តារា​សម្ដែង​ស្រី​ដែល​ចូលចិត្ត​ស្លៀកពាក់​ឆើតឆាយ​ហ៊ឺហារ​តាមបែប​សម័យ និង សិច​ស៊ីតែទោះជានារីសម័យថ្មី ប៉ុន្ដែ ម៉ាក សែនសូនីតា មិនភ្លេចរឿងមួយនេះ !

បើ​និយាយ​ដល់​ការតុបតែង​ខ្លួន ម៉ាក សែន​សូ​នី​តា ជា​តារា​សម្ដែង​ស្រី​ដែល​ចូលចិត្ត​ស្លៀកពាក់​ឆើតឆាយ​ហ៊ឺហារ​តាមបែប​សម័យ និង សិច​ស៊ី​ម្នាក់ ជាពិសេស​នៅពេល​នាង​ទៅ​កម្សាន្ត​នៅ​តំបន់​សមុទ្រ​តែម្ដង ។ តែ​យ៉ាងណា បើទោះបីជា តូ​តា ជា​តារា​ស្រី​ដ៏​ស៊ី​វិ​ល័យ​ស្ថិតក្នុង​ក្រសែភ្នែក​ទស្សនិកជន​ជាច្រើន ប៉ុន្ដែ​នាង​ក៏​មិន​ភ្លេច​សំលៀកបំពាក់បែបបុរាណ​ឡើយ ។​     ​ជារឿយៗ រាល់ពេល​តារា​ស្រី ម៉ាក សែន​សូ​នី​តា រំលេច​សម្រស់​ក្នុង​សម្លៀកបំពាក់​ប្រពៃណី​ម្ដងៗ គេ​តែង​សង្កេតឃើញ​ពាក្យ​កោតសរសើរ​ផ្នែក​សម្រស់​ដ៏​សោភា ភាព​សមសួន ពោរពេញ​ដោយ​ភាពថ្លៃថ្នូរ​របស់​តារា​ស្រី​ស្អាត តូ​តា នៅតែ​ស្ថិតក្នុង​ដួងចិត្ត​ទស្សនិកជន​ជានិច្ច ។ តួយ៉ាង​តាមរយៈ​រូបថត​ជាច្រើន​សន្លឹក​ដែល​តារា​ស្រី​រូបនេះ​តុបតែង​បែប​បុរាណ បង្អួត​ភាព​រម្យទម​នៅ​ទឹកដី​អង្គរ បាន​បង្កើតជា​ចំណី​អារម្មណ៍​ថ្មី​មួយទៀត​គួរឱ្យ​កោតសរសើរ ។ តោះ​ទៅ​ទស្សនា​រូប​សម្រស់ ម៉ាក សែន​សូ​នី​តា ពេល​តុបតែង​ខ្លួន​បែប​បុរាណ​ បង្ហាញ​ពី​ចរិយា​សុភាព​គួរឱ្យ​ចង់​គយគន់ ៕      …

ទីបំផុតស្នេហាជាង១៤ឆ្នាំ Sara Legge និងគូស្នេហ៍ដែលជាប់សែរាជវង្ស បានសម្រេចបំណងហើយ

ថៃ៖ នៅទីបំផុតតារាសម្ដែងកូនកាត់ Sara Legge និងកម្លោះសង្ហាដែលជាគូស្នេហ៍ បានដឹកដៃគ្នារៀបមង្គលការហើយ បន្ទាប់ពីបានសិក្សាស្វែងយល់ចិត្តថ្លើមគ្នា អស់រយៈពេលជាង១៤ឆ្នាំមកនេះ។     ក្នុងនោះដែរ អ្វីដែលគួរឲ្យគួរឲ្យចាប់អារម្មណ៍ នាថ្ងៃដ៏សំខាន់របស់តារាសម្ដែងថៃ Sara Legge និងគូស្នេហ៍ខ្លួនដែលជាប់សែរាជវង្សរូបនោះ ក៏បានចូលក្រាបថ្វាយបង្គំគាល់ និងដើម្បីទទួលការសណ្ដោសប្រណី ប្រទានពរជ័យ ពីព្រះអង្គម្ចាស់ក្សត្រីថៃ មហាចក្រី ស៊ីរីនដន ហើយជាពិសេស ក៏បានប្រារព្ធពិធី ទៅតាមទំនៀមទម្លាប់របស់រាជវង្សថែមទៀតផង។     ជាមួយគ្នានោះដែរ រីឯសម្រាប់ពិធីជប់លៀងកម្មវិធីមង្គលការរបស់តារាសម្ដែងស្រីរូបនេះ ក៏គ្រោងនឹងធ្វើនាដើមឆ្នាំក្រោយ ដោយត្រៀមនឹងអញ្ជើញមិត្តសិល្បៈ ក៏ដូចជាអ្នកជំនួញធំៗជាច្រើនរូប ចូលរួមក្នុងឱកាសដ៏ពិសេសមួយនេះផងដែរ៕ ចង់ជ្រាបច្បាស់ សូមតាមដានទស្សនារូបភាពខាងក្រោម៖             

សួស វីហ្សា នឹកអនុស្សាវរីយ៍គ្រងឈុតនារីអូតេសរួម ហ្សូណូ ជាអ្នកបើកយន្តហោះ

ភ្នំពេញ៖ គ្រាន់តែជាការសម្តែង តែអនុស្សាវរីយ៍មួយមិនអាចបំភ្លេចបាន ត្បិត សួស វីហ្សា នៅតែនឹកស្រមៃរូបរាងដ៏សមសួនរបស់នាងគ្រងឈុតនារី​អូរតេសបម្រើការងារលើយន្តហោះជាមួយនារីអូតេសផ្សេងៗទៀតគួរជាទីគយគន់ ខណៈលោក ហ្សូណូ ជាតួឯកប្រុសបង្ហាញឈុតអ្នកបើកយន្តហោះ។     ទោះឈុតនោះ ថតតាំងពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ក្តី តែ សួស វីហ្សា បង្ហាញអារម្មណ៍​ចងចាំមិនភ្លេច ខណៈគ្រាសម្តែងនាងថា «គួរអោយស្រលាញ់ទេចា! ពេលឧស្សាហ៍តែងខ្លួនបែបនេះ?»។ យ៉ាងណាសកម្មភាពសម្តែងដ៏កក្រើកក្នុងពិភពសិល្បៈនោះ មិនទាន់ត្រូវបានសាមីខ្លួនប្រាប់ថា «សម្តែងរឿងអ្វី ឬ ចម្រៀងអ្វីទេ?» តែមហាជនសង្ឃឹមទុកមុនថា «អាចជាចំណីចក្ខុដ៏ពិសេសព្រោះថតដល់លើយន្តហោះឯណោះ»។          

គង់ ច័ន្ទស្រីមុំ ទទួលស្គាល់ ការរិះគន់លើហាងថ្មីនាង គ្មានអនាម័យ និងសេវាអន់(មានវីដេអូ)

នំពេញ៖ តាំងពីថ្ងៃក្រាបផ្ទឹមជាមួយ គីម សីហា, គង់ ច័ន្ទស្រីមុំ ចេះតែរយាលពីសិល្បៈបន្តិចម្តងៗ ដោយរវល់រត់ទៅក្តោបក្តាប់មុខជំនួញជាច្រើននៅក្នុងដៃ ហើយសុទ្ធល្បីៗទទួលបាការគាំទ្រអតិ​ថិ​ជ​ន​ចូលមិនដាច់ឡើយ ធ្វើឲ្យនាងមានទុនបើ កហាងថ្មីឈ្មោះ «momo food & drink» ដែលរៀបចំ និងតុបតែងគួរជាទីទាក់ទាញ តែអតិថិជនចូលទៅញ៉ាំអាហារ និងភេសជ្ជៈនៅទីនោះ រិះគន់យ៉ា​ង​​ខ្លាំងលើសេវាកម្ម និង ការធ្វើម្ហូបគ្មានអនាម័យបណ្តាលឲ្យអ្នកបរិភោគរាគរួស។              

ញាក់សាច់ ! តម្លៃខ្សែ-កពេជ្រ ងួន ចាន់ដេវីត មួយខ្សែនេះ ថ្លៃដល់ទៅជិត

ខ្សែ​-​ក​ពេជ្រ​រាង​សត្វ​ពស់​មួយ​ខ្សែ កំពុង​ត្រូវបាន​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង អ៊ី​ន​ស្ត្រា​ក្រាម គួច​ចិត្ត​ស្រឡាញ់​ចង់បាន​គ្រប់គ្នា ដោយសារតែ​ខ្សែ​-​កមួយ​ខ្សែ​នោះ រំលេច​ទៅដោយ​ត្បូង​ពេជ្រ​ព័ន្ធ​ជុំវិញ​បញ្ចេញ​ពន្លឺ​ចែងចាំង​ភ្នែក​ភ្លែតៗ ព្រមទាំង​មាន​ម៉ូដ​ស្អាត​ទាន់សម័យ​ អ្នកណា​ឃើញ​ហើយ​ស្រឡាញ់​គ្រប់គ្នា ។​     រឿង​ដែល​គួរឱ្យភ្ញាក់ផ្អើល​បំផុត ថ្មីៗ​នេះ​គេ​ស្រាប់តែ​ឃើញ​តារាចម្រៀង ងួន ចាន់​ដេវីត ពាក់​ខ្សែ​-​ក​ពេជ្រ​ខាងលើ​រំលេច​ពី​ភាព​ចែងចាំង ដែល​កន្លងមក​គេ​ដឹង​ច្បាស់​ថា លោក​គឺជា​ម៉ូយ​ប្រចាំ​របស់​ហាង​ពេជ្រ​មួយកន្លែង​ឈ្មោះថា សេង ចិន្ដា ហើយក៏​ជា​ហាង​ដែល​បាន​ច្នៃ​ខ្សែ​-​ក​ពេជ្រ​មួយ​ខ្សែ​នេះ​ផងដែរ ។ បើ​និយាយ​ដល់​តម្លៃ​ខ្សែ​-​ក​ពេជ្រ​រូប​សត្វ​ពស់​នេះ​វិញ មានតម្លៃ​ថ្លៃ​កប់​ពពក​រហូតដល់ ៣៧ ៨០០ (​បី​ម៉ឺន​ប្រាំ​ពីរពាន់​ប្រាំបី​រយ​) ដុល្លារ​ឯណោះ នេះបើតាមការបង្ហោះលើបណ្ដាញហ្វេសប៊ុក ដោយហាង ឈ្មោះ សេង ចិន្ដា ផ្ទាល់ ។​     ជា​មិនធម្មតា​នោះទេ គ្រាន់តែ​គ្រឿងអលង្ការ​លម្អ​ខ្លួន​មួយផ្នែក​សោះ…

ទាំងព្រឹកព្រលឹមនាយចយ ទទួលដំណឹងដ៏សោកសៅមួយ….

ភ្នំពេញ៖ កាលពីវេលាម៉ោង៣ទៀបភ្លឺ តារាកំប្លែងដ៏មានប្រជាប្រិយភាព នាយចយ បានបង្ហោះរូបភាព ភ្ជាប់ជាមួយនឹងសារដ៏សោកសៅ ទាំងព្រឹកព្រលឹម ក្រោយលោកតាជាទីស្រលាញ់របស់ខ្លួន បានទទួលមរណភាពចោលខ្លួន។     ទន្ទឹមនឹងនេះដែរ តារារូបនេះក៏បានភ្ជាប់ជាមួយសារដ៏ខ្លីមួយ នៅក្នុងហ្វេសប៊ុក ដោយសរសេរថា៖«ឲ្យចៅសុំអភ័យទោសផងលោកតា ដែលចៅមកមិនទាន់ដង្ហើមរបស់លោកតា សូមឲ្យលោកតាទៅកានសុកតិភពផងចុះ»។     ដំណឹងដ៏សោកសៅមួយនេះ បានធ្វើឲ្យ អ្នកគាំទ្រ ក៏ដូចជាអ្នកលេងបណ្តាញសង្គម បាននាំគ្នាចូលរួមរំលែកទុក្ខ និងចូលរួមសោកស្តាយដល់លោក និងគ្រួសារ ដែលបានបាត់បង់មនុស្សជាទីស្រលាញ់ ដែលធ្លាប់មានអនុស្សាវរីយ៍ដ៏ល្អៗជាមួយគ្នាយ៉ាងដូច្នោះ៕