ដេននី ក្វាន់ តបភ្លាមៗ ពេលមានពាក្យចចាមអារ៉ាមថានាង កំពុងមានបញ្ហាស្បែកធ្ងន់ធ្ងរ ព្យាបាលនៅថៃ

ថៃ៖ ខណៈនេះតារាសម្តែងស៊ិចស៊ីកញ្ញា ដេននីក្វាន់ កំពុងសម្រាកព្យាបាលជំងឺខ្លួន នៅមន្ទីរពេទ្យប្រទេសថៃ។ខណៈកំពុងមានជំងឺជាប់កាយផងនោះ កញ្ញា ដេននី ក្វាន់ ត្រូវបានសារព័ត៌មានមួយចំនួន ចុះផ្សាយពាក្យចចាមអារ៉ាមថា តារាស្រី រូបនេះ កំពុងតែមានជំងឺនិងមានបញ្ហាស្បែកធ្ងន់ធ្ងរ ដែលត្រូវសម្រាកព្យាបាលជំងឺមួយរយៈ នៅមន្ទីពេទ្យប្រទេសជិតខាង។គ្រាន់តែដំណឹងនេះបានល្បីសុះសាយពេញបណ្តាញសង្គមភ្លាម ស្រាប់តែម្ចាស់សាមីខ្លួន កញ្ញា ដេននី ក្វាន់ បានចេញមុខប្រតិកម្មតបទៅវិញ ដើម្បីបញ្ជាក់ និងស្រាយចម្ងល់មហាជនដោយសារសរសេរយ៉ាងវែង នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ “ខ្ញុំសូមបញ្ជាក់ថាខ្ញុំគ្មានបញ្ហាស្បែកដូចដែលមនុស្សមួយចំនួនចោទនោះទេ សូមកុំបំផុសបំផុលឲ្យវាជារឿងធំ ខ្ញុំគឺទឹកចូលសួត និងអាឡែកហ្ស៊ីបំពង់ក.ទេ បញ្ជាក់គ្មានបញ្ហាស្បែកទេ បើមិនជឿអាចមកមើលខ្ញុំនៅពេទ្យថៃបានគឺពេទ្យ Paolo ។មនុស្សអើយមនុស្សអីក៏តាមឈ្នានីសខ្ញុំម្ល៉េះ?”។ផ្អែកលើសារទាំងនេះ បានបញ្ជាក់ឲ្យឃើញថា កញ្ញា ដេននី ក្វាន់ មិនបានមានបញ្ហាស្បែកអ្វី ដូចដែលពាក្យចចាមអារ៉ាមមួយចំនួន បានផ្សព្វផ្សាយនៅលើបណ្តាញសង្គមនោះទេ។ ម៉្យាងវិញទៀត ខណៈនេះ នាងកំពុងតែមានបញ្ហា…

លេង​ស្ទីល​សម្លៀកបំពាក់​បែបនេះ​ ធ្វើ​ឱ្យ​អ្នកគាំទ្រ​សង្ស័យ​ថា​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​មានដំណឹង​ល្អ​ !

គ្រាន់តែ​ត្រលប់​មក​ពី​ដើរកម្សាន្ត​ក្រេបទឹក​ឃ្មុំ​ជាមួយ​ស្វាមី​អស់រយៈពេល​ប្រមាណ​ជា​បី​សប្តាហ៍​មក​ តារាចម្រៀង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​ក៏បាន​ត្រលប់​មក​ចាប់ផ្តើម​ការងារ​ឡើងវិញ​ ​។​ ​អ្វី​ដែល​ចាប់​អា​រម្ម​ណ៍នោះ កាលពីពេល​ថ្មី​ៗ​នេះ ​នៅពេល​ចូល​​រួម​នៅក្នុង​កម្មវិធី​មួយ​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​បាន​ស្លៀករ៉ូប​វែង​ប៉ោង​ៗ​ដែលធ្វើឱ្យគេ​មានការសង្ស័យ​ថា ​អ្នកនាង​កំពុង​ពរ​ពោះ​ ​។​បើ​គិត​មកដល់ពេលនេះ​ ​ម្ចាស់​បទ​ «​ហាម​»​រូប​នេះ​រៀបការបាន​ប្រមាណ​ជាជិត​ពីរ​ខែមក​ហើយ​ ​។​ រៀបការ​ភ្លាម​ ​ឱក​ ​សុ គន្ធ​កញ្ញា​ ​បាន​ប្រាប់​ថា ​នឹង​យក​កូ​នភ្លាមៗ​បើ​បានកូន​ភ្លោះ​រិត​តែ​ល្អ​ ​។​ ​ក្នុង​នោះ​ក៏​មានការ​ជូនពរ​ពី​សំណាក់​មិត្តភក្តិ​ ក៏​ដូចជា​អ្នកគាំទ្រ​ឱ្យ​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​មានដំណឹង​ល្អ​ឆាប់​ៗសមតាមបំណង​ ​។​ ​អ្វី​ដែល​ចាប់អារម្មណ៍​ពេលត្រលប់​មក​ពី​ដើរកម្សាន្ត​ជាមួយ​លោក​ ​អ៊ឹ​ង​ ​សុខ​លី​ ​ជា​ស្វាមី​វិញនោះ ​ឱក​ ​សុគន្ធ​កញ្ញា​ ​មាន​រូបរាង​ធាត់​ប្លែក​ជាង​មុន​ ​។​ ស្រប​ពេល​នាង​ស្លៀករ៉ូប​ប៉ោង​វែង​បែបនេះ​ទៀត​ធ្វើ​ឱ្យ​គេ​គិតថា ​តារាចម្រៀង​រូប​នេះ​កំពុង​ពរ​ពោះ​…

ម្តងនេះមិនមែនទៅស្វីតតែ២នាក់ទេ! សួស វីហ្សា និង ថមមី ដឹកដៃគ្រួសារធ្វើដំណើរកម្សាន្តក្រៅប្រទេស យ៉ាងមានក្តីសុខ!

ភ្នំពេញ៖ ចំណងស្នេហារវាងតារាចម្រៀងស្រី ប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា សួស វីហ្សា និងតារាសម្ដែងប្រុសសម្បុរស្រអែម ខ្ពស់ស្រឡះ លោក ថមមី ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានភាពផ្អែមល្ហែមខ្លាំង សឹងបេះមិនចេញ ពិសេសក្រោយបានភ្ជាប់ពាក្យជាផ្លូវការមេបាទាំងសងខាងដឹងឮ។ ជារឿយៗ គូស្នេហ៍តារាវ័យក្មេងមួយគូនេះ តែងតែមានដំណើរកម្សាន្តជាមួយគ្នាជាហូរហែ មិនថាក្នុងស្រុកឬក្រៅស្រុក យ៉ាងផ្អែមល្ហែមនិងរ៉ូមែនទិក ដែលធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រមិន តិចនោះទេ កួចចិត្តច្រណែននឹងសេចក្តីសុខរបស់ពួកគេទាំងពីរជាខ្លាំង។ ជាក់ស្ដែង ថ្មីៗនេះតារាស្រីរូបស្រស់ កញ្ញា សួស វីហ្សា និងលោក ថមមី រឹតតែធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ទៀតហើយ ក្រោយអ្នកទាំងពីរបានដឹកដៃទាំងគ្រួសារ ជុំគ្នាធ្វើដំណើរកម្សាន្តទៅលេងនៅឯក្រៅប្រទេស (ថៃ) យ៉ាងរីករាយ ដែលលើកនេះហាក់ខុសពីសព្វមួយដង ទៅណាមកណាមានតែពីរនាក់។ បើផ្អែកទៅលើការបង្ហោះរូបភាពប៉ុន្មានសន្លឹក ពីសំណាក់តារាស្រី កញ្ញា សួស វីហ្សា នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីប៉ុន្មានម៉ោងមុននេះ គឺបានបង្ហាញពីទិដ្ឋភាពមួយ…

ឃើញរូបភាពទាំងនេះហើយ ស្ទើរមិនជឿថា ពេជ្រ សោភា ទទួលបានការថ្នាក់ថ្នមពីបងស្រីតាំងតែពីតូចបែបនេះសោះ!

ភ្នំពេញ៖ អាចនិយាយបានថា ប្រជាប្រិយភាពរបស់តារាចម្រៀងស្រីលំដាប់ជួរមុខអ្នកនាងពេជ្រ សោភា ពីមួយថ្ងៃទៅមួយថ្ងៃ ទទួលបានការគាំទ្រខ្លាំង ទាំងវិស័យសិល្បៈ និងការរកស៊ីរបស់ខ្លួន សុទ្ធតែទទួលបានភាពជោគជ័យទាំងអស់ ។ជាមួយគ្នានេះដែរ នៅពីក្រោយភាពជោគជ័យរបស់ចម្រៀងស្រី ដ៏មានប្រជាប្រិយភាព ក្នុងផលិកម្មរស្មីហង្សមាស អ្នក នាង ពេជ្រ សោភា ក៏មានរឿងរ៉ាវជាច្រើនដែលទស្សនិកជនភាគច្រើនមិនដែលបានដឹង ។ជាក់ស្ដែង កាលពីថ្មីៗនេះ ម្ចាស់បទ «ឆ្កែរត់បុកប៉ោត» រូបនេះ ក៏បានបង្ហោះសារ និងរូបភាពប៉ុន្មានសន្លឹក នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ ខ្លួន ដែលធ្វើឲ្យអ្នកគាំទ្រទទួលការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីបានឃើញការបង្ហោះមួយនេះ ។ក្នុងនោះផងដែរ បើផ្អែកទៅលើការបង្ហោះនោះ អ្នកនាង ពេជ្រ សោភា បានសរសេររៀបរាប់ថា៖ «បែបនេះតាំងពីតូច ពេលឈឺ បងស្រីមិនងាយស្អប់មនុស្សដែលមិនធ្វើអីបងនោះទេ បងប្រាប់មនុស្សនោះអូនគួរប្រយ័ត្ន រូបភាពតាំងពីតូចរួមសុខរួមទុក្ខ អរគុណបងស្រីរាល់ពេលខ្ញុំឈឺ ខ្ញុំពិបាកចិត្តនៅមានបង១ជួយជាកម្លាំងចិត្ត» ។ជាមួយគ្នានេះ អ្វីដែលគួរឲ្យចាប់អារម្មណ៍ផងដែរនោះ គឺថារូបភាពកាលពីតូចរបស់អ្នកនាង ពេជ្រ…

ហេតុតែមានឈាមជ័រជាអ្នកសិល្បៈ កូនស្រីរបស់ កាតុ មានជំនាញរាំបានយ៉ាងល្អ! (មានវីដេអូ)

ភ្នំពេញ៖ អ្នកនាង សុខ ច័ន្ទធីតា ឬហៅក្រៅថា កាតុ ជាតារាពហុជំនាញមួយរូប ដែលមានទេពកោសល្យខាងសិល្បៈជាច្រើនដូចជា ពិធីការិនី តារាកំប្លែង ព្រមទាំងអាចបកស្រាយបទចម្រៀង បានយ៉ាងពីរោះរណ្ដំ មិនថាបទចម្រៀងពីដើម ឬសម័យនោះទេ។មួយរយៈនេះ នាងហាក់បីដូចជាមានភាពមមាញឹក ជាមួយនឹងការងារសិល្បៈយ៉ាងខ្លាំង និងទទួលបានជោគជ័យ ដែលជាហេតុធ្វើឲ្យតារាសាច់.សខ្ចីរូបនេះ មានជីវិតឡូយឆាយជាលំដាប់។យ៉ាងណាមិញ ទោះបីជារវល់ បែបណាក៏ដោយ តែ កាតុ មិនភ្លេចក្នុងការផ្ដល់នូវសុភមង្គលដល់ស្វាមីជាទីស្រលាញ់ រួមទាំងកូនស្រីនោះទេ។បើនិយាយពីកូនស្រីរបស់កាតុវិញ ពេលធំឡើង គឺកាន់តែគួរឲ្យស្រលាញ់ និងថែមទាំងមានជំនាញសិល្បៈ ដូចអ្នកម្ដាយទៀតផង។ ថ្មីៗនេះ កាតុ បានបង្ហោះវីដេអូមួយដែលកូនស្រីរបស់នាងកំពុងរាំជាមួយនឹង រ៉ូលីន តាមបទចម្រៀងកូរ៉េ Kill This Love បានយ៉ាងរស់រវើក។ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យមហាជនសរសើរ ដល់កូនស្រីរបស់តារាស្រីរូបនេះគ្រប់ៗគ្នា និងសង្ឃឹមថា…

ទឹកចិត្តគ្រូបង្រៀន…អ្នកគ្រូ សេង ​នឿន ឌុបកូនសិស្សចំនួន១២នាក់ តាមរ៉ឺម៉កម៉ូតូ ទៅសាលារៀនរាល់ថ្ងៃ ដោយមិនខ្លាចពីការនឿយហត់ ឲ្យកូនៗបានសិក្សា …

ជារឿងមួយដ៏គួរឲ្យក្តុកក្តួល រំភើបចិត្ត​ជាពន់ពេក ហើយក៏ធ្វើឲ្យមហាជនជាច្រើន នៅលើបណ្តាញសង្គមហ្វេសប៊ុក បានធ្វើការចែករំលែកតៗគ្នា​ ពីសកម្មភាពរបស់អ្នកគ្រូ សេង ​នឿន ជាគ្រូបង្រៀននៅសាលាមត្តេយ្យមួយកន្លែង ក្នុងសហគមន៍ភូមិក្រូច ស្ថិតក្នុងភូមិក្រូច ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយអ្នកគ្រូបានកូនចៅអ្នកស្រុក ដើម្បីយកទៅរៀន ដោយមិនគិតប្រាក់កម្រៃឡើយ។រាល់សកម្មភាពរបស់អ្នកគ្រូ បានធ្វើឲ្យមហាជន លេងបណ្តាញសង្គមហ្វេសប៊ុកពិតជាមានអារម្មណ៍ក្តុកក្តួលជាខ្លាំង ក៏ព្រោះតែចង់ឲ្យកូនចៅអ្នកភូមិគាត់មានចំណេះដឹង បានរៀនសូត្រ ដូចគេ។ ជារៀងរាល់ថ្ងៃ អ្នកគ្រូសេង នឿន ឌុបកុមារ១២នាក់ទៅសាលាមត្តេយ្យ ក្នុងរម៉កម៉ូតូ អស់រយៈពេលប្រាំឆ្នាំមកហើយ។ អ្នកគ្រូជិះទៅយកសិស្សពីផ្ទះពួកគេ ដែលមានចម្ងាយបីគីឡូពីសាលាមត្តេយ្យ។ អ្នកគ្រូមិនដែលគិតពីការនឿយហត់នោះទេ ធ្វើយ៉ាងណាឲ្យកូនៗបានសិស្ស និងមានចំណេះជំនាញ ត្រឹមត្រូវមួយសម្រាប់ខ្លួន នាពេលអនាគត ។បើយោងតាមគណនីហ្វេសប៊ុក អង្គការ Unicef Cambodia បានរៀបរាប់នៅលើគេហទំព័ររបស់ខ្លួនយ៉ាង ដូច្នេះថា “ជារៀងរាល់ថ្ងៃ អ្នកគ្រូសេង…