ចិត្តល្អខ្លាំងណាស់…ឃើញបុគ្គលិកជួបនូវការលំបាក ម្ចាស់ភោជនីយដ្ឋាន​រំដួល​តាកែវ និង VIP Club សម្រេចចែកស្បៀងដល់បុគ្គលិក ដើម្បីជួយសម្រាលទុក្ខលំបាករបស់ពួកគាត់នៅពេលនេះ…

អំឡុងពេលដែលបងប្អូន ក៏ដូចជាបុគ្គលិកជួបនូវការលំបាក ម្ចាស់​ភោជនីយដ្ឋាន​រំដួល​តាកែវ និង VIP Club សម្រេច​ចែកស្បៀង​ជួយ​ដោះ​ទុក្ខលំបាក របស់បុគ្គលិក ជាង១០០នាក់ ដើម្បីបានស្បៀងទុកសម្រាប់ពិសារនៅពេលនេះ។ នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Cheak Lucky គាត់បានធ្វើការបង្ហោះសារថា “ជំនាន់វីរុសកូរូណា សូមបងប្អូនទាំងអស់ជាបុគ្គលិកដែលខ្វះខាតជាបងជាប្អូនត្រូវបានសំរាកបណ្តោះអាសន្ន១រយះ សូមមកទទួលយកនៅគ្រឿងឧបភោគបរិភោគតិចតួចមួយចំនួន ដោយក្តីនឹករលឹក ។ ក្នុង១នាក់ទទួលបាន អង្ករ១បាវ ត្រីខ១យួរ នៅព្រឹកថ្ងៃទី ៦ខែ៤ឆ្នាំ២០២០ ខាងមុខនេះ ជាកំណត់ សូមមេត្តារួសរាន់ ប្រាប់តគ្នាផងបងប្អូន។ បញ្ចាក់សូមពាក់ម៉ាសមកទទួល ដាច់ខាត ទទួលជាសម្ភារះសុទ្ធ រយះពេលត្រឹមតែ១ថ្ងៃពីម៉ោង៨ព្រឹកដល់ម៉ោងដល់ម៉ោង ១១ព្រឹក”។ ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើនបានសម្តែងការត្រេកអរ និងថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ល្អ ប្រពៃ របស់ម្ចាស់ហាង ដែលដឹកពីសុខទុក្ខបុគ្គលិក ដែលនៅក្នុងពេលនេះគាត់ពិតត្រូវការជំនួយខ្លាំងណាស់…

ក្តៅៗ!! ករណីថ្មីមិនធ្លាប់មាន បុរសខ្មែរអាយុ ៤០ឆ្នាំ ក្រោយជាសះស្បើយពីកូវីដ១៩ បាន ១៥ថ្ងៃ ឈឺឡើងវិញម្ដងទៀត

តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ៩ មេសា ២០២០ នេះបានបញ្ជាក់អំពីករណីថ្មី អំពីបុរសជនជាតិខ្មែរអាយុ ៤០ ឆ្នាំ រស់នៅសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយទទួលបានលទ្ធផលតេស្តវិជ្ជមានកូវីដ ១៩ ដែលគាត់បានលាប់ជំងឺនេះម្ដងទៀត បន្ទាប់ពីធ្វើតេស្តក្រោយពេលគាត់បានជាសះស្បើយចំនួន ១៥ ថ្ងៃរួចមក ។ តាមសេចក្ដីបញ្ជាក់បច្ចុប្បន្នគាត់ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀតជាថ្មី ។ ដោយឡែកព្រឹកនេះដែរក្រសួងបញ្ជាក់ពីការរកឃើញអ្នកផ្ទុកកូវីដ ១៩ ១ នាក់ថ្មី ទៅលើស្ត្រីជនជាតិចិន ដែលបានឆ្លងពីសង្សាររបស់ខ្លួនដែលជនជាតិចិន ។ ដូច្នេះនាំឱ្យកម្ពុជារកឃើញអ្នកឆ្លងសរុបកើន ១១៨ នាក់ គិតត្រឹមថ្ងៃទី ៩ មេសា ២០២០ នេះ ។ចំណែកអ្នកជាសះស្បើយចំនួន ៦ នាក់ថ្មីទៀត នាំឱ្យអ្នកជាសះស្បើយសរុបកើនដល់…

ព្រឹកនេះកម្ពុជារកឃើញអ្នកផ្ទុកកូវីដ ១៩ ចំនួន ១ នាក់ថ្មីទៀត និង ១ ករណីទៀតជាហើយលាប់ជំងឺវិញ…

យោងតាមសេខក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ៩ មេសា ២០២០ បានបញ្ជាក់អំពីការរកឃើញករណីថ្មី នៃវីរុសកូវីដ ១៩ ចំនួន ១ នាក់ថ្មីនាំឱ្យកម្ពុជាយើងកើនដល់ ១១៨ នាក់បើគិតត្រឹមថ្ងៃទី ៩ មេសា នេះ ។ ក្នុងនោះដែរតាមការប្រកាសរបស់ក្រសួងសុខាភិបាល មាន ១ ករណីទៀតជាសះស្បើយហើយប៉ុន្តែលាប់ជំងឺឡើងវិញ ។ ដោយឡែកចំនួនអ្នកជាសះស្បើយថ្មីចំនួន ៦នាក់ នៅព្រឹកនេះ នាំឱ្យចំនួនអ្នកជាសះស្បើយសរុបកើនដល់ ៦៨ នាក់។

រំជួលចិត្ត! កូនកាឆ្លាត…គេងទៅណាភ្ញាក់ឡើងលេងជាមួយពួកពូៗទៀត… ប៉ាប៉ាកូនកា សុវណ្ណ រិទ្ធី គាត់ជាប់រវល់កាងារខ្លះហើយមួយរយៈនេះ… នៅលេងជាមួយពួកពូៗសិនទៅណា… (មានវីដេអូ)

នៅវេលាម៉ោងជាង ៧យប់ នាថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២០ គេប្រទះឃើញហ្វេសប៊ុកមួយទៀតហើយឈ្មោះ BOB De Dragon ដែលបានបង្ហោះរូបភាពដ៏គួរឲ្យអាណិតខ្លោចចិត្ត កូនរបស់លោក សុវណ្ណ រិទ្ធី ព្រមទាំងបានភ្ជាប់សារដ៏សែនរំជួលចិត្តមួយថា៖“កូនកាឆ្លាត… គេងទៅណាភ្ញាក់ឡេីងលេងជាមួយពួកពូៗទៀត… ប៉ាប៉ាកូនកាSovann Rithyគាត់ជាប់រវល់កាងារខ្លះហេីយមួយរយៈនេះ… នៅលេងជាមួយពួកពូៗសិនទៅណា… ប៉ាប៉ាកូនសាងអំពេីល្អច្រេីនកូនកុំបារម្ភណ៍ប៉ាប៉ានឹងមកផ្ទះវិញជុំកូនកា និងម៉ាក់ម៉ាក់ឆាប់ៗនេះហេីយ… សំណាងល្អបងប្រុស សូមអោយទេវតាតាមថែរក្សាបងប្រុសផង”។ គួររំលឹកឡើងវិញបន្តិចផងដែរថា លោក សុវណ្ណ រិទ្ធី អ្នកសារព័ត៌មាន TVFB ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាប់ខ្លួន និងរៀបចំសំណុំឯកសារបញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ នេះ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ពីការបង្ហោះព័ត៌មានញុះញង់ បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម៕

ក្រោយពីលោក សុវណ្ណរិទ្ធិ ចាប់ខ្លួនបញ្ជូនទៅតុលាការស្រាប់តែ នាយក្រឹម និយាយថា…

ប្រិយមិត្តបានដឹងហើយ កាលពីព្រឹកមិញមានការភ្ញាក់ផ្អើលដោយសារតែមានការចាប់ខ្លួនអគ្គនាយករបស់អង្គភាពសារព៏ត៌មានTVFB គឹលោក សុវណ្ណ រិទ្ធី ក្រោយលើបង្ហោះពីសារសម្តេចនៅលើបណ្តាញគណនីហ្វេសបុករបស់លោកកាលពីយប់ថ្ងៃទី០៧ មេសា ឆ្នាំ២០២០។ ដោយឡែកយោងតាមគណនីហ្វេសបុកតារាសម្តែងកំប្លែងនាយក្រឹម ហៅ អ៊ូ ប៊ុណ្ណារ៉ាត់ ក៏បានបង្ហោះរូប និងអត្ថន័យវាយប្រហារទៅលើលោក សុវណ្ណរិទ្ធី យ៉ាងដូចនេះថា៖ “ខ្ញុំយល់ណាស់ពីសណ្ដានឈាម( ឆ្កែចចក )ឆ្កែចចកទោះវារត់មកបន្លំនៅក្នុងហ្វូងឆ្កែស្រុកក៏ដោយ ក៏មនុស្សគ្រប់រូបទាំងអស់ស្គាល់ថាវាជា ឆ្កែចចកដែរ។ លេីពិភពលោក ការបញ្ចេញមតិត្រូវមាន ព្រំដែន។ អ្នកសារពត៍មានគ្មានវិជ្ជាជីវៈ ផ្សាយបំពុល សង្គមគ្រប់រូបភាពដេីម្បីប្រយោជន៍ក្រុមប្រឆាំង!។ ទោះជាយ៉ាងណាក្រុមអ្នកនិយមលេងបណ្តាញសង្គមហ្វេសបុកជាច្រើនបានធ្វើការរិះគន់ដល់នាយក្រឹមដែលបញ្ជេញទស្សនះបែបនេះ ក្នុងគ្រាដែលលោកសុវណ្ណរិទ្ធីមានទោសទណ្ឌ ហើយពួកគេខមិនតបវិញថា៖អាពួកលាបពណ៏ខ្មែរតែមួយសោះវាប្រកាន់និន្នាការណ៏នយោបាយ ប្រឹងជាន់ពន្លិចថែម​ ហេតុអីក៏អាក្រក់ដាក់តែខ្មែរគ្នាឯងចឹង ហើយលោកក្រឹមមុននឹងថាអោយគេខ្លួនឯងបានជួយអីដល់សង្គមខ្លះ កន្លងមក​ ចូលចិត្តឆ្លៀតឱកាសណាស់ ។ ម៉ាយូរម៉ាយារហើយអាមុខងាប់ឯងមិចមិនចេញមុខយករូបមកបកអាក្រាតគេ​ ដល់តែគេកំពុងជាប់ចោតឯងលេចមុខមករោយម្ទេសថែម​ឯងធ្វើបែបនេះច្បាស់ណាស់ថាឯងប្រកាន់និន្នាការនយោបាយ​ ទាំដែលគាត់(រឹទ្ធី)ក៏ជ្រកក្រោមតំបូលសន្តិភាពរបស់សម្ដេចដូចឯងដែល​ តែឯងដូចប្រឹងជីកគាស់កកាយសម្ប​ើមណាស់​​​​…

សំណាងម្លឹងៗ ដឹងថាប្រពន្ធសរសៃខ្ចី ស្វាមី Noey ធ្វើរឿងដ៏រំភើបមួយជូននាង

ថៃ៖ ជាការពិតណាស់ កាលពីថ្ងៃទី ០២ ខែ មេសា កន្លងទៅថ្មីៗនេះ តារាសម្ដែងស្រីល្បីឈ្មោះ Noey Chotika បានសម្រាលកូនស្រីទី២ បានដោយសុវត្ថិភាព ដោយមុខមាត់កូនស្រីនាងពិតជាឃ្យូត និងគួរឲ្យស្រលាញ់ទៀតផង។ក្រោយពី សម្រាលកូនរួចឃើញថា មហាជនក៏ដូចជាហ្វេនៗ នាងផ្ទាល់មានចិត្តសប្បាយរីករាយ និង​ត្រេកអរយ៉ាងខ្លាំង ដែលនាងសម្រាលកូនមក មានសុខភាពល្អ ទាំងម្ដាយ​ និងកូនបែបនេះ។ ក្នុងនោះដែរ យើងបានដឹងហើយថា Noey ជាតារាសម្ដែងស្រី ដែលតែងតែដើរតួឈ្នានីសគេ និង តួឆ្នាស់ តែបើងាកមកមើលជីវិតគ្រួសារនាងវិញ ពោរពេញទៅដោយសុភមង្គលខ្លាំងណាស់។ ជាមួយគ្នានេះដែរ Noey តែងតែធ្វើឲ្យហ្វេនៗ​ ច្រណែនជាមួយជីវិតគ្រួសារនាងគ្រប់ពេល ដែលមានកូនៗ សុទ្ធតែគួរឲ្យស្រលាញ់ ជាពិសេសមាន ស្វាមីដែលស្រលាញ់ ថ្នាក់ថ្នមនាង…