen) ដែល​គេ​ស្គាល់​ច្បាស់​ជា​មិត្តភក្តិ​ស្និទ្ធស្នាល​បំផុត​របស់​កូនក្រមុំ​នាង ចេ​ន្នី ហើយ​អ្នក​ទាំងពីរ​ក៏មាន​ខ្សែជីវិត​ស្ទើរតែ​ដូចគ្នា​នោះ ក៏បាន​មក​ចូលរួម​ជូនពរ​មិត្តសម្លាញ់​ដោយ​ក្ដី​រីករាយ​ផងដែរ ប៉ុន្ដែ​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ នៅក្នុង​ពិធី​បោះ​បាច់ផ្កា​មង្គល មិត្តសម្លាញ់​របស់​កូនក្រមុំ​នាង វ៉ុ​ន​សែន ស្រាប់តែ​ចាប់បាន​បាច់ផ្កា​បង្កឱ្យមាន​សំឡេង​ហ៊ោ​សាទរ​ពេញ​ទាំង​កម្មវិធី ។     ​តារា​ស្រី វ៉ុ​ន​សែន បាន​រៀបការ​ជាមួយ​តារា​ប្រុស​លោក ឆា​គ្រី​ត (Chakrit) ម្ដង​រួចមកហើយ ប៉ុន្ដែ​ពួកគេ​បាន​លះលែងគ្នា​វិញ​កាលពី​ចុងឆ្នាំ ២០១៧ ហើយ​ការ​ចាប់បាន​បាច់ផ្កា​មង្គល​លើក​នេះ មិត្តភក្ដិ​នៅក្នុង​ពិធី​យល់ថា នេះ​គឺជា​ប្រផ្នូល​ល្អ​មួយ​សម្រាប់​តារា​ស្រី វ៉ុ​ន​សែន ដែល​អាច​នឹង​បាន​រៀបការ​ម្ដងទៀត​ដូច​មិត្តសម្លាញ់​របស់ខ្លួន​ដែល​កំពុង​សាង​សុភមង្គល​ថ្មី​ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ៕…

នៅ​សុខៗ វ៉ាង ស្រីណូ ប្រកាស​ក្តែ​ង​ថា វីឡា​ដ៏​ធំ​មួយ​នេះ​ជា​របស់​នាង ! (​វីដេ​អូ​)

ទើបតែ​បង្ហាញ​នូវ​គ្រឿងអលង្ការ​មាស ដែលមាន​តម្លៃ​ថ្លៃ​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង ស្រាប់តែ​ប៉ុន្មាន​ម៉ោង​មុននេះ វ៉ាង ស្រីណូ បាន​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក ព្រមទាំង​វិ​ដេ​អូ ដែល​បង្ហាញ​ពី​វីឡា​ធំ​ទ្រនុំ​ខ្ពស់​ថ្មី​របស់​នាង ដែល​ទើបនឹង​សាងសង​រួច អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​គឺ​នាង​បានប្រកាស​ក្តែ​ង​ថា វីឡា​នេះ​គឺជា​កម្ម​សិទ្ធ របស់​នាង ។​ ​វ៉ាង ស្រីណូ បាន​និយាយថា « នាង​ខ្ញុំ​ជា​ម្ចាស់ផ្ទះ​សូម​ថ្លែងអំណរគុណ​ដល់​លោក​ប្អូន Jing Jung Vang និង​លោកឪពុក អ្នក​ម្តាយ ជាទី​ស្នេហា ដែល​បាន​ទៅ​មើលថែទាំ​ផ្ទះ​ឱ្យ​ចាស ! ម្ចាស់ផ្ទះ​នេះ​វិញ​មិនដែល​បាន​ទៅ​អើត​ផ្ទះ មើលថែ​ផ្ទះ​សោះ​ចាស ! ព្រោះ​រវល់​សម្រាក​ថែ​ស្បែក​និង​សម្រស់ ព្រោះថា​អូន​អត់​ខ្វល់ ក៏មាន​អ្នក​ខ្វល់​ជំនួស​ដែរ​ចា សូម​អរគុណ » ។​ សារ​មួយ​ឃ្លា​នេះ​ពិតជា​ធ្វើឱ្យ​ទស្សនិកជន​ចាប់អារម្មណ៍​ខ្លាំង រួមជាមួយ​វី​ដេ​អូ​មួយ​នេះ​ដែល​បង្ហាញ​ពី​ទិដ្ឋភាព​នៅ​ជុំវិញ​ផ្ទះ​របស់​នាង​ពិត​ជាធំ​ស្កឹមស្កៃ​មែន នរណា ក៏​បើកភ្នែក​ធំៗ​មើល​ដែរ រហូត​ម្នាក់ៗ​លាន់មាត់​ថា វីឡា​នេះ​តម្លៃ​ក្បែរ​លាន​ដុល្លារ​ឯណោះ មាន​ទីធ្លា​ធំ​ទូលាយ…

រូបថត​ស្វី​ត​ស្វី​តរបស់ ប៉ែន ចំ​រ៉ុងនិង​គូស្នេហ៍​ក្នុង​ដំណើរកម្សាន្ត​នៅខេត្តប៉ៃលិន !

ស្របពេល​ចំណង​ស្នេហ៍​កាន់តែ​ផ្អែមល្ហែម ប៉ែន ចំ​រ៉ុង ក៏​លែង​បិទបាំង​ពី​ទំនាក់ទំនង​ស្នេហា​ថ្មី​របស់ខ្លួន ។ ជារឿយៗ​គេ​បានឃើញ​រូបថត ស្វី​ត ស្វី​តរបស់​អ្នក​ទាំងពីរ​នៅពេល​ពួកគេ​ដើរ​លំហែរ​នៅតាម​បណ្តារ​ខេត្ត​នានា ។ ​ទោះបី​មមាញឹក​នៅក្នុង​ការងារ​សិល្បៈ​ច្រើន​ក៏ពិតមែន​តែ ប៉ែន ចំ​រ៉ុង តែង​ចំនាយពេល​ជាមួយ​គូស្នេហ៍​រូប​ស្រស់​ដែលជា​អ្នក​ខេត្ត​បាត់​ដំបង​ដូចគ្នា ។ ចំណង​ស្នេហ៍​របស់​អ្នក​ទាំងពីរ​កាន់តែ​ផ្អែមល្ហែម​ធ្វើឱ្យ​មហាជន​ក៏ដូចជា​អ្នកគាំទ្រ​មាន ការ​ជូនពរ​ឱ្យចំ​នង​ស្នេហ៍​របស់​តារាសម្តែង​រូបនេះ​រឹងមាំ​និង​បាន​ក្រាប​ផ្ទឹម​ទៅតាម​ប្រពៃណី​ខ្មែរ ។ ថ្មីៗ​នេះ​គេ​បានឃើញ​រូបថត​ស្វី​ត ស្វី​ត​ជាច្រើន​សន្លឹក​របស់ ប៉ែន ចំ​រ៉ុង និង គូស្នេហ៍​ក្នុង​ដំនើរ​កម្សាន្ត​នៅតាម​បណ្តារ​ខេត្ត ។ ក្នុងនោះគូ ស្នេហ៍បាននិយាយពីទឹកចិត្តរបស់ ប៉ែន ចំរ៉ុង ដែលបានមើលថែនិងតាមនាងគ្រប់បែបយ៉ាង ។ មានការ​សរសើរ​ថា ប៉ែ​ន ចំ​រ៉ុង និង​គូស្នេហ៍​សក្តិសម​គ្នា​តែម្តង ។ ទោះ​មិនមែនជា​តារា​តែ​គូស្នេហ៍ ប៉ែន ចំ​រ៉ុង មាន​សម្រស់​ស្អាត​និង​មានការតុបតែង​មិន​អន់​ប៉ុន្មាន​ឡើយ ។…