អ្នកណាថា ស្រីស្រលាញ់ស្រី មិនអាចមានកូន? ពេលនេះគូស្នេហ៍មួយគូនេះ ទទួលបានកូនប្រុស គួរឲ្យស្រឡាញ់ណាស់

ដូចដែលប្រិយមិត្ត ធ្លាប់បានជ្រាបរួចមកហើយថា កាលពីប៉ុន្មានខែមុន បានផ្ទុះរឿងរ៉ាវដ៏ភ្ញាក់ផ្អើលមួយ ដោយគូស្នេហ៍មួយគូ ស្រលាញ់ភេទដូចគ្នា បានបង្កកំណើតកូនជាមួយគ្នា ធ្វើឲ្យមិត្តៗក្នុងបណ្ដាញសង្គម ឆ្ងល់យ៉ាងខ្លាំង។ យ៉ាងណាមិញ បន្ទាប់ពីបានពរពោះកូន ស្រាប់តែទីបំផុត គូស្នេហ៍ស្រីស្រលាញ់ស្រី មួយគូនេះ បានឃើញមុខកូន របស់ខ្លួនហើយ ដែលជាភេទប្រុស មានឈ្មោះពិរោះ ភួងវីតា សូរៈភូ និងមានមុខមាត់ស្រស់ស្អាត គួរឲ្យក្នាញ់ មិនចាញ់ប៉ាម៉ាក់ទេ។ ក្នុងនោះដែរ យោងតាម​គណនីហ្វេសប៊ុករបស់ Bong Ta បានបង្ហោះរូបភាព ជាច្រើនសន្លឹក ក្រោយពីភរិយា បានសម្រាលកូនរួច អមដោយទឹកមុខរំភើប ស្វាគមន៍សមាជិកថ្មី រូបនេះផងដែរ។ ដោយឡែក គ្រាន់តែឃើញបែបនេះភ្លាម ធ្វើឲ្យហ្វេនៗ បង្ហាញអារម្មណ៍រីករាយជំនួស និងជូនពរឲ្យគ្រួសារដ៏តូចមួយនេះ ពោរពេញដោយសុភមង្គល…