កុំច្រណែនតា! វ័យច្រើនឬតិចមិនសំខាន់ អ្វីដែលសំខាន់គឺការស្រលាញ់ និង យល់ចិត្តគ្នាពិតៗ

ពេលនេះ​អ្នកលេងហ្វេសប៊ុកមានការភ្លឺភ្នែកច្រើនហើយជុំវិញករណីបុរសចំណាស់ម្នាក់បានប្រពន្ធក្មេងដោយកាលនោះ គេថាដោយសារទឹកលុយ តែការពិតគាត់គ្រាន់តែជាអ្នកបើកបររថយន្តម្នាក់ប៉ុណ្ណោះទើបអ្នកខ្លះវាយ​តម្លៃថា នារីដែលយកប្តីចាស់នាំឱ្យដំបៅទ្រូង តែផ្ទុយទៅវិញនា​ងជាប្រពន្ធក្មេងបានប​ង្ហាញពីទឹកចិត្តនា​​ងជាមួយប្តីចាស់ថា ស្រឡាញ់គ្នាស្មោះគ្មានថ្ងៃបែកបែរ។​ ប្តីប្រពន្ធដែលធ្លាប់បានធ្វើឱ្យមានកា​រភ្ញាក់ផ្អើលក្នុងបណ្តាញសង្គមហ្វេសប៊ុក ក៏ព្រោះតែភាគី កូនកំលោះ ដែលមានវ័យជាង ៥០ ឆ្នាំ និង មានសក់ស្កូវសព្រោងមានភ័ព្វវាសនាស្ទូចយកបេះដូងភរិយាដែលមានវ័យក្មេងរូបស្រស់ រហូតបានដឹកដៃគ្នាសំពះផ្ទឹមរៀបការទទួលយកគ្នាជាគូអនាគត ដោយសន្យាថែរក្សាចំណងស្នេហ៍មួយនេះឱ្យមានភាពផ្អែមល្ហែមរហូតតទៅ ពេលនេះខាងស្រីបានបង្ហោះសារ ព្រមទាំ​ង រូបភាពបញ្ជាក់ពីក្តី​ស្រឡាញ់ និង ភាពផ្អែមល្ហែម​ជាមួយគ្នាគួរឱ្យចាប់អារម្មណ៍បំផុត ។ រឿង​នេះបានធ្វើអោយម​ហាជនជាច្រើន​មានការ​រំភើបចិត្តជំនួ​សគូរស្នេហ៏មួយគូរនេះជាខ្លាំង បើទោះបីជាខុសវ័យគ្នាពិត​មែនតែអ្នកទាំង២ពិតជាស្រលាញ់គ្នាដោយចិត្តនឹងចិត្តពិតមែន មិនមែន​ដោយសារទឹកលុយនោះទេ៕

ស្ងាត់ៗ តារាស្រី Mint Chalida លេចមុខនៅលើទឹកដីខ្មែរជាថ្មី នឹងធ្វើដាក់អ្នកគាំទ្រពេញចិត្តខ្លាំង!

តារាសម្តែងស្រីថៃដ៏មានប្រជាប្រិយភាពកញ្ញា Mint Chalida កាន់តែមានប្រជាប្រិយភាពខ្លាំងនៅក្នុងការងារសិល្បៈរបស់នាង ហើយកាលពីកន្លងទៅនាងបានមកលើទឹកដីកម្ពុជាកាលពីពេលប៉ុន្មានខែកន្លងទៅនេះដែរ ដែលមានការទទួលស្វាគមន៍ពីបណ្តាហ្វេនៗជាច្រើននៅក្នុងប្រទេសខ្មែរយ៉ាងកក់ក្តៅថែមទៀតផង ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះក៏ស្រាប់តែលេចមុខតារាស្រីរូបនេះជាថ្មីម្តងទៀតនៅលើទឹកដីខ្មែរជាលើកទី២ ដែលបានធ្វើការតែងខ្លួនយ៉ាងស្រស់ស្អាតសាមញ្ញាយ៉ាងខ្លាំងនៅពេលដែលមកខ្មែរលើកនេះ។មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះ នាងក៏បានធ្វើការបង្ហាញនូវស្នាមញញឹមក៏ដូចជាភាពរួសរាយដល់អ្នកគាំទ្រ ដែលបានទៅទទួលនាងដល់ព្រលានយន្តហោះគ្រប់គ្នាផងដែរ។ តាមរយៈសកម្មភាពបែបនេះបណ្តាអ្នកគាំទ្រជាច្រើនពិតជាពេញចិត្តនិងសរសើរដល់នាងគ្រប់មាត់ដែលនៅក្រៅមិនត្រឹមតែស្អាតថែមទាំងរួសរាយគួរឲ្យស្រលាញ់ថែមទៀត៕

ខឹងអ៊ីរ៉ង់ស៊ុត ១៤គ្រាប់ថ្ងៃមុន!ឥទ្បូវ ឡៅ ចន្រ្ទា ទាត់មិនប្រណីធ្វើឲ្យ កីឡាករអ៊ីរ៉ង់ខូចដៃត្រឹមទឹកទី៣ (មានវីដេអូ)

ការប្រកួតប្រដាល់គុនខ្មែររបស់ស្ថានីយ័ទូរទស្សន៍ CNC កាលពីល្ងាចថ្ងៃសៅរ៍កន្លងទៅម្សិលមិញនេះ អ្នកប្រយុទ្ធគុនខ្មែរមកពីក្លិបឆ័ត្រយោង៩១១ កីឡាករ ឡៅ ចន្រ្ទា បានប្រកួតឈ្នះកីឡាករឆ្លងដែនមកពីអាស៊ីខាងលិចប្រទេសអ៊ីរ៉ង់ Ahmadnezhad Resa ដោយបានទាត់ឲ្យបោះបង់ការប្រកួតក្នុងទឹកទី៣តែម្តង។ ការប្រកួតគ្នារវាងកីឡាករទាំងពីរធ្វើឡើងក្នុងប្រភេទទម្ងន់ ៦៧គីឡូក្រាម។ ការប្រកួតក្នុងទឹកទី១ កីឡាករទាំងពីរនេះមិនសូវជាចេញក្បាច់អ្វីគួរឲ្យកត់សម្គាល់នោះទេ។ យ៉ាងណាចូលដល់ទឹកទី២ ឡៅ ចន្រ្ទា ចាប់ផ្ដើមចេញជើងទាត់ធ្ងន់ៗទៅលើកីឡាករសញ្ចាតិអ៊ីរ៉ង់ ធ្វើឲ្យលោកអាជ្ញាកណ្ដាលរាប់ទៅលើកីទ្បាករអ៊ីរ៉ង់នៅចុងទឹក និងកក្រើកពេញស្ទូឌីយោតែម្ដង។ ការប្រកួតអូសបន្លាយដល់ទឹកទី៣ ចន្រ្ទា នៅតែបន្តទាត់ទៅលើកីឡាករអ៊ីរ៉ង់ឲ្យរាប់ ២ដងទៀត មុននឹងលោកអាជ្ញាកណ្ដាលសម្រេចបញ្ឈប់ការប្រកួតតែម្ដង៕ សូមទស្សនាវីដេអូខាងក្រោម ៖

ចូលរួមអបអរ ! តារាហ្វេសប៊ុក Love Riya សម្រាលបានកូនស្រី មុខមាត់គួរឲ្យក្នាញ់ !

មហាជនជាច្រើនដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុកភាគច្រើន ប្រាកដជាបានស្គាល់តារាស្រីហ្វេសប៊ុកដ៏មានប្រជាប្រិយភាពគឺអ្នកនាង Love Riya ដែលបានរៀបការសាងសុភមង្គលជាមួយស្វាមីរបស់នាងយ៉ាងពោរពេញដោយក្តីសុខកាលពីពេលកន្លងទៅនេះ ហើយនាងនឹងស្វាមីបានទទួលចំណងដៃដោយ Love Riya បានពពោះកូនស្រីម្នាក់ជូនស្វាមីរបស់នាងផងដែរ។ ហើយពេលនេះពពួកគេទាំង២នាក់ក៏ស្រាប់តែទទួលដំណឹងយ៉ាងល្អ ដោយតារាស្រីរូបនេះបានសម្រាលបុត្រមុននេះយ៉ាងសុវត្តិភាពទាំងម្តាយ និងកូន ធ្វើឲ្យមហាជនជាច្រើនពិតជារំភើប និងរីករាយជំនួសអ្នកទាំងពីរក៏ដូចជាក្រុមគ្រួសារបស់នាងយ៉ាងខ្លាំង។ នៅក្នុងនោះដែរគេឃើញថាតាមរយៈរូបភាពជាច្រើនសន្លឹកដែលបានបង្ហោះរូបកូនស្រីតូចដែលទើបចាប់កំណើតនោះមានមុខមាត់ពិតជាគួរឲ្យស្រលាញ់តែម្តង ខណៈពេលដែលមានការស៊ែរចូលរួមអបអរ ព្រោងព្រាតពេញបណ្តាញសង្គមរាប់ម៉ឺនដងយ៉ាងរីករាយ ជាមួយនឹងពាក្យពេចន៍ជូនពរដល់នាង និងគ្រួសារជាច្រើនផងដែរ៕

ស្រីៗភាគច្រើន ចូលចិត្តបុរសពាក់អាវពណ៌សបែបនេះ បើមិនជឿសាកពាក់ទៅជួប Crush ទៅ!

កូរ៉េខាងត្បូង ៖ ជាការពិតណាស់ វាពិតជាមិនមែនរឿងជាពិបាកអ្វីឡើយ ប្រសិនបើប្រិយមិត្ត ជាពិសេសបងៗបុរសៗ ចង់ផ្លាស់ប្តូរការតុបតែងខ្លួនបែបថ្មី ដើម្បីទាក់ទាញចិត្ត Crush នោះ ប៉ុន្តែគួរតែចំណាយពេលវេលាសង្កេតមើលខ្លួនឯងជាមុនសិនថា តើស្ទីលបែបណា ដែលសាកសមនឹងអ្នកបំផុត?មិនមែនមានតែក្នុងរឿងភាគកូរ៉េនោះទេ ដែលស្រីៗលើកសរសើជារឿយៗថា បុរសរាងស្គមស្ដើង មានភាពសាកសមឥតខ្ចោះ ជាមួយនឹងអាវសឺមីពណ៌ស។ ជាក់ស្ដែង នៅក្នុងជីវិតពិតក៏មាននារីៗជាច្រើន​ ដែលលង់ស្នេហ៍បុរសតុបតែងខ្លួនបែបនេះ។អាវសឺមីពណ៌ស មូដៃអាវបន្តិច សាកសមជាមួយខោខូយប៊យរឹប និងស្បែកជើងប៉ាត់តា។ ឈុតប្រភេទនេះ ជាឈុតសាមមញ្ញៗ ដែលបុរសកូរ៉េនិយមស្លៀក នៅពេលចេញទៅខាងក្រៅ ឬមានការណាត់ជួបជាមួយមិត្តៗ ក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍។ ដូច្នេះប្រសិនបើប្រិយមិត្ត រកមិនទាន់ឃើញទេថា តើស្ទីលតែងខ្លួនបែបណា សាកសមនឹងខ្លួនអ្នកបំផុត សូមកុំមើលរំលងឈុតអាវសឺមីពណ៌ស បែបសាមញ្ញៗមួយនេះ។ទោះបីជាយ៉ាងនេះក្ដី មនុស្សគ្រប់រូប គឺសុទ្ធតែមានមន្តស្នេហ៍ពីធម្មជាតិរៀងៗខ្លួន ដូច្នេះហើយ សូមស្វែងរកវា ហើយបន្តបង្ហាញមន្តស្នេហ៍របស់អ្នក…

ថាមែនៗ! កំពូលអធិរាជស្មាតហ្វូនប៊ិក Galaxy Note 10 និង 10+ លក់ដាច់ខ្លាំង លើសពីការរំពឹងទុក!

ភ្នំពេញ៖ ក្នុងមួយរយៈពេលខ្លីចុងក្រោយនេះយើងសង្កេតឃើញថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង បានបញ្ចេញនូវកំពូលស្មាតហ្វូនប្រចាំឆ្នាំ២០១៩ របស់ខ្លួនផ្ទួនៗដោយមិនបង្អង់ដៃឡើយ ដែលជាហេតុធ្វើឱ្យទីផ្សារទាំងមូលផ្អើលឈូឆរ កក្រើក និងកោតសរសើរជាមួយនឹងបច្ចេកវិទ្យាដ៏ល្អអស្ចារ្យផ្តាច់គេនៃផលិតផលរបស់ខ្លួន។ ជាក់ស្តែងក្នុងទីផ្សារប្រទេសកម្ពុជា ដែលពោរពេញទៅដោយអ្នកចូលចិត្តប្រើប្រាស់នូវកំពូលផលិតផលស្មាតហ្វូនរបស់ក្រុមហ៊ុន សាមសុង ម៉ូឌែល Galaxy Note 10 និង 10+ ពិតជាបានទទួលការស្រឡាញ់គាំទ្រ និងលក់ដាច់យ៉ាងច្រើនលើសលុបខ្លាំងបំផុតហួសពីការរំពឹងទុករបស់ក្រុមហ៊ុន។ បើតាមប្រសាសន៍របស់លោក Warren Chew ដែលជាប្រធានផ្នែកលក់ទូរស័ព្ទដៃនៃក្រុមហ៊ុនសាខាថៃសាមសុងអេឡិចត្រូនិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រកាសយ៉ាងច្បាស់ និងមានមោទនភាពថា៖ «អធិរាជកំពូលស្មាតហ្វូន Galaxy Note 10 និង 10+ ពិតជាលក់ដាច់ខ្លាំងមែនទែនតែម្តង…! លក់ដាច់រហូតដល់ថ្នាក់ស្ទើរតែដាច់ស្តុកតាមដេប៉ូចែកចាយរបស់ផលិតផលល សាមសុង ផងដែរ។ អស្ចារ្យ…!!»។