នាយ សង់សេត ស្រណោះ​អ្នកមាន​គុណទាំងពីរ មិនបោះបង់​ពេលវេលា ដ៏មាន​តម្លៃចោល ទោះខ្លួន​ស្ពាយជាប់​ជំងឺប្រចាំកាយ!

(ភ្នំពេញ)៖ តារាកំប្លែងកូនប្រុសបង្កើតលោកតា សង់ស៊ីស ដែលជាអតីតតារាកំប្លែងជើងចាស់ល្បីឈ្មោះ គឺនាយ សង់សេត ថ្មីៗនេះ បានបង្ហោះរូបភាពមួយសន្លឹក បង្កប់ទៅដោយខ្លឹមសាររយលានអត្ថន័យ ភ្ជាប់ជាមួយសម្រង់សម្តីរបស់អ្នកមានគុណទាំងពីរ ដែលមិនបោះបង់ពេលវេលា ដ៏មានតម្លៃ ថ្វីត្បិតតែពួកគាត់ មានវ័យចាស់ជរា ហើយថែមទាំងមានជំងឺ ប្រចាំកាយទៀតផង។     ជាមួយគ្នានៃការបង្ហោះសារ បង្កប់ទៅដោយអត្ថន័យចាក់ដោតចំបេះដូង របស់អ្នកគាំទ្រពីសំណាក់តារាកំប្លែង នាយ សង់សេត មួយឃ្លាខាងក្រោមនេះ កំពុងទទួលបានការចាប់អារម្មណ៍ និងគាំទ្រច្រើនពីមជ្ឈដ្ឋានមហាជន គ្រប់ស្រទាប់វ័យ។ មិនតែប៉ុណ្ណោះ ក៏មានការគាំទ្រ ចំពោះសម្តីលើឡើងរបស់នាយ សង់សេត ដែលយកដំបូន្មានឪពុកម្តាយ មកបង្ហាញទស្សនិកជន ជាសាធារណៈ។     តារាកំប្លែងមានប្រជាប្រិយភាពនាយ សង់សេត បានសរសេរបង្ហោះភ្ជាប់រូបភាព២សន្លឹក នៃសកម្មភាពកាប់ដំបូងរបស់នាយ…

គង់ សុជាតិ ទំនេរពីសិល្បៈភ្លាម ដឹកដៃស្វាមី ធ្វើការងារសង្គម ត្រូវគេសរសើរគ្រប់គ្នា!

ភ្នំពេញ៖ ដូចដែលទស្សនិកជនជាច្រើន បានស្គាល់រួចមកហើយថា ពិធីការិនីដ៏ឆ្នើមអ្នកនាង គង់ សុជាតិ មានការគាំទ្រខ្លាំងមែនទែនពីសំណាក់មហាជន នៅតាមកម្មវិធីផ្សេងៗ នាពេលកន្លងមក។ ក្នុងនោះផងដែរ គេសង្កេតឃើញថា សូម្បីលោក ជា វិបុល ដែលត្រូវជាស្វាមី របស់អ្នកនាង គង់ សុជាតិ ក៏មានប្រជាប្រិយភាពមិនចាញ់គ្នា ប៉ុន្មានដែរ លើវិថីសិល្បៈ។     បើងាកទៅមើលការងារ នៅក្នុងសង្គមសិល្បៈវិញ ឃើញថាអ្នកទាំងពីរ មានភាពមមាញឹក ខ្លាំងមែនទែន មិនថា កម្មវិធីអាពាហ៍ពិពាហ៍ ឬតាម បណ្ដាការប្រគំតន្រ្តី ផ្សេងៗទេ តែងមានវត្តមានរបស់ អ្នកទាំងពីរជានិច្ច។     ជាក់ស្ដែង កាលពីពេលថ្មីៗនេះ បន្ទាប់ពីទំនេរពីការងារសិល្បៈភ្លាម អ្នកនាង គង់ សុជាតិ…

ស៊ឹម សូលីកា រំភើបហួសស្មាន ពេលឮ អេង រិទ្ធី វាចាទៅកាន់កូនក្រមុំនាងថា «កូនៗ»

ស្នេហាមួយភ្លើងធ្លាប់ឆ្លងកាត់ជីវិតគូដូចគ្នា ស៊ឹម សូលីកា និង អេង រិទ្ធី បង្ហាញទិដ្ឋភាពស្នេហ៍ល្អូកល្អិនគ្រប់ពេលវេលាគ្រប់ទីកន្លែង មិនដែលមានចេតនាលាក់បាំងស្នេហ៍ទេ ត្បិតតែតារា ២ដួងប្រុសស្រីជ្រក​ក្រោមដំបូលស្ថាប័នការងារតែមួយនោះ យល់ថា ជាស្នេហ៍ពិតគ្មានអ្វីត្រូវលាក់បាំងឡើយ ខណៈលោក អេង រិទ្ធី បានផ្តល់នូវភាពកក់ក្តៅដល់ក្រុមគ្រួសារ ស៊ឹម សូលិកា និងស្រលាញ់ពេញបេះដូង មិនត្រឹមតែប៉ុណ្ណឹងទេ លោក រិទ្ធី ស្រលាញ់និងចាត់ទុកកូនក្រមុំរបស់អ្នកនាង សូលីកា កញ្ញា សុកាន់ វីរៈណុច ដូចជាកូនបង្កើតទៀតផង។     ដូចជាកាលពីរាត្រីថ្ងៃទី០៨ ខែវិច្ឆិកា នេះ អ្នកនាង សូលីកា និងលោក រិទ្ធី បានរៀបចំធ្វើខួបកំណើតគម្រប់​២០​ឆ្នាំ ឱ្យកញ្ញា វីរៈណុច…

មានស្វាមីល្អបែបនេះ​ គង់ ច័ន្ទស្រីមុំ ក្លាយជាមនុស្សស្រីមានសំណាងបំផុតហើយ !

សុភមង្គល​របស់​គ្រួសារ​អ្នកសិល្បៈ​វ័យក្មេង​មួយគូ​គឺ គង់ ច័ន្ទ​ស្រីមុំ និង លោក គឹម សីហា តែង​ត្រូវបាន​មិត្តភក្ដិ​ក្នុង​ចង្កោម​សិល្បៈ ក៏ដូចជា​មហាជន​គ្រប់​មជ្ឈដ្ឋាន ស្ញើ​ច​សរសើរ​យ៉ាងខ្លាំង ហើយ​ជារឿយៗ ទង្វើ​ស្រឡាញ់​ថ្នាក់ថ្នម​យកចិត្តទុកដាក់​ចំពោះ​ភរិយា​របស់លោក គឹម សីហា ក៏​តែង​ធ្វើឱ្យ​នារី​ជាច្រើន​ប្រាថ្នា​ចង់បាន​ស្វាមី​ល្អ​ដូច​នាង ។​     ពាក្យ​សរសើរ​របស់​មហាជន​មិនទាន់​ផុតពី​មាត់​ផង ស្រាប់តែ​ថ្មីៗ​នេះ លោក គឹម សីហា បង្ហោះ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​រៀបរាប់​ពី​ភរិយា​សំណព្វចិត្ត​ដែលមាន​អត្ថន័យ​ទាំងស្រុង​ថា «​ប្រពន្ធ នាង​មិនអាច​ស្អាត​គ្រប់ពេល ឬ​រហូត​នោះទេ ហើយ​នាង​ក៏​ប្រហែល​មិនអាច ញញឹម មុខរីក​ដូច​គ្រាប់​ជី​ដាក់​អ្នក​គ្រប់ ២៤​ម៉ោង​នោះដែរ តែ​នាង​នឹង​ក្លាយជា ប្រពន្ធ​ដ៏​ល្អ​បំផុត​របស់​អ្នក​ពេញ​មួយជីវិត នាង​នឹង​ក្លាយជា​មនុស្ស​ដែល​ចាំ​ផ្ដល់​ស្នាមញញឹម និង​កម្លាំងចិត្ត​ដល់​អ្នក​គ្រប់​ពេលដែល​អ្ន​ក​មិន​សប្បាយចិត្ត ឬ​ជួប​បញ្ហា​ការលំបាក នាង​នឹង​ជានា​រី​តែ​ម្នាក់​ដែល​ព្រម​នៅក្បែរ​អ្នក មិន​ថា​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ អ៊ីចឹង​ហើយ កុំ​ធ្វើឱ្យ​នាង​ឈឺចាប់ ឬ​ខូចចិត្ត​ដោយសារតែ…

យូរៗ គឹម លីហ្សា បង្ហាញ​រាង​ក្នុង​ឈុត​ប៊ី​គី​នី​ម្តង ​ពិតជាទាក់ទាញនៅតែ​ស្រស់ស្អាតគួរឱ្យ​ក្នាញ់

ថ្វី​ត្បិត​មានកូន​ និង ​ស្វាមី​ក៏ពិតមែន ​តែ​សម្រស់​របស់​អតីត​តារា​សម្តែង គឹម លីហ្សា នៅតែ​ស្រស់ស្អាត​និង​ទាក់ទាញ ។ ថ្មីៗ​នេះ​នាង​បានបង្ហាញ​រាង​ក្នុង​ឈុត​ប៊ី​គី​នី​មើលទៅ​ពិតជា​មិនធម្មតា ។ ចង់ដឹងថា គឹម លីហ្សា ​ស្រស់ស្អាត​កម្រិតណា ​តោះ​ទៅ​ទស្សនា​ទាំងអស់គ្នា ។​     និយម​ការតុបតែង​ខ្លួន​សិច​ស៊ី​មែន​តែ​គេ​កម្រ​ឃើញ គឹម លីហ្សា បង្អួតរាង​ក្នុង​ឈុត​ប៊ី​គី​នី​ណាស់ ។ នេះ​ជា​លើកដំបូង​ដែល​គេ​បានឃើញនាង​បង្ហាញ​រាង​ក្នុង​ឈុត​ប៊ី​គី​នី នៅពេល​នាង​ទៅលេង​សមុទ្រ​ជាមួយ​ស្វាមី​និង​កូន ។ មានការ​សរសើរ​ថា គឹម លីហ្សា នៅតែ​ស្រស់ស្អាតគួរឱ្យ​ក្នាញ់ ជា​ពិ​សេសរូប​សម្រស់​នៅតែ​ទាក់ទាញ​ក្រមុំ​មិន​ដូរ​ប៉ុន្មាន​ឡើយ ។​     ត្រូវបាន​គេ​ចាត់ទុកជា​តារា​ស្រី​មួយ​ដួង​ដែលមាន​សំណាង​ព្រោះ​ក្រោយពីរ​រៀបការ​ភ្លា​មនាង​ក៏មាន​ឱកាស​បាន​ចេញទៅ​រស់នៅជាមួយ​ស្វាមី​ឯ​ប្រទេស​អូស្ត្រាលី ។ ជីវិត​គូ​របស់​នាង​កាន់​តែមាន​សុភមង្គល​ក្រោយពី​នាង​មានកូន​ប្រុស​ដែល​គួរឱ្យ​ស្រឡាញ់​ម្នាក់ ។ ក្រៅពីបំពេញ​តួនាទី​ជា​ភរិយា​ល្អ គឹម…

ប៉ុបពី៖ «បើស្រឡាញ់​មនុស្សម្នាក់ និងចង់​ឲ្យមាន​ក្តីសុខ កុំខ្វល់​នឹង​រឿង​អតីត​កាល​គ្នា ទៅវិញ​ទៅមក»

(ភ្នំពេញ)៖ បង្ហោះភ្ជាប់ជាមួយរូបភាពកៀកកើយ យ៉ាងផ្អែមល្ហែម និងស្អិតល្មួតដូចស្ករតាំងម៉ែជាមួយ គូស្នេហ៍រូបសង្ហា តារាសម្តែង កញ្ញា លាង សុធា ហៅ ប៉ុបពី បានបង្ហាញសារជាច្រើនប្រយោគ មានអត្ថន័យដើម យ៉ាងដូច្នេះថា «បើស្រឡាញ់មនុស្សម្នាក់ និងចង់ឲ្យមានក្តីសុខ កុំខ្វល់នឹងរឿងអតីតកាល គ្នាទៅវិញទៅមក» ខណៈការទម្លាយសារក្នុងចិត្តនេះ ត្រូវបានអ្នកលេងបណ្តាញសង្គម ហ្វេសប៊ុកជាច្រើន ចូលរួមគាំទ្រ និងចាប់អារម្មណ៍ចំពោះទំនាក់ទំនងស្នេហារបស់នាង ប៉ុបពី។ រឹងតែពិសេសជាងនេះ មហាជនគ្រប់គ្នា នៅតែទន្ទឹងរកចាំ ថាតើគូស្នេហ៍មួយគូនេះ នឹងដឹកដៃគ្នាចូលរោងការនៅថ្ងៃណាមួយ ខណៈឈុតអាពាហ៍ពិពាហ៍ បានបង្ហោះជាបន្តបន្ទាប់។     ជាការពិត បើយោងតាមហ្វេបស៊ុករបស់ ប៉ុបពី បានសរសេរសារយ៉ាងដូច្នេះថា «បើស្រឡាញ់មនុស្សម្នាក់ និងចង់ឲ្យមានក្តីសុខកុំខ្វល់នឹង រឿងអតីតកាល…