អបអរផង! កុមារីដែលជើងបាក់ត្រូវដាក់ដែករហូតមានដំបៅ ពេលនេះបានដកដែកចេញ និងព្យាបាលជាសះស្បើយហើយ

ប្រិយមិត្តច្បាស់ជាជ្រាបរួចមកហើយថា កុមារី លីនដា រស់នៅក្នុងភូមិស្វាយអាត់កណ្ដាល ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល រងរបួសជើងបាក់ត្រូវដាក់ដែករហូតមានដំបៅខ្ទុះគួរឲ្យអាណិតអាសូរ ថែមទាំងកើតនៅក្នុងគ្រួសារក្រីក្រ ហើយក៏ត្រូវបានសប្បុរសជនជាក្រុមគ្រូពេទ្យយកទៅវះកាត់ព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ និងគន្ធបុប្ផា។ នេះបើយោងតាម សមាគម មូលនិធិមនុស្សធម៍ដើម្បីសង្គម បានឲ្យដឹងថា៖ “សូមអបអរសាទរ កុមារី លីនដា ពេលនេះបានជាសះស្បើយហើយ បន្ទាប់ពីជើងដែលជាប់ដែកអមឆ្អឹង រយៈពេល ១ឆ្នាំកន្លងមក ពេលនេះបានដកចេញហើយ។ ពូមានកាដូ សម្ភារសិក្សាបន្តិចបន្តួច និង ឯកសណ្ធានសិស្ស ជាការអបអរសាទរលើកទឹកចិត្តដល់ ក្មួយ និងរួមទាំងថវិកា ចំនួន ២០០,០០០ រៀល សម្រាប់ជាសាហ៊ុយធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញ។ សូមគោរពអរគុណបងប្អូនសប្បុរសជន ដែលបានចូលរួមឧបត្ថមថវិកា ជូនដល់ក្រុមគ្រួសារ កុមារី លីនដា។ សូមអរគុណដល់បងប្អូនក្រុមការងារបានជួយសម្របសម្រួល…

មាតាបិតាត្រូវប្រយ័ត្ន! ក្មេងស្រីគួរឲ្យស្រលាញ់ម្នាក់លង់ទឹកធុងស្លាប់គួរអោយអាណោធអធ័ម

មាតាបិតាត្រូវប្រយ័ត្ន! ក្មេងស្រីគួរឲ្យស្រលាញ់ម្នាក់លង់ទឹកធុងស្លាប់គួរអោយអាណោធអធ័មហ្វេសបុក៖ ​តាម​ការ​រៀប​រាប់​របស់​សាច់​ញាតិ​ជន​រងគ្រោះ​ត្រូវ​ជា​អ៊ុំ​កុមារី ​ប្រើ​ប្រាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ Laty Surpris ​បាន​សរសេរ​ទាំង​អារម្មណ៍​តក់​ស្លុត និង​អាណិត​ក្មួយ​ថា «​ម៉ោង ១និង​៣០នាទី​យប់ ឮ​សំឡេង​​ទូរស័ព្ទ​រោទ៍ ដឹង​ហើយ​ថា​មិនមែន​ដំណឹង​ល្អ ប្រាកដ​ណាស់​ជាដំណឹង​អាក្រក់ តែ​យើងត្រូវ​តែដឹង ម៉ាក់អ៊ុំ​ពិតជា​សោកស្តាយ​ណាស់សំរា​ប់ក្មួយ យប់​ថ្ងៃសៅ ​ទី២២ ​ខែ​មិថុនា ឆ្នាំ ២០១៩។ ​ ក្មួយ​និកា បាន​លាចាក​លោក​ទៅ ដោយ​សារតែ​លង់​ទឹក​ធុង។ ជា​រឿង​គួរ​ឲ្យ​សោក​ស្ដាយ ​និង​មិន​នឹក​ស្មាន​ថា វា​អាច​កើត​មាន​បាន​នៅ​ក្នុង​ផ្ទះ ​ដែល​ហេតុការណ៍​នេះ​បាន​ផ្ដាច់​ជីវិត​កុមារី​កំពុង​ពេញ​ស្រលាញ់​ម្នាក់ បន្ទាប់​ពី​លង់​ទឹក​ធុង​មិន​មាន​អ្នក​ណា​​ម្នាក់​បាន​ដឹង និង​ជួយ​សង្គ្រោះ​ទាន់​ពេល​វេលា។បើមាន​ជាតិក្រោយ​មែន សូមកុំ​ឲ្យ​ក្មួយ​អភ័ព្វដូចជាតិ​នេះទៀត ​សូមមាតា​បិតា​គ្រប់រូប សូមប្រុង​ប្រយ័ត្នឲ្យ​មែន​ទែន ធុង​ទឹក​ដែលយើង​ប្រើប្រាស់​រាល់ថ្ងៃ សុទ្ធ​តែមាន​គ្រោះថ្នាក់​ដល់កូនៗ ​បើមានធុង​ហើយ​នៅទឹក​តិចៗ នោះ ក្មេងៗ​ឈោង​ដួសទឹក ប្រឹង​ឈោង ទាល់​តែក្បាល​ដាំដូង​ដល់​បាត​ធុង ហើយ​គ្មាន​វិធី​នឹង​រើ​បំរាស់…

សូមជួយស៊ែរបន្តផង អាណិតណាស់ក្រពេកប្តីស្លាប់មិនដឹងយកទៅណា សូម្បីលុយទិញក្តាម្ឈូសក៏គ្មានចុះបើមេឃភ្លៀងខ្លាំងគាត់ធ្វើមិចទៅ…

នៅ​ល្ងាច​ថ្ងៃ​ទី៣០ ខែ​មិថុនា ​ឆ្នាំ២០១៩នេះ​ មាន​រឿង​រ៉ាវ​ដ៏​ភ្ញាក់​ផ្អើល​មួយ​ ដែល​ស្ត្រី​ម្នាក់​មាន​ទុក្ខ​ជាទំងន់​ ដោយ​ប្តី​របស់​ខ្លូន​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​ ហេីយ​គ្មាន​ប្រាក់​មួយ​រៀល​​សម្រាប់​ដឹក​សព​ប្តី​ទៅ​ធ្វើ​បុណ្យ ក៏ត្រូវ​ឡាន​ពេទ្យ​ដឹក​មក​ទម្លាក់​នៅ​មុខ​វត្ត​ព្រែ​ប្រា ស្ថិត​ក្នុង​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ។ បេីតាម​ការ​បញ្ជាក់​តាម​រយៈ​គណនី​ហ្វេសប៊ុក​ផេក​ឈ្មោះ​ Traffic Spy អ្នក​ប្រម៉ាញ់​ចរាចរណ៍​ បានមានការរៀបរាប់​ឲ្យដឹងថា​៖​ «អាណិតណាស់ ក្រពេកប្តីស្លាប់មិនដឹងយកទៅណា សូម្បីលុយទិញក្តាម្ឈូសក៏គ្មាន ចុះបើមេឃភ្លៀងខ្លាំងគាត់ធ្វើម៉េចទៅ ឡានពេទ្យដឹកមកទុកចោលនៅមុខវត្តព្រែកប្សុំជួយគាត់ផង លេខប្រពន្ធគាត់ 096 204 02 76»។ គួរបញ្ជាក់​ផងដែរ​ថា​ ចំពោះ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ស្លាប់​បុរស​ខាងលេីនេះ​ មិនទាន់​មាន​ការ​បញ្ជាក់​ច្បាស់នៅឡេីយនោះទេ​។ ចំពោះ​ព័ត៌មាន​លំអិត​បន្ថែម​ទៀត​ ក្រុម​ការងារ​ KH OSJA យេីងខ្ញុំ​ នឹងធ្វេីការ​ជម្រាប​ជូន​ប្រិយមិត្ត​ជាបន្ត​ទៀត​

សំរាប់អ្នកដែលចង់ទៅលេងខេត្តមណ្ឌលគីរី ហើយចង់គេងនៅកន្លែងដែលមានទេសភាពស្អាតៗ ត្រូវប៉ាន់តែម្តង! ទាំងនេះគឺជាកន្លែងគេង និងតម្លៃ ដែលមានទេសភាពស្អាតៗ….(មានរូបភាព)

ខេត្តមណ្ឌលគីរី​ ជាខេត្តដែលមានទីតាំងស្ថិតនៅភាគខាងកើតនៃប្រទេសកម្ពុជា​ ខេត្តមួយនេះមានផ្ទៃដីធំជាងគេ ប៉ុន្តែ​បេីនិយាយអំពីចំនួន​ប្រជាជនវិញ​ គឺមានចំនួនតិចជាងគេទៅវិញ​ អ្វីដែល​ពិសេសនោះ​ ខេត្តមណ្ឌលគីរី​ គឺជា​ទិសដៅ​ទេសចរណ៍​ដ៏​ពិសេស​មួយ​ និងជា​តំបន់​ទេស​ចរណ៏​ធម្ម​ជាតិ​ដ៏​ស្រស់បំព្រង​ផងដែរ។ដោយឡែក​ នៅថ្ងៃនេះ​ដែរ​ ក្រុម​ការងារ​ KH OSJA យេីង​ខ្ញុំ​ សូម​នាំ​អារម្មណ៍​ប្រិយមិត្ត​ឲ្យ​ស្គាល់​ពី​តម្លៃ​កន្លែងស្នាក់នៅក្នុង​ខេត្ត​មណ្ឌលគិរី​ ដែលមាន​ជាលក្ខណៈ​បែប​រីសត​ និងមានជា​រមណីយដ្ឋាន​ ដែលមានតម្លៃ​សម​រម្យ​ទៅតាម​លទ្ធភាព​ ថែមទាំង​ទទួលបាននូវ​ផាសុខភាព​ និង​សុវត្ថិភាព​ថែម​ទៀត​ផង​។​១-​ Nature​ ​Lodge​ -​ រី​សត​ ​និង​រមណីយដ្ឋាន​មួយ​នេះ​​ ​គឺស្ថិត​នៅ​ជំរាលភ្នំ​ ដែលមានទីតាំងស្ថិតនៅ​​​ក្នុង​ភូមិ​ចំការ​តែ​ ​ឃុំ​ស្ពានមានជ័យ​ ​ក្រុង​សែនមនោរម្យ​ ជាមួយ​ទេសភាព​រំលេច​​ដ៏​ស្រស់បំព្រង​ និងវាលស្មៅ​ក្រាស់​ឃ្នឹ​ក​ ​ប្រកបដោយ​អាកាសធាតុ​ដ៏​ត្រជាក់​​។​ ចំពោះ​តម្លៃ​វិញ​ ចាប់ពី​ ​១០​ ​ដុល្លារ​ឡើង​ក្នុង​មួយ​យប់​។ ២-​ Greenhouse​ ​Retreat​ ចំពោះ​…

ស្រៀវណាស់! បែកធ្លាយវីដេអូថតបានពេល ក្រពើកំពុងតែដណ្តើមគ្នារួចឪពុកតាមយកមកវិញ..(មានវីដេអូស្តែងៗ)

(សៀមរាប)៖ហេតុការណ៍នេះ បានកើតឡើងនៅចន្លោះវេលាម៉ោង១០ ដល់ម៉ោង១១ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ ត្រង់ចំណុចអាងចិញ្ចឹមក្រពើ ក្រោយផ្ទះកុមារីរងគ្រោះ ភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្ត សៀមរាប។ នេះបើតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប។ កុមារីម្នាក់អាយុប្រហែលជាង២ឆ្នាំ បានធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ហើយត្រូវក្រពើចាត់ការខ្ទេចកុមារីរងគ្រោះឈ្មោះ រ៉ម រដ្ឋនារី កើតថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧។ តាមការសាកសួរឪពុកកុមារីរងគ្រោះបានប្រាប់ថា នៅវេលាម៉ោង១០ព្រឹក គាត់បានជិះម៉ូតូ ទៅក្នុងភូមិ ដោយទុកកុមារីរងគ្រោះ នៅជាមួយម្តាយដែលទើបតែសម្រាលកូនរួច មើលនៅផ្ទះរហូតដល់ម៉ោង១០ជាង បានត្រឡប់មកវិញ ក៏សួររកកូនស្រាប់តែបាត់ រកមិនឃើញ ហើយព្យាយាមដើររកជុំវិញផ្ទះ នៅតែរកមិនឃើញក៏ឡើងទៅមើលក្នុងទ្រុងក្រពើស្រាប់តែឃើញលលានៅក្នុងទ្រុងក្រពើ ទើបឪពុកកុមាររងគ្រោះដឹងថា កូនគាត់បានធ្លាក់ចូលទ្រុងក្រពើ បាត់ហើយប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូស្តែងខាងក្រោមនេះ

ក្តៅៗ! ខណៈនេះម្តាយក្មេងចេញមុខនិយាយ រៀបរាប់ដំនើរដើមទងដែលឈានដល់បុរសរូបនេះហក់ទះកំផ្លៀងគ្នាផាច់ៗនោះដោយដំបូងឡើយ….(មានវីដេអូ)

ហ្វេសប៊ុក៖ ប្រិយមិត្តជ្រាបច្បាស់រួចហើយ ព្រមទំាងការសែលតៗគ្នានោះចេញពីគណនីយ្យហ្វេសប៊ុកមួយ របស់ Davy Luy បានបង្ហោះសាររៀបរាប់ដោយ ភ្ចាប់ ជាមួយនិងវីដេអូមួយឃ្លីប បុរសម្នាក់ទះ ក្មេងនោះខណៈក្មេងៗលេងៗទាស់គ្នានោះ យ៉ាងណាមិញគណនីយ្យនេះក៌បានសរេរដែលថា ” ដំណឹងស្វែងរកមុនស្សប្រុសពាក់អាវពណ៌ក្រហមដែលមានដូចនៅនៅក្នុងរូបខាងក្រោមនេះ កាលពីព្រឹកមិញគេបានវ៉ៃប្អូនប្រុសរបស់ខ្ញុំនៅក្នុងហាងគុយទាវយាយរស់ដែលនៅជិតកន្លែងលក់ផ្កាដែលមានទីតាំងស្ថិតនៅភូមិជ្រោយអំបិល ខ្ញុំត្រូវការអោយគេចេញមកដោះស្រាយអំពីបញ្ហានេះជាបន្ទាន់បើមិនដូចឆ្នោះទេ ខ្ញុំនឹងចាត់ការទៅតាមច្បាប់។សូមបងប្អូនជួយ share ម្នាក់មួយផងសូមអរគុណ!!! ។យ៉ាងណាមិញថ្ងៃនេះផងដែរម្តាយរបស់ក្មេងបានរៀបរាប់ដំនើរដើមទងដែលឈានដល់ជនដៃដល់នោះហ៊ានធ្វើដល់ថ្នាក់នេះ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ