អ្នកនាងគ្រត ឈរសម្រក់ទឹកភ្នែក ក្រោយពីបានឃើញសភាពលោកសានម៉ៅ​ នៅក្នុងភាពទ្រុឌទ្រោម…(មានវិដេអូ)

ភ្នំពេញ៖ តារាកំប្លែងជើងចាស់ ដែលតែងតែផ្តល់សំណើចដល់ពុកម៉ែ បងប្អូនគ្រប់ពេល លោក សានម៉ៅ ហាក់ដូចជាកាន់តែពិបាកឡើង ខណៈពេលដែលជំងឺបានរើឡើងវិញ ត្រូវចូលមន្ទីរពេទ្យ ម្តងទៀត។ ក្រោយពីបានឃើញសភាពទ្រុឌទ្រោមរបស់លោកភ្លាម ធ្វើឲ្យមហាជនមានអាណិត និងខ្លោចចិត្ត ព្រោះថាលោកជាមនុស្សម្នាក់​ ដែលបានផ្តល់សំណើចដល់មនុស្សគ្រប់រូប គ្រប់ពេលលោកសម្តែង តែពេលនេះបែរជាសម្រាកនៅស្ងៀមមិនអាចធ្វើកើតទៅវិញ។ ក្រោយពីបានទទួលដំណឹងភ្លាម ថាលោកចូលសម្រាកមន្ទីរពេទ្យភ្លាមនោះ តារារួមអាជីពអ្នកនាងគ្រត ក៏បានទៅសួរសុខទុក្ខ ទៅកាន់មិត្តរួមអាជីព ទាំងទឹកមុខក្រៀមក្រំ និងជូនពរឲ្យលោកឆាប់ជាសះស្បើយឡើងវិញ។ មិនត្រឹមតែអ្នកនាងគ្រតប៉ុនណោះទេ អ្នកគាំទ្រក៏ដូចជា​ មិត្តរួមអាជីពផ្សេងទៀត ក៏ចង់ឃើញលោកបានជាសះស្បើយ ឡើងវិញ និងបានចូលក្នុងសិល្បះ ដើម្បីបម្រើអារម្មណ៍របស់អ្នកគាំទ្របន្តទៀត។ សូមទស្សនាវីដេអូ

ថ្លើមធំម្លេះហ៊ានលួចម៉ូតូប៉ូលិសទំាងថ្ងៃ ដល់សួរនំាទៅទើបដឹងថាចោររូបនេះមានតួនាទីជា……..!

ភ្នំពេញ៖ នៅម៉ោង២រសៀល ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងភូមិព្រែកថ្លឹង សង្កាត់ជើង​ឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងដេញចាប់បាននៅក្នុងភូមិសាស្ត្រ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ហេតុការណ៍នេះកើតឡើងជនសង្ស័យម្នាក់ ជាអ្នកកាសែតវីរៈជ័យ ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ ធ្វើការឃាត់ខ្លួនបាន។ ក្រោយពីចាញ់ល្បែកជល់មាន់ពេក បែកគំនិតមិនដឹងធ្វើអីបានលុយ ថ្លើមធំ ក៏ធ្វើសកម្មភាពលួចម៉ូតូរបស់ប៉ូលិស បានសម្រេចហើយព្យាយាមគេចខ្លួន តែគេចមិនផុត ត្រូវសមត្ថកិច្ចបង្ក្រាបបានទាន់ពេល។ សមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ភិច ឈិនចិន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរជាអ្នកកាសែត វីរៈជ័យ ស្នាក់នៅភូមិ៨ឆោម ឃុំកំពង់ហ្លួង ស្រុកពញាឭ ខេត្តកណ្តាល។ ដកហូតបាន ដែកសម្រាប់កាច់សោកម៉ូតូចំនួន១ និងស្លាកលេខម៉ូតូ១បន្ទះ លេខ…

គួរឱ្យ​សរសើរ​មែន បាត់បង់​ភរិយា​ជាច្រើន​ឆ្នាំ នាយ ហុងដា នៅតែ​ពុំ​នឹកនា​ចង់បាន​ភរិយា​ថ្មី !

ជាច្រើន​ឆ្នាំ​មកហើយ​ដែល នាយ ហុងដា បាន​បាត់បង់​ភរិយា​ជាទី​ស្រឡាញ់​របស់ខ្លួន ដោយ​ខ្លួន​សុខចិត្ត​មើលថែ និង ចិញ្ចឹម​បីបាច់​កូនស្រី​ជាទី​ស្រឡាញ់​តែម្នាក់ឯង ទោះបីជា​ជួប​ការលំបាក​ក្តី នាយ ហុងដា នៅតែ​មិន​រុញ​រា ។ ជួប​ជាមួយ នាយ ហុងដា កាលពីពេល​ថ្មីៗ​នេះ​យើង​ចាប់អារម្មណ៍​ឃើញថា នាយ ហុងដា មាន​រូបរាង និង​ទឹកមុខ​ស្រស់ថ្លា​ឡើងវិញ​ហើយ តែ​និយាយ​ដល់​រឿងរក​ភរិយា​ថ្មី ស្រាប់តែ​នាយតប​វិញ​មិនគួរ​ឱ្យ​ជឿ ។​ជួប​ ជាមួយ​នាយ ហុងដា នៅក្នុង​ថ្ងៃ​ដែល​នាយ តាក់ស៊ី ប្រកាស​ទៅ​សាង​ផ្នួ​ល​កាលពីពេល​ថ្មីៗ​នេះ យើង​ឃើញ​រូបរាង នាយ ហុងដា ហាក់​មាន​សាច់ឈាម​ស្រស់ថ្លា ព្រមទាំង​មាន​ទឹកមុខ​រីករាយ លោក​បាន​និយាយថា ដើម្បី​បាន​សុខភាព​ល្អ​លោក​បាន​តម​មិន​ផឹកស្រា ដូច្នេះហើយ​ទើប​លោក​ឈប់​ច្រៀង​ពេលយប់ ដើម្បី​គេចពី​ភ្ញៀវ​មួយចំនួន​ដែល​បាន​បង្ខំ​លោក​ផឹកស្រានៅពេលដែល​ចេញ​សម្តែង​ម្តងៗ ។ជាមួយ​ការបង្ហាញ​មុខ​នេះ​ផងដែរ ​នៅពេលដែល​សួរនាំ​ពី​រឿង​យក​គ្រួសារ​ថ្មី​ស្រាប់តែ នាយ…

គ្រាន់តែ យ៉ាយ៉ា បង្ហោះរូបជាមួយ ណៈដេត មួយសន្លឹក ផ្អើលតារាថៃចូល Comment ព្រាត

យ៉ា​យ៉ា និង ណៈ​ដេ​ត ទើបតែ​ត្រលប់​មកពី​ធ្វើដំណើរ​កម្សាន្ត​រួមគ្នា​នៅ​ប្រទេស​បារាំង​កាលពីពេល​ថ្មីៗ​នេះ ដោយ​ការ​ចំណាយពេល​ដើរលេង​តែ​ពីរ​នាក់​លើក​នេះ អ្នក​ទាំងពីរ​កាន់តែ​មាន​ពេលវេលា​រ៉ូ​មែន​ទិ​ក​ជាមួយគ្នា​កាន់តែច្រើន ។​​តាំងពី​ចាប់ផ្ដើម​ដំណើរ​កម្សាន្ត​រហូត​ត្រលប់​មកដល់​មាតុប្រទេស​វិញ គូស្នេហ៍​តារា​ថៃ​ដ៏​ល្បីល្បាញ​មួយគូ​នេះ បាន​បង្ហោះ​រូបថត​បន្តបន្ទាប់​នៅលើ​បណ្ដាញ​សង្គម​អ៊ី​ន​ស្ត្រា​ក្រាម​ដែល​មើលទៅ​ពួកគេ​ ពិតជា​មាន​ក្ដី​សុខ​សម្បើម​ណាស់ ។ ជាក់ស្ដែង​នៅលើ​គណនី IG របស់ យ៉ា​យ៉ា និង ណៈ​ដេ​ត ទើបតែ​បង្ហោះ​រូបថត​ថ្មី​មួយ​សន្លឹក ដោយ យ៉ា​យ៉ា បាន​អង្គុយ​នៅលើ​ចង្កូត​កង់ ខណៈ​មិត្ត​ប្រុស​ជាទី​ស្រឡាញ់ ណៈ​ដេ​ត គឺជា​អ្នក​ឌុប ។​រឿង​ដែល​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​នោះ គ្រាន់តែ យ៉ា​យ៉ា បង្ហោះ​រូបថត​ដ៏​សែន​ផ្អែមល្ហែម​ជាមួយ ណៈ​ដេ​ត មួយ​សន្លឹក​នេះ​ភ្លាម ធ្វើឱ្យ​ផ្អើល​តារា​ថៃ​ល្បីៗ​ជាច្រើន​ដួង​នាំគ្នា​ចូល Comments ក្នុងន័យ​សរសើរ​ពី​ក្ដី​ស្រឡាញ់​ និង ចំអន់លេងឱ្យ​ពួកគេ​ព្រោងព្រាត ដែល​តារា​ថៃ​ល្បីៗ​ទាំងនោះ​សុទ្ធសឹងតែ​ជា​មិត្តភក្ដិ​ជិតស្និទ្ធ និង ជា​រៀមច្បង​របស់​នាង​មានដូចជា អែន ថង់​ប្រាក់​ស៊ុម​,…

ក្រៅពី​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​នៅ​មាន​តារាចម្រៀងហង្សមាសមួយរូបទៀត ​ត្រៀម​ចូល​រោងការ​នៅ​ខែឧសភានេះ !

​សម្រាប់​ខែឧសភា​នេះ​ក្រៅពី​តារាចម្រៀង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​ពេលនេះ​លោក​ ​ឃី​ ​សុ​ឃុន​ ​ក៏​ត្រៀម​ចូល​​រោងការ​នៅក្នុង​ថ្ងៃទី​ ​១០​ ​ខាងមុខនេះ ​ជាមួយ​នារី​ដ៏​ស្រស់​ស្អាត​ម្នាក់​នៅ​ខេត្តតាកែវ​ ​។ដោយសារកៀក​ដល់​ថ្ងៃ​រៀបមង្គលការ​ លោក ឃី សុឃុន ក៏បាន​ចាត់ចែង​សម្រាប់​ពិធី​រៀបមង្គលការ​របស់​លោក​រួចរាល់​អស់​ហើយ​ ​។ ​តាម​គម្រោង​ថ្ងៃ​ពិសេស​របស់​តារាចម្រៀង ​«ធ្វើ​មេ្ត​ចយើង​ក្រ» ​រូប​នេះ​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​ ​១០​ ​នេះ ​នៅ​គេហដ្ឋាន​ខាង​ ស្រី​ដែល​ស្ថិតនៅ​ខេត្តតាកែវ​ ​។​ ​ពិធី​របស់​លោក​ក៏​មានការ​អញ្ជើញ​ភ្ញៀវ​ជា​អ្នក​​សិល្បៈ​ ជាពិសេស​តារាចម្រៀង​នៅក្នុង​ផលិតកម្ម​ហង្ស​មាស​ជាច្រើន​ផង​ដែរ​ ​។​ ​ក្នុង​នោះ​ក៏​មានការ​លើក​​ឡើង​ថា​ខែឧសភា​នេះ​តារាចម្រៀង​ហង្ស​មាស​បញ្ចប់​ភាព​នៅ​លីវ​ជាបន្តបន្ទាប់​តែម្តង​ ​។​ ​មានការជូនពរពីសំណាក់អ្នកគាំទ្រសុំឱ្យជីវិតគូររបស់លោកកាន់តែផ្អែមល្ហែម និង រឹងមាំផងដែរ ។ មិនតែប៉ុណ្ណោះក៏មានការសរសើរថាអនាគតភរិយារបសលោកមានរូបសម្រស់ស្រស់ស្អាតមិនចាញ់តារាប៉ុន្មានឡើយ ។    

មើលវីដេអូមួយនេះ ទើបដឹងថា ក្រុមគ្រួសាររបស់ព្រាប សុវត្ថិ មានក្តីសុខប៉ុណ្ណា (មានវីដេអូ)

អាមេរិក៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកពីការចេញទៅសម្ដែង ឪពុក និង កូន លោកព្រាប សុវត្ថិ លើទឹកដីប្រទេស សហរដ្ឋអាមេរិកជាក់ជាមិនខាន ព្រមទាំងទទួលបានការគាំទ្រយ៉ាង ខ្លាំងពីសំណាក់បងប្អូនខ្មែរ ដែលរស់នៅទីនោះ។ជាមួយគ្នានេះដែរ នៅមុខនេះបន្តិច បើតាមគណនីហ្វេសប៊ុកផ្លូវការប្រពន្ធរបស់ តារាចម្រៀងប្រុសដ៏មានឈ្មោះបោះសម្លេងលោក ព្រាប សុវត្ថិ បានបង្ហោះវីដេអូមួយ ពីកូនប្រុស ទាំង៣ របស់ខ្លួន ធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ពីបណ្ដាអ្នកគាំទ្រទាំងក្នុង និងក្រៅស្រុក។ក្នុងវីដេអូនោះផងដែរ គេសង្កេតឃើញថា ប្រពន្ធរបស់ លោក ព្រាប សុវត្ថិ និង កូនប្រុសទាំង៣ នាក់នោះ មើលទៅមានភាពស្និទ្ធស្នាលគ្នា ប្រកបទៅដោយសុភមង្គលខ្លាំងមែនទែន។ ក្រោយពីបានឃើញបែបនេះ ធ្វើឲ្យបណ្ដាអ្នកគាំទ្ររបស់ ពួកគេ លាន់មាត់សរសើរមិនគ្រប់ៗគ្នា ដាច់ពីមាត់ឡើយ៕ ទស្សនាវីដេអូទាំងអស់គ្នា