គិតចាប់តាំងពីខែមករា ២០២០ រហូតមកដល់ថ្ងៃទី ១៦ មេសា ២០២០ នេះពោលទើបតែ ៣ ខែកន្លះប៉ុណ្ណោះ ក្រុមគ្រូពេទ្យកម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ ១៩ ជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យសរុបចំនួន ៩៨ នាក់ហើយ ក្នុងចំណោមអ្នកដែលបានឆ្លង ១២២ នាក់ ។ គិតត្រឹមព្រឹកថ្ងៃទី ១៦ មេសា អ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅសល់ត្រឹម ២៤ នាក់ប៉ុណ្ណោះ ខណៈរយៈពេល ៣ ថ្ងៃជាប់ៗគ្នាតាំងពីថ្ងៃទី ១៣ មេសា កម្ពុជាយើងមិនមានករណីឆ្លងថ្មីឡើយ ។ តាមសេចក្ដីប្រកាសរបស់ក្រសួងអ្នកដែលបានជាសះស្បើយទាំងនោះរួមមាន៖ បុរសជនជាតិចិន ១ នាក់, ស្ត្រីជនជាតិអង់គ្លេស ៣ នាក់, បុរសជនជាតិអង់គ្លេស…
