ស្រីៗភាគច្រើន ចូលចិត្តបុរសពាក់អាវពណ៌សបែបនេះ បើមិនជឿសាកពាក់ទៅជួប Crush ទៅ!

កូរ៉េខាងត្បូង ៖ ជាការពិតណាស់ វាពិតជាមិនមែនរឿងជាពិបាកអ្វីឡើយ ប្រសិនបើប្រិយមិត្ត ជាពិសេសបងៗបុរសៗ ចង់ផ្លាស់ប្តូរការតុបតែងខ្លួនបែបថ្មី ដើម្បីទាក់ទាញចិត្ត Crush នោះ ប៉ុន្តែគួរតែចំណាយពេលវេលាសង្កេតមើលខ្លួនឯងជាមុនសិនថា តើស្ទីលបែបណា ដែលសាកសមនឹងអ្នកបំផុត?មិនមែនមានតែក្នុងរឿងភាគកូរ៉េនោះទេ ដែលស្រីៗលើកសរសើជារឿយៗថា បុរសរាងស្គមស្ដើង មានភាពសាកសមឥតខ្ចោះ ជាមួយនឹងអាវសឺមីពណ៌ស។ ជាក់ស្ដែង នៅក្នុងជីវិតពិតក៏មាននារីៗជាច្រើន​ ដែលលង់ស្នេហ៍បុរសតុបតែងខ្លួនបែបនេះ។អាវសឺមីពណ៌ស មូដៃអាវបន្តិច សាកសមជាមួយខោខូយប៊យរឹប និងស្បែកជើងប៉ាត់តា។ ឈុតប្រភេទនេះ ជាឈុតសាមមញ្ញៗ ដែលបុរសកូរ៉េនិយមស្លៀក នៅពេលចេញទៅខាងក្រៅ ឬមានការណាត់ជួបជាមួយមិត្តៗ ក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍។ ដូច្នេះប្រសិនបើប្រិយមិត្ត រកមិនទាន់ឃើញទេថា តើស្ទីលតែងខ្លួនបែបណា សាកសមនឹងខ្លួនអ្នកបំផុត សូមកុំមើលរំលងឈុតអាវសឺមីពណ៌ស បែបសាមញ្ញៗមួយនេះ។ទោះបីជាយ៉ាងនេះក្ដី មនុស្សគ្រប់រូប គឺសុទ្ធតែមានមន្តស្នេហ៍ពីធម្មជាតិរៀងៗខ្លួន ដូច្នេះហើយ សូមស្វែងរកវា ហើយបន្តបង្ហាញមន្តស្នេហ៍របស់អ្នក…

ជ្រេតែអាយុ! តែឃើញរូបទាំងនេះហើយ ទើបដឹងថា ព្រាប សុវត្ថិ និងភរិយា នៅតែស្វីត មិនចាញ់ក្មេងៗទេ

ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ គេសង្កេតឃើញថាកំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ព្រាប សុវត្ថិ កាន់តែទទួលបានប្រជាប្រិយភាព ពីសំណាក់អ្នកគាំទ្ររបស់ខ្លួន ជាមួយបទចម្រៀងពីរោះៗ និងល្បីៗរបស់លោក។ដោយឡែក បើក្រឡេកមកមើលជីវិតឯកជនរបស់តារាប្រុសរូបនេះវិញ កាលពីថ្មីៗនេះ ភរិយារបស់លោកបានបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រយ៉ាងខ្លាំង ក្រោយឃើញអ្នកនាងបង្ហោះរូបប៉ុន្មានសន្លឹកជាមួយស្វាមី បង្ហាញកាយវិកាយ៉ាងផ្អែមល្ហែម ដោយភ្ជាប់ជាមួយ Caption មួយឃ្លាថា៖ “ម្នាក់នេះហើយ ដែលធ្វើឲ្យខ្ញុំមានក្តីសុខពេញមួយជីវិត”។ទោះជាយ៉ាងណាក្តី សម្រាប់រូបភាពប៉ុន្មានសន្លឹកនោះ ត្រូវបានអ្នកគាំទ្រនាំគ្នាចែករំលែកតៗគ្នាយ៉ាងច្រើននៅលើបណ្តាញសង្គម។ មិនត្រឹមតែប៉ុណ្ណោះ​ ទាំងនេះបានបង្ហាញឲ្យឃើញថា បើទោះជាអ្នកទាំងពីរមានវ័យកាន់តែជ្រេក៏ពិតមែន ក៏ប៉ុន្តែភាពផ្អែមល្ហែមនៅតែមានសម្រាប់គ្នា មិនចាញ់គូស្នេហ៍ក្មេងៗនោះទេ៕

ថាមែនៗ! កំពូលអធិរាជស្មាតហ្វូនប៊ិក Galaxy Note 10 និង 10+ លក់ដាច់ខ្លាំង លើសពីការរំពឹងទុក!

ភ្នំពេញ៖ ក្នុងមួយរយៈពេលខ្លីចុងក្រោយនេះយើងសង្កេតឃើញថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង បានបញ្ចេញនូវកំពូលស្មាតហ្វូនប្រចាំឆ្នាំ២០១៩ របស់ខ្លួនផ្ទួនៗដោយមិនបង្អង់ដៃឡើយ ដែលជាហេតុធ្វើឱ្យទីផ្សារទាំងមូលផ្អើលឈូឆរ កក្រើក និងកោតសរសើរជាមួយនឹងបច្ចេកវិទ្យាដ៏ល្អអស្ចារ្យផ្តាច់គេនៃផលិតផលរបស់ខ្លួន។ ជាក់ស្តែងក្នុងទីផ្សារប្រទេសកម្ពុជា ដែលពោរពេញទៅដោយអ្នកចូលចិត្តប្រើប្រាស់នូវកំពូលផលិតផលស្មាតហ្វូនរបស់ក្រុមហ៊ុន សាមសុង ម៉ូឌែល Galaxy Note 10 និង 10+ ពិតជាបានទទួលការស្រឡាញ់គាំទ្រ និងលក់ដាច់យ៉ាងច្រើនលើសលុបខ្លាំងបំផុតហួសពីការរំពឹងទុករបស់ក្រុមហ៊ុន។ បើតាមប្រសាសន៍របស់លោក Warren Chew ដែលជាប្រធានផ្នែកលក់ទូរស័ព្ទដៃនៃក្រុមហ៊ុនសាខាថៃសាមសុងអេឡិចត្រូនិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រកាសយ៉ាងច្បាស់ និងមានមោទនភាពថា៖ «អធិរាជកំពូលស្មាតហ្វូន Galaxy Note 10 និង 10+ ពិតជាលក់ដាច់ខ្លាំងមែនទែនតែម្តង…! លក់ដាច់រហូតដល់ថ្នាក់ស្ទើរតែដាច់ស្តុកតាមដេប៉ូចែកចាយរបស់ផលិតផលល សាមសុង ផងដែរ។ អស្ចារ្យ…!!»។

ព្រោះតែហេតុផលនេះ ទើបគេចូលចិត្តបង្កើតមុខរបររកស៊ី ទាំងខ្លួននៅវ័យក្មេងនៅឡើយ

ខណៈពេលដែល បច្ចេកវិទ្យាកាន់តែជឿនលឿន យុវវ័យក្មេងៗក៏កាន់តែមានការអភិវឌ្ឍន៍ច្រើន ទាំងផ្នែកប្រាជ្ញា និងស្មារតី ជាហេតុធ្វើឲ្យពួកគេមានការគិត កាន់តែទូលំទូលាយជាងមុន ពីមួយថ្ងៃទៅមួយថ្ងៃ។ជាការពិតណាស់ ការរស់នៅរបស់មនុស្សក្នុងពេលបច្ចុប្បន្ន គឺមានភាពទំនើប និងទាន់សម័យ ទាំងការហូបចុក ការស្នាក់នៅ រួមទាំងរបស់ប្រើប្រាស់ ដែលចេញលក់ជាម៉ូតម៉ាកថ្មីៗប្លែកៗយ៉ាងច្រើនហូហែ។ កត្តាទាំងនេះបានក្លាយជាមូលហេតុចម្បង ធ្វើឲ្យយុវវ័យសម័យថ្មី មានគំនិតច្នៃប្រឌិតខ្ពស់ និងកាន់តែមានភាពវ័យឆ្លាត ជាងយុវវ័យកាលពីសម័យមុន។ ដូចដែលប្រិយមិត្តបានឃើញរួចជាស្រេច អំពីភាពរីកចម្រើននៅលើបណ្ដាញអ៊ីនធើណែតបច្ចុប្បន្ន បានបង្ហាញយ៉ាងច្បាស់ថា ពិភពលោកកំពុងតែមានការអភិវឌ្ឍន៍ ឥតឈប់ឈរ ស្ទើរតែគ្រប់ផ្នែក។ វាកើតឡើងដោយសារតែមនុស្ស ពីមួយជំនាន់ទៅមួយជំនាន់ កាន់តែមានគំនិតច្នៃប្រឌិត ចេះបង្កើតថ្មី និងបន្តពង្រីករបស់ចាស់ៗដែលធ្លាប់មាន ឲ្យកាន់តែធំ និងងាយស្រួលក្នុងការប្រើប្រាស់ជាងមុន។ សូម្បីតែគំនិតនៃការរៀបចំគម្រោងថ្ងៃអនាគត របស់មនុស្សសម័យនេះ ក៏កាន់តែមានការប្រែប្រួលយ៉ាងច្រើនផងដែរ។ នេះបើតាមការសង្កេត ទៅតាមតថភាពសង្គមក្នុងពេលបច្ចុប្បន្ន បានឲ្យដឹងថា មនុស្សដែលមានវ័យក្មេង…

ទឹកចិត្តគ្រូបង្រៀន! អ្នកគ្រូសុខចិត្តជួយមើលថែទាំកូនឲ្យសិស្សស្រីម្នាក់ ដោយស្ពាយពីក្រោយអំឡុងពេលកំពុងបង្រៀនក្នុងថ្នាក់

អាមេរិក៖ ថ្មីៗនេះ អ្នកគ្រូម្នាក់កំពុងទទួលបានការកោតសរសើរយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម ក្រោយពីគាត់បានជួយមើលថែទាំកូនតូចរបស់សិស្សស្រីម្នាក់ ដោយស្ពាយពីក្រោយខ្នង អំឡុងពេលកំពុងបង្រៀនក្នុងថ្នាក់។ ប្រភពបានឲ្យដឹងថា អ្នកស្រី Cisse មានអាយុ៥១ឆ្នាំ ជាគ្រូបង្រៀនផ្នែកជីវវិទ្យានិងកាយវិភាគសាស្ត្រ នៅសកលវិទ្យាល័យ Georgia Gwinnett ក្នុងទីក្រុង Lawrenceville សហរដ្ឋអាមេរិក ។រូបថតមួយសន្លឹកត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម Twitter ដោយសរសេរថា៖ «ថ្ងៃនេះ សិស្សស្រីរបស់គាត់មិនមាននរណាម្នាក់ជួយមើលថែទាំកូនតូចនោះទេ ដូច្នេះក្នុងនាមជាម្ដាយមួយរូបដូចគ្នា គាត់បានបង្រៀនសិស្សទាំងអស់ក្នុង​រយៈពេល៣ម៉ោង ដោយស្ពាយក្មេងតូចនៅពីក្រោយខ្នងនិងជួយបំបៅទៀតផង។» ក្រោយពីរូបថតមួយសន្លឹកនោះមានភាពល្បីល្បាញរួចមក នៅក្នុងបទសម្ភាស៍មួយ អ្នកស្រី Cisse បាននិយាយថា៖ «សិស្សស្រីម្នាក់នោះ អវត្តមានក្នុងថ្នាក់ច្រើនដងមកហើយ ខ្ញុំមិនចង់ឲ្យនាងប្រលងធ្លាក់នោះទេ ដូច្នេះហើយបានជាខ្ញុំសម្រេចចិត្តជួយមើលថែទាំកូនតូចរបស់នាង។ ជាគ្រូបង្រៀនម្នាក់ ខ្ញុំនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីឲ្យសិស្សទទួលបានជោគជ័យ។ ខ្ញុំមិនចង់ឃើញពីភាពលំបាករបស់នាងទេ ខ្ញុំក៏ជាម្ដាយមួយរូបដែរ ដូច្នេះខ្ញុំដឹងថាវាលំបាកប៉ុណ្ណា។» ទន្ទឹមនឹងនេះ…

គ្រូធំ​ Man UTD ពន្លយប្រាប់ថា បិសាចក្រហម រដូវកាលនេះ នឹងបញ្ចប់ទៅក្នុងចំណាត់ថ្នាក់……

អង់គ្លេស៖ Manchester United ហាក់ចាប់ផ្ដើមរដូវកាលមិនសូវជាបានល្អនៅរដូវកាលនេះ ដែលនេះគឺជាសម្ពាធមួយរបស់អ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer។ យ៉ាងណាលោក Ole Gunnar Solskjaer បានប្រាប់ឲ្យដឹងអំពីចំណុចធ្វើមិនបានល្អសម្រាប់ប៉ុន្មានប្រកួតមកនេះ និងបង្ហើបពីគម្រោងនាពេលខាងមុខអនាគតរបស់បិសាចក្រហម។ អ្នកចាត់ការទូទៅសញ្ជាតិន័វេស បានឲ្យដឹងថា Man UTD នឹងទិញខ្សែប្រយុទ្ធមួយរូបមកប៉ះប៉ូវតំបន់ខាងលើសម្រាប់ទីផ្សារខែមុខ។បន្ថែមលើសពីនេះលោកក៏ជឿថាក្រុមរបស់លោកនឹងបញ្ចប់ទៅក្នុងចំណាត់ថ្នាក់កំពូលទាំង ៤ ក្នុងក្របខណ្ឌ Premier League សម្រាប់រដូវកាលនេះ។ លោក Ole Gunna Solskjaer បាននិយាយយ៉ាងដូច្នេះថា៖“ចំណាត់ថ្នាក់កំពូលទាំង២ កាលពីរដូវកាលមុនគឺពិតជាលំបាកសម្រាប់យើង។ ប៉ុន្តែរដូវកាលនេះពួកយើងគួរតែទទួលបានវា ឬក៏នៅក្នុង Top4។ ពួកយើងបានធ្វើឲ្យ Chelsea ឃើញពីអ្វីដែលយើងខំប្រឹងហើយអ្នកបន្ទាប់គឺ Arsneal, Tottenham និង Leicester ដែលពួកគេសុទ្ធតែជាក្រុមចង់បានចំណាត់ថ្នាក់នេះ។”គួរបញ្ជាក់ផងដែរថា…