ញាក់សាច់! លង់បាត់ហើយ! សម្រស់តួស្រីក្នុងរឿងកំប្លែងកំពុងល្បី «អាចារ្យបាន ប្រពន្ធចោរ» ដៃគូរថ្មី នាយក្រឹម ស្អាតនិងស៊ិចស៊ីកប់អស់ទាស់!(មានវីដេអូ)

ញាក់សាច់!! សម្រស់តួស្រី ក្នុងរឿងកំប្លែងកំពុងល្បី “អាចារ្យបាន ប្រពន្ធចោរ” ស្អាត និងស៊ិចស៊ីមិនធម្មតា.. (មានវីដេអូ) រឿងកំប្លែងប្រចាំស្ថានីយ៍ទូរទស្សន៍បាយ័នក្នុងកម្មវិធីសំណើចចុងសប្តាហ៍ “អាចារ្យបាន ប្រពន្ធចោរ” ដែលចាក់បញ្ចាំងពីម៉ោង១០ដល់ម៉ោង១២រសៀល រៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ កំពុងទទួលបានប្រជាប្រិយភាព និងការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ ជាពិសេសតាមជនបទស្រុកស្រែ ចំការ ដោយសារតែរឿងនេះមិនត្រឹមតែល្អមើលនោះទេ ថែមទាំងផ្តល់សំណើច សើចចុកពោះគ្រប់ឈុតនីមួយៗ ដែលរឿងនេះផងដែរប្រមូលផ្តុំដោយតារាកំប្លែងជើងចាស់ល្បីៗ ជាពិសេសដឹកនាំសម្តែងដោយនាយក្រឹមផ្ទាល់។ ដោយឡែកងាកមកចាប់អារម្មណ៍តួអង្គស្រីវ័យក្មេង ក្នុងរឿង”អាចារ្យបាន ប្រពន្ធចោរ” ដែលដើរតួជាប្រពន្ធនាយក្រឹមក្នុងសាច់រឿង ឃើញថាសមត្ថភាពសំដែងបែបកំប្លុកកំប្លែងសំនួនវោហាមិនចាញ់តារាជើងចាស់ប៉ុន្មានទេ លើសពីនេះទៀតឃើញថា កញ្ញា ភី យ៉ាភិន ដែលដើរតួអង្គជាប្រពន្ធនាយក្រឹមក្នុងរឿង ទទួលបានការចាប់អារម្មណ៍ខ្លាំងដោយសារតែសមត្ថភាពសម្តែងបែបក្រមិចក្រមើម កំប្លុកកំប្លែងជាពិសេសគួបផ្សំរូបសម្បត្តិស្រស់ស្អាតស៊ិចស៊ី ធ្វើឲ្យលេចធ្លោក្នុង ឈុតសម្តែងនីមួយៗតែម្តង ដោយកន្លងមកធ្លាប់តែឃេីញកញ្ញាសម្តែងក្នុងបទចម្រៀងបែបកំសត់ មនោសញ្ចេតនា។ លើសពីនេះទៀត…

ក្តៅៗ! មុននេះបន្តិច! ចាន់ កែវនិមល បានបង្ហោះសារធ្វើការអរគុណ និងសុំទោសដល់អ្នកគាំទ្រ ក្រោយកម្មវិធីទទួលកំហុសបញ្ចប់រឿងព្រឹកនេះ! ពិតជាក្តុកក្តួលណាស់!…

អាមេរិក៖ រឿងកំពុងតែក្តៅគគក់ប៉ុន្មានថ្ងៃនេះ ក្រោយកម្មវិធី ឋានសួគ៍ ឬឋាននរក បានធ្វើការដាក់សំនួរ ជាមួយនឹងចម្លើយខុសធ្វើឲ្យអ្នកគាំទ្រផ្ទុះការរិះគន់យ៉ាងខ្លាំង តែមកទល់នឹងពេលនេះម្ចាស់កម្មវិធីក៏បានចេញមុខទទួលកំហុសជាសាធារណៈហើយនាព្រឹកនេះ។ តាមរយៈរឿងរ៉ាវទាំងនេះ ពិធីការិនីដ៏មានប្រជាប្រិយភាព អ្នកនាងចាន់ កែវនិមល ក៏បានទទួលរងនូវការត្រិះដៀលពីមនុស្សមួយចំនួន ខណៈពេលដែលនាងកំពុងតែមានដំណើរកម្សាន្តលើទឹកដីអាមរិកជាមួយកូនស្រី។ ក៏ប៉ុន្តែនាព្រឹកនេះ ក្រោយពីបាននិយាយចប់សព្វគ្រប់ មានការទទួលកំហុសរៀងៗខ្លួន តារាស្រីរូបនេះ​ ក៏បានធ្វើការបង្ហោះសារម្តងទៀតលើបណ្តាញសង្គមជាមួយនឹងការអរគុណ និងសុំទោសផងដែរ។ដោយក្នុងនោះនាងក៏បានធ្វើការរៀបរាប់យ៉ាងដូច្នោះថា៖ «នាងខ្ញុំសូមអរគុណដល់បងប្អូនទស្សនិកជនទាំងអស់ដែលបានយកចិត្តទុកដាក់តាមដាន និងរិះគន់ក្នុងន័យស្ថាបនាគ្រប់យោបល់ អរគុណដល់ក្រុមការងារក្រុមហ៊ុនហង្សមាស ដែលបានបកស្រាយការពិតពីក្រោយខ្នងនៃរឿងទាំងអស់នេះ ក្នងនាមនាងខ្ញុំ និងបងProducerព្រមទាំងបុគ្គលិកទាំងអស់ក្នុងស្ថាបន័ផ្សព្វផ្សាយ និងកម្សាន្ត គឺតែងតែព្យាយាមអស់ពីលទ្ធភាព ដើម្បីបម្រើអារម្មណ៍ទស្សនិកជន ដូច្នេះយើងខ្ញុំពិតជាសោកស្តាយនិងសុំការអធ្យាស្រ័យចំពោះកំហុសឆ្គងដោយអចេតនាមួយនេះ ទោះបីជានាងខ្ញុំត្រូវអានសំណួរ និងឆ្លើយចម្លើយ ទៅតាមអ្វីដែលកម្មវិធីបានរៀបចំឲ្យក៏ពិតមែន ក៏នាងខ្ញុំហ៊ានអះអាងថាបងProducerគ្មានបំណងសាងកំហុសនេះឡើយ ដូច្នេះសូមការយោគយល់ពីបងប្អូនផងចុះ យើងខ្ញុំមិនបានគេចវេសពីកំហុសឡើយ គ្រាន់តែការងារមួយចំនួនយើងត្រូវការជជែកវែកញែកជាមួយក្រុមការងារដើម្បីរកដំណោះស្រាយមួយដ៏ល្អបំផុត សម្រាប់បងប្អូនទាំងអស់គ្នា ព្រោះបងប្អូនខឹងក៏ដោយសារបងប្អូនមិនចង់ឲ្យយើងខ្ញុំខុស ហើយក៏សូមអរគុណសម្រាប់ការលើកទឹកចិត្តរបស់ក្រុមគ្រួសារបងប្អូនមិត្តភក្កិទាំងអស់ក្នុងពេលប៉ុន្មានថ្ងៃនេះមកលើនាងខ្ញុំ…

អុញនោះ! រឿងសំនួរផ្លូវគោកប្រទេសកម្ពុជាបែងចែកជាប៉ុន្មាន? ផ្អើលដល់សម្តេច ហ៊ុន​ សែនបាត់! «បើថាខុសដឹងខុស ហើយសូមទោសគេទៅ បើមិនចង់…»(មានវីដេអូ)

ថ្មីនេះ រឿងរ៉ាវបញ្ហាសំនួរពីការចែកផ្លូវគោកក្នុងប្រទេសកម្ពុជាមានប៉ុន្មានប្រភេទនោះ បាននិងកំពុងកក្រើកពេញបណ្តាញសង្គម ដោយសារតែកម្មវិធីល្បងប្រាជ្ញា Heaven or Hall Cambodia របស់ស្ថានីយទូរទស្សន៏ រស្មី ហង្សមាស បានផ្តល់ចម្លើយមកខុសទៅនឹងសៀវភៅបង្រៀនសិស្សជាផ្លូវរបស់ក្រសួងអប់រំ ដែលចម្លើយនេះខាងហង្សមាស បានដកស្រង់ចេញពី សៀវភៅ ភូមិវិទ្យា វិញ្ញាសារជ្រើសរើសថ្នាក់ទី៩ សម្រាប់ប្រលងសញ្ញាប័ត្រ មធ្យមសិក្សាបឋមភូមិ ដែលរៀបរៀងដោយ អ្នកស្រី អ៊ុក សុធីរ៉ា យកចម្លើយក្នុងទំព័រ២៩ ដែលចម្លើយនោះគឺ ផ្លូវគោកនៅប្រទេសកម្ពុជា ចែកចេញជា ៣​ប្រភេទ ​គឺ ​ផ្លូវជាតិ ,​ ផ្លូវ​ខេត្ត ​និង​ ផ្លូវ​រុក្ខបាល ដែលធ្វើឲ្យមហាជនស្ទើរតែពេញមួយប្រទេស បូករួមទាំង លោក គង់ វិមាន អនុរដ្ឋលេខាធិការ…

ដោយក្តីអាណិតអាសូរខ្លាំងពេក! សម្តេច​កិត្តិព្រឹទ្ធ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ បានឧបត្ថម្ភដល់គ្រួសារសពជនរងគ្រោះទាំង​២រូប​ ​នូវ​ទឹកប្រាក់​ចំនួន…​

យោងតាមរយៈ​គេហទំព័រ​ហ្វេសប៊ុក​ជា​ផ្លូវការ​របស់​កាកបាទក្រហម​កម្ពុជា​ បានឲ្យដឹងថា​៖​ កក្រក៖​ ដើម្បីចូលរួមរំលែកមរណទុក្ខ​ និងជួយដល់ជីវភាពក្រុមគ្រួសារ​មន្ត្រីយោធា២នាក់​ ដែល​បានស្លាប់ដោយឧបទ្ទវហេតុបាក់ស្ពាននៅត្រង់ចំណុចផ្លូវ១០១ ស្ពានអូរមា ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ នោះ នៅថ្ងៃអាទិត្យ​១១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៩​ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យក្រុមការងារ​ ដឹកនាំដោយឯកឧត្តម​ កៀង វឌ្ឍនៈ ជំនួយការអគ្គលេខាធិការដ្ឋាន​ នៃកាកបាទក្រហមកម្ពុជា​ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ​ ព្រមទាំងនាំយកគ្រឿងឧបភោគ-បរិភោគ​ និងថវិកាចំនួន​ ១០លានរៀល​…

ចេះតែឃើញតែងខ្លួនស្អាតៗ ចូលក្លឹប មើលកុន ទិញអីប្រេនៗ! តែមិននឹកស្មានថានៅពីក្រោយជីវិតហឺហារបែបនេះ! គឺជាចោរលូកកាបូបយ៉ាងសកម្មសោះ!….(មានរូបច្រើន)

កាលពីយប់មិញនេះស្នងការដ្ឋាននគរបាលជាតិរាជធានីភ្នំពេញ បានបង្ហាញមុខសញ្ញាចោរដ៏សកម្ម ដែលតែងតែធ្វេីសកម្មភាពលូកហោប៉ៅប្រជាពលរដ្ឋយ៉ាងសកម្មនៅក្នុងផ្សាររាត្រី ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វេីការបង្រ្កាបបាន​នៅរាត្រីថ្ងៃសុក្រ​ទី២៦ ខែកក្កដា​ ឆ្នាំ២០១៩។ ជាមួយគ្នានេះផងដែរ សមត្ថកិច្ចបានរៀបសំណុំឯកសារដេីម្បីបញ្ជូនបន្តអនុវត្តតាមនិតិវិធីច្បាប់។ ដោយឡែកក្រោយពីរូបចោរស្រីនេះបានបង្ហោះបង្ហាញតាមបណ្តញសង្គមហ្វេសបុករួចមក ឃើញថាមានការចាប់អារម្មណ៍ និងជាពិសេស មានគណនេយ្យហ្វេសបុកមួយ ទំលាយរឿងពិតពីក្រោយនៃចោររូបស្រស់ខាងលើ ដោយបានឲ្យដឹងថា ថ្ងៃណាក៏ឃើញតែងខ្លួនស្អាតចូលក្លឹបផឹកស៊ីសប្បាយ មើលកុន របស់ប្រើប្រាស់ប្រេនៗ បង្ហាញជីវិតហៃសូ(High Show)លើបណ្តាញសង្គម មិនគួរណាប្រព្រឹត្តទង្វើដែលសង្គមស្អប់ខ្ពើម មិនសុតចរិតបែប នេះសោះ។ គណនេយ្យខាងលើបានសរសេរយ៉ាងដូច្នេះថា៖ ខ្ញុំដឹងថាខ្ញុំមិនគួរយករូបគាត់មកផុសទេតែខ្ញុំវាហួសចិត្តពេក​ … មនុស្សហេីយមនុស្ស​ Friend Fb ខ្ញុំសោះឧស្សាឃេីញផុសដេីលេងសប្បាយចូលក្លិបតែងខ្លួនហៃ​ ហៃ​ ប្រេនៗ​ ថែមទាំងពេលខ្លះទៅមេីលកុនជួបទៀត​ នៅ ក្រៅសម្រស់មិនចាញ់ក្នុងFbទេ។ ចុះហេតុអ្វី? បានជាប្រព្រិត្តអំពេីដ៏ថោកទាបបែបនេះ? 🤦🏻‍♀️។ខាងក្រោមនេះជាឈ្មោះគណនីហ្វេសប៊ុករបស់នាង និងរូបថតស្អាតៗរបស់នាង ទស្សនាហើយយល់យ៉ាងណាដែរបងប្អូន?…

អីយ៉ាស់! សង្ស័យមានដំណឹងល្អហើយ! ក្រោយ​រៀបការ​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​ដូរ​ស្ទីល​ស្លៀកពាក់រលុងៗធូរៗ សង្ស័យជិតមាន….

​ក្រោយពី​ត្រលប់​មក​ដើរកម្សាន្ត​ក្រេបទឹក​ឃ្មុំ​នៅ​ក្រៅប្រទេស​វិញ​ គេ​សម្គាល់​ឃើញ​តារាចម្រៀង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​ចាប់ផ្តើម​ដូរ​ស្ទីល​នៃ​ការ​ស្លៀកពាក់​ដោយ​នាង​ងាក​មក​ស្លៀក​សម្លៀកបំពាក់​បែ​បរ​លុង​ៗ​ ​នៅពេល​ចូលរួម​នៅក្នុង​កម្មវិធី​នានា​ ​។​ ​មានការ​សង្ស័យ​ថា​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​ប្រហែលជា​កំពុង​មាន​​ដំណឹងល្អ​ហើយ​ ​។​ ​ ​ ​បើ​គិត​មកដល់ពេលនេះ​ តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​រៀបការ​ប្រមាណ​ជា​​ជិត​បី​ខែ​ហើយ​ ​។​ ​អ្វី​ដែល​កត់សម្គាល់​ចុងក្រោយ​នេះ​គេ​សង្កេតឃើញ​តារាចម្រៀង​រូប​នេះ​មាន​រូបរាង​ធាត់ទ្រលុក​ទ្រលន់​ជាង​មុន​ ​។​ ជាពិសេស​នាង​តែង​និយម​ការ​ស្លៀកពាក់​បែ​បរ​លុង​ៗ​ខុសពី​មុន​ ​។​ ​ មានការ​និយាយ​ថាតាម​មើល​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​ប្រហែលជា​មានផ្ទៃពោះ​ហើយ​ព្រោះ​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​បាន​ប្រាប់​ថា​នាង​មានបំណង​យក​កូ​នភ្លាមៗ​បើ​អាច​ទៅរួច​នាង​ចង់បាន​កូនភ្លោះ​ ​។​ ​ក្នុង​នោះ​ក៏​មានការ​ ​ជូនពរ​ដល់​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​ពីសំណាក់​អ្នកគាំទ្រ​ផង​ដែរ​ ​។​ ​…