ក្តៅៗ!! នៅរសៀលនេះតុលាការ សម្រេចចេញដីការឃុំខ្លួន លោក សុវណ្ណ រិទ្ធី នៅពន្ធនាគារ PJ ហើយ….

យោងតាមដីកាបង្គាប់របស់សាលាដំបូងរាជធានីភ្នំពេញ ចៅក្រមស៊ើបសួរ  លោក កី ម៉ានេរ៉ា បានចេញដីកាបង្គាប់ឱ្យបញ្ជូនខ្លួនលោក សុវណ្ណ រិទ្ធី អគ្គនាយក​ TVFB ទៅឃុំខ្លួននៅពន្ធនាគារ PJ នារសៀលថ្ងៃទី ៩ មេសា ២០២០ នេះ ។ ការចេញដីការពីសាលាបំបូងរាជធានីភ្នំពេញ បន្ទាប់ពីលោក សុវណ្ណ រិទ្ធី ត្រូវបានតុលាការសម្រេចចោទប្រកាន់ពីបទ «ញុះញុងឱ្យប្រព្រឹត្តិឧក្រិដ្ឋជាអាទិ៍» ដែលមានចែងនៅក្នុងច្បាប់ក្រមព្រហ្មទណ្ឌមាត្រា ៤៩៤ និង ៤៩៥ ។ លោក សុវណ្ណ រិទ្ធី ត្រូវបានកម្លាំងនគរបាលស្នងការរាជធានីភ្នំពេញ ចុះឃាត់ខ្លួននៅថ្ងៃទី ៧ មេសា ២០២០ បន្ទាប់ពីលោកបានផ្សព្វផ្សាយព័ត៌មានបែបញុះញង់ មានទាំងខ្លឹមសារផង និង…

ក្តៅៗ!! ព្រះរាជអាជ្ញាសម្រេចចោទប្រកាន់លោក សុវណ្ណ រិទ្ធី អគ្គនាយក TVFB ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»

(ភ្នំពេញ)៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ បានសម្រេចចោទប្រកាន់លោក សុវណ្ណ រិទ្ធី ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ហើយបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរចាត់ការបន្តតាមនិតិវិធី។ មន្រ្តីនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ថា ការឃាត់ខ្លួនលោក សុវណ្ណ រិទ្ធី បានធ្វើឡើង ក្រោយពីបុគ្គលរូបនេះបានផ្សព្វផ្សាយព័ត៌មានបែបញុះញង់ មានទាំងខ្លឹមសារផង និង LIVE វីដេអូផងតាមបណ្តាញសសង្គម ពីវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងការពារជំងឺ COVID-19។ សូមជំរាបថា…

រៀបការច្រើនឆ្នាំហើយតែ ជា វិបុល នៅតែរក្សាចិត្តស្មោះ ខួបកំណើតភរិយាឆ្នាំនេះ ផ្អែមជាងទឹកឃ្មុំ

រយៈពេលជិត ៧ឆ្នាំមកហើយ ដែលពិធីករ និងពិធីការិនី ដែលមានប្រជាប្រិយភាព លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ បានរួមដំណើរជីវិតជាមួយគ្នា។ តែទោះជារយៈពេល យូរយ៉ាងណាក៏ដោយ សង្កេតឃើញថា ស្នេហារបស់អ្នកទាំងពីរកាន់តែមានភាពផ្អែមល្ហែម និងមានសុភមង្គលខ្លាំងឡើងៗ មិនចាញ់អ្នករៀបការថ្មីថ្មោងនោះទេ។ ដោយកាលពីម្សិលមិញ គឺជាថ្ងៃខួបកំណើតរបស់អ្នកនាង គង់ សុជាតិ នោះ លោក ជា វិបុល បានរៀបចំកម្មវិធីជា លក្ខណៈគ្រួសារនោះ ហាក់បីដូចជាមានភាពរីករាយយ៉ាងខ្លាំង។ ម្យ៉ាងវិញទៀត ស្វាមីភរិយាគូនេះ បានបង្ហាញនូវភាពផ្អែមល្ហែមដល់អ្នកលេងក្នុងបណ្តាញសង្គមទាំងក្នុងរូបថត និងពាក្យពេចន៌ជាច្រើនផងដែរ។ ដោយនៅក្នុងនោះ លោក ជា វិបុល បានរៀបរាប់ថា «រីករាយថ្ងៃកំណើតប្រពន្ធសម្លាញ់»។ រីឯអ្នកនាង…

ស្អាតពេកហើយ! ពេល ម៉ាក សែនសូនីតា គ្រងឈុតទេវតាឆ្នាំថ្មី តំណាងពង្សទេវតាឆ្នាំថ្មី

ភ្នំពេញ៖ ជាការពិតណាស់ អ្នកនាង ម៉ាក សែនសូនីតា ជាតារាស្រីបែលមានឈ្មោះល្បីល្បាញ ហើយមានការគាំទ្រច្រើនពីទស្សនិកជាន ដែលពេលនេះ នាងបានរៀបការកាលពីខែមុននេះផងដែរ។ លើសពីនេះ នាងជាតារាស្រីដែលមានទេពកោសល្យល្អ ជាពិសេសនាងមានទាំងរូបរាង និង មុខមាត់ស្រស់ស្អាតគួរឲ្យចាប់អារម្មណ៍។ ក្នុងនោះដែរ បើទោះបីពេលនេះនាងមានស្វាមីរួចក៏ពិតមែន តែនាងនៅតែបំពេញការងារសិល្បៈដូចពេលមុនៗដដែល។ តួយ៉ាងថ្មីៗនេះ យើងឃើញនាងថតរូបតំណាងឲ្យពង្សទេវតាឆ្នាំថ្មី ឆ្នាំជូតព្រះនាង គោរាគទេវី ដែលជាបុត្រីទី២នៃកបិលមហាព្រហ្ម ។ ដោយរូបភាពទាងនោះក៏ឃើញមានតួអង្គប្រុសម្នាក់ផងដែរ ដែលបានរួមថតរូបជាមួយនាង ហើយអ្វីដែលយើងចាប់អារម្មណ៍ខ្លាំងនោះគឺ រូបនាងពិតជាមានសម្រស់ស្រស់ស្អាតខ្លាំងតែម្ដង ពេលគ្រងនៅឈុតទេវតាបែបនេះ៕ ប្រភពរូបភាព៖ Wishing ជូនពរ សូមទស្សនារូបភាពខាងក្រោម៖

លាង សុផាឡែន៖ សូមថ្នាក់ដឹកនាំ លើកលេងទោសអោយគាត់ ឬ ទុកពេលឲ្យគាត់បាន កែប្រែនៅ កំហុសឆ្គងផង…

ភ្នំពេញ៖​ កាលពីថ្ងៃម្សិលមិញនេះ លោក សុវណ្ណ រិទ្ធី ចាងហ្វាង មជ្ឈមណ្ឌលព័ត៌មាន TVFB ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួននិងបញ្ជូនទៅតុលាការ ដោយសារតែស្ថាប័នព័ត៌មានមួយនេះ បានផ្សព្វផ្សាយព័ត៌មានដែលមានចរិតញុះញង់ បង្កឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។ ទន្ទឹមនឹងនេះ តារាចម្រៀងកញ្ញា លាង សុផាឡែន ក៏បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា “អាណិត ក្មួយណាស់ Hmmmmmm ដោយក្តីគោរពក្មួយសង្ឃឹមថាសម្តេចពុក នឹងថ្នាក់ដឹកនាំ សូមអាណិតអាសូរ នឹងយោគយល់ ហើយទុកពេលអោយលោក Sovann Rithy កែប្រែនៅ កំហុសឆ្គង ដែលបានធ្វើខុសដោយអចេតនា សុំក្តីសណ្តោសប្រណីផង ប្រពន្ធពោះធំ ហើយកូននៅតូចទៀត យ៉ាងហោចណាស់គាត់ក៏បានធ្វើសប្បុរសធម៍ច្រើន ជួយដល់សង្គម សូមសម្តេចពុក Samdech Hun…

ក្តុកក្តួល! ភរិយាលោក សុវណ្ណរិទ្ធិ បង្ហោះសារជាថ្មីម្តងទៀតទំាងទឹកភ្នែកថា…..

បើយោងទៅតាមគណនីហ្វេសប៊ុករបស់ប្រពន្ធលោក សុវណ្ណរិទ្ធី ផ្ទាល់បានធ្វើការផុសនៅមុននេះបន្តិចយ៉ាងដូច្នេះថា « បងជាមេគ្រួសារទាំងមូល មិនថាប្អូនៗ ក្មួយ ៗ កូនៗ និងក្រុមករងាជិត30នាក់ បងជាអ្នកមើលថែផ្គត់ផ្គុងថែរក្យា ចុះបើគ្មានបង តើពួកគាត់និងទៅជាយ៉ាងណាអូនអាចនិយាយពាក្យថារឹងមាំបាន តែសំរាប់ទឹកភ្នែកអូនគឺអូនឃាត់មិនបានអោយតែអូនដឹងខ្លួនម្ដងៗ គឺអូនគីតដល់បងគ្រប់ពេល ជាពិសេសគឺកូនកាតែងតែសួររកប៉ាតើអោយអូនឆ្លើយយ៉ាងណាសំរាប់គាត់ កូនតូចនៅក្នុងពោះក៍ជិតសំរាលគឺអូនត្រូវកាបងមកមើលថែព្រោះមានតែបងម្នាក់គត់ដែលដឹងថាអូនជាមនុស្ស ដែលមានសុខភាពមិនសូវល្អ និងត្រូវការបងតែម្នាក់ដើម្បីមើលថែ Sovann Rithy » ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សរូបភាពខាងក្រោមនេះ។