ស្ងាត់ៗ តារាស្រី Mint Chalida លេចមុខនៅលើទឹកដីខ្មែរជាថ្មី នឹងធ្វើដាក់អ្នកគាំទ្រពេញចិត្តខ្លាំង!

តារាសម្តែងស្រីថៃដ៏មានប្រជាប្រិយភាពកញ្ញា Mint Chalida កាន់តែមានប្រជាប្រិយភាពខ្លាំងនៅក្នុងការងារសិល្បៈរបស់នាង ហើយកាលពីកន្លងទៅនាងបានមកលើទឹកដីកម្ពុជាកាលពីពេលប៉ុន្មានខែកន្លងទៅនេះដែរ ដែលមានការទទួលស្វាគមន៍ពីបណ្តាហ្វេនៗជាច្រើននៅក្នុងប្រទេសខ្មែរយ៉ាងកក់ក្តៅថែមទៀតផង ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះក៏ស្រាប់តែលេចមុខតារាស្រីរូបនេះជាថ្មីម្តងទៀតនៅលើទឹកដីខ្មែរជាលើកទី២ ដែលបានធ្វើការតែងខ្លួនយ៉ាងស្រស់ស្អាតសាមញ្ញាយ៉ាងខ្លាំងនៅពេលដែលមកខ្មែរលើកនេះ។មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះ នាងក៏បានធ្វើការបង្ហាញនូវស្នាមញញឹមក៏ដូចជាភាពរួសរាយដល់អ្នកគាំទ្រ ដែលបានទៅទទួលនាងដល់ព្រលានយន្តហោះគ្រប់គ្នាផងដែរ។ តាមរយៈសកម្មភាពបែបនេះបណ្តាអ្នកគាំទ្រជាច្រើនពិតជាពេញចិត្តនិងសរសើរដល់នាងគ្រប់មាត់ដែលនៅក្រៅមិនត្រឹមតែស្អាតថែមទាំងរួសរាយគួរឲ្យស្រលាញ់ថែមទៀត៕

ខឹងអ៊ីរ៉ង់ស៊ុត ១៤គ្រាប់ថ្ងៃមុន!ឥទ្បូវ ឡៅ ចន្រ្ទា ទាត់មិនប្រណីធ្វើឲ្យ កីឡាករអ៊ីរ៉ង់ខូចដៃត្រឹមទឹកទី៣ (មានវីដេអូ)

ការប្រកួតប្រដាល់គុនខ្មែររបស់ស្ថានីយ័ទូរទស្សន៍ CNC កាលពីល្ងាចថ្ងៃសៅរ៍កន្លងទៅម្សិលមិញនេះ អ្នកប្រយុទ្ធគុនខ្មែរមកពីក្លិបឆ័ត្រយោង៩១១ កីឡាករ ឡៅ ចន្រ្ទា បានប្រកួតឈ្នះកីឡាករឆ្លងដែនមកពីអាស៊ីខាងលិចប្រទេសអ៊ីរ៉ង់ Ahmadnezhad Resa ដោយបានទាត់ឲ្យបោះបង់ការប្រកួតក្នុងទឹកទី៣តែម្តង។ ការប្រកួតគ្នារវាងកីឡាករទាំងពីរធ្វើឡើងក្នុងប្រភេទទម្ងន់ ៦៧គីឡូក្រាម។ ការប្រកួតក្នុងទឹកទី១ កីឡាករទាំងពីរនេះមិនសូវជាចេញក្បាច់អ្វីគួរឲ្យកត់សម្គាល់នោះទេ។ យ៉ាងណាចូលដល់ទឹកទី២ ឡៅ ចន្រ្ទា ចាប់ផ្ដើមចេញជើងទាត់ធ្ងន់ៗទៅលើកីឡាករសញ្ចាតិអ៊ីរ៉ង់ ធ្វើឲ្យលោកអាជ្ញាកណ្ដាលរាប់ទៅលើកីទ្បាករអ៊ីរ៉ង់នៅចុងទឹក និងកក្រើកពេញស្ទូឌីយោតែម្ដង។ ការប្រកួតអូសបន្លាយដល់ទឹកទី៣ ចន្រ្ទា នៅតែបន្តទាត់ទៅលើកីឡាករអ៊ីរ៉ង់ឲ្យរាប់ ២ដងទៀត មុននឹងលោកអាជ្ញាកណ្ដាលសម្រេចបញ្ឈប់ការប្រកួតតែម្ដង៕ សូមទស្សនាវីដេអូខាងក្រោម ៖

ចូលរួមអបអរ ! តារាហ្វេសប៊ុក Love Riya សម្រាលបានកូនស្រី មុខមាត់គួរឲ្យក្នាញ់ !

មហាជនជាច្រើនដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុកភាគច្រើន ប្រាកដជាបានស្គាល់តារាស្រីហ្វេសប៊ុកដ៏មានប្រជាប្រិយភាពគឺអ្នកនាង Love Riya ដែលបានរៀបការសាងសុភមង្គលជាមួយស្វាមីរបស់នាងយ៉ាងពោរពេញដោយក្តីសុខកាលពីពេលកន្លងទៅនេះ ហើយនាងនឹងស្វាមីបានទទួលចំណងដៃដោយ Love Riya បានពពោះកូនស្រីម្នាក់ជូនស្វាមីរបស់នាងផងដែរ។ ហើយពេលនេះពពួកគេទាំង២នាក់ក៏ស្រាប់តែទទួលដំណឹងយ៉ាងល្អ ដោយតារាស្រីរូបនេះបានសម្រាលបុត្រមុននេះយ៉ាងសុវត្តិភាពទាំងម្តាយ និងកូន ធ្វើឲ្យមហាជនជាច្រើនពិតជារំភើប និងរីករាយជំនួសអ្នកទាំងពីរក៏ដូចជាក្រុមគ្រួសារបស់នាងយ៉ាងខ្លាំង។ នៅក្នុងនោះដែរគេឃើញថាតាមរយៈរូបភាពជាច្រើនសន្លឹកដែលបានបង្ហោះរូបកូនស្រីតូចដែលទើបចាប់កំណើតនោះមានមុខមាត់ពិតជាគួរឲ្យស្រលាញ់តែម្តង ខណៈពេលដែលមានការស៊ែរចូលរួមអបអរ ព្រោងព្រាតពេញបណ្តាញសង្គមរាប់ម៉ឺនដងយ៉ាងរីករាយ ជាមួយនឹងពាក្យពេចន៍ជូនពរដល់នាង និងគ្រួសារជាច្រើនផងដែរ៕