ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានស្គាល់ តារាចម្រៀងស្រី អ្នកនាង សុន ស្រីពេជ្រ ជាតារាចម្រៀង មានសម្លេងផ្អែមស្រទន់ ដែលបានធ្វើឲ្យអ្នកនាង ទទួលបានការគាំទ្រ ពីសំណាក់ទស្សនិកជាច្រើនផងដែរ។ ថ្មីៗនេះ ស្រាប់តែ មានរឿងដ៏ភ្ញាក់ផ្អើល ក្រោយពីអ្នកនាង បានប្រកាសនៅតាមបណ្ដាញសង្គមហ្វេសប៊ុក អំពាវនាវ ដល់ប្រជាពលរដ្ឋ ដើម្បីជួយបរិច្ចាគឈាមជាបន្ទាន់ ដល់ប្អូនប្រុសរបស់អ្នកនាង ដែលកំពុងតែព្យាបាលនៅក្នុងមន្ទីរពេទ្យ ។ នៅក្នុងនោះដែរ តារារូបនេះបានធ្វើការរៀបរាប់ថា៖ នាងខ្ញុំ សុន ស្រីពេជ្រ សូមអំពាវនាវទឹកចិត្តបងប្អូន មេត្តាជួយបរិច្ចាគឈាម ដល់ប្អូននាងខ្ញុំជាបន្ទាន់ផង ពេលនេះ ប្អូនខ្ញុំ ស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់។ យ៉ាងណាមិញ ក្រោយពីបានជ្រាបបែបនេះហើយ សង្ឃឹមថា នឹងមានបងប្អូនប្រជាពលរដ្ឋជាច្រើន បរិច្ចាគឈាម ដើម្បីជួយដល់ប្អូនរបស់អ្នកនាង ផងដែរ៕…
